គន្លឹះយ៉ាងងាយស្រួល Download ចម្រៀងពី Youtube ឱ្យចេញជា MP3 តែម្ដង មិនបាច់ដំឡើងកម្មវិធីអ្វីទាំងអស់
ចម្រៀង MP3 និងវីដេអូ (avi, mp4 …) គឺមានលក្ខណៈពិសេសមួយបែបម្នាក់ ហើយត្រូវបានបើក (play) ក្នុងកាលៈទេសៈមិនដូចគ្នាទេ។ ចំពោះលោកអ្នកដែលមមាញឹកច្រើន ទាំងការសិក្សា និងការងារនោះ ប្រហែលពុំមានពេលច្រើនសម្រាប់ការទស្សនាវីដេអូចម្រៀង ប៉ុន្តែក៏នៅតែចូលចិត្តស្ដាប់ចម្រៀងពេលកំពុងបំពេញកិច្ចការ។ ដូច្នេះ ចម្រៀង MP3 គឺជាជម្រើសល្អជាងចម្រៀងវីដេអូ ព្រោះលោកអ្នកត្រូវការស្ដាប់តែចម្រៀងកំដរអារម្មណ៍ មិនជាវីដេអូនោះឡើយ។បច្ចុប្បន្នបណ្ដាញចែករំលែកវីដេអូ YouTube ទទួលបានការគាំទ្រយ៉ាងខ្លាំង ក្នុងមួយថ្ងៃៗ មនុស្សមិនតិចទេដែលចូលទៅស្ដាប់ និងដោនឡូដ (download) ចម្រៀងពីក្នុងនោះ។ កម្មវិធីសម្រាប់ Download វីដេអូ ដែលកំពុងពេញនិយមគឺ Internet Download Manager ប៉ុន្តែវាអាច Download បានតែវីដេអូប៉ុណ្ណោះ ពោលមិនមានមុខងារដោនឡូដចម្រៀងជា MP3 ឡើយ។
យ៉ាងណា គេក៏មានជម្រើសក្នុងការដំឡើង add ons នៅលើកម្មវិធី browser សម្រាប់ download ចម្រៀង MP3 ក៏បាន។ ចំណែកទំព័រនេះ TheBNEWS សូមលើកយកនូវគន្លឹះងាយស្រួលនិងសាមញ្ញ ក្នុងការទាញយក (download) វីដេអូពី Youtube ឱ្យចេញជាឯកសារ MP3 តែម្ដង ដោយមិនត្រូវការដំឡើងកម្មវិធីអ្វីទាំងអស់។ សូមអនុវត្តតាមរបៀបបន្តបន្ទាប់ខាងក្រោម៖
១) បើកចូលគេហទំព័រ YouTube គឺ youtube.com រួចហើយ ស្វែងរកបទចម្រៀង ឬវីដេអូផ្សេងៗដែលអ្នកចង់ Download។
២) ចម្លង (copy) អាសយដ្ឋាន URL ដែលស្ថិតនៅផ្នែកខាងលើគឺ Address bar នៃកម្មវិធី browser រួចហើយ។
៣) បើក tab នៃកម្មវិធី browser ថ្មី រួចចូលទៅកាន់អាសយដ្ឋាន www.youtube-mp3.org។ បន្ទាប់មកបិទ Paste នៅក្នុងប្រអប់ URL នៃគេហទំព័រ youtube.mp3 (ដូចរូប) ហើយចុចលើប៊ូតុង Covert Video
៤) ចុងក្រោយ គ្រាន់តែចុចលើប៊ូតុង Download (ដូចរូប) ជាការស្រេច។
សាកល្បងម្ដងមើល៍ តើជោគជ័យឬទេ? ប្រសិនប្រិយមិត្តមានគន្លឹះពាក់ព័ន្ធនឹងការ download ចម្រៀង mp3 ពី YouTube ទៀត អាចចែករំលែកជាមួយ TheBNEWS តាមរយៈប្រអប់ comment ខាងក្រោមបានណា៎ …
No comments:
Post a Comment