Tuesday, October 4, 2016
ចង់មានត្រូវឈប់ដោះសា
លោកឧកញ៉ា ហុងពីវ ដែលជាស្ថាបនិក និងអគ្គនាយកនៃ ក្រុមហ៊ុនបុរីពិភពថ្មី ដែលបាននិងកំពុង សាងសង់បុរីជាច្រើន នៅភ្នំពេញ បានបង្ហាញនូវគោលការណ៍ ១០ចំណុចដើម្បីធ្វើឲ្យបុគ្គលម្នាក់អាចអភិវឌ្ឍខ្លួនឯងបានដោយជោគជ័យ។
ពាណិជ្ជកម្មកម្ពុជាចាប់អារម្មណ៍នឹង ចំណុចទី៣របស់លោក ឧកញ៉ាដែលថា ហាមដោះសា។ យើងដឹងគ្រប់គ្នាថា ធម្មជាតិរបស់មនុស្សខ្លះគឺចូលចិត្តដោះសាណាស់ ការដោះសានេះហើយ ដែលបានធ្វើឲ្យពួកគាត់ពិបាកនឹងជោគជ័យណាស់។ លោកឧកញ៉ា ហុង ពីវ បានពន្យល់ថា គ្មាននរណា ដែលថាធ្វើត្រូវ ១០០%ទេ តែពេលយើងធ្វើខុស យើងត្រូវហ៊ានទទួលខុសត្រូវ ហើយមិនត្រូវធ្វើខុសដដែលទេ។ បើលោកអ្នកធ្វើបាន នោះលោកអ្នកនឹងជោគជ័យ។
សូមបញ្ជាក់ថា ការដោះសា មិនបានជួយដោះស្រាយបញ្ហាអ្នកទ្បើយ។ អ្នកខ្លះពេលជួបបញ្ហាម្តងៗ តែងបន្ទោសនេះ បន្ទោសនោះ ការបន្ទោសនេះ ហើយ ជាការដោះសា ដែលនឹងមិនជួយអ្នកដោះស្រាយអ្វីចេញទេ។ បើយើងក្រ មិនទាន់ជោគជ័យ យើងត្រូវហ៊ានទទួលស្គាល់នូវការខ្វះខាត សមត្ថភាពរបស់ខ្លួន ហើយខំបន្ថែមទៀត រកវិធី ដើម្បីឲ្យឈប់ក្រ មិនអាចបន្ទោសតែលើវាសនានោះទេ។
ជាចុងក្រោយពេលអ្នកឈប់ ដោះសាពេលបរាជ័យអ្នក នឹងរកឃើញនូវចំណុចដែលនឹង អាចធ្វើឲ្យលោកអ្នកជោគជ័យនាពេលបន្ទាប់។ សូមឈប់យកលេស សូមរកចំណុចខុស ហើយហ៊ានទទូួលខុសត្រូវចំពោះគ្រប់លទ្ទផល៕
ដោយ៖ កុសល
រូបភាព ហ្វេសប៊ុក លោកឧកញ៉ា ហុងពីវ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment