Monday, April 13, 2015

១០ ចំណុច​ដែល​ក្រុម​​អ្នក​មាន​​ គិត​ខុស​ពី​ក្រុម​​​អ្នក​ក្រ

​ភាព​ខុស​គ្នា​​​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​ប្រភព៖​ www.huffingtonpost.co.uk

ក្រុម ​អ្នក​ក្រ​ច្បាស់​ជា​មាន​ចម្ងល់​ច្រើន​ទៅ​លើ​ក្រុម​អ្នក​មាន​​ ដែល​មាន​ប្រាក់​ស្តុកស្តម្ភ​ ខណៈ​ដែល​ខ្លួន​វិញ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​មិន​អាច​ងើបមុខ​ចេញ​ពី​ ភាព​ក្រីក្រ​បាន​។​ នេះ​មិនមែន​​ជា​រឿង​មួយ​ចៃដន្យ​នោះ​ឡើយ ត្បិត​អី​ច្បាស់​ជា​​មាន​ហេតុផល​​អ្វី​ម្យ៉ាង​ជា​ពិសេស​នៅ​ពីក្រោយ​ភាព​ ជោគជ័យ​របស់​គេ។ ដូច្នេះ​ នៅ​ថ្ងៃ​នេះ ប្រិយមិត្ត​សាកល្បង​សិក្សា​លើ​ភាព​ខុសគ្នា​នៃ​ការ​គិត​របស់​ក្រុម​អ្នក​មាន​ និង​ក្រុម​​អ្នក​ក្រ​ទាំង​១០​ចំណុច​ខាងក្រោម​នេះ​​វិញ​ម្តង​មើល៍​​ថា តើ​ពិត​ជា​​​មូលហេតុ​ធ្វើ​ឲ្យ​​ក្រុម​មនុស្ស​ទាំង​ពីរ​ប្រភេទ​នេះ​រស់​នៅ​ ក្នុង​ស្ថានភាព​ផ្សេងគ្នា ឬ​យ៉ាងណា?​​​


១) ទម្លាប់​ប្រចាំ​ថ្ងៃ​​របស់​មនុស្ស​នឹង​​មាន​ឥទ្ធិពល​ជា​សំខាន់​​ក្នុង​ជីវិត​របស់​​ខ្លួន
ក្រុម ​អ្នក​​មាន​​​យល់​ស្រប​ទៅ​នឹង​ការ​លើកឡើង​នេះ​ចំនួន​៥២% ខណៈ​ដែល​ក្រុម​អ្នក​ក្រ​វិញ​យល់​ស្រប​ត្រឹមតែ​៣%​ប៉ុណ្ណោះ។ ​ក្រុម​អ្នក​មាន​ពន្យល់​ដោយ​ខ្លី​ថា សាង​ទម្លាប់​អាក្រក់​ធ្វើ​ឲ្យ​បាត់បង់​ប្រយោជន៍ សាង​ទម្លាប់​ល្អ​ទទួល​បាន​ ឱកាស និង​លាភសក្ការៈ​ដែល​ក្រុម​អ្នក​ក្រ​គ្មាន។


២) ភាព​មាន​បាន​កើត​ឡើង​ដោយ​​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួនក្រុម ​អ្នក​មាន​ប្រមាណ​ជា​៩៨% ​បាន​យល់​ឃើញ​ថា ទស្សនៈ​​ខាងលើ​​ពិត​ជា​ត្រឹមត្រូវ​ ខណៈ​អ្នក​ក្រ​ដល់​ទៅ​៨៧%​ បដិសេធន៍​ទៅ​នឹង​​អំណះអំណាង​នេះ។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ទ្រព្យសម្បតិ្ត​៩៤% នៃ​ក្រុម​អ្នក​មាន​ប្រាក់​របស់​ប្រជាជន​អាមេរិក​​ទទួល​បាន​តាម​រយៈ​ការ​ ខិតខំ​ប្រឹងប្រែង និង​សមត្ថភាព​ប្រកប​ដោយ​សក្ដានុពល​​របស់​ខ្លួន​​​។


៣) ការ​ទំនាក់ទំនង​អាច​បង្កើន​ជំនាញ​វិជ្ជាជីវៈ និង ការ​អភិវឌ្ឍ​ខ្លួន​ឯងជុំវិញ ​ការ​លើកឡើង​នេះ​ ក្រុម​អ្នក​ក្រ​បាន​យល់​ស្រប​ចំនួន​១៧% រីឯ​ក្រុម​អ្នក​មាន​វិញ​បាន​យល់ស្រប​រហូត​ដល់​៨៨%។ ​នេះ​បាន​ធ្វើ​ឲ្យ​គេ​ទាញ​ហេតុ​ផល​​ថា អ្នក​មាន​ឲ្យ​តម្លៃ​លើ​ការ​ទំនាក់ទំនង ដើម្បី​បង្កើន​ភាព​ជោគជ័យ​ក្នុង​ជីវិត តាម​រយៈ​ការ​ពង្រីក និង​ពង្រឹង​​សក្ដានុពល​របស់​គេ​​ជា​មួយ​ក្រុម​មនុស្ស​ដ៏​ទៃ​ទៀត​ដែល​នាំ​ ខ្លួន​ឆ្ពោះ​ទៅ​រក​ពន្លឺ​នៃ​ជីវិត។


តើ​លោក​អូបាម៉ា​ មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ​​ទើប​អាច​ធ្វើ​ការងារ​ជាច្រើន​​ប្រកប​ដោយ​ប្រសិទ្ធភាព?


៤) ស្វាគមន៍​​ជានិច្ច​ជា​មួយ​មនុស្ស​ថ្មី​ៗគឺ​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ
ទស្សនៈ ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកក្រ​យល់​ស្រប​ត្រឹមតែ ១១%​ ប៉ុណ្ណោះ ខណៈ​ដែល​ក្រុម​អ្នក​មាន​​វិញ​យល់ស្រប​​ចំនួន​៦៨%។ ក្រុម​អ្នក​​មាន​ពេញ​ចិត្ត​ក្នុង​ការ​ជួបជុំ​ ឬ​ចាប់ដៃ​​​ស្វាគមន៍​ជា​មួយ​មនុស្ស​ថ្មីៗ និង​ជឿជាក់​ថា​ ការ​​កសាង​នូវ​ក្តី​ស្រលាញ់​ និង​ទំនុកចិត្ត​​ពី​ក្រុម​មនុស្ស​ទាំង​នោះ​គឺ​ជា​ជំហាន​ឆ្ពោះ​​ទៅ​រក​​ភាព​ ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ។


៥)ការ​​ចេះ​សន្សំ​ប្រាក់​​គឺ​ជា​មូលដ្ឋានគ្រឹះ​ក្លាយ​ជា​អ្នក​មាន​ត្រង់ ​ចំណុច​នេះ​ក្រុម​អ្នកក្រ ហាក់​បាន​យល់​ស្រប​ទៅ​នឹង​ការ​លើកឡើង​នេះ​បាន​គួរសម​ ពោល​គឺ​មាន​ចំនួន​រហូត​ដល់​៥២%។ តែ​ទោះ​ជា​យ៉ាងណា ក្រុម​អ្នក​មាន​នៅ​តែ​នាំ​មុខ​ដដែល​ដោយ​បាន​​យល់​ស្រប​រហូត​ដល់​៨៨%។ ទស្សនៈ​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​នៅ​ពេលនេះ​​គឺ​ថា ដើម្បី​ក្លាយ​ជា​អ្នក​មាន​មិន​សំខាន់​​ត្រង់​ថា​ខ្លួន​​​ត្រូវ​មាន​សមត្ថភាព ​អាច​រក​ល​ឲ្យ​​បាន​ច្រើន​នោះ​ឡើយ តែ​សំខាន់​ត្រង់​ថា តើ​ខ្លួន​​អាច​សន្សំ​លុយ​​​បាន​​ដល់​កម្រិត​ណា។ គោលការណ៍​ដ៏​ល្អ​មួយ​ គឺ​អាច​លៃលក​សន្សំ​លុយ​កាក់​២០%​នៃ​ប្រាក់​ដែល​​យើង​អាច​​រក​បាន​ និង​៨០%​ ផ្សេង​ទៀត​អាច​ប្រើប្រាស់​សម្រាប់​ការ​ចំណាយ​ប្រចាំថ្ងៃ។


៦ ​ជោគវាសនា​​របស់​​មនុស្ស​​ម្នាក់ គឺ​អាស្រ័យ​លើ​ការ​គិត និង​ទង្វើ​របស់​​ខ្លួន​ក្រុម ​អ្នក​មាន​​រហូត​ដល់​៩០% ​បាន​យល់​ស្រប​ទៅ​នឹង​អំណះអំណាង​ខាងលើ​នេះ​ ស្រប​ពេល​ដែល​ក្រុម​អ្នក​ក្រ​វិញ​យល់​ឃើញ​ថា​ត្រឹមត្រូវ​ត្រឹមតែ​១០%​​ ប៉ុណ្ណោះ។ ក្រុម​អ្នក​ក្រ​បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​កម្មផល ឬ ពូជអំបូរ​ទើប​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​​អ្នក​ក្រ។ តែ​តាម​ការ​ពិត ក្រុម​អ្នក​មាន​​ទាំង​អស់​មិនមែន​កើត​មក​សុទ្ធតែ​ជា​អ្នក​មាន​នោះ​ឡើយ ពោល​គឺ​វា​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​​របស់​ខ្លួន​។


៧ ភាព​ច្នៃ​ប្រឌិត គឺ​ជា​ជំហាន​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុមាន ​ក្រុម​​អ្នកក្រ​ត្រឹមតែ​១១%​ ប៉ុណ្ណោះ​បាន​យល់​ស្រប​ទៅ​នឹង​ការ​លើកឡើង​​នេះ ខណៈ​ដែល​ក្រុម​​អ្នក​មាន​វិញ​បាន​យល់ស្រប​​រហូត​ដល់​៧៥%។ ក្រុម​អ្នក​មាន​ជឿជាក់​លើ​ភាព​ច្នៃ​ប្រឌិត​​របស់​ខ្លួន​ដែល​​មាន​ឥទ្ធិពល​​ លើ​ភាព​ជោគជ័យ​ទាំងឡាយ ផ្ទុយ​ពី​​ក្រុម​អ្នក​ក្រ​ដែល​ឲ្យ​តម្លៃ និង​​ពឹង​តែ​លើ​ព្រេង​សំណាង។


ហេតុ​អ្វី​​​​​​អ្នក​នៅ​តែ​ដោះ​ខ្លួន​​មិន​រួច​ពី​​​បំណុល​​គេ?


