លោក
Phillip Ng
ដែលត្រូវគេបានស្គាល់ថាជាមហាសេដ្ឋីលំដាប់កំពូលម្នាក់នៅប្រទេសសាំងហ្គាពួរដែលជានាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យឈានមុខគេនៅក្រុងប្រទេសទាំងមូល។
បន្ថែមពីលើនោះទៅទៀត ក្រុមហ៊ុនរបស់លោកអាចរកប្រាក់ចំនូលរហូតទៅដល់ ៨.៦
ពាន់លានដុល្លារឯណោះក្នុងមួយឆ្នាំៗ។ តើអ្វីដែលធ្វើឲ្យលោក Phillip Ng
ទទួលបាននូវភាពជោគជ័យខ្លាំងកម្រិតនេះ?
១) ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់លោកមានភាពជោគជ័យដ៏មហិមានៅថ្ងៃនេះក៏ព្រោះតែរូបលោកផ្ទាល់មានឳពុកដ៏តឹងតែងខ្លាំងម្នាក់។ ឳពុករបស់លោកបានបង្រៀនក៏ដូចជាហ្វឹកហាត់គាត់ខ្លាំងមែនទែន ដែលរឿងនេះហាក់បីដូចជាមិនបានកើតឡើងសម្រាប់ក្មេងទូទៅនោះទេ ហើយឳពុករបស់លោកបានផ្ដោតសំខាន់ទៅលើរឿងតួនាទីនិងទំនួលខុសត្រូវដែលមិនដែលធ្វើឲ្យរូបលោកចង់គិតគេចវេសពីបញ្ហាដែលខ្លួនជួបប្រទះនោះទេ ព្រោះគាត់តែងតែចងចាំនូវអ្វីដែលឳពុករបស់លោកបង្រៀនជានិច្ច។
២) គាត់ចូលចិត្តមនុស្សនិយាយត្រង់
មិនមែនពាក្យដែលស្មោះត្រង់ទាំងអស់សុទ្ធតែល្អនោះទេ ហើយលោកក៏បានបន្ថែមទៀតណានៅពេលដែលឡើងតំណែងរឹតតែខ្ពស់ ពាក្យរិះគុណបែរជាធ្លាក់ចុះមិនសូវមានរណានិយាយវាចេញមកក្រៅឡើយគឺមានតែពាក្យសរសើរ ដែលពាក្យទាំងនោះមិនជាការពិតផង គឺគ្រាន់តែជាការនិយាយគួរសមប៉ុណ្ណោះ។
៣) ដុសខាត់បុគ្គលិកលក្ខណៈ និងអត្តចរិតគឺជារឿងដ៏សំខាន់បំផុត
គាត់បាននិយាយថាថ្នាក់មត្តេយនិងថ្នាក់បថមសិក្សាមិនគួរផ្ដោតទៅលើរឿងមេរៀនខ្លាំងពេកនោះទេ តែគួរតែផ្ដោតទៅលើបញ្ហាបុគ្គលិកលក្ខណៈនិងអត្តចរិតរបស់សិស្សឲ្យបានច្រើនទើបល្អជាជាង ព្រោះពិភពលោកបច្ចុប្បន្ននេះមានការកើនឡើងច្រើនចំពោះមនុស្សពូកែ ឆ្លាត និងមានទេពកោសល្យតែបែរជាធ្លាក់ចុះចំពោះបុគ្គលិកលក្ខណៈ អត្តចរិត និងសីលធម៌ទៅវិញ៕
អត្ថបទដោយ រស្មី
No comments:
Post a Comment