បង្រៀនវិធីសាស្ត្រ ១០ ចំណុចនេះ ដើម្បីឲ្យកូនៗរបស់លោកអ្នកធំឡើងក្លាយជាអ្នកមាន
អាណាព្យាបាល ភាគច្រើន បានបណ្តោយពេលវេលារសាត់អណ្ដែតតាមខ្យល់ឥតប្រយោជន៍ រកអនាគតដ៏ល្អសម្រាប់កូនៗរបស់ខ្លួនគ្មាន រហូតដល់ពេលទឹកដល់ច្រមុះ ហើយទើបស្រវេស្រវាឲ្យគេជួយ។ នេះជាកំហុសឆ្គងដ៏ធំមួយ ត្បិតអីគ្មានមនុស្សណាម្នាក់កើតមកចង់ក្លាយជាអ្នកក្រនោះឡើយ។ ប៉ុន្តែផ្លូវដែលចង់កូនៗរបស់អ្នកក្លាយជាអ្នកមានប្រាក់ ស្តុកស្តម្ភពេលដែលពួកគេធំដឹងក្តីឡើង ក៏មិនមែនជារឿងមួយងាយស្រួលនោះដែរ។សម្រាប់អ្នកជំនាញបានលើកឡើងថា ការហាត់ពត់លត់ដំកូនៗរបស់អ្នកតាំងពីតូចៗរហូតដល់ធំដឹងក្តីនូវ គន្លឹះ១០ យ៉ាងខាងក្រោមនេះ គឺជាវិថីមួយយ៉ាងជោគជ័យ អាចធ្វើឲ្យពួកគេមានអនាគតភ្លឺស្វាងក្លាយជាអ្នកមានបាន។ តើវិធីសាស្ត្រទាំងនោះមានអ្វីខ្លះ?
១) បង្រៀនឲ្យបង្កើតជម្រើសសម្រាប់ជីវិតពិភពលោក ពោរពេញទៅដោយឱកាសយ៉ាងសំបូរបែប ដើម្បីអនុញ្ញាតឲ្យកូនៗរបស់អ្នកមានជម្រើស និងមហិច្ឆតាមួយសម្រាប់ខ្លួនឯងនូវអ្វីដែលពួកគេចង់ធ្វើនៅពេល អនាគត។ ប៉ុន្តែ អ្នកត្រូវតែបង្ហាញជម្រើសមួយដល់ពួកគេឲ្យចេះពង្រឹងសមត្ថភាពរបស់ ខ្លួនលើការធ្វើជំនួញ ឬ វិធីសាស្ត្ររកប្រាក់ចំណូល ព្រោះថា ជម្រើសលើផ្លូវមួយនេះអាចឲ្យពួកគេក្លាយជាអ្នកមានបាន។
២) បញ្ជូនឲ្យទៅរៀនសាលាឯកជនចំណុចនេះអាច ផ្ទុយពីមហាសេដ្ឋីមួយចំនួនដែលមិនបានរៀនចប់ថ្នាក់ ឬ មហាវិទ្យាល័យផងនៅតែអាចក្លាយជាមហាសេដ្ឋីបាន។ ប៉ុន្តែ នៅយុគសម័យបច្ចេកវិទ្យានេះ ជាជម្រើសមួយល្អប្រសើរអាចឲ្យកូនៗរបស់អ្នកមានមូលដ្ឋានគ្រឹះ រឹងមាំ គឺត្រូវបញ្ជូនពួកគេទៅសាលាឯកជនណាមួយដែលមានកម្មវិធីសិក្សាល្អៗ ជាពិសេសលើមុខវិជ្ជាមុខជំនួញ ឬ អាជីវកម្ម ។ វាអាចមានតម្លៃថ្លៃជាងសាលារដ្ឋក៏ពិតមែន តែអនាគតរបស់ពួកគេ ពិតជាមានតម្លៃថ្លៃជាងនេះទៅទៀត។
៣) បង្រៀនឲ្យចេះស្រលាញ់ការងារក្នុងនាមជា អាណាព្យាបាល អ្នកគឺជាមនុស្សតែម្នាក់គត់ដែលរស់នៅយ៉ាងជិតដិតបំផុតជាមួយ កូនៗរបស់អ្នកជាងគេ។ ដូច្នេះ ក្រៅតែបង្រៀនពួកគេឲ្យចេះស្រលាញ់ការងារ មិនខ្ជិលច្រអូស អ្នកក៏ត្រូវបង្ហាញសកម្មភាពមួយយ៉ាងសកម្មផងដែរ ដើម្បីឲ្យពួកគេយកគំរូតាម ដូចជានិយាយទៅកាន់កូនៗរបស់អ្នកថា បើចង់មានលុយច្រើន ត្រូវតែធ្វើការ។ ជៀសវាងដាច់ខាតសកម្មភាពមួយចំនួនដែលជាគំរូអាក្រក់ដល់ពួកគេ។
…សញ្ញាណចំនួន ៦ បញ្ជាក់ថា លោកអ្នកកំពុងសេពគប់មិត្តភក្តិខុស…