៨) ពេញ​ចិត្ត និង​ឲ្យ​តម្លៃ​លើ​ការងារ គឺ​ជា​ផ្លូវ​ឈាន​ទៅ​រក​ភាព​សម្បូរហូរហៀរ​ខាង​មាសប្រាក់
ការ ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ក្រុម​អ្នក​មាន​ចំនួន​៨៥% បាន​ស្រលាញ់​ពេញ​ចិត្ត​ការងារ​របស់​ខ្លួន​ដែល​បាន​ចំណាយ​ពេល​ជា​មធ្យម​៥០​ ម៉ោង​​ក្នុង​មួយ​សបា្តហ៍​ជា​មួយ​នឹង​ការងារ​នោះ​។ ប៉ុន្តែ​គេ​រក​ឃើញ​ថា ​មាន​អ្នក​ក្រ​ត្រឹមតែ​២%​ប៉ុណ្ណោះ​ដែល​ពេញ​ចិត្ត​ការងារ​របស់​ខ្លួន ហើយ​បាន​ចំណាយ​ពេល​ជា​មួយ​ការងារ​របស់​ខ្លួន​​​ជា​មធ្យម​ត្រឹមតែ​៤៣​ម៉ោង​ ប៉ុណ្ណោះ។ នេះ​បាន​ធ្វើ​ឲ្យ​គេ​កំណត់​ថា ​ភាព​ច្នៃ​ប្រឌិត​គឺ​ជា​ថ្នាំប៉ូវ​សុខភាព​ហិរញ្ញវត្ថុ​​ដ៏​ស័ក្តិសិទ្ធិ​ដល់ ​ក្រុម​អ្នក​មាន​ជំរុញ​ឲ្យ​ពួកគេ​ពេញ​ចិត្ត​លើ​ការងារ​​នោះ។


៩) សុខភាព​ល្អ ​គឺ​ជា​​​ថាមពល​បណ្ដុះ​ភាព​ជោគជ័យ​ហិរញ្ញវត្ថុ​​ក្រុម ​អ្នក​មាន​ចំនួន​៨៥% បាន​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​ខាងលើ​ដោយ​និយាយ​ថា សុខភាព​ល្អ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​អាច​បំពេញ​​ការងារ​របស់​ខ្លួន​ជា​ ប្រក្រតី​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​​ ដែល​នេះ​គ្មាន​អ្វី​ក្រៅ​ពី​ការ​​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ នោះ​ឡើយ។ តែ​មាន​​ក្រុម​អ្នកក្រ​ត្រឹមតែ​១៣% ប៉ុណ្ណោះ​ដែល​បាន​យល់​ស្រប​។ ​​


១០) ហ៊ាន​ប្រឈមមុខ​នឹង​ឧបសគ្គ​ ដើម្បី​រក​ច្រក​ផ្លូវ​ធ្វើ​​ជា​អ្នកមាន​ក្រុម ​អ្នក​ក្រ​៦% បាន​យល់ស្រប​ទៅ​នឹង​​ទស្សនៈ​នេះ ដែល​​តួលេខ​នេះ​ផ្ទុយ​ពី​​ក្រុម​អ្នក​មាន​​​ប្រមាណ​៦៣% ​​យល់​ឃើញ​ថា​ការ​លើកឡើង​​នេះ​ពិត​ជា​ត្រឹមត្រូវ។ ​​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ក្រុម​អ្នក​មាន​ភាគ​ច្រើន​គឺ​​អ្នក​ជំនួញ​។ មុខ​ជំនួញ​នេះ​ហើយ​​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​មាន​រៀនសូត្រ​​​យ៉ាង​ច្រើន​ពី​ ​​ការ​ប្រឈមមុខ​នឹង​ភាព​បរាជ័យ និង​ឧបសគ្គ​ទាំងឡាយ​។ អ្នក​មាន​២៧% បាន​សារភាព​ថា បាន​បរាជ័យ​ក្នុង​ជីវិត​របស់​គេ ខណៈ​ដែល​អ្នក​ក្រ​វិញ​មាន​ត្រឹមតែ​២%​ប៉ុណ្ណោះ ដែល​នេះ​គឺ​ជា​រឿង​មួយ​ដែល​គួរឲ្យ​ពិចារណា​បំផុត៕

Thursday, April 9, 2015

​មួយ​ខែៗ​មិន​សូវ​សល់​លុយ​សម្រាប់​សន្សំ​​ទុក​មែនទេ? ​​​គន្លឹះ​ទាំង​នេះ​អាច​ជួយ​លោក​​អ្នក​បាន!

គន្លឹះ​ ​៥​ចំណុច​ជួយ​ឲ្យ​លោក​អ្នក​​​សន្សំ​ប្រាក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​ប្រភព៖​ startup
​ប្រិយមិត្ត​ពិត​ជា​​មិន​អាច​សន្សំ​ប្រាក់​​ទុក​សម្រាប់​ខ្លួនឯង​​មែនទេ? តើ​​លោកអ្នក​មាន​ធ្លាប់​សួរ​ខ្លួនឯង​ថា មូលហេតុ​អ្វី​បាន​ជា​លោកអ្នក​មិន​អាច​សន្សំ​ប្រាក់​បាន​ច្រើន​? នេះ​ជា​អ្វី​​ដែល​លោក​អ្នក​ត្រូវ​​ជីកឫសគល់​​​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​នៅ​ពី​ក្រោយ​បញ្ហា​ទាំង​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​សន្សំ​ប្រាក់​របស់​អ្នក​​​អាច​ចេញ​ជា​រូបរាង​ឡើង​។ ដូច្នេះ សូម​កុំអាល​អស់សង្ឃឹម​ ព្រោះ​ថា​គន្លឹះ​សំខាន់ៗ​​ទាំង​៥ ​ខាងក្រោម​ គឺ​ជា​​វិធីសាស្ត្រ​​ល្អ​ៗ​ជួយ​ត្រួសត្រាយ​ផ្លូវ​លោក​អ្នក​ឈាន​ឆ្ពោះ​ទៅ​រក​ការ​សន្សំ​ប្រាក់​បាន​ដោយ​ជោគជ័យ។​​​​ ​​​

១) ដោះ​បំណុល​ឲ្យ​រួច ​​​​
គ្រាន់តែ​ចំណាយ​​ពេល​គិត​​ទៅ​លើ​ការ​ចំណាយ​របស់​អ្នក​ជា​រៀងរាល់​ខែ​លើ​បំណុល​ដែល​មាន​ស្រាប់​ អ្នក​នឹង​ដឹង​ថា ការ​ដោះ​បំណុល​ឲ្យ​​កាន់តែ​រហ័ស​គឺ​កាន់តែ​​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព​ហិរញ្ញវត្ថុ​អាច​សន្សំ​ប្រាក់​​​បាន​កាន់តែ​ច្រើន​។ ​​អ្នក​​មិន​ត្រូវ​​សន្សំប្រាក់​​មុន​ដោះ​បំណុល​របស់​អ្នក​ឲ្យ​រួច​នោះ​ឡើយ ព្រោះ​ថា​អត្រា​ការ​ប្រាក់​​លើ​ប្រាក់​បំណុល​មិន​ឆាប់​ថយ​ចុះ​ដែល​នេះ​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​អ្នក។ ប្រសិទ្ធភាព​មួយ​ដែល​ធ្វើ​​ឲ្យ​អ្នក​​គេច​ផុត​ពី​ប្រាក់​បំណុល​គឺ បង្កើត​ទឹកប្រាក់​បន្ទាន់ (Emergency Fund) ​​សម្រាប់​ចំណាយ​លើ​​ស្ថានភាព​ចាំបាច់​​ណា​មួយ។ ផ្ទុយ​ទៅ​វិញ ​បើ​​លោក​អ្នក​គ្មាន​​ប្រាក់​បន្ទាន់​​សម្រាប់​ត្រៀម​ទុក​នោះ​ទេ ត្រូវ​តែ​​ឆាប់​សន្សំ​វា​ឲ្យ​​​បាន​ភ្លាមៗ​ទៅ។

២) រៀបចំ​គម្រោង​​​ចំណាយ​ដើម្បី​សន្សំ​ប្រាក់ ​អ្នក​ត្រូវ​មាន​គម្រោង​​សន្សំ​​សម្រាប់​ការ​ចំណាយ​ក្នុង​​រយៈ​ពេល​ខ្លី​ និង​រយៈ​ពេល​វែង​។ ​​​អ្នក​ត្រូវ​​ដឹង​ថា តើ​អ្នក​ត្រូវ​ការ​ប្រាក់​ប៉ុន្មាន​ដើម្បី​ទិញ​សំលៀកបំពាក់ ដំណើរ​កម្សាន្ត ផ្ទះ រថយន្ត វិនិយោគ? ឬ តើ​លោក​អ្នក​ត្រូវ​ចំណាយ​ប្រាក់​​ធ្វើ​អ្វីខ្លះ​​​ក្នុង​រយៈ​ពេល​ ​៥ ឆ្នាំ ១០​​ឆ្នាំ ឬ ២០ ឆ្នាំ​ខាងមុខ? នៅ​ពេល​ដែល​អ្នក​​កំណត់​ពេល​វេលា​សម្រាប់​​គម្រោង​ចំណាយ​​នីមួយៗ​ទាំង​នោះ​ហើយ នោះ​លោក​អ្នក​នឹង​អាច​ចាត់ចែង​កំណត់​ថវិកា​សម្រាប់​សន្សំ​​​បាន​។


