Wednesday, August 5, 2015

ក្បាច់​គុណ​៧​ក្បាច់​ដែល​សហគ្រិន​​ត្រូវ​​​ចេះ​​ មុន​ចាប់​ផ្តើម​អាជីវកម្ម

មូលដ្ឋានគ្រឹះ​ ៧ ​ជំហាន​សហគ្រិន​​ត្រូវ​​មាន​មុន​ចាប់​ផ្តើម​អាជីវកម្មប្រភព៖​ .personaltrainerguru
ដើម្បី ​​បង្កើត​អាជីវកម្ម​​ជា​លើក​ដំបូង ​មិនមែន​ជា​រឿង​​ងាយ​ស្រួល​នោះ​ឡើយ​​​។ វា​​​​​ទាមទារ​ជា​មុន​​​នូវ​ការ​រៀបចំ​គម្រោង​​នានា​​ទៅ​តាម​​ដំណាក់ៗ​​ នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់។ រៀបចំ​គម្រោង បង្កើត​គន្លឹះ​​ចំណាយ​​​​ហិរញ្ញវត្ថុ និង ការ​បំពេញ​​សំណុំ​បែបបទ​នីតិវិធី​ផ្សេងៗ​ទៀត សុទ្ធ​តែ​ជា​ដំណាក់​កាល​ដែល​សហគ្រិន​ត្រូវ​ឆ្លងកាត់​មុន​បើក​អាជីវកម្ម​​​​​ ​។ ជា​ការ​ផ្តល់​ពន្លឺ​ដល់​ប្រិយមិត្ត​នៅ​ថ្ងៃ​នេះ Thebnews សូម​លើក​យក​ជំហាន​​គោល​សំខាន់ៗ​​ដល់​លោក​អ្នក​​ដែល​ចង់​ក្លាយ​ជា​សហគ្រិន​ ត្រូវ​មាន​ មុន​​​ផ្តើម​អាជីវកម្ម​របស់​ខ្លួន​​ ដោយ​លើក​យក​បង្ហាញ​ជួន​ត្រួសៗ​​តាម​លំដាប់លំដោយដួចខាងក្រោម។

ជំហាន​ទី​១: សរសេរ​​ផែនការ​អាជីវកម្ម (Business Plan)អ្នក ​មិន​អាច​សង់​ផ្ទះ​​​ដោយ​មិន​​ដឹង​ប្លង់​យ៉ាង​ម៉េច​ឡើយ។ ដូច​គ្នា​នេះ​ដែរ​ ការ​បើក​អាជីវកម្ម​​មួយ​ក៏​ត្រូវ​ចាប់​ផ្តើម​ពី​ផែនការ​អាជីវកម្ម​​ដែរ។ ការ​សរសេរ​ផែន​ការ​អាជីវកម្ម​​​​កើត​ឡើង​ពី​ការ​សិក្សា​​ពី​អាជីវកម្ម​ដែល​ អ្នក​​ចង់​បើក​ឱ្យ​បាន​ច្បាស់​លាស់​​ ហើយ​ត្រូវ​​រៀប​រាប់​ពី​​ទស្សនៈ​វិស័យ​ ​បេសកកម្ម​ ​​លក្ខណៈ​ផលិតផល​ និង​សេវកម្ម​ ការ​ចាត់​ចែង​ហិរញ្ញវត្ថុ​ រចនា​សម្ព័ន្ធ​គ្រប់គ្រង​ យុទ្ធិសាស្ត្រ​ទីផ្សារ​ និង​​ផែនការ​ផ្សេង​ៗ​សំខាន់​ៗ​ជា​ច្រើន​ទៀត ​ដើម្បី​​ជា​ផែន​ទី​សម្រាប់​ដើរ​នៅ​ពេល​អាជីវកម្ម​ចេញ​ជា​រូប​រាង។ ​

ជំហាន​ទី​២:រៀន​វគ្គ​បំពាក់បំប៉ន​​ផ្នែក​អាជីវកម្មជំនាញ ​លើ​អាជីវកម្ម​ គឺ​ចំណេះដឹង​​មួយ​ទៀត​របស់​អ្នក​ ទុក​ជា​គ្រឹះ​សម្រាប់​​​បើក​អាជីវកម្ម។ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ពិត​ជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ និង​ទទួល​បាន​​ការ​បំពាក់បំប៉ន​ច្បាស់លាស់​ពី​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ក្នុង​ ការ​គ្រប់គ្រង​​វិស័យ​​អាជីវកម្ម។ តែ​បើ​អ្នក​ខ្វះ​ខាត​ចំណុច​ត្រង់​នេះ ​លោក​អ្នក​ត្រូវ​សិក្សា​ជំនាញ​ទាំង​​នេះ​ក្នុង​គ្រឹះស្ថាន​សិក្សា​ណា​មួយ​ ដែល​​សក្ដិសម​បំផុត​សម្រាប់​វិស័យ​អាជីវកម្ម​នេះ។​ ​

សម័យ​នេះ​ គឺ​​ជា​យុគសម័យ​ឌីជីថល​ ​ដែល​ទាមទារ​​​ឱ្យ​ម្ចាស់​អាជីវកម្ម​មាន​ជំនាញ​ និង​បាន​សិក្សា​រៀន​សូត្រ​ជ្រៅ​ជ្រះ​​មិន​ថា​តែ​ជំនាញពាណិជ្ជកម្ម​ សូម្បី​តែ​​​ជំនាញ​បច្ចេកវិទ្យា​មួួ​យ​ចំនួន​ដែល​នឹង​ត្រូវ​ប្រើ​សម្រាប់​ គាំទ្រ​អាជីវកម្ម​ (​ដូច​ជា​បណ្ដាញ​សង្គម)ត្រូវ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់។ យុទ្ធសាស្ត្រ​ដែល​​បាន​ពី​ការ​សិក្សា​ មិន​ប្រាកដ​ថា​​យក​មក​អនុវត្ត​ទទួល​បាន​ជោគជ័យ​នោះ​ទេ​ ក៏​ប៉ុន្តែ​​​វា​ជា​ទុន​មួយ​នាំ​​មក​នូវ​គំនិត​ និង​យុទ្ធសាស្ត្រ​ដែល​ឆ្លើយ​តប​នឹង​បច្ចុប្បន្ន​ភាព​ប្រកួត​ប្រជែង​ជា​ច្រើន ​ទៀត។

ជំហានទី៣: ជ្រើសរើស​ទីតាំង​​អាជីវកម្មការ​ជ្រើសរើស ​ទីតាំង​សម្រាប់​បើក​អាជីវកម្ម​ គឺ​ជា​ជំហាន​សំខាន់​មួយ​ទៀត​បន្ទាប់​ពី​​​ផែន​ការ​របស់​អ្នក​ត្រូវ​បាន​ រៀបចំ​ឡើង​បាន​ចប់​សព្វគ្រប់។ គន្លឹះ​ដ៏​ល្អ​សម្រាប់​ឲ្យ​អាជីវកម្ម​ដ៏​តូច​របស់​អ្នក​​លេច​ឈ្មោះ​ពី​មុខ​ សាធារណជន​ទូទៅ​គឺ​​មាន​​គម្រោង​ និង​ការ​ស្រាវជ្រាវ​ច្បាស់លាស់​ជា​មុន​​លើ​ទីតាំង​ភូមិសាស្ត្រ ​ស្ថានភាព​ប្រកួតប្រជែង​ ទន្ទឹម​នឹង​ការ​ស្វែងយល់​ពី​នីតិវិធី​ច្បាប់ និង ពន្ធដារ​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ។

ជំហាន​ទី​៤: បង្កើត​ទុន​សម្រាប់​បើក​អាជីវកម្ម​​​​ ​​ហិរញ្ញវត្ថុ ឬ ទុន​សម្រាប់​បើក​អាជីវកម្ម​អាច​មិនមែន​ជា​បញ្ហា​ប្រសិន​បើ​អ្នក​មាន​​ប្រាក់ ​គ្រប់គ្រាន់​សម្រាប់​បើក​អាជីវកម្ម​របស់​ខ្លួន។ តែ​នៅ​មាន​ច្រក​ផ្លូវ​ជា​ច្រើន​ទៀត​ដែល​អ្នក​អាច​​បង្កើត​អាជីវកម្ម​​ ទោះបី​ជា​គ្មាន​ប្រាក់​គ្រប់គ្រាន់ ដូច​ជា ខ្ចីប្រាក់​ ពី​គ្រួសារ ឬ មិត្តភក្ដិ ធនាគារ ឬ អាច​ចូលហ៊ុន​គ្នា​ក៏​បាន។

ជំហាន​ទី​៥: កំណត់​ប្រភេទ​ក្រុមហ៊ុន​​​ក្រុមហ៊ុន​​ អាជីវកម្ម​របស់​អ្នក​​អាច​​បែងចែក​ជា​ច្រើន​ប្រភេទ​ មាន​ជាអាទិ៍ ជា​ក្រុមហ៊ុន​ឯក​កម្មសិទ្ធិ (Sole Proprietorship) ជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ ( Partnership) ជា​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មាន​កំណត់ (Limited Liability Company-LLC) ជា​សាជីវកម្ម ឬ ជា​​ស្ថាប័ន​មិន​ស្វែង​រក​ប្រាក់​ចំណេញ​។ អ្នក​ត្រូវ​កំណត់​​ប្រភេទ​ក្រុមហ៊ុន​របស់​អ្នក​ឲ្យ​បាន​ច្បាស់ និង​​ដោយ​ការ​ទទួល​ខុសត្រូវ។ ​​

ជំហាន​ទី​៦: សុំ​អាជ្ញាប័ណ្ណ​បើក​អាជីវកម្មសម្រាប់ ​ប្រទេស​កម្ពុជា ការ​ចុះ​អាជ្ញាប័ណ្ណ​អាច​ធ្វើឡើង​​នៅ​​​ក្នុង​​ក្រសួង​ពាណិជ្ជកម្ម។ ការ​សុំ​អាជ្ញាប័ណ្ណ​​គឺ​​ផ្នែក​មួយ​នៃ​​ការ​ទទួល​ស្គាល់​ និង ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​របស់​អ្នក​​អាច​​ដំណើរ​ការ​​​អាជីវកម្ម​ ដោយ​ស្រប​ច្បាប់។ នេះ​​អាច​ការពារ​ហានិភ័យ​មួយចំនួន​ដូចជា​​​ការ​រំលោភ​កម្មសិទ្ធិបញ្ញា​​ ព្រមទាំង​ចែង​ពី​​កាតព្វកិច្ច​ និង​ទំនួលខុសត្រូវ​នានា​ដែល​អ្នក​ត្រូវ​​បំពេញ​​ជា​មុន​ ដូច​ជា​ លក្ខខណ្ឌ​​ការងារ បង់​ពន្ធដារ​ជូន​រដ្ឋ​ជា​ដើម។​

