Thursday, March 12, 2015

បើ​មាន​ចំណុច​សំខាន់ៗ​ទាំង៥នេះ​ ​អ្នក​អាច​​កំណត់​ពី​ភាព​ជោគជ័យ​ទៅ​​ថ្ងៃ​អនាគត​បាន​​​!

បើ​មាន​ចំណុច​សំខាន់ៗ​ទាំង៥នេះ​ ​អ្នក​អាច​​កំណត់​ពី​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​បាន​​!ប្រភព៖​ www.inc.com
មនុស្ស ​ណា​ក៏​ចង់​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​​ដែរ ប៉ុន្តែ​គ្រាន់តែ​មាន​ចិត្ត​ចង់បាន​តែមួយ​មុខ វា​​មិន​អាច​ធ្វើ​ឲ្យ​ជោគជ័យ​នោះ​ឡើយ ដូច្នេះ​បាន​ជា​មនុស្ស​ជោគជ័យ​មាន​តិច ខណៈ​មនុស្ស​បរាជ័យ​មាន​ច្រើន​ក្នុង​លោក​នេះ​។ ​មាន​មូលហេតុ​ជាច្រើន​ដែល​នាំ​ឲ្យ​មនុស្ស​មិនអាច​ទទួល​បាន​ភាព​ជោគជ័យ​ ដូចជា​ ខ្វះ​ការ​តស៊ូ ខ្វះ​ចំណេះដឹង ខ្វះ​បទពិសោធន៍​ និង ខ្វះ​ទំនាក់ទំនង​ជាដើម​។ ដើម្បី​អាច​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ អ្នក​ត្រូវ​តែ​មាន​ជំនាញ​សំខាន់ៗ​មួយចំនួន​ដូច​ខាង​ក្រោម៖

១) ការ​អាន
​ការ​អាន​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​ ព្រោះ​វា​ជួយ​ឲ្យ​អ្នកទទួល​បាន​ចំណេះដឹង​ជាច្រើន​ប្រភេទ​ដែល​មាន​ប្រយោជន៍​ សម្រាប់​ជីវិត។ ​កាលណា​អ្នកមាន​ចំណេះដឹង​គ្រប់គ្រាន់​តាម​រយៈ​ការ​អាន​នោះ វា​​គឺជា​ទុន​ដ៏​សំខាន់​សម្រាប់​អ្នក​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​ ព្រោះ​បើ​គ្មាន​ចំណេះដឹង និង ព័ត៌មាន​ទេ អ្នក​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ។

២) ​​ចម្ងល់​​​
​ការ​ឆ្ងល់​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មនុស្ស​អាច​រក​ឃើញ​នូវ​អ្វី​ល្អៗ និង ថ្មីៗ​​​ដែលមាន​ប្រយោជន៍​សម្រាប់​​ជីវិត​ប្រចាំ​ថ្ងៃ។ ឧទាហរណ៍​ថា អ្នក​ចង់​បើក​អាជីវកម្ម​មួយ អ្នក​ត្រូវ​មាន​សំណួរ​​ជាច្រើន​ ដើម្បី​ស្វែង​រក​ចម្លើយ​ ដូចជា តើ​ជា​អាជីវកម្ម​អ្វី? មាន​ធនធាន​គ្រប់គ្រាន់​ឬ​ទេ? អតិថិជន​ជា​នរណា? និង សំណួរ​ផ្សេងៗ​ទៀត។​​ ដូច្នេះ​ហើយ អ្នក​ត្រូវ​បង្កើត​សំណួរ​ឲ្យ​បាន​ច្រើន​រាល់ពេល​ធ្វើអ្វី​មួយ​ ដើម្បី​ជៀសវាង​បញ្ហា​កើតឡើង​នៅ​ពេល​ក្រោយ​ទៀត​។

៣) ចេះ​បត់បែន​
​រាល់​ការ​ធ្វើ​កិច្ចការ​អ្វី​ក៏ដោយ អ្នក​ត្រូវតែ​ចេះ​បត់បែន​តាម​ស្ថានការណ៍​ឲ្យ​បាន​ល្អ​បំផុត​ ព្រោះ​បើ​មិន​ដូច្នោះ​ទេ ប្រាកដជា​ត្រូវ​ផុង​ក្នុង​បញ្ហា​ងើប​មុខ​មិន​រួច​ឡើយ ព្រោះ​​អ្វីៗ​តែងតែ​ប្រែប្រួល​ជានិច្ច​។ ក្នុង​ន័យ​នេះ អ្នក​ត្រូវតែ​តាមដាន​ស្ថានការណ៍​ជុំវិញ​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​ ដើម្បី​ប្រាកដ​ថា ការសម្រេច​ចិត្ត​របស់​អ្នក​នឹង​មិន​បង្ក​បញ្ហា​។ ប្រសិនបើ អ្នក​បត់បែន​ និង​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានការណ៍​​កំពុង​កើតឡើង​មិន​​បាន​​ទេ​​ ​អ្នក​​ពិត​ជា​ពិបាក​​​ទទួល​ជោគជ័យ​​ណាស់។

៤) ​ការ​ទំនាក់ទំនង
​ ការ​ទំនាក់ទំនង​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ជីវិត​រស់នៅ​​ ព្រោះ​វា​ជួយ​ឲ្យ​មនុស្ស​គ្រប់គ្នា​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញ​ទៅមក​​ ដោយ​ងាយ​​។ ទោះបី​​មាន​ចំណេះដឹង​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ ​អ្នក​មិនអាច​ជោគជ័យ​ដោយ​ងាយ​ឡើយ​ បើ​ខ្វះ​ជំនាញ​ទំនាក់ទំនង។ ដូច្នេះ​ អ្នក​គួរ​តែ​ព្យាយាម​ពង្រឹង​ជំនាញ​នេះ​ឲ្យបាន​រឹងមាំ​​។

…តើ​អ្វី​ទៅ​ជា​អាវុធ​សម្ងាត់​របស់​​​នាយក​ប្រតិបត្តិ (CEO) ​ក្រុមហ៊ុន​កំពូលៗ​ក្នុង​លោក?​…

៥) ការងារ​ក្រុម
​បើ​ទោះបីជា​ពូកែ​យ៉ាង​ណា​ក្តី មនុស្ស​ម្នាក់​មិនអាច​​រ៉ាប់រង​ធ្វើ​កិច្ច​ការ​រាប់រយ​ជំពូក​តែ​ម្នាក់ឯង​​ ហើយ​ទទួល​បាន​ជោគជ័យ​​​ទេ ពោល​គឺ​ត្រូវតែ​មាន​ការ​​ចូលរួម​ធ្វើ​ការ​ជា​ក្រុម។ ​ជា​ការ​ពិត ការ​ធ្វើ​ការងារ​ជា​ក្រុម​មិន​​ងាយ​ស្រួល​ប៉ុន្មាន​ទេ​​ ព្រោះ​​មនុស្ស​​ម្នាក់ៗ​សុទ្ធតែ​មាន​គំនិត​ផ្ទុយ​ពី​គ្នា។ ប៉ុន្តែ​​​ត្រូវតែ​រៀន​ធ្វើ​ការ​ ហើយ​សម្របសម្រួល​ជាមួយ​គ្នា​​ដើម្បី​ទាញ​យក​ប្រយោជន៍​ឲ្យ​បាន​ច្រើន​៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ www.inc.com

No comments:

Post a Comment