៣) រក្សា​ប្រាក់​សន្សំ​ជា​​ភាគរយ​​នៃ​ប្រាក់​ចំណូល​របស់​អ្នកមិន​ថា​ប្រិយមិត្ត​សន្សំ​ប្រាក់​​ជា​ភាគរយ​នៃ​​ប្រាក់​ចំណូល​ប្រចាំខែ ឬ ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​ដាច់​​ខាត​សន្សំ​ប្រាក់​ឲ្យ​បាន​​ចាប់​ពី​ថ្ងៃ​នេះ​តទៅ។ កូនសោ​ដ៏​សំខាន់​នៅ​ពេល​នេះ គឺ​លោក​អ្នក​ត្រូវ​កំណត់​ភាគរយ​នៃ​ប្រាក់​សន្សំ​ពី​ប្រាក់​ចំណូល​របស់​អ្នក​ក្នុង​ចំនួន​ជាក់លាក់​មួយ។ មនុស្ស​មួយ​ចំនួន​បាន​សន្សំ​ប្រាក់​ពី​៥​ទៅ​១០% នៃ​ប្រាក់​ចំណូល​ប្រចាំថ្ងៃ ឬ ប្រចាំ​ខែ​របស់​ខ្លួន។ ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់​អ្នក​ជំនាញ​បាន​ផ្តល់​ដំបូន្មាន​ថា ជា​ទូទៅ​ការ​សន្សំ​ប្រាក់​ចាប់ពី​១០% ​ឡើង​ទៅ​នៃ​ប្រាក់​ចំណូល​របស់​អ្នក គឺ​ជា​ចំនួន​មួយ​សមស្រប​បំផុត​​។

៤) កត់ត្រា​បញ្ជី​ចំណាយ​របស់​អ្នក​ជា​ប្រចាំសំណួរ​​មួយ​ចោទសួរ​​ដល់​ប្រិយមិត្ត​នៅ​ពេល​នេះ​​គឺ តើ​ប្រាក់​ចំណូល និង​ការ​​ចំណាយ​របស់​អ្នក​ខុសគ្នា​ដូចម្តេច​ខ្លះ? បើ​​លោក​អ្នក​ចំណាយ​ច្រើន​ជាង​ចំណូល នោះ​ជា​ផលវិបាក​មួយ​ហើយ។ ជា​ការ​ល្អ​ប្រសើរ​លើ​ប្រសិទ្ធភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ អ្នក​ត្រូវ​​​​​កត់ត្រា​ និង ត្រួតពិនិត្យ​​បញ្ជី​ការ​​ចំណាយ​ប្រចាំ​ថ្ងៃ ឬ ប្រចាំ​ខែ​របស់​អ្នក​ឲ្យ​បាន​ច្បាស់លាស់​ជា​ប្រចាំ​​ដូច​ជា​ ថ្លៃ​ហូបចុក សំលៀក​បំពាក់ ការ​ប្រើប្រាស់​ទូរស័ព្ទ​ រថយន្ត បំណុល ការ​ជួបជុំ ឬ ដំណើរ​កម្សាន្ត​ជា​ដើម។ ការ​ធ្វើ​ដូច​នេះ ​ទើប​​ធ្វើ​ឲ្យ​លោកអ្នក​​មាន​​ប្រសិទ្ធភាព​គ្រប់គ្រង​​ការ​ចំណាយ​របស់​អ្នក​បាន។ ​

៥) កំណត់​ការ​ចំណាយ​របស់​អ្នក បន្ទាប់​ពី​បាន​កត់ត្រា​បញ្ជី​ចំណាយ​រួចហើយ លោក​អ្នក​នឹង​ដឹង​ថា តើ​ទឹកប្រាក់​ប៉ុន្មាន​ដែល​អ្នក​បាន​ចំណាយ​​នៅ​ពេល​កន្លង​មក? ចំនួន​ទឹកប្រាក់​​​ដែល​បាន​ចំណាយ​​​ទាំង​នោះ​មាន​ច្រើន​ហួស​ពី​តម្រូវ​ការ​ជាក់​ស្តែង អាច​បញ្ជាក់​ថា អ្នក​កំពុង​​ខ្ជះខ្ជាយ​ហិរញ្ញវត្ថុ​របស់​ខ្លួន​។ នេះ​ជា​ដំណាក់​កាល​មួយ​ដ៏​លំបាក​សម្រាប់​អ្នក​ តែ​ជា​រឿង​មួយ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ដើម្បី​សន្សំ​ប្រាក់​ទុក។ ដំណោះស្រាយ​ដ៏​ល្អ​ អ្នក​ត្រូវ​ចំណាយ​អ្វី​ដែល​ចាំបាច់ និង ​ជា​អាទិភាព​​សិន ពោល​គឺ​ទិញ​សម្ភារៈ​អ្វី​ដែល​ចាំបាច់​ កុំ​ទិញ​​សម្ភារៈ​អ្វី​ដែល​ចង់​បាន។ នៅ​មាន​វិធីសាស្ត្រ​ល្អៗ​ជា​ច្រើន​ទៀត​ដែល​ប្រិយមិត្ត​អាច​រក​ឃើញ​ដោយ​ខ្លួនឯង​បាន តែ​គន្លឹះ​សំខាន់ៗ​ខាងលើ​នេះ​ពិត​ជា​រឿង​​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​ជា​អាទិភាព ប្រសិន​បើ​ចង់​សន្សំ​ប្រាក់​ទុក​មែន​នោះ៕​

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ enterprenuer

Tuesday, March 31, 2015

សង្ខេប​ព្រឹត្តិការណ៍​សំខាន់ៗ​សម្រាប់​ល្ងាច​ថ្ងៃ​ច័ន្ទ​ ទី ៣០ ខែ​មិនា

ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​​ប្រចាំ​ទូរទស្សន៍ប្រភព៖​ youtube
១- ​នៅ​ក្នុង​យន្តហោះ​របស់​ក្រុមហ៊ុន Germanwings ដែល​ធ្លាក់​កាលពី​សប្ដាហ៍​មុន​នោះ មាន​ពីរ​នាក់​គឺ​កាពីទែន និង​អាកាសយានិក​រង។ ទិន្នន័យ​នៅ​ក្នុង​ប្រអប់​ខ្មៅ​បង្ហាញ​ថា​កាពីទែន​បាន​ស្រែក​ខ្លាំងៗ​ដើម្បី ​ឲ្យ​អាកាសយានិក​រង​បើក​ទ្វារ​បន្ទប់​អ្នក​បើក​បរ ដើម្បី​គាត់​អាច​ចូល​ទៅ​អង្គុយ។

អាកាសយានិក​រង​ដែល​កំពុង​កើត​អាការៈ​ស្រ្តេស​ខ្លាំង (stress) បាន​បិទ​ទ្វារ​មិន​ឲ្យ​កាពីទែន​ចូល​បន្ទាប់​ពី​កាពីទែន​ដើរ​ចេញ​ក្រៅ​បន្ទប់ ​អ្នក​បើកបរ​ទៅ​បន្ទប់ទឹក។ បន្ទាប់​មក អាកាសយានិក​រង​ដែល​មាន​អាយុ ២៧ ឆ្នាំ​បាន​បើក​យន្តហោះ​ ជិះ​បំ​បុក​ភ្នំ​តែម្ដង។ នេះ​បើ​យោង​តាម​ការ​សន្និដ្ឋាន​បឋម​របស់​ក្រុម​អ្នក​ស៊ើបអង្កេត​សំណុំ​រឿង​ ធ្លាក់​យន្តហោះ​នេះ។

​២- ​បណ្ដា​អស់លោក​រដ្ឋ​មន្ត្រី​មក​ពី​ប្រទេស​៖ អាមេរិក – អង់គ្លេស – បារាំង – អាល្លឺម៉ង់ – រុស្ស៊ី និង​ចិន គ្រោង​ជួប​ប្រជុំ​នៅ​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​ មន្ត្រី។ កិច្ចប្រជុំ​នេះ​សំដៅ​រិះរក​វិធី​ដោះស្រាយ​បញ្ហា​បរមាណូ​របស់​អ៊ីរ៉ង់។

៣- ​ប្រទេស​ក្រិក​នៅ​មិន​ទាន់​បញ្ចប់​បង្ហើយ (finalize) នូវ​កំណែទម្រង់​ដែល​ប្រទេស​នេះ​ត្រូវ​តែ​ធ្វើ​ជា​ចាំបាច់​ ដើម្បី​ដោះស្រាយ​វិបត្តិ​បំណុល ព្រោះ​នៅ​ថ្ងៃ​ទី២០ ខែមេសា ឆ្នាំ២០១៥ ថវិកាជាតិ​របស់​ក្រិក​នឹង​ត្រូវ​អស់​ទាំង​ស្រុង។

៤- ​គេ​បាន​រក​ឃើញ​សាកសព​មនុស្ស​ពីរ​នាក់​នៅ​កន្លែង​ផ្ទុះ​ក្នុង​អគារ​មួយ​ កន្លែង​នៅ​សង្កាត់​ម៉ាន់ហាថាន់ (Manhattan) ​ដែល​ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​កាលពី​សប្ដាហ៍​មុន។

…គ្រឿង​សព្វាវុធ​​ទំនើបៗ​ចំនួន​ ១០ ប្រភេទ​ដែល​រុស្ស៊ី​ចំណាយ​ប្រាក់​រាប់​ពាន់​​លាន​ដុល្លារ​ទិញ​ទុក​សម្រាប់​​​វាយកម្ទេច​សត្រូវ…

៥- ​ក្នុង​ចំណោម​អ្នក​ជិះ​នៅ​ក្នុង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Germanwings ដែល​បាន​ផ្ទុះ​នៅ​លើ​ភ្នំអាល់​កាលពី​សប្ដាហ៍​មុន​នោះ ពេល​នេះ គេ​បាន​កំណត់​អត្តសញ្ញាណ​បាន​ចំនួន ៧៨ នាក់​រួច​ជា​ស្រេច។

៦) នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្ងៃ​​អាទិត្យ​កន្លង​​ទៅ​នេះ រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​រិះគន់​ចំៗ​​ទៅ​លើ​ប្រធានាធិបតី​រុស្ស៊ី​ លោក​ ពូទីន​ ​ដោយ​​និយាយ​ថា ប្រធានាធិបតី​រូប​នេះ​​បាន​​​គាំទ្រ​ឲ្យ​មាន​ភាព​វឹកវរ​នៅ​តំបន់​ មជ្ឈិមបូព៌ា​។​​​

៧) ប្រធានាធិបតី​ស៊ីរី​លោក  Bashar al-Assad បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​​ប្រចាំ​ទូរទស្សន៍​​ថា ក្រុម ISIS បាន​​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​តាំង​ពី​អាមេរិក​ចាប់​ផ្ដើម​វាយប្រហារ​តាម​ ដែន​អាកាស​មក​​ម្ល៉េះ។

៨) រញ្ជួយ​ដី​​ក្រោម​បាតសមុទ្រ​ក្នុង​កម្រិត ៧,៧ វ៉ិចទ័រ នៅ​ប្រទេស​ប៉ាពូញូវហ្គីណេ​​ភាគ​ខាងត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​​កំពុង​​ធ្វើ​ឲ្យ​គេ​ព្រមាន​ពី​ការ​​វាយប្រហារ​នៃ​រលក​យក្ស​ស៊ូណាមិ។

៩) មនុស្ស ២៣ នាក់​បាន​រង​របួស​នៅ​ពេល​យន្តហោះ​កាណាដា Air Canada ​រអិល​ធ្លាក់​​ផ្លូវ​នៅ​អាកាសយានដ្ឋាន Halifax ដោយសារ​​បញ្ហា​ធ្លាក់​ព្រិល​ដ៏​ធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ អន សំអាង
ប្រភព៖​ Businessinsider

Monday, March 30, 2015

បង្រៀន​​វិធីសាស្ត្រ​ ១០ ចំណុច​នេះ​ ដើម្បី​ឲ្យ​កូន​​ៗ​របស់​លោក​​​អ្នក​ធំ​ឡើង​ក្លាយ​ជា​អ្នក​មាន​

រូបតំណាងប្រភព៖​ mom
អាណាព្យាបាល ​ភាគច្រើន ​បាន​បណ្តោយ​ពេលវេលា​​​​រសាត់​អណ្ដែត​តាម​ខ្យល់​ឥតប្រយោជន៍ ​រក​អនាគត​ដ៏​ល្អ​​សម្រាប់​​​​កូនៗ​របស់​ខ្លួន​គ្មាន រហូត​ដល់​​ពេល​ទឹក​ដល់​ច្រមុះ ហើយ​ទើប​ស្រវេស្រវា​ឲ្យ​គេ​ជួយ។ នេះ​ជា​កំហុស​ឆ្គង​ដ៏​ធំ​មួយ ត្បិត​អី​គ្មាន​មនុស្ស​ណា​ម្នាក់​កើត​មក​​ចង់​ក្លាយ​ជា​អ្នក​ក្រ​នោះ​ឡើយ។ ប៉ុន្តែ​ផ្លូវ​ដែល​ចង់​​កូនៗ​របស់​អ្នក​ក្លាយ​ជា​អ្នក​មាន​ប្រាក់​ ស្តុកស្តម្ភ​ពេល​ដែល​ពួកគេ​ធំ​ដឹងក្តី​ឡើង​ ក៏​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ដែរ។

សម្រាប់​អ្នក​ជំនាញ​បាន​​លើក​ឡើង​ថា ការ​​ហាត់ពត់លត់ដំ​កូនៗ​របស់​អ្នក​តាំង​ពី​តូចៗ​រហូត​ដល់​ធំ​ដឹងក្តី​​នូវ​ គន្លឹះ​១០​ យ៉ាង​ខាងក្រោម​នេះ គឺ​ជា​វិថី​មួយ​យ៉ាង​ជោគជ័យ​ អាច​ធ្វើ​ឲ្យ​ពួកគេ​​មាន​អនាគត​ភ្លឺស្វាង​ក្លាយ​ជា​អ្នក​មាន​​បាន​​។ តើ​វិធីសាស្ត្រ​​ទាំង​នោះ​មាន​អ្វី​ខ្លះ?​​

១) បង្រៀន​​ឲ្យ​បង្កើត​ជម្រើស​​​សម្រាប់​ជីវិតពិភពលោក ​ពោរពេញ​ទៅ​ដោយ​ឱកាស​យ៉ាង​សំបូរ​បែប​ ដើម្បី​អនុញ្ញាត​ឲ្យ​កូន​ៗ​របស់​អ្នក​​មាន​​ជម្រើស និង​មហិច្ឆតា​មួយ​សម្រាប់​ខ្លួន​ឯង​នូវ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​នៅ​ពេល​ អនាគត​។ ប៉ុន្តែ អ្នក​ត្រូវតែ​បង្ហាញ​ជម្រើស​មួយ​ដល់​ពួកគេ​ឲ្យ​ចេះ​​ពង្រឹង​សមត្ថភាព​របស់​ ខ្លួន​លើ​ការ​ធ្វើ​ជំនួញ​ ឬ ​​វិធីសាស្ត្រ​រក​ប្រាក់​ចំណូល ព្រោះ​ថា ជម្រើស​លើ​ផ្លូវ​​មួយ​នេះ​អាច​​​ឲ្យ​ពួកគេ​ក្លាយ​ជា​អ្នក​មាន​បាន​។ ​​

២) បញ្ជូន​ឲ្យ​​ទៅ​រៀន​​​​សាលា​ឯកជនចំណុច​នេះ​អាច​ ផ្ទុយ​ពី​មហាសេដ្ឋី​មួយចំនួន​ដែល​មិន​​បាន​រៀន​ចប់​ថ្នាក់ ឬ មហាវិទ្យាល័យ​​ផង​​នៅតែ​អាច​ក្លាយ​ជា​មហាសេដ្ឋី​បាន​។ ប៉ុន្តែ នៅ​យុគ​សម័យ​បច្ចេកវិទ្យា​នេះ ​ជា​ជម្រើស​មួយ​ល្អ​ប្រសើរ​អាច​ឲ្យ​កូនៗ​របស់​អ្នក​មាន​មូលដ្ឋាន​គ្រឹះ​ រឹងមាំ គឺ​ត្រូវ​បញ្ជូន​ពួកគេ​ទៅ​សាលា​ឯកជន​ណា​មួយ​ដែល​មាន​កម្មវិធី​សិក្សា​ល្អៗ​​ ជា​ពិសេស​លើ​មុខ​​វិជ្ជា​មុខ​ជំនួញ ឬ អាជីវកម្ម​ ។ វា​អាច​មាន​តម្លៃ​ថ្លៃ​ជាង​សាលា​រដ្ឋ​ក៏​ពិត​មែន តែ​អនាគត​របស់​ពួកគេ​​ ពិត​ជា​​មាន​តម្លៃ​ថ្លៃ​ជាង​នេះ​ទៅទៀត។

៣) បង្រៀន​ឲ្យ​ចេះ​ស្រលាញ់​​ការងារក្នុង​នាម​ជា​ អាណាព្យាបាល អ្នក​គឺ​ជា​មនុស្ស​​តែ​​ម្នាក់​​គត់​ដែល​រស់​នៅ​យ៉ាង​ជិតដិត​បំផុត​ជា​មួយ​​ កូនៗ​របស់​អ្នក​​ជាងគេ។ ដូច្នេះ ក្រៅ​តែ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​ស្រលាញ់​ការងារ មិន​ខ្ជិលច្រអូស អ្នក​ក៏​ត្រូវ​បង្ហាញ​សកម្មភាព​មួយ​យ៉ាង​សកម្ម​​ផង​ដែរ​ ដើម្បី​​ឲ្យ​ពួកគេ​យក​គំរូ​តាម ដូចជា​និយាយ​ទៅ​កាន់​កូនៗ​របស់​អ្នក​​ថា បើ​ចង់​មាន​លុយ​ច្រើន ត្រូវ​តែ​ធ្វើ​ការ។ ជៀសវាង​ដាច់ខាត​សកម្មភាព​មួយចំនួន​ដែល​​ជា​គំរូ​អាក្រក់​ដល់​ពួកគេ។

…សញ្ញាណ​​ចំនួន ៦ បញ្ជាក់​ថា ​លោក​អ្នក​កំពុង​សេពគប់​​​មិត្តភក្តិ​ខុស…

៤) បង្រៀន​​ឲ្យ​ចេះ​ស្រលាញ់​អ្នក​ដទៃ​បរិស្ថាន​ ខាងក្រៅ​ ប្រៀប​ដូច​ជា​ទីលាន​​ប្រយុទ្ធ​សម្រាប់​ឲ្យ​កូនៗ​របស់​អ្នក​បង្ហាញ​​សមត្ថភាព ​របស់​ពួកគេ។ រី​ឯ​​លំនៅឋាន​របស់​​អ្នក ឬ សាលា​រៀន​​របស់​ពួកគេ គឺ​ជា​កន្លែង​ផលិត​ចំណេះដឹង។ សូម​ផ្តល់​ឱកាស​ឬ បង្រៀន​ពួកគេ​​ឲ្យ​មាន​ប្រស្រ័យ​ទំនាក់ទំនង​​យ៉ាង​ជិតស្និទ្ធ ផ្តល់​ក្តី​ស្រលាញ់ និង ស្វែង​យល់​​ជា​មួយ​មនុស្ស​​​ផ្សេងៗ​គ្នា​នៅ​ក្នុង​សង្គម​ឲ្យ​បាន​កាន់តែ​ ច្រើន​កាន់តែ​ល្អ។ នេះ​ជា​ចំណែក​​មួយ​ដែល​ធ្វើ​ឲ្យ​កូនៗ​របស់​អ្នក​ក្លាយជា​សហគ្រិន​បាន។ តែ​ហាម​ដាច់​ខាត​​កុំ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា ​ហាក់​​ចាញ់​ប្រៀប​​អ្នកណា​ម្នាក់​ ឬ បង្ហាញ​​​អត្តចរិត​​ហួសហេតុ​បំពាន​លើ​សិទ្ធិ​អ្នក​ដទៃ។