ជំហាន​ទី​៧: ស្វែងយល់​​ទំនួលខុសត្រូវ​លើ​​បុគ្គលិកការ ​បំពេញ​បែបបទ​​ខាងលើ​គ្រាន់តែ​ជា​ដង​វិថី​មួយ​បើក​ច្រក​ផ្លូវ​ឲ្យ​សហគ្រិន​ ទាំង​អស់​អាច​ដំណើរការ​អាជីវកម្ម​មួយ​បាន​ត្រឹមត្រូវ​ស្របតាម​នីតិវិធី​​ ច្បាប់​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​ជា​ជំហាន​បន្ទាប់​របស់​អ្នក​​ក្នុង​នាម​ជា​​សហគ្រិន ឬ​ប្រធាន​ក្រុមហ៊ុន​គឺ​ត្រូវ​មាន​ទំនួលខុសត្រូវ​លើ​ស្ថានភាព​ទូទៅ​របស់​ បុគ្គលិក។ ការ​បង់ពន្ធ ប្រាក់ខែ ប័ណ្ណ​ធានា​រ៉ាប់រង​សុខភាព និង​អត្ថប្រយោជន៍​ផ្សេងៗ​គឺ​សុទ្ធតែ​ទំនួលខុសត្រូវ​ដែល​សហគ្រិន​ត្រូវ​ធ្វើ​ ដើម្បី​រក្សា​តុល្យភាព​ការងារ​រវាង​បុគ្គលិក និង និយោជក​​ឲ្យ​​ដើរ​រលូត​ទៅ​មុខ​បាន​ ក៏​ប៉ុន្តែ​ប្រការ​​ទាំង​អស់​​នេះ​ត្រូវ​ធ្វើ​ជា​ជំហ៊ាន​ៗ។ ​សូម​បញ្ជាក់​ថា​ ចំណុច​​ទាំង​នេះ​សហគ្រិន​ត្រូវ​​តែ​ចេះ​ និង​យល់​ឱ្យ​បាន​ច្បាស់​ ​ហើយ​អ្វី​ដែល​​​ពិសេស​បំផុត​នោះ​​​​គឺ​ដឹង​​ពី​ឱកាស​​វាយ​លុយ​ទីផ្សារ​​​​៕ ​​

ប្រែសម្រួល៖ ខេវិន

Thursday, July 30, 2015

ទម្លាប់​​៤ ​ជា​លក្ខណៈ​​ពិសេស​របស់​មហាសេដ្ឋី​​​ខុស​ពី​មនុស្ស​ទូទៅ

រូបតំណាងប្រភព៖​ forbes
ទ្រព្យសម្បត្តិ ​ហូរហៀរ​របស់​អ្នក​មាន មហាសេដ្ឋី ឬ បុគ្គល​ល្បីៗ​នៅ​ក្នុង​សង្គម ​បាន​បង្កើត​ចម្ងល់​ជា​ច្រើន​​ថា តើ​ជា​ដំបូង​បុគ្គល​ទាំង​នេះ​អាច​​អភិវឌ្ឍ​ខ្លួន​​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន ​ដោយ​របៀបណា? សំនួរ​នេះ​អាច​ធ្វើ​ឲ្យ​​អ្នក​ព្យាយាម​សិក្សា​ស្វែង​យល់​​ ត្បិតអី​​ភាព​មាន​បាន​ចង់​មាន​ប្រាក់​ចាយវាយ​មិន​អស់ គឺ​ជា​ក្តី​ប្រាថ្នា​របស់​អ្នក។

ទីបំផុត​លទ្ធផល​វា​មិន​ដូច​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​របស់​អ្នក​នោះ​ ឡើយ។ បុគ្គល​ខ្លះ​បាន​ស្លាប់​ទៅ​វិញ​ដោយ​មិន​បាន​​បន្សល់​ទុក​អ្វី​សោះ​ឡើយ ខណៈ​បុគ្គល​ខ្លះ​ទៀត​ហាក់​បីដូច​ជា​គ្មាន​ហេតុ​ផល​ច្បាស់លាស់​​ថា ខ្លួន​រស់​នៅ​ដើម្បី​អ្វី? ធ្វើ​អ្វី​ខ្លះ​ទើប​ជោគជ័យ​ដូចគេ?

ឥឡូវ​នេះ TheBNEWS បាន​លើក​យក​ប្រធានបទ​​នេះ​មក​ដែល​ស្តី​ពី “ទម្លាប់​​៤ ​ជា​លក្ខណៈ​​ពិសេស​របស់​មហាសេដ្ឋី​​​ខុស​ពី​មនុស្ស​ទូទៅ” មក​ចែក​រំលែក​ជូន​​លោក​អ្នក​សិក្សា​ស្វែង​យល់។ ការ​ពិត​ចំណុច​ទាំង​នេះ វា​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​​លោក​អ្នក​នៅ​ឡើយ​ទេ​ តែ​យ៉ាង​ហោច​ណាស់​អាច​ទុក​ជា​​ជា​ប្រទីប​មួយ​សម្រាប់​ជួយ​លោក​អ្នក​ឲ្យ​ ជោគជ័យ ត្បិត​​មហាសេដ្ឋី​ជា​ច្រើន​បាន​យក​វា​មក​ដាក់​នៅ​ក្នុង​ខ្លួន​​ទៅ​ហើយ​នោះ។​ ​​​​​

១) ប្រឹងប្រែង​ធ្វើ​ការ​​​យ៉ាង​ស្វាហាប់​
ការ​ចង់​ ក្លាយ​ជា​អ្នក​មាន​វា​គ្រាន់តែ​ជា​ក្តី​ស្រមៃ​មួយ​តែ​ប៉ុណ្ណោះ ​​ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​​ក្តី​ស្រមៃ​នោះ​ក្លាយ​ជា​ការពិត​វា​​ទាមទារ​ឲ្យ​​ មាន​ការ​ខិតខំ​ប្រឹងប្រែង និង មធ្យោបាយ​ជា​ច្រើន​ទៀត​ដែល​អាច​និយាយ​ថា មិន​ងាយស្រួល​ដូច​បកចេក​នោះ​ឡើយ។ ម្ល៉ោះហើយ​ទើប​មាន​មនុស្ស​ច្រើន​ណាស់​បាន​ដេក​ត្រឹមតែ​ស្រមៃ ​បណ្ដែតបណ្ដោយ​​ខ្លួន​ និងនិយាយ​ពាក្យ​ស្ដាយ​ក្រោយ​​ ព្រោះ​មិន​អាច​ក្លាយ​ជា​អ្នក​មាន​នឹង​គេ។ ​​

នៅ​ត្រង់​នេះ​បើ​គេ​ងាក​ទៅ​មើល​សកម្មភាព​របស់​អ្នក​មាន​ ឬ មហាសេដ្ឋី​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក ការ​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​របស់​ខ្លួន​មិនមែន​កើត​ចេញ​ពី​ភាព​ចៃដន្យ​​ នោះ​​ឡើយ​ ពោល​គឺ​វា​ជា​សមិទ្ធផល​ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ តាំង​ពី​ដើម​ទី​រហូត​​មក។ បុគ្គល​ទាំង​នេះ ​ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ការ​​យ៉ាង​ស្វាហាប់​ខណៈ​មនុស្ស​ជា​ច្រើន​ទៀត​កំពុង ​តែ​​លង់លក់​ក្នុង​ដំណេក​​​ ​ជា​អ្នក​ដែល​តស៊ូ​​មិន​ភ័យខ្លាច​ទៅ​នឹង​ភាព​លំបាក ​ជា​អ្នក​ចាប់​​ផ្តើម និង ជា​អ្នក​ដើរ​ទៅ​មុខ​ដោយ​មិន​រាថយ​។

មហាសេដ្ឋី Warren Buffett ​បង្ហើប​​​គន្លឹះ​ចំនួន ៩ ធ្វើ​ឲ្យ​ជីវិត​​របស់​អ្នក​រីករាយ និង ជោគជ័យ

២) មាន​គោលដៅ​ដែល​ត្រូវ​ទៅ​ច្បាស់លាស់ជា​ការ​ពិត​ មាន​មនុស្ស​មិន​តិច​ទេ​ដែល​បណ្តោយ​ឲ្យ​​ឆាក​ជីវិត​របស់​ខ្លួន​បណ្តែត​​ បណ្តោយ​ទៅ​តាម​ខ្យល់ ​​ចង់​ទៅ​ណា​ឲ្យ​ប្រាកដ​ក៏​មិន​ដឹង ធ្វើ​ត្រង់​នេះ​ត្រង់​នោះ​មិន​ច្បាស់​ត្រង់​ណា​ ហើយ​ទី​បំផុត​ចំណាយ​ពេល​​​​ឥតប្រយោជន៍​គ្មាន​ផ្លែផ្កា​អ្វី​សោះ​​​រហូត​​ឈាន ​ដល់​វ័យ​ចំណាស់​ក៏​នៅ​សឹង​តែ​មិន​ដឹង​ខ្លួន​ឈរ​នៅ​កន្លែង​ណា​​ទៀត។ ចុះ​លោក​អ្នក​វិញ មាន​ដឹង​​ទេ​ថា មូលហេតុ​​អ្វី​បាន​ជា​​អ្នក​មាន ឬ មហាសេដ្ឋី​ខិតខំ​​​ធ្វើ​ការ​ខ្លាំង​ម្ល៉េះ?