៤) បង្រៀនឲ្យចេះស្រលាញ់អ្នកដទៃបរិស្ថាន ខាងក្រៅ ប្រៀបដូចជាទីលានប្រយុទ្ធសម្រាប់ឲ្យកូនៗរបស់អ្នកបង្ហាញសមត្ថភាព របស់ពួកគេ។ រីឯលំនៅឋានរបស់អ្នក ឬ សាលារៀនរបស់ពួកគេ គឺជាកន្លែងផលិតចំណេះដឹង។ សូមផ្តល់ឱកាសឬ បង្រៀនពួកគេឲ្យមានប្រស្រ័យទំនាក់ទំនងយ៉ាងជិតស្និទ្ធ ផ្តល់ក្តីស្រលាញ់ និង ស្វែងយល់ជាមួយមនុស្សផ្សេងៗគ្នានៅក្នុងសង្គមឲ្យបានកាន់តែ ច្រើនកាន់តែល្អ។ នេះជាចំណែកមួយដែលធ្វើឲ្យកូនៗរបស់អ្នកក្លាយជាសហគ្រិនបាន។ តែហាមដាច់ខាតកុំធ្វើឲ្យពួកគេមានអារម្មណ៍ថា ហាក់ចាញ់ប្រៀបអ្នកណាម្នាក់ ឬ បង្ហាញអត្តចរិតហួសហេតុបំពានលើសិទ្ធិអ្នកដទៃ។
៥) បង្រៀនឲ្យចេះចែករំលែក និងមានក្រមសីលធម៌ល្អអ្វីៗ ដែលកូនៗរបស់អ្នកត្រូវធ្វើឡើង មិនមែនសុទ្ធតែដើម្បីតែលុយៗ នោះទេ ពោលគឺបង្រៀនឲ្យពួកគេចេះចែករំលែក និងមានក្រមសីលធម៌ល្អទៅមនុស្សជុំវិញខ្លួន ត្បិតអីចំណុចទាំងនេះនឹងធ្វើឲ្យកូនៗរបស់អ្នកមានតម្លៃសម្រាប់ អ្នកដទៃ។ អ្នកត្រូវចាំថា អ្នកមានពិតប្រាកដ គឺនៅពេលដែលអ្នកចំណាយពេលយ៉ាងមានតម្លៃសម្រាប់បម្រើប្រយោជន៍ជា ច្រើនដល់សាធារណជនទូទៅ។ នេះហើយជាការបណ្ដុះបណ្តាលឲ្យពួកគេរៀនរស់ក្នុងផ្លូវល្អសម្រាប់ ជីវិត ឬ អាជីវកម្មមួយដោយស្ថិតស្ថេរបាន។
៦) បង្រៀនពីរបៀបធ្វើជាសហគ្រិនសហគ្រិនភាពគឺ ជាគន្លឹះធ្វើឲ្យកូនរបស់អ្នកក្លាយជាអ្នកមានបាន។ ប្រសិនបើពួកគេកើតមកមិនមានជំនាញនេះ ត្រូវតែបង្រៀនពួកគេឲ្យកាន់តែច្រើនឡើងដូចជាស្វែងរកសហគ្រិន អ្នកជំនួញ ឬ មហាសេដ្ឋីណាម្នាក់មកធ្វើគំរូឲ្យពួកគេ ដើម្បីរៀនសូត្រតាមយកបទពិសោធន៍។ ទន្ទឹមនឹងនេះ អ្នកត្រូវលើកទឹកចិត្តពួកគេឲ្យមានក្តីសង្ឃឹម និង មហិច្ឆតាកាន់តែធំលើការធ្វើអាជីវកម្មនេះ។
៧) បង្រៀនប្រើល្បិចចេះកុហក បោកប្រាស់ លួចគ្រាន់តែ មើលចំណងជើងលើចំណុចនេះភ្លាម ប្រិយមិត្ត ជាពិសេសអាណាព្យាបាលពិតជាស្រឡាំងកាំងជាមិនខាន ព្រោះថាការកុហក ឆបោក ឬ លួចនេះស្តាប់ទៅវាជារឿងអសីលធម៌ និង ខុសច្បាប់ទៀតផង។ ការពិតគោលបំណងនៅត្រង់ចំណុចនេះ មិនមែនដូច្នេះនោះឡើយ ពោលគឺចង់ឲ្យអ្នកបង្រៀនកូនៗរបស់អ្នកឲ្យចេះ ទំនាក់ទំនងជាមួយមនុស្សល្អ និង ការពារខ្លួនពីជនទុច្ចរិតមួយចំនួននៅក្នុងអាជីវកម្មទេតើ! នេះជាក្បូនធ្វើឲ្យពួកគេរៀនភ្លក់រសជាតិគ្រប់បែបយ៉ាងរបស់មនុស្ស ដូចជា ពាក្យចាស់ពោលថា៖« ផ្លូវវៀចកុំបោះបង់ ផ្លូវត្រូវកុំចោល» នោះអី!