៥) បង្រៀន​​ឲ្យ​ចេះ​​​ចែក​រំលែក និង​មាន​ក្រមសីលធម៌​ល្អអ្វីៗ ​​ដែល​កូនៗ​របស់​អ្នក​ត្រូវ​ធ្វើ​ឡើង មិនមែន​សុទ្ធតែ​ដើម្បី​តែ​លុយៗ នោះ​ទេ ពោល​គឺ​បង្រៀន​ឲ្យ​​ពួកគេ​ចេះ​​​ចែក​រំលែក និង​មាន​​ក្រមសីលធម៌​ល្អ​ទៅ​មនុស្ស​​ជុំវិញ​ខ្លួន ត្បិតអី​ចំណុច​ទាំង​នេះ​នឹង​ធ្វើ​​ឲ្យ​​កូនៗ​របស់​អ្នក​មាន​តម្លៃ​សម្រាប់​ អ្នកដទៃ។ អ្នក​ត្រូវ​ចាំ​ថា អ្នក​មាន​ពិត​ប្រាកដ គឺ​នៅ​ពេល​​​ដែល​​អ្នក​ចំណាយ​ពេល​យ៉ាង​មាន​តម្លៃ​សម្រាប់​បម្រើ​ប្រយោជន៍​ជា ​ច្រើន​​ដល់​សាធារណជន​ទូទៅ។ នេះ​ហើយ​ជា​​​ការ​បណ្ដុះ​បណ្តាល​ឲ្យ​ពួកគេ​រៀន​រស់​ក្នុង​ផ្លូវ​ល្អ​សម្រាប់ ​​ជីវិត ឬ ​អាជីវកម្ម​​មួយ​ដោយ​ស្ថិតស្ថេរ​បាន​​។

៦) បង្រៀន​​ពី​របៀប​ធ្វើ​ជា​សហគ្រិនសហគ្រិន​ភាព​គឺ ​ជា​គន្លឹះ​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ក្លាយជា​អ្នក​​មាន​បាន។ ប្រសិនបើ​ពួកគេ​កើត​មក​មិន​មាន​ជំនាញ​នេះ ត្រូវ​តែ​បង្រៀន​ពួកគេ​​ឲ្យ​កាន់តែ​ច្រើន​ឡើង​ដូចជា​ស្វែង​រក​​សហគ្រិន អ្នក​ជំនួញ ឬ មហាសេដ្ឋី​ណា​ម្នាក់​មក​ធ្វើ​គំរូ​ឲ្យ​ពួកគេ ដើម្បី​រៀនសូត្រ​តាម​​យក​បទពិសោធន៍​។ ទន្ទឹម​នឹង​​នេះ អ្នក​ត្រូវ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​មាន​ក្តី​សង្ឃឹម និង មហិច្ឆតា​កាន់តែ​ធំ​លើ​ការ​ធ្វើ​​អាជីវកម្ម​​នេះ។​​​

៧) បង្រៀន​​​ប្រើ​ល្បិច​ចេះ​កុហក បោកប្រាស់ ​លួចគ្រាន់តែ ​​មើល​ចំណង​ជើង​លើ​ចំណុច​នេះ​ភ្លាម ប្រិយមិត្ត ជា​ពិសេស​អាណាព្យាបាល​ពិត​ជា​ស្រឡាំងកាំង​ជា​មិន​ខាន ព្រោះ​ថា​ការ​កុហក ឆបោក ឬ លួច​​នេះ​ស្តាប់​ទៅ​វា​ជា​រឿង​​​អសីលធម៌​ និង ខុស​ច្បាប់​​ទៀត​ផង។ ការ​ពិត​គោលបំណង​​​នៅ​ត្រង់​ចំណុច​នេះ មិនមែន​ដូច្នេះ​នោះ​ឡើយ ពោល​គឺ​ចង់​ឲ្យ​អ្នក​បង្រៀន​​កូនៗ​​របស់​អ្នក​ឲ្យ​ចេះ ទំនាក់ទំនង​ជា​មួយ​មនុស្ស​ល្អ និង ការពារ​ខ្លួន​ពី​​ជន​ទុច្ចរិត​មួយចំនួន​​នៅ​ក្នុង​​អាជីវកម្ម​​​ទេតើ! ​នេះ​ជា​ក្បូន​ធ្វើ​ឲ្យ​ពួកគេ​រៀន​ភ្លក់​រសជាតិ​​គ្រប់បែប​យ៉ាង​របស់​មនុស្ស ​ដូច​ជា ពាក្យចាស់​ពោល​ថា៖« ផ្លូវវៀច​កុំ​បោះបង់ ផ្លូវ​ត្រូវ​កុំ​ចោល» នោះ​អី!

…មេរៀន​ចំនួន ៤ ដែល​​លោក​អ្នកគួរ​រៀន​សូត្រ​ មុន​នឹង​ឈាន​​ដល់​​វ័យ​ ៣០…

៨) បង្រៀន​ឲ្យ​ចេះ​គិត​លេខសម្រាប់​មុខ​វិជ្ជា​ គណិតវិទ្យា ​អ្នក​មិន​ចាំបាច់​​តម្រូវ​ឲ្យ​កូនៗ​របស់​អ្នក​​ត្រូវ​តែ​ពូកែ​លើ​មុខវិជ្ជា ​នេះ​ឡើយ ពោល​គឺ​គ្រាន់តែ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​គិត​លេខ ក្នុង​កម្រិត​មួយ​​អាច​ដោះស្រាយ​ដោយ​​ខ្លួន​ឯង​បាន​គឺ​គ្រប់គ្រាន់​ហើយ។ បើ​​នោះ​គ្រាន់តែ​ជា​ការ​បង្ខិតបង្ខំ មិនយូរមិនឆាប់​ពួកគេ​នឹង​តុកស៊ិក​គិត​មិន​ចេញ មាន​​ផល​វិបាក​​ប៉ះពាល់​ដល់​អារម្មណ៍​ពួកគេ​ជា​មិន​ខាន។ បង្រៀន​កូនៗ​របស់​អ្នក​តាម​សម្រួល ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ធ្វើ​យ៉ាង​ណា​អាច​ឲ្យ​ពួកគេ​អាច​រក​ឃើញ​វិធីសាស្ត្រ​​គិត​លេខ​ដោយ​ខ្លួន​ឯង​ បាន​​ទន្ទឹម​នឹង​មាន​ជំនួយ​ពី​អ្នក។ ​​

៩) ផ្តល់​ប្រាក់​រង្វាន់​​​លើក​ទឹកចិត្ត និង ​បង្រៀន​​ឲ្យ​ចេះ​រក​លុយក្មេង ​ៗមួយ​ចំនួន​អាច​​ធ្វើ​កិច្ចការ​​ជា​ច្រើន​​​យ៉ាង​ជោគជ័យ​​ដូច​ជា​​កិច្ចការ ​សាលា ​ខិតខំ​រៀនសូត្រ​ជា​ដើម នៅ​ពេល​ដែល​ឪពុក​ម្តាយ​របស់​ខ្លួន​​​ផ្តល់​ប្រាក់​រង្វាន់​​​លើក​ទឹកចិត្ត​ សម្រាប់​​ការ​ខិតខំ​របស់​ពួកគេ។ នេះ​អាច​ជា​វិធីសាស្ត្រ​ម្យ៉ាង​សម្រាប់​ការ​ដោះដូរ​ទៅវិញ​ទៅ​មក។ ប៉ុន្តែ​ ​អ្វី​ដែល​ត្រូវ​ដើរ​ទន្ទឹម​នឹង​នេះ និង ​​ជា​វិធីសាស្ត្រ​កាន់តែ​ហុច​ផល​ល្អ​នៅ​ពេល​អនាគត​វែង​ឆ្ងាយ​​ទៅ​មុខ​ទៀត គឺ​ការ​បង្រៀន​ឲ្យ​ពួកគេ​ចេះ​រក​លុយ និង យល់​ពី​តម្លៃ​នៃ​​ការងារ​របស់​ខ្លួន។ អ្នក​ជំនាញ​និយាយ​ថា ការ​​លក់​​ គឺ​ជា​ជំនាញ​ដ៏​ពិសេស​​ក្នុង​អាជីវកម្ម​ដើម្បី​ឈាន​​ឆ្ពោះ​​ក្លាយ​ទៅ​​ជា​ អ្នក​ជំនួញ ឬ អាជីវករ​ជោគជ័យ​​​នៅ​ថ្ងៃ​មុខ។

១០) បង្រៀន​ឲ្យ​ចេះ​វិនិយោគការ​បង្រៀន​រក​លុយ​គឺ​ ជា​រឿង​មួយ​ប្រសើរ​ហើយ តែ​ការ​បង្រៀន​ធ្វើ​ឲ្យ​លុយ​របស់​ពួកគេ​កាន់តែ​ធំ​ឡើង គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​មួយ​ទៀត។ បើ​​ដូច្នេះ​មែន​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? ចម្លើយ​តែមួយគត់​​នោះ​គឺ ការ​វិនិយោគ។ អ្នក​ត្រូវ​បង្រៀន​ពួកគេ​ឲ្យ​ចេះ សន្សំ​ប្រាក់​​វើ​ជា​​ដើមទុន​​ទុក​សម្រាប់​វិនិយោគ​​លើ​អ្វី​ដែល​ពួកគេ​ចង់​ ធ្វើ។ អ្នក​អាច​ស៊ក​ពាក្យ​មួយ​ឃ្លា​ថា៖« បើ​កូន​ចង់​ក្លាយ​ជា​អ្នក​មាន កូន​ត្រូវ​សន្សំ​ប្រាក់​​ទុក​សម្រាប់​ការ​វិនិយោគ»។ គន្លឹះ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​​​​មាន​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ត្រៀម ​ទុកជា​មុន​ក្នុង​សមរភូមិ​អាជីវកម្ម​នៅ​ថ្ងៃ​អនាគត៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ Businessinsider