តាម​ពិត​ទៅ​​បទពិសោធន៍​ក្នុង​ឆាក​ជីវិត​​របស់​បុគ្គល​ទាំង​នេះ​អាច​ធ្វើ​ ឲ្យ​​ខ្លួន​ជោគជ័យ ក៏ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​​ពួកគេ​ដោយសារ​តែ​មាន​គោលដៅ​ច្បាស់​ លាស់​​នេះ​​​ឯង។ នៅ​ទី​នេះ​គេ​អាច​ពន្យល់​បាន​​ថា នៅ​ពេល​​មនុស្ស​មាន​គោលដៅ​ច្បាស់លាស់ ពួកគេ​ពិត​ជា​ចង់​សម្រេច​គោលដៅ​នោះ​ និង មាន​​ជំនឿ​យ៉ាង​មុតមាំ​ថា ពួកគេ​នឹង​សម្រេច​បាន​គោលដៅ​នោះ​ពិតប្រាកដ​មែន។ នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​​​យ៉ាង​ស្វាហាប់​​ផុស​ចេញ​ពី​ ខ្លួន​តែម្ដង​សំដៅ​តែ​លើ​គោលដៅ​​ដែល​ត្រូវ​ទៅ​​ប៉ុណ្ណោះ ហើយ​ទី​បំផុត​ក៏​ទទួល​បាន​ជោគជ័យ​ពិតប្រាកដ​មែន។ ​​​

​បើ​មិន​ចូលចិត្ត​ជំនួញ យ៉ាងហោចណាស់​ក៏​ចូលចិត្ត​សម្ដី​សំខាន់ៗ​របស់​មហាសេដ្ឋី Warren Buffett ​ចំនួន​៨​នេះ​ដែរ​

៣)​ ​ទទួល​យក​​​ភាព​បរាជ័យ
ការ​ភ័យខ្លាច​ភាព​បរាជ័យ គេ​សង្កេត​ឃើញ​មាន​​​ក្នុង​ខ្លួន​មនុស្ស​ភាគ​ច្រើន​ទៅ​ហើយ។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​ខ្លាច​ភាព​បរាជ័យ អ្នក​នឹង​បាត់បង់​ឱកាស​​ល្អៗ​ជា​ច្រើន​ដែល​នឹង​ធ្លាក់​មក​លើ​ដៃ​របស់​អ្នក​​ ដោយសារ​តែ​អ្នក​​មិន​ហ៊ាន​បោះជំហាន​ទៅ​មុខ​នេះ​ឯង។ បើ​គេ​សម្លឹង​មើល​​លក្ខណៈ​របស់​មហាសេដ្ឋី​ជា​ច្រើន ពួកគេ​ម្នាក់ៗ​តែងតែ​មាន​គោលការណ៍​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​ខ្លួន​ឯង​ ខុស​ពី​មនុស្ស​ទូទៅ​ផ្សេង​ទៀត។

ចំណុច​ពិសេស​មួយ​ក្នុង​ចំណោម​ចំណុច​ពិសេស​ទាំង​នោះ​គឺ​ថា ពួកគេ​​មិន​ភ័យខ្លាច​បរាជ័យ តែ​បាន​ស្វាគមន៍​វា​ទៅ​វិញ ពី​ព្រោះ​ថា ភាព​បរាជ័យ​បាន​បង្កប់​នូវ​គុណ​តម្លៃ​ដូច​ជា​បទពិសោធន៍ និង ឱកាស​ជា​ច្រើន​ដែល​អ្នក​ផ្សេង​មើល​មិន​កម្រ​បាន​​​ឃើញ។ ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​បុគ្គល​ទាំង​នេះ​ ដើរ​ទៅ​មុខ​ជានិច្ច ហាក់​មិន​​ខ្វះ​ខ្វាយ​ទៅ​នឹង​ការ​ប្រឈមមុខ​​មួយ​ចំនួន​​បន្តិច​សោះ​​​ឡើយ។ ​

​អត្ថន័យ​​ភាព​ជោគជ័យ​របស់​​​មហាសេដ្ឋី Warren Buffett គឺ​​ធ្វើ​រឿង​មួយ​នេះ​!

៤) ជ្រើសរើស​អ្នកណា​ម្នាក់​មក​ធ្វើ​ជា​គំរូ​របស់​ខ្លួន​
គ្រូ ​​ល្អ​ម្នាក់​​អាច​ជួយ​តម្រង់​ទិស​​របស់​អ្នក​ឲ្យ​ក្លាយ​ជា​សិស្ស​​​ល្អ​​​ ម្នាក់​ទទួល​បាន​ជោគជ័យ​ជាង​មុន​បាន​។ យ៉ាងណាមិញ សម្រាប់​បុគ្គល​ជា​គំរូ​ មិន​អាច​ជួយ​អ្នក​ដោយ​ផ្ទាល់​បាន​ឡើយ ក៏ប៉ុន្តែ​ជា​បុគ្គល​ដែល​អាច​​​បង្រៀន​អ្នក​​មិន​ឲ្យ​ដើរ​​លើ​គន្លង​ផ្លូវ​ តែ​មួយ​​​ដែល​ជា​កំហុស​របស់​បុគ្គល​នោះ​នៅ​ពេល​កន្លង​មក ហើយ​នេះ​ជា​មេរៀន​ជីវិត​ដែល​មាន​តម្លៃ​ដ៏​មហាសាល​មួយ​សម្រាប់​អ្នក។​

នេះ​ហើយ​ជា​មូលហេតុ​ដែល​មហាសេដ្ឋី​ជា​ច្រើន​សុខចិត្ត​ជ្រើសរើស​​បុគ្គល​ ល្បីៗ​ណា​ម្នាក់​មក​ធ្វើ​ជា​បុគ្គល​គំរូ​របស់​ខ្លួន​តួយ៉ាង​ដូច​ជា​ មហាសេដ្ឋី Bill Gates និង លោក Warren Buffett ​ជា​ដើម​សុទ្ធតែ​បាន​ជ្រើសរើស​បុគ្គល​គំរូ​របស់​ខ្លួន​ដើម្បី​​យក​មក​ធ្វើ​ ជា​បទពិសោធន៍​រៀន​សូត្រ​តាម។ ថ្វីត្បិត​តែ​ភាព​ជោគជ័យ​របស់​បុគ្គល​ទាំង​នេះ​មិន​ដូច​គ្នា​មែន ក៏ប៉ុន្តែ​វា​​ច្បាស់​ណាស់​ថា បទពិសោធន៍​ដែល​ជា​ភាព​បរាជ័យ​​របស់​បុគ្គល​មុនៗ​អាច​ធ្វើ​ឲ្យ​​មនុស្ស​ ជំនាន់​​ក្រោយ​​​សិក្សា​រៀន​សូត្រ និង ជៀសវាង​បាន​៕​​

ហាងឆេងមាស និង​អត្រា​ប្ដូរ​ប្រាក់​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែកក្កដា

នៅ ​ថ្ងៃ​ព្រហស្បតិ៍​នេះ មាស​មិន​ធ្លាក់​ថ្លៃ​ជា​បន្ត​ទៀត​ទេ បន្ទាប់ពី​ធនាគារកណ្ដាល​សហរដ្ឋ​អាមេរិក​បិទ​កិច្ចប្រជុំ​រយៈ​ពេល​ពីរ​ថ្ងៃ ហើយ​មិន​បាន​កំណត់​ពេល​វេលា​ជាក់លាក់​ថា​នឹង​ដំឡើង​ការ​ប្រាក់​នៅ​ពេល​ណា​ ឲ្យ​ពិត​ប្រាកដ។ នៅ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​បិទទ្វារ ឬ​កិច្ចប្រជុំ​ផ្ទៃក្នុង​នេះ ធនាគារ​អាច​នឹង​លើក​ឡើង​នូវ​ចំណុច​ជា​គោល​ដែល​មាន​ជាអាទិ៍៖ ស្ថានភាព​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក និង​អត្រា​អ្នក​មាន​ការងារ​ធ្វើ​ ត្បិតអី​វិស័យ​ទាំងពីរ​នេះ​សំខាន់​ណាស់​សម្រាប់​ធនាគារ​ពិចារណា​ដំឡើង​ការ​ ប្រាក់។ ចំណុច​សំខាន់​គឺ​ថា​មក​ទល់​នឹង​ពេល​នេះ គេ​មិន​ទាន់​ទទួល​ដំណឹង​ច្បាស់ការ​ថា​ធនាគារ​នឹង​ដំឡើង​ការ​ប្រាក់​នៅ​ពេល​ ណា​ឲ្យ​ពិត​ប្រាកដ។

​សម្រាប់​ដំណាក់កាល​នេះ គេ​នៅ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​តម្លៃ​មាស (មិន​ទាន់​ហ៊ាន​ទិញ​ទុក​ច្រើន​ទេ)។ ម្យ៉ាងទៀត ប្រាក់​ដុល្លារ​អាច​នឹង​ឡើង​ថ្លៃ។ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ អំឡុង​ពេល​នេះ មាស​មិន​អាច​ឡើង​ថ្លៃ​យ៉ាង​គំហុក​នោះ​ទេ។ ទាំង​អ្នក​វិនិយោគ​នៅ​ទីផ្សារ​មូលបត្រ​ទិញ/លក់​មាស ក៏​ដូចជា​ទីផ្សារ​លក់​មាស​ មិន​មាន​សញ្ញា​ថា​មាស​ត្រូវ​បាន​ទិញ/លក់​ក្នុង​បរិមាណ​ច្រើន​នោះ​ទេ។

មាស​តាម​អត្រា​ទិញ/លក់​ព្រឹក​នេះ គឺ​មួយ​ឱន​ថ្លៃ ១០៩៦,៥ / 1,096.5 ដុល្លារ ឬ​មួយ​ដំឡឹង​ថ្លៃ ១៣២១,០៨/ 1,321.08 ដុល្លារ​តាម​ហាងឆេង​នៅ​ទីក្រុង​ញីវយ៉ក​គិត​ត្រឹម​ម៉ោង ១:៤១ រំលង​អាធ្រាត្រ ឬ​ទៀបភ្លឺ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ដោយឡែក មាស​សម្រាប់​ការ​បញ្ជា​ទិញ​ទុក​​ខែសីហា​នៅ​សហរដ្ឋ​អាមេរិក​ ធ្លាក់​ថ្លៃ ០,៣% គឺ​មួយ​ឱន​ថ្លៃ ១០៩៧,៤/ 1,097.4។

​សកម្មភាព​ទិញ/លក់​មាស​បាន​ធ្លាក់​ចុះ​ទាប​បំផុត​ចាប់ពី​ឆ្នាំ២០០៩ មក​ទល់​នឹង​ពេល​នេះ។ មូលហេតុ​សំខាន់​ដោយសារ​ប្រទេស​ចិន​បាន​បញ្ចេញ​សាច់​ប្រាក់​យ៉ាង​ច្រើន​លើស​ លប់​ដើម្បី​ទិញ​យក​មូលបត្រ​បំណុល ឬ​ប័ណ្ណ​បំណុល។ ដូច្នេះ ចិន​មិន​អាច​យក​លុយ​ទៅ​ទិញ​មាស​ទេ។ ម្យ៉ាងទៀត សកម្មភាព​ទិញ/លក់​មាស​នៅ​ប្រទេស​ឥណ្ឌា​បាន​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​ រយៈពេល ១៥ ខែ​ចុង​ក្រោយ​នេះ។ មូលនិធិ​ SPDR Gold Trust នៅ​ទីក្រុង​ញីវយ៉ក ដែល​ជា​ឃ្លាំង​ស្តុក​មាស​ធំ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ប្ដូរ​នឹង​ ក្រដាសប្រាក់​នោះ មាន​មាស​បម្រុង​ទុក​ក្នុង​ឃ្លាំង​ចំនួន​ជាង ៦៨០,២៣៣/ 680.233 តោន​គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍។ នេះ​ជា​ចំនួន​មាស​បម្រុង​ទុក​ដែល​មាន​ចំនួន​តិច​បំផុត​គិត​ចាប់​ពី​ឆ្នាំ​ ២០០៨ រៀងមក។