…មេរៀនចំនួន ៤ ដែលលោកអ្នកគួររៀនសូត្រ មុននឹងឈានដល់វ័យ ៣០…
៨) បង្រៀនឲ្យចេះគិតលេខសម្រាប់មុខវិជ្ជា គណិតវិទ្យា អ្នកមិនចាំបាច់តម្រូវឲ្យកូនៗរបស់អ្នកត្រូវតែពូកែលើមុខវិជ្ជា នេះឡើយ ពោលគឺគ្រាន់តែបង្រៀនពួកគេឲ្យចេះគិតលេខ ក្នុងកម្រិតមួយអាចដោះស្រាយដោយខ្លួនឯងបានគឺគ្រប់គ្រាន់ហើយ។ បើនោះគ្រាន់តែជាការបង្ខិតបង្ខំ មិនយូរមិនឆាប់ពួកគេនឹងតុកស៊ិកគិតមិនចេញ មានផលវិបាកប៉ះពាល់ដល់អារម្មណ៍ពួកគេជាមិនខាន។ បង្រៀនកូនៗរបស់អ្នកតាមសម្រួល ពីមួយជំហានទៅមួយជំហាន ធ្វើយ៉ាងណាអាចឲ្យពួកគេអាចរកឃើញវិធីសាស្ត្រគិតលេខដោយខ្លួនឯង បានទន្ទឹមនឹងមានជំនួយពីអ្នក។
៩) ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត និង បង្រៀនឲ្យចេះរកលុយក្មេង ៗមួយចំនួនអាចធ្វើកិច្ចការជាច្រើនយ៉ាងជោគជ័យដូចជាកិច្ចការ សាលា ខិតខំរៀនសូត្រជាដើម នៅពេលដែលឪពុកម្តាយរបស់ខ្លួនផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ការខិតខំរបស់ពួកគេ។ នេះអាចជាវិធីសាស្ត្រម្យ៉ាងសម្រាប់ការដោះដូរទៅវិញទៅមក។ ប៉ុន្តែ អ្វីដែលត្រូវដើរទន្ទឹមនឹងនេះ និង ជាវិធីសាស្ត្រកាន់តែហុចផលល្អនៅពេលអនាគតវែងឆ្ងាយទៅមុខទៀត គឺការបង្រៀនឲ្យពួកគេចេះរកលុយ និង យល់ពីតម្លៃនៃការងាររបស់ខ្លួន។ អ្នកជំនាញនិយាយថា ការលក់ គឺជាជំនាញដ៏ពិសេសក្នុងអាជីវកម្មដើម្បីឈានឆ្ពោះក្លាយទៅជា អ្នកជំនួញ ឬ អាជីវករជោគជ័យនៅថ្ងៃមុខ។
១០) បង្រៀនឲ្យចេះវិនិយោគការបង្រៀនរកលុយគឺ ជារឿងមួយប្រសើរហើយ តែការបង្រៀនធ្វើឲ្យលុយរបស់ពួកគេកាន់តែធំឡើង គឺជារឿងមួយដ៏សំខាន់មួយទៀត។ បើដូច្នេះមែន តើត្រូវធ្វើដូចម្តេច? ចម្លើយតែមួយគត់នោះគឺ ការវិនិយោគ។ អ្នកត្រូវបង្រៀនពួកគេឲ្យចេះ សន្សំប្រាក់វើជាដើមទុនទុកសម្រាប់វិនិយោគលើអ្វីដែលពួកគេចង់ ធ្វើ។ អ្នកអាចស៊កពាក្យមួយឃ្លាថា៖« បើកូនចង់ក្លាយជាអ្នកមាន កូនត្រូវសន្សំប្រាក់ទុកសម្រាប់ការវិនិយោគ»។ គន្លឹះទាំងនេះនឹងធ្វើឲ្យពួកគេមានមូលដ្ឋានគ្រឹះដ៏សំខាន់ត្រៀម ទុកជាមុនក្នុងសមរភូមិអាជីវកម្មនៅថ្ងៃអនាគត៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Businessinsider
No comments:
Post a Comment