Wednesday, March 25, 2015

គន្លឹះ​យ៉ាង​ងាយស្រួល Download ចម្រៀង​ពី Youtube ឱ្យ​ចេញ​ជា MP3 តែម្ដង មិន​បាច់​ដំឡើង​កម្មវិធី​អ្វី​ទាំងអស់

ចម្រៀង MP3 និង​វីដេអូ (avi, mp4 …) គឺ​មាន​លក្ខណៈ​ពិសេស​មួយ​បែប​ម្នាក់ ហើយ​ត្រូវ​បាន​បើក (play) ក្នុង​កាលៈទេសៈ​មិន​ដូច​គ្នា​ទេ។ ចំពោះ​លោក​អ្នក​ដែល​មមាញឹក​ច្រើន ទាំង​ការ​សិក្សា និង​ការងារ​នោះ ប្រហែល​ពុំ​មាន​ពេល​ច្រើន​សម្រាប់​ការ​ទស្សនា​វីដេអូ​ចម្រៀង ប៉ុន្តែ​ក៏​នៅ​តែ​ចូលចិត្ត​ស្ដាប់​ចម្រៀង​ពេល​កំពុង​បំពេញ​កិច្ចការ។ ដូច្នេះ ចម្រៀង MP3 គឺ​ជា​ជម្រើស​ល្អ​ជាង​ចម្រៀង​វីដេអូ ព្រោះ​លោក​អ្នក​ត្រូវការ​ស្ដាប់​តែ​ចម្រៀង​កំដរ​អារម្មណ៍ មិន​ជា​វីដេអូ​នោះ​ឡើយ។

បច្ចុប្បន្ន​បណ្ដាញ​ចែករំលែក​វីដេអូ YouTube ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ក្នុង​មួយ​ថ្ងៃៗ មនុស្ស​មិន​តិច​ទេ​ដែល​ចូល​ទៅ​ស្ដាប់ និង​ដោនឡូដ (download) ចម្រៀង​ពី​ក្នុង​នោះ។ កម្មវិធី​សម្រាប់ Download វីដេអូ ដែល​កំពុង​ពេញ​និយម​គឺ Internet Download Manager ប៉ុន្តែ​វា​អាច Download បាន​តែ​វីដេអូ​ប៉ុណ្ណោះ ពោល​មិន​មាន​មុខងារ​ដោនឡូដ​ចម្រៀង​ជា MP3 ឡើយ។

យ៉ាងណា គេ​ក៏​មាន​ជម្រើស​ក្នុង​ការ​ដំឡើង add ons នៅ​លើ​កម្មវិធី browser សម្រាប់ download ចម្រៀង MP3 ក៏​បាន។ ចំណែក​ទំព័រ​នេះ TheBNEWS សូម​លើក​យក​នូវ​គន្លឹះ​ងាយ​ស្រួល​និង​សាមញ្ញ ក្នុង​ការ​ទាញ​យក (download) វីដេអូ​ពី Youtube ឱ្យ​ចេញ​ជា​ឯកសារ MP3 តែម្ដង ដោយ​មិន​ត្រូវការ​ដំឡើង​កម្មវិធី​អ្វី​ទាំង​អស់។ សូម​អនុវត្ត​តាម​របៀប​បន្តបន្ទាប់​ខាង​ក្រោម៖

១) បើក​ចូល​គេហទំព័រ YouTube គឺ youtube.com រួច​ហើយ ស្វែងរក​បទ​ចម្រៀង ឬ​វីដេអូ​ផ្សេងៗ​ដែល​អ្នក​ចង់ Download។

២) ចម្លង (copy) អាសយដ្ឋាន URL ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​គឺ Address bar នៃ​កម្មវិធី browser រួច​ហើយ។

0



៣) បើក tab នៃ​កម្មវិធី browser ថ្មី រួច​ចូល​ទៅ​កាន់​អាសយដ្ឋាន www.youtube-mp3.org។ បន្ទាប់​មក​បិទ Paste នៅ​ក្នុង​ប្រអប់ URL នៃ​គេហទំព័រ youtube.mp3 (ដូច​រូប) ហើយ​ចុច​លើ​ប៊ូតុង Covert Video

1



៤) ចុងក្រោយ គ្រាន់តែ​ចុច​លើ​ប៊ូតុង Download (ដូច​រូប) ជា​ការ​ស្រេច។

2



សាកល្បង​ម្ដង​មើល៍ តើ​ជោគជ័យ​ឬ​ទេ? ប្រសិន​ប្រិយមិត្ត​មាន​គន្លឹះ​ពាក់ព័ន្ធ​នឹង​ការ download ចម្រៀង mp3 ពី YouTube ទៀត អាច​ចែករំលែក​ជាមួយ TheBNEWS តាមរយៈ​ប្រអប់ comment ​ខាងក្រោម​បាន​ណា៎ …

Thursday, March 12, 2015

រៀន​ពី​របៀប​សន្សំ​លុយ​ក្លាយ​ជា​អ្នក​មានពី​មហាសេដ្ឋី​​​​​ល្បីៗនៅ​លើ​​ពិភព​លោក

មហាសេដ្ឋីល្បីៗ​​​​​ពិភព​លោកប្រភព៖​ Forbes
ប្រិយមិត្ត ​អ្នកអាន​ច្បាស់​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​មួយ​ចំនួន​ក្លាយ​ជា​មហាសេដ្ឋី? តើ​មហាសេដ្ឋី​ទាំង​នោះ​រក​លុយ​បាន​ដោយ​របៀបណា​ទៅ? តែ​គួរឲ្យ​ស្តាយ​អ្វី​​ប្រិយមិត្ត​បាន​ស្គាល់​នៅ​ពេល​ដែល​​ឆាក​ជីវិត​របស់​ បុគ្គល​​ទាំង​នេះ​​ក្លាយ​ជា​មហាសេដ្ឋី​ទៅ​ហើយ តែ​ប្រហែល​ជា​មិន​បាន​ដឹង​ពី​​ជីវប្រវត្តិ​របស់​បុគ្គល​ទាំង​នោះ​នៅ​ពេល​ អតីតកាល​នោះ​ឡើយ។ នេះ​ជា​រឿង​មួយ តែ​អ្វី​ដែល​ប្រិយមិត្ត​គួរ​ស្វែង​យល់​នៅ​ពេល​នេះ នឹង​​ទំនង​ជា​អ្វី​ដែល​លោក​អ្នក​ចង់​ដឹង​​ផង​នោះ​ គឺ​គន្លឹះ​ក្លាយ​ជា​អ្នក​មាន​តែម្តង។ គន្លឹះ​ក្លាយ​ជា​អ្នក​មាន​​គឺ​ការ​សន្សំ​ប្រាក់​នេះ​ឯង ដែល​គ្មាន​មហាសេដ្ឋី​ទាំង​៧ រូប​ណាមួយ​ខាងក្រោម​នេះ​បដិសេធន៍​បាន​ឡើយ ហើយ​ឲ្យ​តម្លៃ​វា​ជា​ពិសេស​ទៀត​ផង។ តើ​មហាសេដ្ឋី​ទាំង​នេះ​មាន​គន្លឹះ​សន្សំ​ប្រាក់​ដូច​ម្តេច​ទើប​ក្លាយ​ជា​ អ្នក​មាន? សូម​តាមដាន​​ដូច​ខាងក្រោម​៖ ​​

១) មហាសេដ្ឋី Bill Gates
មហាសេដ្ឋី​ដំបូង​ដែល​ចូល​មក​បង្ហាញ​វិធីសាស្ត្រ​សន្សំ​លុយ​ជូន​ប្រិយមិត្ត​ នៅ​ពេល​នេះ​គឺ​មហាសេដ្ឋី​​មាន​ជាងគេ​បំផុត​លំដាប់​ទី២​​នៅ​លើ​ពិភពលោក​របស់​ អាមេរិក​គឺ​លោក Bill Gates។ មហាសេដ្ឋី​វ័យ ៥៩ ​ឆ្នាំ​ និង មាន​ទ្រព្យសម្បត្តិ​ ៧៩,៤ ពាន់​លាន​ដុល្លារ​រូប​នេះ​បាន​បង្ហើប​ថា ការ​រៀនសូត្រ​កំហុស​​អតីតកាល​​​ជា​ពិសេស​រឿង​ចាយ​វាយ​ផ្តេសផ្តាស​នេះ​​នឹង​ ជួយ​ឲ្យ​​អ្នក​អាច​ក្លាយ​ជា​អ្នក​មាន។

«អ្នក​ដែល​​ជោគជ័យ​ច្រើន​ក្នុង​ហិរញ្ញវត្ថុ​ មិន​មែន​ជា​មនុស្ស​ដែល​ត្រឹមតែ​​បង្កើត​កំហុស​ចាយ​វាយ​ផ្តេសផ្តាស​នោះ​ទេ តែ​ក៏​ជា​អ្នក​ដែល​ពូកែ​រៀនសូត្រ​ពី​កំហុស​នេះ​ផង​ដែរ។ យើង​ត្រូវ​តែ​រីករាយ​នូវ​សមិទ្ធផល​របស់​យើង តែ​អ្វី​ដែល​សំខាន់​ជាង​នោះ​គឺ​ត្រូវ​រៀនសូត្រ​ពី​ការ​បរាជ័យ​របស់​យើង»។ នេះ​ជា​ការ​លើកឡើង​របស់​​លោក Bill Gates​។