អំពី​សន្ទស្សន៍​តម្លៃ​មាស
មាស​មួយ​ឱន (៨ជី ៣ហ៊ុន) = ១០៩៣,២១/ 1,093.21 ឬ ដុល្លារ ដុល្លារ (១ដំឡឹង = ១៣១៧,១២ ឬ 1,317.12 ដុល្លារ​អាមេរិក) (តាម​ហាងឆេង Comex នៅ​សហរដ្ឋ​អាមេរិក)
វៀតណាម ៖ មាស​មួយ​ឱន (៨ជី ៣ហ៊ុន) = ១០៩៣,៤៩ ឬ 1,093.49 ដុល្លារ (មួយ​ដំឡឹង​ = ១៣១៧,៤៥ ឬ 1,317.45 ដុល្លារ​អាមេរិក)
ថៃ ៖ មាស​មួយ​ឱន (៨ជី ៣ហ៊ុន) = ១០៩២,៩ ឬ 1,092.9 ដុល្លារ (មួយ​ដំឡឹង = ១៣១៦,៧៤ ឬ 1,316.74 ដុល្លារ​អាមេរិក)

អំពី​សន្ទស្សន៍​អត្រា​ប្ដូរ​ប្រាក់​តាម​ទីផ្សារ​អន្តរជាតិ ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៥ (ម៉ោង ១០:៣០ ព្រឹក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា)
មួយ​ដុល្លារ​អាមេរិក = ៣៥,០៦ ឬ 35.06 បាត (ថៃ)
មួយ​ដុល្លារ​អាមេរិក = ២១ ៨១៨,៥ ឬ 21,818.5 ដុង (វៀតណាម)
មួយ​ដុល្លារ​អាមេរិក = ០,៩១ ឬ 0.91 អឺរ៉ូ (១អឺរ៉ូ = ១,១ ឬ 1.1 ដុល្លារ​អាមេរិក)
មួយ​ដុល្លារ​អាមេរិក = ១១៦៥,៦ ឬ 1,165.6 វុន (កូរ៉េខាងត្បូង)
មួយ​ដុល្លារ​អាមេរិក = ១,៣៧ ឬ 1.37 ដុល្លារ​អូស្ត្រាលី
មួយ​ដុល្លារ​អាមេរិក = ៧,៧៥ ឬ 7.75 ដុល្លារ​ហុងកុង
មួយ​ដុល្លារ​អាមេរិក = ១,៣ ឬ 1.3 ដុល្លារ​កាណាដា
មួយ​ដុល្លារ​អាមេរិក = ១,៣៧ ឬ 1.37 ដុល្លារ​សិង្ហបុរី
មួយ​ដុល្លារ​អាមេរិក = ១២៤,០៩ ឬ 124.09 យ៉េន (ជប៉ុន)
មួយ​ដុល្លារ​អាមេរិក = ៦,២១ ឬ 6.21 យ័ន្ត (ចិន)

…ហាងឆេង​មាស​ និង​អត្រា​ប្ដូរ​ប្រាក់​ថ្ងៃ​ពុធ ទី២៩ ខែកក្កដា…

​ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ nasdaq.com - marketwatch.com - bloomberg.com - Reuters.com

មហាសេដ្ឋី Warren Buffett ​បង្ហើប​​​គន្លឹះ​ចំនួន ៩ ធ្វើ​ឲ្យ​ជីវិត​​របស់​អ្នក​រីករាយ និង ជោគជ័យ

​មហាសេដ្ឋី Warren Buffettប្រភព៖​ INC
គេ ​នៅ​ចាំ​បាន​ថា ​កាល​​លោក  Warren Buffett មាន​អាយុ ២៥ ឆ្នាំ នៅ​គ្រា​នោះ​លោក​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ត្រឹមតែ​ ២ លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​​ពេល​បច្ចុប្បន្ន។ នៅ​ពេល​នោះ​ហើយ​ដែល​លោក​ចាប់​ផ្តើម​មាន​ភាព​ឯករាជ្យ​​លើ​ការ​គ្រប់គ្រង​ ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​សម្រេច​គោលដៅ​របស់​លោក។

ប៉ុន្តែ​នៅ​ពេល​នេះ លោក​មាន​អាយុ ៨៤ ឆ្នាំ​ហើយ ហើយ​លោក​គឺ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី​៣ នៅ​លើ​ពិភពលោក​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជាង ៧០ ពាន់​​លាន​ដុល្លារ និង បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​​លោក​ជា​វិនិយោគិន​ដ៏​​អស្ចារ្យ​នៅ​ក្នុង​ ប្រវត្តិសាស្ត្រ (The Greatest Investor in History)។

ខាងក្រោម​នេះ ជា​ដំបូន្មាន​ចំនួន ៩ ចំណុច​ដែល​មហាសេដ្ឋី​​រូប​នេះ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​ឥតគណនា​ទៅ​កាន់​ សិស្ស​និស្សិត​របស់​អាមេរិក​​ និង សាធារណជន​រាប់​​លាន​នៅ​ជុំវិញ​ពិភពលោក​អំពី​​របៀប​ធ្វើ​ឲ្យ​ជីវិត​រីករាយ និង ជោគជ័យ។​​

១) វិយោគ​ពេលវេលា​សម្រាប់​ខ្លួន​​ឯង​មុន​អ្វីៗ​ទាំងអស់
«ការ​​ចំណាយ​ពេល​វិនិយោគ​មក​លើ​ខ្លួន​ឯង គឺ​ជា​​រឿង​ដែល​ល្អ​បំផុត​ដែល​​អ្នក​ត្រូវ​ធ្វើ​មុន​អ្វីៗ​ទាំងអស់​»។ នេះ​ជា​ការ​លោក​លើក​ឡើង​របស់​លោក Warren Buffett។ លោក​​បាន​ពន្យល់​ថា ការ​ចំណាយ​ពេល​របស់​អ្នក​ទៅ​លើ​ការ​​អប់រំ ការ​បណ្ដុះបណ្ដាល ​ការ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន ការ​រៀន​សូត្រ​អ្វីៗ​ដែល​ថ្មី ឬ ក៏​ចាប់​ផ្តើម​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​មួយ​ដោយ​ខ្លួន​ឯង​ ទាំងអស់​នេះ​សុទ្ធតែ​មាន​អត្ថប្រយោជន៍​សំខាន់​ខ្លាំង​ណាស់។

២) ជម្រុះ​​ចោល​​ទម្លាប់​អាក្រក់​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​​​
លោក  Warren Buffett មាន​ប្រសាសន៍​​ថា៖« ​ ទម្លាប់​​​អាច​ធ្វើ​ឲ្យ​​​យើង​ល្អ ឬ ​ទាញ​​​ទម្លាក់​​យើង​ឲ្យ​​​ចូល​​ក្នុង​ជ្រោះ​បាន ហើយ​​​​ការ​យក​ទម្លាប់​អាក្រក់​មក​ដាក់​ក្នុង​ខ្លួន​នេះ នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​អន្តរាយ​តែ​ម្តង!»

តាម​​ដំបូន្មាន​​របស់​លោក​ បើ​អ្នក​មាន​ទម្លាប់​អាក្រក់​ក្នុង​ខ្លួន​ហើយ​នោះ អ្នក​ត្រូវ​​ឆាប់​ចាប់​ផ្តើម​ជម្រុះ​វា​ចោល​ភ្លាមៗ​កុំ​ឲ្យ​វា​មក​យាយី​ ជីវិត​របស់​អ្នក​តទៅ​ទៀត បាន​លឿន​កាលណា​ល្អ​​កាល​ហ្នឹង។ លោក​មាន​ហេតុផល​ថា បើ​​អ្នក​ទុក​ទម្លាប់​​អាក្រក់​នោះ​ឲ្យ​រីក​កាន់តែ​ធំ វា​នឹង​កាន់តែ​លំបាក​សម្រាប់​កម្ចាត់​វា​ចេញ​នៅ​ថ្ងៃ​ក្រោយ។ ​​

បើ​មិន​ចូលចិត្ត​ជំនួញ យ៉ាងហោចណាស់​ក៏​ចូលចិត្ត​សម្ដី​សំខាន់ៗ​របស់​មហាសេដ្ឋី Warren Buffett ​ចំនួន​៨​នេះ​ដែរ​

៣) ស្គាល់​ពី​ចំណុច​​ខ្លាំង និង ចំណុច​ខ្សោយ​របស់​ខ្លួន
នៅ ​ទី​នេះ បើ​តាម​ទស្សនៈ​របស់​មហាសេដ្ឋី​មក​ពី​រដ្ឋ Nebraska រូប​នេះ​​ អ្នក​ត្រូវ​ប្រើ​ចំណេះដឹង​ដើម្បី​ស្រូប​យក​លុយ​ពី​​ការងារ​ដែល​​​ជា​ជំនាញ​ របស់​អ្នក ពោល​គឺ​មិន​ត្រូវ​បង្ខំ​ខ្លួន​ឯង​ធ្វើ​ការងារ​ណា​មួយ​ដែល​​ជា​ចំណុច​ខ្សោយ​ របស់​អ្នក​នោះ​ឡើយ។

« អ្នក​មិន​ចាំបាច់​​ធ្វើ​ជា​អ្នក​ជំនាញ​លើ​កិច្ចការ​សព្វបែបយ៉ាង​នោះ​ឡើយ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​លើ​ជ្រុង​មួយ​ជា​ចំណុច​ខ្លាំង​ និង ​ចំណុច​ខ្សោយ​របស់​អ្នក​ ហើយ​ត្រូវ​ស្វែង​យល់​ពី​វា​ឲ្យ​បាន​ច្បាស់​ ព្រោះ​ទាំង​នេះ​សុទ្ធតែ​សំខាន់​ដូចគ្នា​ដើម្បី​​​បញ្ជាក់​ថា អ្នក​ត្រូវ​ដើរ​ទៅ​ផ្លូវ​ណា​មួយ!»។ នេះ​ជា​ប្រសាសន៍​របស់​លោក  Warren Buffett។

៤) កុំ​ប្រឈមមុខ​ទៅ​នឹង​បញ្ហា​​ណា​ដែល​មិន​ចាំបាច់​សម្រាប់​អ្នក
នៅ ​ទី​នេះ លោក​មិនមែន​ចង់​និយាយ​ថា ការ​គេច​ចេញ​ពី​បញ្ហា​គឺ​​សុទ្ធតែ​ជា​រឿង​ខុសឆ្គង​ទាំង​​អស់​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​​​ប្រឈម​មុខ​​ទៅ​នឹង​ឧបសគ្គ ​​ណា​​មួយ​​ដែល​ចាំ​បាច់​បំផុត​សម្រាប់​​ខ្លួន​តែ​ប៉ុណ្ណោះ។ ​លោក​បាន​បន្ថែម​ថា ​លោក​បាន​ឃើញ​ក្រុមហ៊ុន និង បុគ្គល​គ្រប់​រូប​បាន​ព្យាយាម​​​ប្រឈមមុខ​​គ្រប់​បញ្ហា​ដោយសារ​តែ​​ការ​ លោភលន់​របស់​ខ្លួន។

« ​អ្នក​គួរ​​​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​អ្វី​មួយ​ដែល​អ្នក​យល់​ថា​មាន​ សារសំខាន់​បំផុត​សម្រាប់​អ្នក តែ​បើ​​មិន​មាន​អ្វី​ជា​ចាំបាច់​ទេ​នោះ ​​ទុក​ឲ្យ​វា​រំលង​ហួស​ទៅ»។ លោក​​​បាន​បន្ថែម​ថា៖«​បើ​រឿង​នោះ​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ​ ទោះបី​ជា​​ភាគ​រយ​ជោគជ័យ​​មាន​ត្រឹមតែ ១ លើ ១ ០០០​ ក៏​ខ្ញុំ​ធ្វើ​​ដែរ​!»

៥) ​ធ្វើ​ការងារ​ដែល​អ្នក​ពេញចិត្ត​បំផុត​
នៅ​ទី​​នេះ​ លោក​បាន​ផ្តល់​​ដំបូន្មាន​​ដូច្នេះ​ថា៖ «ជំហាន​​ឆ្ពោះ​ទៅ​​រក​​បុគ្គល​ដែល​គ្មាន​ហានិភ័យ​ហិរញ្ញវត្ថុ គឺ​​អ្នក​​គួរ​តែ​ធ្វើ​​ការងារ​ដែល​អ្នក​ពេញ​ចិត្ត​បំផុត។ អ្នក​នឹង​ដឹង​ថា អ្នក​នឹង​សប្បាយ​ចិត្ត ចាប់​អារម្មណ៍ និង អាច​ក្រោក​ពី​គេង​ទាំង​ព្រឹកព្រលឹម​ជា​រៀងរាល់​ថ្ងៃ​ដោយ​មិន​ចាំបាច់​គេ​តឿន ​នៅ​ពេល​អ្នក​ធ្វើ​ការងារ​ដែល​អ្នក​ស្រលាញ់»។ ​

លោក​បាន​ចង្អុល​បង្ហាញ​ទៀត​ថា ស្វែង​រក​ការងារ​ដែល​អ្នក​ស្រលាញ់​ល្អ​ជាង​អ្វី​ៗ​ទាំង​អស់ ពីព្រោះ​ថា​​វា​ជា​ជំនាញ​របស់​អ្នក ហើយ​នៅ​ពេល​អ្នក​មាន​ជំនាញ​ច្បាស់លាស់ អ្នក​នឹង​អាច​មាន​​ទឹកមាត់ប្រៃ​ក្នុង​ការ​ចរចា​ប្រាក់​ខែ ឬ ក៏​រក​លុយ​បាន​ដោយ​សប្បាយ​ចិត្ត  និង មិន​សូវ​ទើសទាល់​ទៀត​ផង​​។

អត្ថន័យ​​ភាព​ជោគជ័យ​របស់​​​មហាសេដ្ឋី Warren Buffett គឺ​​ធ្វើ​រឿង​មួយ​នេះ​!

៦) ​រាប់អាន​បុគ្គល​ជោគជ័យ​មក​ធ្វើ​ជា​មិត្ត​ឲ្យ​បាន​ច្រើន​​​
ក្នុង ​វ័យ ៨៤ ឆ្នាំ​ទៅ​​ហើយ​នោះ​មហាសេដ្ឋី​រូប​​នេះ​ជានិច្ចកាល​លើក​ឡើង​ពី​សារសំខាន់​​នៃ ​ការ​ទំនាក់ទំនង​​ជា​មួយ​នឹង​បុគ្គល​ជោគជ័យ ឬ ​ការ​ជ្រើសរើស​បុគ្គល​ល្បីៗ​ណា​ម្នាក់​មក​ធ្វើ​ជា​គំរូ​របស់​​ខ្លួន​ហើយ​នេះ ​ក៏​ជា​អ្វី​ដែល​លោក​ធ្លាប់​ជ្រើសរើស​សាស្ត្រាចារ្យ​សញ្ជាតិ​កូឡុំប៊ី​ ម្នាក់​មក​ធ្វើ​ជា​បុគ្គល​គំរូ​របស់​លោក​ដែរ។

​​«នៅ​ថ្នាក់​វិទ្យាល័យ  អ្នក​គួរ​ជ្រើសរើស​បុគ្គល​ណា​ម្នាក់​ដែល​អ្នក​សរសើរ​បំផុត​មក​ធ្វើ​ជា​គំរូ  ឬ ក៏​ចាប់​ផ្តើម​បង្កើត​ទំនាក់ទំនង​ជា​មួយ​បុគ្គល​ដែល​ចេះដឹង និង ល្អ​ជាង​យើង ហើយ​ពេល​នោះ​​ហើយ​ដែរ​អ្នក​អាច​ឃើញ​ប្លង់​ជីវិត​មួយ​​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ របស់​អ្នក»។ នេះ​ជា​ទស្សនៈ​របស់​លោក Warren Buffett។

​​​៧) ច្រាន​​ចេញ​​ភាព​ភ័យខ្លាច​របស់​អ្នក​ឲ្យ​ទៅ​​ឆ្ងាយ​ពី​ខ្លួន
ដំបូន្មាន​របស់​លោក Buffett គឺ​ថា៖ «ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ សូម​កុំ​ឲ្យ​ភាព​ភ័យខ្លាច​របស់​អ្នក​​មក​បញ្ឈប់​​សកម្មភាព​របស់​អ្នក​​ ​អ្នក​ត្រូវ​កម្ចាត់​វា​ចោល មុន​ពេល​វា​មក​កម្ចាត់​អ្នក​ »

ចំណុច​នេះ​លោក​បាន​លើក​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ដែល​លោក​តែងតែ​ ភ័យខ្លាច​មិន​សូវ​ហ៊ាន​ប្រឈម​មុខ​ឡើង​ថ្លែង​​ជា​សាធារណៈ។ ក្រោយ​មក​លោក​បាន​យក​មេរៀន​របស់​លោក​  Dale Carnegie  ​អ្នកនិពន្ធ​ល្បីល្បាញ​របស់​អាមេរិក​មក​ហ្វឹក​ហាត់​។ ​នៅ​ទី​បំផុត​លោក​ទទួល​បាន​ជោគជ័យ​ពិតប្រាកដ​មែន ហើយ​បាន​ក្លាយ​ជា​បុគ្គល​​ម្នាក់​ដែល​បាន​ផ្តល់​ដំបូន្មាន​ល្អៗ​រាប់​ភ្លេច​ ដល់​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ ​​នេះ​ហើយ​ជា​អ្វី​ដែល​លោក​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​​ធ្វើ​ដូចនេះ។

៨) ប្រើ​ប្រាស់​ពេលវេលា​ឲ្យ​មានតម្លៃ​
​មហាសេដ្ឋី Bill Gates ធ្លាប់​និយាយ​ថា ​ធ្វើ​​ជា​បុគ្គល​ដែល​ច្រណែន​នឹង​​ពេលវេលា​​​របស់​លោក គឺ​ជា​​មេរៀន​សំខាន់​បំផុត​មួយ​ដែល​លោក​បាន​រៀន​សូត្រ​ពី​លោក Buffett​ ​ពី​ឃ្លា​មួយ​ដែល​លោក Buffett ធ្លាប់​ផ្តល់​ដំបូន្មាន​ដូច្នេះ​ថា៖« ក្នុង​មួយ​ថ្ងៃ​យើង​មាន​ពេល​តែ ២៤ ម៉ោង​តែ​ប៉ុណ្ណោះ ហេតុដូច្នេះ​អ្នក​ត្រូវ​ចំណាយ​ពេល​​ទាំង​នេះ​ឲ្យ​មានតម្លៃ​បំផុត»។ ​​

បើ​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព​ជាក់ស្ដែង​ លោកBuffett  គឺ​ពិត​ជា​បុគ្គល​ដែល​ឲ្យ​តម្លៃ​ពេលវេលា​ខ្លាំង​ជាងគេ​បំផុត​មែន ត្បិតអី​រាល់​សកម្មភាព​របស់​លោក​ប្រចាំ​ថ្ងៃ​លោក​បាន​វិនិយោគ​វា​យ៉ាង​ធំធេង ​លើ​ការងារ​របស់​លោក។​

៩) កុំ​មើល​រំលង​អាកាស​មាស​ដែល​ចូល​មក​ដល់
សូម​អ្នក ​មាន​ការ​ប្រុងប្រយ័ត្ន​បន្តិច​ចំពោះ​ទស្សន​របស់​លោក​នៅ​ត្រង់​ចំណុច​នេះ។ ​មហាសេដ្ឋី​រូប​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​បុគ្គល​ដែល​ចូល​ចិត្ត​ឆក់​យក​ឱកាស​បំផុត​​​ជា​មួយ​នឹង​ដំបូន្មាន​ដ៏​មាន​ ​តម្លៃ​របស់​លោក​ដូច្នេះ​ថា៖« អាកាស​ធំ​នៅ​ក្នុង​ជីវិត ត្រូវ​តែ​ចាប់​​​យក​មក​ឲ្យ​បាន។ យើង​មិន​អាច​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ឱកាស​​​​​​ល្អ​ចូល​មក​ដល់​ហើយ​នោះ យើង​ត្រូវ​តែ​ឆក់​យក​វា​ឲ្យ​បាន​»។ ​​​

ដំបូន្មាន​របស់​លោក​​ដូច្នេះ​ វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ព្រោះ​ថា​ក្នុង​មួយ​ឆាក​ជីវិត​​របស់​អ្នក អ្នក​មិន​អាច​ជួប​ឱកាស​ល្អ​ដូចគ្នា​រហូត​ដល់ ៥០០​ ដង​នោះ​ឡើយ។ បើ​អ្នក​ឆក​យក​ឱកាស​បាន​ត្រឹមត្រូវ អ្នក​នឹង​ជោគជ័យ​ហើយ៕

ប្រែសម្រួល៖ ខេវិន

Thursday, June 25, 2015

ជំនាញ​​៥​​​នេះ​​ធ្វើ​ឲ្យ​លោក​អ្នក​ពិបាក​រៀន​ខ្លាំង​ណាស់​ តែ​បើ​​អាច​ធ្វើ​បាន​ប្រាកដ​ជា​ជោគជ័យ​ធំធេង​!