…មួយ​ខែៗ​មិន​សូវ​សល់​លុយ​សម្រាប់​សន្សំ​​ទុក​មែនទេ? ​​​គន្លឹះ​ទាំង​នេះ​អាច​ជួយ​អ្នក​បាន!…

២) មហាសេដ្ឋី Warren Buffettមិន​ធ្វើ​ដំណើរ​ទៅណា​ ឆ្ងាយ​ពី​ទឹកដី​អាមេរិក ងាក​មក​មើល​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ទី​៣​នៅ​លើ​លោក គឺ​លោក Warren Buffett ឯណេះ​វិញ​​បាន​បង្ហាញ​ពី​គន្លឹះ​សន្សំ​ប្រាក់​ក្លាយ​ជា​អ្នក​មាន​ដែរ។ មហាសេដ្ឋី​អាមេរិក​​វ័យ​ ៨៥ ​ឆ្នាំ​រូប​នេះ​បាន​​បង្ហាញ​ពិភពលោក​ឲ្យ​​ដឹង​​​តាម​រយៈ​ការ​រស់​នៅ​យ៉ាង​ សាមញ្ញ​របស់​​លោក​នៅ​ក្នុង​ផ្ទះ​​ដដែល​ដែល​លោក​បាន​ទិញ​តាំង​ពី​ឆ្នាំ ១៩៥៨​មក​។

នេះ​បាន​បញ្ជាក់​ថា ទោះបី​ជា​​មហាសេដ្ឋី​រូប​នេះ​មាន​លុយ​ច្រើន​មហាសាល​រហូត​ដល់ ៦៧,២ ពាន់​លាន​ដុល្លារ​​​ក៏ដោយ ​ក៏​លោក​មិន​ខ្ជះខ្ជាយ​ប្រាក់​ទៅ​ទិញ​អ្វី​ដែល​មិន​សូវ​សំខាន់​នោះ​​ដែរ​។ យ៉ាងណាមិញ​ លោក​បាន​ដឹង​ថា ការ​​យក​លុយ​ទៅ​វិនិយោគ​ទៅ​លើ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ជា​ទីផ្សារ​ភាគហ៊ុន​ ​នៅ​ពេលនេះ​ជា​ដើម​ ទើប​​​ធ្វើ​ឲ្យ​លោក​​មាន​លុយ​ចាយ​មិន​អស់​​​រហូត​ដល់​សព្វថ្ងៃ។ ​

៣) មហាសេដ្ឋី Richard Bransonឥឡូវ​នេះ​សូម​ ប្រិយមិត្ត​អ្នកអាន​បន្ត​ដំណើរ​មក​កាន់​ទឹកដី​អង់គ្លេស​វិញ ​ដើម្បី​រៀន​សូត្រ​ពី​​របៀប​សន្សំ​លុយ​ក្លាយ​ជា​អ្នក​មាន​​ពី​មហាសេដ្ឋី​ Richard Branson។ សម្រាប់​លោក Branson បាន​មាន​ប្រសាសន៍​ថា ចំណាយ​លុយ​​ឲ្យ​មាន​ប្រសិទ្ធភាព លុះត្រា​តែ​យើង​រៀប​ចំ​គម្រោង​ចំណាយ​នោះ​ឲ្យ​បាន​ច្បាស់លាស់​ជា​​មុន​សិន។

មហាសេដ្ឋី​វ័យ ៦៥ ឆ្នាំ និង មាន​ទ្រព្យសម្បត្តិ ៥ ពាន់​លាន​ដុល្លារ​​រូប​នេះ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​យើង​ចាយ​ចំ​ទិស​ដៅ ហើយ​ព្យាយាម​​​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​នោះ​​ នៅ​ថ្ងៃ​ខាងមុខ​អ្នក​នឹង​ជោគជ័យ​ជា​មិន​ខាន មិន​ថា​ផ្លូវ​ដែល​ត្រូវ​ទៅ​នោះ​យូរ​ប៉ុណ្ណា ឬ លំបាក​ប៉ុណ្ណោះ​នោះ​ឡើយ»។

៤) មហាសេដ្ឋី Carlos Slim Helúមាន​ឈ្មោះ​ជា​ មហាសេដ្ឋី​​​មាន​ជាងគេ​បំផុត​​នៅ​លើ​ពិភពលោក​នា​​ពេល​បច្ចុប្បន្ន លោក Carlos Slim ក៏​មាន​តិកនិក​សន្សំ​ប្រាក់​ឲ្យ​ក្លាយ​ជា​អ្នក​មាន​ដែរ។ មហាសេដ្ឋី​វ័យ ៧៥ ឆ្នាំ និង មាន​ទ្រព្យសម្បតិ្ត​ ៧៩,៥ ពាន់​លាន​ដុល្លារ​​រូប​នេះ​បាន​​ផ្តល់​ដំបូន្មាន​ថា អ្នក​ដែល​អាច​សន្សំ​ប្រាក់​កាន់តែ​ឆាប់ អ្នក​នោះ​មាន​ឱកាស​​ក្លាយ​ជា​អ្នក​មាន​កាន់តែ​ច្រើន។ ​

« ចាប់​ផ្តើម​សន្សំ​ប្រាក់​របស់​អ្នក​​​ភ្លាម​ទៅ ​កាន់តែ​ឆាប់​កាន់​តែ​ល្អ​តាម​​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។ ដរាបណា​អ្នក​​បាន​សន្សំ​លុយ និង គ្រប់គ្រង​លុយ​កាន់តែ​មាន​ប្រសិទ្ធភាព ដរាប​នោះ​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​ឆាប់ៗ​​មិន​ខ្វល់​ថា ​ការងារ​របស់​អ្នក​ជា​អ្វី​នោះ​ទេ»។ នេះ​ជា​ប្រសាសន៍​របស់​មហាសេដ្ឋី​មិកស៊ិក​​រូប​នេះ។

…ដើមចម៩យ៉ាងដែល​អ្នក​ក្រ​មិន​អាច​ធ្វើ​ជា​អ្នក​មាន​បាន…

៥) មហាសេដ្ឋី Mark Zuckerberg
អ្នក​បាន​ដឹង​ពី​ តិចនិក​សន្សំ​ប្រាក់​​របស់​មហាសេដ្ឋី​ជើង​ចាស់ ចុះ​មក​សាកល្បង​ស្វែង​យល់​ពី​គន្លឹះ​សន្សំ​ប្រាក់​ពី​មហាសេដ្ឋី​វ័យ​ក្មេង​ វ័យ​ម្តង​មើល៍​​មាន​អ្វី​ប្លែក ខណៈ​ដែល​លោក​បាន​ក្លាយ​ជា​មហាសេដ្ឋី​អាមេរិក​លឿន​ដូច​ផ្លេកបន្ទោរ​​នោះ​។ បើ​តាម​សកម្មភាព​របស់​លោក​ប្រចាំ​ថ្ងៃ​អាច​បញ្ជាក់​បាន​ថា មហាសេដ្ឋី​វ័យ ៣១ ឆ្នាំ និង ជា​ CEO របស់​ក្រុមហ៊ុន​​ Facebook ​រូប​នេះ​​មាន​ជីវិត​សាមញ្ញ​មិន​ខុស​ពី​មហាសេដ្ឋី Warren Buffett ​នោះ​ទេ ពោល​គឺ​ជីវិត​សាមញ្ញ​ជា​អ្វី​ដែល​លោក​ចូលចិត្ត​បំផុត។

« ជីវិត​របស់​ខ្ញុំ​គឺ​សាមញ្ញ​ទេ គឺ​ដូច​មនុស្ស​ទូទៅ​ដែរ។ លុយ​ដ៏​ច្រើន​របស់​ខ្ញុំ​​​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ចូលចិត្ត​ប្រើ​វា​ឲ្យ​មាន​តម្លៃ»។ នេះ​គឺ​​​ជា​ប្រសាសន៍​របស់​មហាសេដ្ឋី​មាន​ប្រាក់​ ៣៣,៥ ពាន់​លាន​ដុល្លារ​រូប​នេះ។

៦) មហាសេដ្ឋី Jack Ma ​​
ទើប​នឹង​​​រីកមុខ​រីក​មាត់ ​នៅ​ពេល​ដែល​​ក្រុមហ៊ុន​ Alibaba មាន​ហាង​ឆេង​ល្អ​នៅ​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ មហាសេដ្ឋី​ចិន​លោក Jack Ma ក៏​បាន​បង្ហាញ​យុទ្ធសាស្ត្រ​​​​ក្លាយ​ជា​អ្នក​មាន​ដែរ។ មហាសេដ្ឋី​មាន​ប្រាក់ ១៩,៨ ពាន់​​លាន​ដុល្លារ​​រូប​នេះ​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​លោក​បើក​អាជីវកម្ម​រក​លុយ លោក​​បាន​ចាត់ទុក​ថា ​អតិថិជន​គឺ​ជា​ស្តេច ហើយ​អ្នក​ដែល​សំខាន់​បន្ទាប់​គឺ​បុគ្គលិក និង ចុងក្រោយ​គឺ​ម្ចាស់ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​របស់​លោក។

មហាសេដ្ឋី​វ័យ ៥១ ​ឆ្នាំ​រូប​នេះ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖« បុគ្គលិកលក្ខណៈ​​របស់​មនុស្ស​ម្នាក់​គឺ​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ គ្រប់គ្រង​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​​ខ្លួន។ វា​មានតម្លៃ​ជាង​សមត្ថភាព​ទៅ​ទៀត។ អ្នក​ដែល​​គ្មាន​គោលដៅ នឹង​ធ្លាក់​ជ្រោះ។ អ្នក​​ដែល​​រៀបចំ​គោលដៅ​​បាន​ត្រឹមត្រូវ នឹង​ក្លាយ​ជា​ស្តេច »។