រូបតំណាងប្រភព៖​ www.entrepreneur.com
​ ​ជំនាញ​ពិត​ជា​ មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់​​ប្រើប្រាស់​វា​ឲ្យ​មាន​ ប្រយោជន៍​ក្នុង​ជីវិត​រស់នៅ​។​ ​​​តែ​យ៉ាងណាក៏ដោយ​ វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ដែល​ត្រូវ​រៀន​សូត្រ​ជំនាញ​ល្អៗ​ ​ ប៉ុន្តែ​បើ​អាច​ធ្វើ​បាន​​នោះ អនាគត​របស់​អ្នក​ប្រាកដ​ជា​ភ្លឺស្វាង​មិន​ខាន​។
​ខាង​ក្រោម​នេះ គឺ​ជា​​​ជំនាញ​សំខាន់ៗ​ ដែល​មនុស្ស​ទូទៅ​ពិបាក​ក្នុង​ការ​រៀន​សូត្រ​ដើម្បី​ យក​ទៅ​អនុវត្ត​ក្នុង​ជីវិត៖

​​​​​​​​​​​១) ​ការគ្រប់គ្រង​ពេលវេលា​
វា​មិនមែន​ជា ​ រឿង​ងាយ​ស្រួល​ក្នុង​ទេ​ ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ មនុស្ស​ម្នាក់​ដែល​ពូកែ​គ្រប់គ្រង​ពេលវេលា​ ​ប៉ុន្តែ​​វា​ទាមទារ​ឲ្យ​ ​អ្នក​ទាំងនោះ​ជា​មនុស្ស​ដែល​ពូកែ​រៀបចំ​ និង មាន​ភាព​ម៉ត់ចត់​លើ​ការកំណត់​ពេលវេលា។​ ដោយសារ​តែ​បែបនេះ​ហើយ​ បាន​ជា​មនុស្ស​ជាច្រើន​បាន​ជួប​រឿង​បរាជ័យ​ជាបន្តបន្ទាប់​។ ​​ប៉ុន្តែ​បើ​មនុស្ស​ទាំង​នោះ​​ មាន​សមត្ថភាព​អាច​​រៀបចំ​យុទ្ធសាស្ត្រ​ ​ ក្នុង​ការ​គ្រប់គ្រង​ពេល​វេលា​ឲ្យ​បាន​ល្អ​នោះ ​មាន​ន័យ​ថា ពួកគេ​នឹង​អាច​ធ្វើ​ការងារ​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។

២) ការ​យល់​ពី​ចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​
​ អ្នកខ្លះ​ មាន​សមត្ថភាព​ខ្ពស់​​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​ ​ដោយសារតែ​មាន​ចំណេះដឹង​ខ្ពស់ ភាព​វៃឆ្លាត​ និង ​ទេពកោសល្យ​ ប៉ុន្តែ​ពួកគេ​មិនដែល​ខ្វល់​ ឬ យល់ចិត្ត​អ្នកដទៃ​ឡើយ​។​ ​​​ក្នុង​ស្ថានភាព​បែបនេះ​ ​​វា​មិនមែន​ជា​រឿង​ល្អ​នោះ​ឡើយ​ ​ព្រោះ​​កាលណា​​មិន​ចេះ​យល់​ពី​ចិត្ត​អ្នកដទៃ​ វា​ពិត​ជា​ងាយ​នឹង​បង្ក​បញ្ហា​​​ខ្លាំង​ណាស់​។ ​​វា​ពិត​ជា​មិនមែន​ជា​រឿង​ងាយ​ស្រួល​​នោះ​ទេ ក្នុង​ការ​ស្វែងយល់​ពី​ចិត្ត​អ្នកដទៃ​ ប៉ុន្តែ​បើ​អាច​ធ្វើ​បាន​ នោះ ការងារ​ ក៏ដូចជា​ការរស់នៅ​ប្រចាំ​ថ្ងៃ​ប្រាកដជា​ អាច​ដំណើរការ​​ទៅ បាន​យ៉ាង​រលូន​។
​​​
​៣) ​រៀបចំ​ការ​គេង​​ឲ្យ​បាន​ល្អ
​ ​​អ្នកខ្លះ​ចូលចិត្ត​គេង​ច្រើន​ ប៉ុន្តែ​អ្នកខ្លះ​​​មិនបាន​គេង​គ្រប់គ្រាន់​នោះ​ឡើយ​។ ​ចំណុច​ទាំង​នេះ​មិនមែន​ជា​ រឿង​​ល្អ​នោះ​ទេ ​មិនថា​ គេង​ច្រើន​ពេក ឬ គេង​តិច​ពេក​។ ​អ្នក​ដែល​ចូលចិត្ត​គេង​ច្រើន​ ​នឹង​ប្រឈម​មុខ​នឹង​ ការ​ខាតបង់​ពេលវេលា​ធ្ងន់ធ្ងរ​ ហើយ​ក៏​ធ្វើ​ឲ្យ​សុខភាព​ជួប​បញ្ហា​ផង​ដែរ​។ ចំណែក​អ្នក​ដែល​គេង​បាន​តិច​វិញ​ ក៏​ត្រូវ​ជួប​បញ្ហា​សុខភាព ហើយ​ក៏​មិនអាច​បំពេញ​ការងារ​បាន​ល្អ​នោះ​ដែរ​។ ​វា​មិនមែន​ជា​រឿង​​ងាយស្រួល​នោះ​ឡើយ ក្នុង​ការ​រៀបចំ​ពេលវេលា​ឲ្យ​​ល្អ​ ដើម្បី​គេង​​ទៀងទាត់​ និង គ្រប់គ្រាន់​ ព្រោះ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​ ការងារ​រវល់​ និង​ ការ​តាំងចិត្ត​ផ្សេងៗ​ពី​គ្នា​។

៤) ​គិត​វិជ្ជមាន​ចំពោះ​ខ្លួន​ឯង
​​​​​​​​​​វា​មិន​ សំខាន់​ពេក​ទេ​ ថា​តើ​អ្នកដទៃ​គិត​យ៉ាងម៉េច​ចំពោះ​អ្នក​ ប៉ុន្តែ​បើ​ខ្លួន​ឯង​គិត​​​ផ្លូវ​អវិជ្ជមាន​​ វា​ប្រាកដ​ជា​អាក្រក់​ តែ​បើ​គិត​ថា ​វា​វិជ្ជមាន​ អ្វីៗ​នឹង​មាន​ភាព​វិជ្ជមាន​ដែរ​។​ ដូច្នេះ​ហើយ​ទោះបីជា ​មាន​រឿង​អ្វី​ក៏​ដោយ​ ប្រសិនបើ​ច្បាស់​​ថា អ្វី​ដែល​ខ្លួន​​ធ្វើ​នោះ​ពិត​ជា​ត្រឹមត្រូវ​ ឬ អាច​ជោគជ័យ​នោះ អ្នក​ត្រូវ​តែ​បន្ត​ធ្វើ​វា​ ទោះបីជា​អ្នកដទៃ​គិត​បែប​ណា​ក៏ដោយ​។ ប៉ុន្តែ​​មនុស្ស​មួយ​ចំនួន​ ​តែង​ផ្លាស់​ប្តូរ​គំនិត​របស់​ខ្លួន​វិញ នៅ​ពេល​មាន​ការរិះគន់​ពី​អ្នកដទៃ​ ជាហេតុ​នាំ​ឲ្យ​ការងារ​នោះ​មិន​អាច​សម្រេច​បាន​។

…ហេតុផល​៤យ៉ាង​​ដែល​​ធ្វើ​ឲ្យ​លោក​អ្នក មិន​អាច​​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់​​ខ្លួន​ឯង​បាន…

៥) ​ស្នើ​រក​ជំនួយ​ពី​អ្នកដទៃ​
​​​បើ​ទោះបីជា​ មាន​សមត្ថភាព​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ តែ​មនុស្ស​មិនអាច​ធ្វើ​កិច្ចការ​គ្រប់យ៉ាង​តែ​ម្នាក់ឯង​នោះ​ឡើយ​ ព្រោះ​អ្វីៗ​សុទ្ធតែ​មាន​ដែន​កំណត់​។​ ​​​​ដូច្នេះ​ហើយ​ ​អ្នក​មិនអាច​បដិសេធ​ការ​​ស្វែងរក​ជំនួយ​ពី​មនុស្ស​ជុំវិញ​ខ្លួន​នោះ​ឡើយ​។ ​ប៉ុន្តែ​ មនុស្ស​មួយ​ចំនួន​​ ​គិត​ថា​ខ្លួន​ឯង​អស្ចារ្យ​ គឺ​មិន​ត្រូវ​ការ​ស្តាប់​យោបល់​ ឬ ​ទទួល​យក​ជំនួយ​ពី​អ្នកដទៃ​ឡើយ​​ ជា​ហេតុ​នាំ​ឲ្យ​ការងារ​ត្រូវ​បរាជ័យ​៕

Wednesday, June 24, 2015

ព្យាយាម​​សួរ​ និង ឆ្លើយ​​សំនួរ​​ទាំង​១០​នេះ​​រៀងរាល់​ថ្ងៃ​ដើម្បី​ឲ្យ​គោលដៅ​អាជីវកម្ម​​ជោគជ័យ​បន្តិចម្តងៗ

សំនួរ និង ចម្លើយ​ក្នុង​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ប្រភព៖​ Lifehack

នៅ ​ក្នុង​​កិច្ចការ​អាជីវកម្ម​​ប្រចាំ​ថ្ងៃ ដរាបណា​​អ្នក​បាន​​រៀបចំ​គ្រោង​ជា​មុន​បាន​យ៉ាង​ត្រឹមត្រូវ លម្អិត និង ច្បាស់លាស់​ ដរាប​នោះ​អ្នក​អាច​អនុវត្ត​គម្រោង​របស់​​កាន់តែ​ងាយស្រួល និង កាន់តែ​រហ័ស​​ទទួល​បាន​លទ្ធផល​តាម​អ្វី​ដែល​អ្នក​គ្រោង​ទុក។ នៅ​ទី​​នេះ ប្រិយមិត្ត​​ជា​ពិសេស សហគ្រិន អាជីវករ​ទូទៅ​សាក​ព្យាយាម​សួរ​ខ្លួន​ឯង​ និង ឆ្លើយ​​​សំនួរ​ចំនួន​​ ១០​ នេះ​ ដែល​ជា​​គន្លឹះ​​​បង្កើត​គម្រោង​មួយ​សម្រាប់​​​បំពេញ​​ភាព​ខ្វះ​ចន្លោះ ឬ ចំណុច​ខ្សោយ​​ក្នុង​អាជីវកម្ម​របស់​អ្នក។ សំនួរ​ទាំង​១០ នេះ​រួមមាន៖


១) តើ​​ផលិតផល និង សេវាកម្ម​ពិត​ប្រាកដ​របស់​ខ្ញុំ​គឺ​ជា​អ្វី?ជា ​ការ​ពិត​អ្នក​អាច​បង្កើត​អាជីវកម្ម​បាន​លុះត្រា​​តែ​អ្នក​មាន​ផលិតផល ឬ សេវាកម្ម​មួយ​​ផ្តល់​ឲ្យ​គេ។ បើ​ដូច្នេះ​មែន ​អ្នក​ត្រូវ​ប្រាកដ​ថា ​ផលិតផល ឬ​សេវាកម្ម​​របស់​អ្នក​ពិត​ជា​​មាន​ពិត​ប្រាកដ​មែន​សម្រាប់​ផ្តល់​ជូន​ទៅ​ ឲ្យ​អតិថិជន​របស់​អ្នក​នៅ​​ក្នុង​ពេល​វេលា​មួយ​សមស្រប​​ ទីកន្លែង តម្លៃ គុណភាព និង ត្រឹមត្រូវ​តាម​ច្បាប់​​ពិត​ប្រាកដ​។


…សហគ្រិន​​​វ័យ​ក្មេង​​​កំពូលៗ​ទាំង​៨​រូប​ មាន​អាយុ​ត្រឹម​ជាង​ ២០​​ឆ្នាំ បង្ហាញ​គន្លឹះ​​ធ្វើ​ឲ្យ​អាជីវកម្ម​​​ជោគជ័យ…


២) តើ​អ្នកណា​ខ្លះ​ជា​អតិថិជន​របស់​ខ្ញុំ?ងាក​មក​ មើល​អតិថិជន​វិញ​វា​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ ព្រោះ​ថា​អតិថិជន​មាន​ច្រើន​បែប​សណ្ឋាន។ ​ចាស់ ក្មេង ប្រុស ស្រី មាន​ ក្រ អ្នក​ទីក្រុង ឬ ជនបទ​ ទាំង​​នេះ​សុទ្ធតែ​អ្វី​ដែល​អ្នក​ត្រូវ​សិក្សា​​​ថា​ តើ​ផលិតផល ឬ សេវាកម្ម​របស់​ស្រប​នឹង​ការ​ចង់​​បាន​របស់​​​ក្រុម​មនុស្ស​ណា​មួយ​ក្នុង​ ចំណោម​ប្រភេទ​មនុស្ស​​ខាងក្រោម​នេះ?


៣) ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ទិញ​ផលិតផល​របស់​ខ្ញុំ?នេះ ​ជា​សំនួរ​ដ៏​សំខាន់​បំផុត​មួយ​​ព្រោះ​ថា​ អតិថិជន​​ជា​ច្រើន​​រត់​មក​រក​​អ្នក​​លុះត្រា​តែ សេវាកម្ម ឬ ​ផលិតផល​របស់​អ្នក​មាន​អ្វី​ម្យ៉ាង​ជា​ពិសេស​ផ្តល់​គុណ​តម្លៃ​ដល់​ពួកគេ។ គុណ​តម្លៃ​​ទាំង​នេះ មាន​ដូច​ជា ផលិតផល​មាន​គុណភាព​ល្អ លក់​ក្នុង​តម្លៃ​ប្រកួតប្រជែង​សមរម្យ​ ត្រឹមត្រូវ សេវាកម្ម​ល្អ និង មាន​គុណប្រយោជន៍​សម្រាប់​យក​ទៅ​ប្រើប្រាស់។


៤) តើ​អតិថិជន​របស់​ខ្ញុំ​បាន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី?ការ ​ពិត​អតិថិជន​តែង​មាន​​ទស្សនៈ​ខុសគ្នា​ទៅ​លើ​សេវាកម្ម ឬ ផលិតផល​របស់​អ្នក។ អតិថិជន​មួយ​ចំនួន​ចង់​បាន​តម្លៃ​ទាប​​​តែ​មាន​គុណ​ភាព។​​ អតិថិជន​ខ្លះ​​​​ចង់​បាន​គុណភាព​ល្អ​តែ​មិន​សូវ​ខ្វះ​ពី​តម្លៃ​ប៉ុន្មាន​នោះ ​ទេ។ ប៉ុន្តែ​ក៏​មាន​ដែរ​ដែល​​អតិថិជន​​មួយ​ចំនួន​ទៀត​​ដែល​គិត​គូរ​ពី​តម្លៃ​ជា​ សំខាន់​មិន​សូវ​គិតគូរ​ពី​គុណភាព តែ​នេះ​មាន​តិចតួច​ណាស់។ ​នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ស្ទាបស្ទង់​ចិត្តសាស្ត្រ​របស់​ពួកគេ​ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​មួយ​​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រលប់​ទៅ​វិញ​ដោយ​ ដៃទទេ។


…ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ជ្រើសរើស​អ្នក​ តែ​មិនមែន​ជា​គូប្រជែង​​របស់​អ្នក?…


​៥) តើ​អ្វី​ទៅ​អាច​ធ្វើ​ឲ្យ​ផលិតផល ឬ សេវាកម្ម​របស់​ខ្ញុំ​​​​យក​ឈ្នះ​ពី​គូប្រជែង​បាន?នេះ ​ជា​កត្តា​សំខាន់ ​ព្រោះ​ថា​​បើ​អ្នក​គ្រាន់តែ​ដឹង​ថា អតិថិជន​ត្រូវ​ការ​​ផលិតផល​ ឬ សេវាកម្ម​ល្អ​មាន​គុណ​តម្លៃ​ពិតប្រាកដ​ចំពោះ​ពួកគេ តែ​អ្នក​មិន​បាន​ដឹង​ពី​​​គន្លឹះ​ផ្តល់​ជូន​ទាំង​នេះ​មាន​​ប្រសិទ្ធភាព វា​នៅ​តែ​គ្មាន​ប្រយោជន៍។ គេ​សង្កេត​ឃើញ​ថា ក្តៅ​ពី​គុណភាព តម្លៃ សេវាកម្ម​ ការ​ប្រកួតប្រជែង ការ​ជួយ​ស្វែង​រក​ដំណោះស្រាយ​រាល់​បញ្ហា​នានា​​របស់​អតិថិជន​គឺ​ជា​​ កម្មវត្ថុ​ក្នុង​ចំណុច​នេះ​ដែរ។


៦) តើ​​អ្វី​​ខ្លះ​ដែល​អតិថិជន​របស់​ខ្ញុំ​មិន​ទិញ​?ដូច ​អ្វី​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ចំណុច​ទី៤ អតិថិជន​ទាំងអស់​មិនមែន​សុទ្ធតែ​ទិញ​ផលិតផល​របស់​អ្នក​​នោះ​ឡើយ ហើយ​រមែង​មាន​បំណង​​ខុសៗគ្នា។ ហេតុ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​កំណត់​ពី​​ផលិតផល ឬ​សេវាកម្ម​ដែល​អតិថិជន​ចង់​​ទិញ និង មិន​ចង់​ទិញ ហើយ​អាច​រៀប​ចំ​យុទ្ធសាស្ត្រ​​​​​ជា​ច្រើន​​​ឲ្យ​មាន​ប្រសិទ្ធភាព​​ជាង​មុន​ ចាក់​ចំ​បេះដូង​របស់​ពួកគេ​តែម្តង។


​៧) ហេតុ​អ្វី​បាន​ជា​​អតិថិជន​របស់​ខ្ញុំ​ត្រូវ​ទិញ​ផលិតផល​​ ឬ សេវាកម្ម​ពី​គូប្រជែង​របស់​ខ្ញុំ?វា ​ជា​ចម្ងល់​មួយ​ដែល​អ្នក​ត្រូវ​ស្វែង​យល់​​ពី​មូលហេតុ​ដែល​អតិថិជន​ជា​ច្រើន ​​វេចបង្វេច​ពី​អ្នក​ទៅ​ជ្រកកោន​​ជា​មួយ​​គូប្រជែង​របស់​អ្នក។ ពេល​ខ្លះ​ទោះបី​ជា​អ្នក​មាន​ផលិតផល​​ ឬ សេវាកម្ម​មាន​គុណភាព ឬ មាន​​តម្លៃ​ថោក​ជាង​គូប្រជែង​របស់​អ្នក​តែ​មិន​ប្រាកដ​ថា វា​គ្រប់គ្រាន់​នោះ​​ឡើយ។ ការ​មិន​រាក់ទាក់ និង មិន​ផ្តល់​ភាព​កក់ក្តៅ​ប្រកប​ដោយ​ទំនុកចិត្ត​ខ្ពស់​ដល់​ពួកគេ ក៏​ជា​ចំណុច​ខ្សោយ​មួយ​ដែល​អ្នក​ចាញ់​គូប្រជែង​របស់​អ្នក​ដែរ។


…ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ជ្រើសរើស​អ្នក​ តែ​មិនមែន​ជា​គូប្រជែង​​របស់​អ្នក?…


​៨) តើ​អ្វី​​ខ្លះ​ដែល​អតិថិជន​របស់​ខ្ញុំ​​ត្រូវ​ទិញ​ពី​គូប្រជែង​របស់​ខ្ញុំ?តាម ​ពិត​ទៅ​​នៅ​ក្នុង​ចំណុច​នេះ​ អតិថិជន​របស់​អ្នក​គ្មាន​អ្វី​ទិញ​ក្រៅ​ពី​ផលិតផល ឬ សេវាកម្ម​គូប្រជែង​របស់​អ្នក​នោះ​ឡើយ។ ប៉ុន្តែ​បើ​​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​មាន​ជាអាទិ៍​ផលិតផល ឬ សេវាកម្ម​របស់​គូប្រជែង​របស់​អ្នក​​អន់​គ្មាន​គុណភាព តម្លៃ​កប់​ពពក មិន​រាក់ទាក់​ ​បាត់បង់​ភាព​កក់ក្តៅ​​ និង​​ជំនឿ​ជាក់​ដល់​​អតិថិជន​ ​ផ្តល់​​ផលិតផល ឬ សេវាកម្ម​ដោយ​មិន​ស្មើភាព​ក្នុង​តម្លៃ​ឬ គុណភាព​ខុសគ្នា ​​ទាំង​នេះ​​ជា​ហេតុផល​នៅ​ពី​ក្រោយ​​​អាថ៌កំបាំង​​មួយ​នេះ។​​


៩) តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ​ដើម្បី​ឲ្យ​អតិថិជន​ទាំង​នោះ​​​ចាកចេញ​ ពី​គូប្រជែង​របស់​ខ្ញុំ​មក​ទិញ​​ផលិតផល ឬ​សេវាកម្ម​របស់​ខ្ញុំ?នេះ ​ជា​បញ្ហា​ស្មុគស្មាញ​មួយ​ព្រោះ​ថា​កាលដែល​អតិថិជន​​រកស៊ី​ជា​មួយ​គូប្រជែង​ របស់​អ្នក​​ក៏​ដោយសារ​គូប្រជែង​របស់​អ្នក​​មាន​អ្វី​ជា​ពិសេស ខណៈ​ដែល​ពួកគេ​ក៏​បាន​កសាង​គ្រឹះ​ដ៏​រឹងមាំ​ជា​មួយ​គ្នា​ទៀត​​រួច​ទៅ​ហើយ​ផង ​ដែរ។ យ៉ាងណាមិញ អ្នក​អាច​​ដោះស្រាយ​បាន​បញ្ហា​ដោយ​​​ត្រូវ​ឈរ​នៅ​​ជ្រុង​ម្ខាង​​នៃ​ដៃគូ​​ ប្រជែង​របស់​អ្នក​ ឬ ក៏​តាម​រយៈ​ការ​​ចំណាយ​ប្រាក់​ទិញ​ទឹកចិត្ត​អតិថិជន​​របស់​ដៃគូ​ប្រជែង ធ្វើ​ឲ្យ​អតិថិជន​ដៃគូ​ប្រកួត​​ក្លាយ​ជា VIP ​របស់​អ្នក​ យុទ្ធ​សាស្ត្រ​ប្រើ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ទៅ​កាន់​ពួកគេ និង រក្សា​ទំនាក់​ទំនង​កុំ​ឲ្យ​ដាច់​​ជា​ដើម។