…អ្នកគ្រប់គ្រង​ល្អ​​ចូលចិត្ត​និយាយ​​ពាក្យ​ទាំង ១០ ឃ្លា​នេះ​​ទៅ​​​កាន់​ក្រុម​ការងារ​​រៀងរាល់​ថ្ងៃ​ចន្ទ…

៧) មហាសេដ្ឋី Michael Bloomberg
ប្រិយមិត្ត​សាក​ ទាយ​ទៅ​មើល​ការងារ​ដ៏​ល្អ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​បាន​របស់​​មហាសេដ្ឋី​ អាមេរិក​លោក Michael Bloomberg គឺ​ជា​អ្វី?។ ក្នុង​នាម​ជា​មហាសេដ្ឋី​​ដ៏​​មាន​សក្ដានុពល​ក្នុង​ឆាក​នយោបាយ​អាមេរិក ម្ចាស់ភាគហ៊ុន​របស់​ក្រុមហ៊ុន Bloomberg L.P. វ័យ ៧៣ ឆ្នាំ​រូប​នេះ​​បាន​​​​មាន​ប្រសាសន៍​ថា ការងារ​ដ៏​ល្អ​ដើម្បី​ក្លាយ​គឺ​ជា​អ្នក​​មាន​គឺ​ពូកែ​សន្សំ​នេះ​ឯង។

«កាល​ពី​ក្មេង​ ក្នុង​រយៈ​ពេល​១០ ឆ្នាំ​ខ្ញុំ​មាន​ស្បែក​ជើង​កញ្ចាស់​តែ​មួយ​គូ​ប៉ុណ្ណោះ​ដើម្បី​ពាក់​ទៅ​ធ្វើ ​ការ​។ ខ្ញុំ​ចង់​បាន​ស្បែក​ជើង​ថ្មី​ តែ​មិន​​អាច​ទៅ​រួច​នោះ​ឡើយ។ តែ​ខ្ញុំ​បាន​ដឹង​ថា ការ​សន្សំ​របស់​ខ្ញុំ​មិនមែន​ដើម្បី​ទិញ​ស្បែក​ជើង​ថ្មី​នោះ​ទេ តែ​​ជា​ការ​សន្សំ​ដើម្បី​យក​ទៅ​វិនិយោគ​​ក្លាយ​ជា​​មហាសេដ្ឋី​ដូច​សព្វថ្ងៃ​ នេះ»។ នេះ​ជា​ការ​លើក​ឡើង​របស់​មហាសេដ្ឋី​មាន​ប្រាក់ ៣៣,១ ពាន់​លាន​ដុល្លារ​រូប​នេះ៕

ប្រែសម្រួល៖ ខេវិន​ ​​
ប្រភព៖​ Lifehack

បើ​មាន​ចំណុច​សំខាន់ៗ​ទាំង៥នេះ​ ​អ្នក​អាច​​កំណត់​ពី​ភាព​ជោគជ័យ​ទៅ​​ថ្ងៃ​អនាគត​បាន​​​!

បើ​មាន​ចំណុច​សំខាន់ៗ​ទាំង៥នេះ​ ​អ្នក​អាច​​កំណត់​ពី​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​បាន​​!ប្រភព៖​ www.inc.com
មនុស្ស ​ណា​ក៏​ចង់​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​​ដែរ ប៉ុន្តែ​គ្រាន់តែ​មាន​ចិត្ត​ចង់បាន​តែមួយ​មុខ វា​​មិន​អាច​ធ្វើ​ឲ្យ​ជោគជ័យ​នោះ​ឡើយ ដូច្នេះ​បាន​ជា​មនុស្ស​ជោគជ័យ​មាន​តិច ខណៈ​មនុស្ស​បរាជ័យ​មាន​ច្រើន​ក្នុង​លោក​នេះ​។ ​មាន​មូលហេតុ​ជាច្រើន​ដែល​នាំ​ឲ្យ​មនុស្ស​មិនអាច​ទទួល​បាន​ភាព​ជោគជ័យ​ ដូចជា​ ខ្វះ​ការ​តស៊ូ ខ្វះ​ចំណេះដឹង ខ្វះ​បទពិសោធន៍​ និង ខ្វះ​ទំនាក់ទំនង​ជាដើម​។ ដើម្បី​អាច​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ អ្នក​ត្រូវ​តែ​មាន​ជំនាញ​សំខាន់ៗ​មួយចំនួន​ដូច​ខាង​ក្រោម៖

១) ការ​អាន
​ការ​អាន​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​ ព្រោះ​វា​ជួយ​ឲ្យ​អ្នកទទួល​បាន​ចំណេះដឹង​ជាច្រើន​ប្រភេទ​ដែល​មាន​ប្រយោជន៍​ សម្រាប់​ជីវិត។ ​កាលណា​អ្នកមាន​ចំណេះដឹង​គ្រប់គ្រាន់​តាម​រយៈ​ការ​អាន​នោះ វា​​គឺជា​ទុន​ដ៏​សំខាន់​សម្រាប់​អ្នក​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​ ព្រោះ​បើ​គ្មាន​ចំណេះដឹង និង ព័ត៌មាន​ទេ អ្នក​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ។

២) ​​ចម្ងល់​​​
​ការ​ឆ្ងល់​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មនុស្ស​អាច​រក​ឃើញ​នូវ​អ្វី​ល្អៗ និង ថ្មីៗ​​​ដែលមាន​ប្រយោជន៍​សម្រាប់​​ជីវិត​ប្រចាំ​ថ្ងៃ។ ឧទាហរណ៍​ថា អ្នក​ចង់​បើក​អាជីវកម្ម​មួយ អ្នក​ត្រូវ​មាន​សំណួរ​​ជាច្រើន​ ដើម្បី​ស្វែង​រក​ចម្លើយ​ ដូចជា តើ​ជា​អាជីវកម្ម​អ្វី? មាន​ធនធាន​គ្រប់គ្រាន់​ឬ​ទេ? អតិថិជន​ជា​នរណា? និង សំណួរ​ផ្សេងៗ​ទៀត។​​ ដូច្នេះ​ហើយ អ្នក​ត្រូវ​បង្កើត​សំណួរ​ឲ្យ​បាន​ច្រើន​រាល់ពេល​ធ្វើអ្វី​មួយ​ ដើម្បី​ជៀសវាង​បញ្ហា​កើតឡើង​នៅ​ពេល​ក្រោយ​ទៀត​។

៣) ចេះ​បត់បែន​
​រាល់​ការ​ធ្វើ​កិច្ចការ​អ្វី​ក៏ដោយ អ្នក​ត្រូវតែ​ចេះ​បត់បែន​តាម​ស្ថានការណ៍​ឲ្យ​បាន​ល្អ​បំផុត​ ព្រោះ​បើ​មិន​ដូច្នោះ​ទេ ប្រាកដជា​ត្រូវ​ផុង​ក្នុង​បញ្ហា​ងើប​មុខ​មិន​រួច​ឡើយ ព្រោះ​​អ្វីៗ​តែងតែ​ប្រែប្រួល​ជានិច្ច​។ ក្នុង​ន័យ​នេះ អ្នក​ត្រូវតែ​តាមដាន​ស្ថានការណ៍​ជុំវិញ​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​ ដើម្បី​ប្រាកដ​ថា ការសម្រេច​ចិត្ត​របស់​អ្នក​នឹង​មិន​បង្ក​បញ្ហា​។ ប្រសិនបើ អ្នក​បត់បែន​ និង​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានការណ៍​​កំពុង​កើតឡើង​មិន​​បាន​​ទេ​​ ​អ្នក​​ពិត​ជា​ពិបាក​​​ទទួល​ជោគជ័យ​​ណាស់។

៤) ​ការ​ទំនាក់ទំនង
​ ការ​ទំនាក់ទំនង​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ជីវិត​រស់នៅ​​ ព្រោះ​វា​ជួយ​ឲ្យ​មនុស្ស​គ្រប់គ្នា​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញ​ទៅមក​​ ដោយ​ងាយ​​។ ទោះបី​​មាន​ចំណេះដឹង​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ ​អ្នក​មិនអាច​ជោគជ័យ​ដោយ​ងាយ​ឡើយ​ បើ​ខ្វះ​ជំនាញ​ទំនាក់ទំនង។ ដូច្នេះ​ អ្នក​គួរ​តែ​ព្យាយាម​ពង្រឹង​ជំនាញ​នេះ​ឲ្យបាន​រឹងមាំ​​។

…តើ​អ្វី​ទៅ​ជា​អាវុធ​សម្ងាត់​របស់​​​នាយក​ប្រតិបត្តិ (CEO) ​ក្រុមហ៊ុន​កំពូលៗ​ក្នុង​លោក?​…

៥) ការងារ​ក្រុម
​បើ​ទោះបីជា​ពូកែ​យ៉ាង​ណា​ក្តី មនុស្ស​ម្នាក់​មិនអាច​​រ៉ាប់រង​ធ្វើ​កិច្ច​ការ​រាប់រយ​ជំពូក​តែ​ម្នាក់ឯង​​ ហើយ​ទទួល​បាន​ជោគជ័យ​​​ទេ ពោល​គឺ​ត្រូវតែ​មាន​ការ​​ចូលរួម​ធ្វើ​ការ​ជា​ក្រុម។ ​ជា​ការ​ពិត ការ​ធ្វើ​ការងារ​ជា​ក្រុម​មិន​​ងាយ​ស្រួល​ប៉ុន្មាន​ទេ​​ ព្រោះ​​មនុស្ស​​ម្នាក់ៗ​សុទ្ធតែ​មាន​គំនិត​ផ្ទុយ​ពី​គ្នា។ ប៉ុន្តែ​​​ត្រូវតែ​រៀន​ធ្វើ​ការ​ ហើយ​សម្របសម្រួល​ជាមួយ​គ្នា​​ដើម្បី​ទាញ​យក​ប្រយោជន៍​ឲ្យ​បាន​ច្រើន​៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ www.inc.com