១០) មាន​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​អតិថិជន​ទិញ​​ផលិតផល ឬ សេវាកម្ម​របស់​ខ្ញុំ តើ​នោះ​គឺ​ជា​អ្វី?ចម្លើយ ​ដ៏​ខ្លី ហើយ​ប្រិយមិត្ត​អាច​​យល់​បាន​​នោះ​គឺ​ធ្វើ​ឲ្យ​​​ផលិតផល ឬ សេវាកម្ម​របស់​​អ្នក​ផ្តល់​ជូន​អតិថិជន​ឲ្យ​ខុស​ប្លែក​ពី​គូប្រជែង​របស់​ អ្នក។​


…ធ្វើ​យ៉ាងម៉េច​អាច​លួច​​យក​អតិថិជន​​​របស់​ដៃគូ​ប្រជែង​បាន​?…


នៅ​ពេល​ដែល​អ្នក​ព្យាយាម​​សួរ និង ឆ្លើយ​សំនួរ​ទាំង​នេះ ជំហាន​បន្ទាប់​​ដែល​​ជា​គម្រោង​របស់​អ្នក​គឺ​រៀបចំ​គោលដៅ​​ច្បាស់លាស់​មួយ​ សម្រាប់​លក់ និង គម្រោង​បង្កើន​​ប្រាក់​ចំណូល។ អ្នក​ត្រូវ​កំណត់​ឲ្យ​ជាក់លាក់​ពី​​អតិថិជន​ដែល​ត្រូវ​​ទិញ ប្រាក់​ចំណូល ការ​ផ្សព្វផ្សាយ ​ការ​ស្វែង​រក​ទីផ្សារ ការ​ចែកចាយ ការ​គ្រប់គ្រង​​សេវាកម្ម​ ឬ ផលិតផល​អតិថិជន និង ទីតាំង​​ត្រឹមត្រូវ​ ​ដើម្បី​សម្រេច​គោលដៅ​របស់​​អ្នក៕


ប្រែសម្រួល៖ ខេវិន​​​

ប្រភព៖​ Entrepreneur

Tuesday, June 23, 2015

សាក​ល្បង​អនុវត្ត​គន្លឹះ​​​​​​១៧​ចំណុច​​​​នេះ​មើល៍ តើ​វា​ពិត​ជា​អាច​ជួយ​​លោក​អ្នក​​រួចផុត​ពី​ជីវភាព​ខ្សត់ខ្សោយ​​បាន​ដែរ​ឬទេ?

គន្លឹះ​​​​​​១៧​ចំណុច​​​ ជួយ​ប្រែក្លាយ​អ្នក​ពី​​​​ជីវភាព​ក្រីក្រ​ ​ទៅ​ជា​អ្នក​មាន​បាន​​ដ៏​ស្តុកស្តម្ភ​​នៅ​ពេល​អនាគតប្រភព៖​ clipdealer

ប្រិយមិត្ត ​ច្បាស់​ជា​​ដឹង​​ហើយ​ថា ហេតុ​អ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​នៅ​តែ​ក្រ តែ​មនុស្ស​មួយ​ចំនួន​ទៀត​គឺ​ជា​អ្នក​មាន? អ្នក​ខ្លះ​មាន អ្នក​ខ្លះ​ក្រ​មក​ពី​ព្រេងសំណាង​របស់​គេ ឬ ក៏​ព្រហ្មលិខិត​បាន​ចារ​មក​ពី​ជាតិ​មុន? មាន​​​​ដែរ​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ខិតខំ​រកស៊ី​ស្ទើរ​គ្មាន​ពេល​សម្រាក​ តែ​នៅ​តែ​មិន​មាន ខណៈ​ដែល​​អ្នក​ខ្លះ​ទៀត​គ្រាន់តែ​ដេក​អង្គុយ​សុកៗ​ស្រាប់​តែ​មាន​​ព្រេង​ សំណាង​ក្លាយ​ជា​អ្នក​មាន​ទាំង​មិន​ដឹង​ខ្លួន។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​នេះ​ជា​ជីវិត ហើយ​​សម្រាប់​អ្នកក្រ​វា​មិន​ប្រាកដ​ថា ​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ជីវភាព​​​ក្រីក្រ​រហូត​នោះ​​ដែរ​ឲ្យ​តែ​ អនុវត្ត​តាម​យុទ្ធសាស្ត្រ​ទាំង​១៧​ ចំណុច​នេះ។ ​​


១) ទិញ​អ្វី​ដែល​ចាំបាច់ កុំ​ទិញ​អ្វី​ដែល​អ្នក​ចង់​បានមាន ​​កម្មវត្ថុ​ពីរ​​​យ៉ាង​​សម្រាប់​អ្នក​​មុន​ហូត​លុយ​ចេញ​ពី​ហោប៉ៅ​​​​នោះ​​ គឺ​ ​ទិញ​អ្វី​ដែល​ចាំបាច់ ឬក៏​ទិញ​​អ្វី​ដែល​អ្នក​ចង់​បាន។ តែ​យ៉ាងណា​ក្តី​សូម​ឲ្យ​ប្រាកដ​ថា ដើម្បី​​ក្លាយ​ជា​អ្នក​មាន​បាន​លុះត្រា​តែ​អ្នក​ទិញ​អ្វី​ដែល​ចាំបាច់ ជាជាង​ទិញ​អ្វី​ដែល​អ្នក​​គិត​ថា វា​​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​។


…ជំនាញ​​គ្រឹះ​ទាំង​៥​ ប្រែ​​ក្លាយ​​អ្នក​ពី​​​មនុស្ស​សាមញ្ញ​ទៅ​​ជា​​​​សហគ្រិន​អ្នកមាន​…


២) ចំណាយ​ឲ្យ​តិច​ជាង​ចំណូល​​
ជា​ឧទាហរណ៍​អ្នក​រក​ ចំណូល​បាន​២០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​អ្នក​បាន​ចំណាយ​ទៅ​វិញ​ត្រឹមតែ​១៣០​ទៅ ១៥០ ដុល្លារ​ក្នុង​មួយ​ខែ​ នោះ​មាន​ន័យ​ថា ​​ច្រក​ទ្វារ​ក្លាយ​ជា​អ្នក​មាន​បាន​កំពុង​រង់ចាំ​អ្នក។ តើ​បើ​ចំណាយ​ច្រើន​ជាង​ចំណូល​វិញ​នោះ មាន​តែ​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​ក្រ​តែ​ប៉ុណ្ណោះ។


៣) ត្រូវ​ធានា​ថា អ្នក​មិន​ជំពាក់​ប្រាក់​គេ​រាល់​អ្វីៗ​ដែល​អ្នក​ទិញតម្លៃ ​ស្នាក់​នៅ ហូប​ចុក ទិញ​សម្ភារៈ​ប្រើប្រាស់ និង ការ​ចំណាយ​ផ្សេងៗ​ទៀត​នឹង​មិន​​​ធ្វើ​ឲ្យ​ធ្លាក់​ចូល​ក្នុង​​ក្រញាំ​​បំណុល​ អ្នកដទៃ​លុះត្រា​តែ​អ្នក​​ធានា​ថា ​អ្នក​មាន​លទ្ធភាព​គ្រប់គ្រាន់​ទូទាត់​​លើ​ការ​ចំណាយ​ទាំង​អស់​នេះ​បាន។ បើ​មិន​គ្រប់គ្រាន់​ទេ សាកល្បង​កាត់​បន្ថយ​ការ​ចំណាយ​ឡើង​វិញ​ឲ្យ​បាន​តិច​ជាង​មុន ហើយ​បង្កើត​គម្រោង​ហិរញ្ញវត្ថុ​មួយ​​ឲ្យ​មាន​ប្រសិទ្ធភាព។ ​


៤) ត្រូវ​ចេះ​អត់​ធ្មត់អ្នក​នឹង​ជួប​បញ្ហា​តានតឹង​ ផ្លូវ​ចិត្ត​នៅ​ពេល​ដែល​អ្នក​គ្មាន​លុយ​គ្រប់គ្រាន់​ក្នុង​ហោប៉ៅ​សម្រាប់​ ចំណាយ​អ្វី​មួយ។ យ៉ាងណាមិញ សូម​កុំ​​ជំរុញ​ស្ថានការណ៍​នេះ​ឲ្យ​កាន់តែ​អាក្រក់​ជាង​មុន តែ​ត្រូវ​​រៀនសូត្រ​​​ឲ្យ​មាន​ការ​អត់ធ្មត់​ខ្ពស់​បន្តិច ព្រោះ​គោលដៅ​របស់​អ្នក​មិន​អាច​សម្រេច​ក្នុង​មួយ​ប៉ប្រិចភ្នែក​បាន​ឡើយ។ វា​ត្រូវ​ការ​ពេលវេលា​រង់ចាំ ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ដើម្បី​បុព្វហេតុ​ទាំង​នោះ​ ក្នុង​រយៈ​ពេល​ដ៏​យូរ។


៥) ត្រូវ​​ប្រញាប់ប្រញាល់​សន្សំ​ប្រាក់​ទុក​ដរាបណា ​អ្នក​កាន់តែ​សន្សំ​ប្រាក់​បាន​កាន់តែ​ឆាប់ អ្នក​កាន់តែ​​ឆាប់​ក្លាយ​ជា​អ្នក​មាន។ ប្រសិន​បើ​អ្នក​មាន​លទ្ធភាព​សន្សំ​ប្រាក់​ទុក​ក្នុង​អាយុ​ខ្ទង់ ២០ ឬ ៣០​ឆ្នាំ នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​អ្នក​ឈរ​នៅ​លើ​ទីតាំង​មួយ​ផុត​ចេញ​ពី​​​មាត់​ជ្រោះ​ ភាព​ក្រីក្រ និង កាន់តែ​អាច​មាន​លទ្ធភាព​​​​ពង្រីក​អាជីព​ការងារ​កាន់តែ​ប្រសើរ​ឡើង​។


…អាថ៌កំបាំង​ទាំង​ ៥ ដែល​អ្នកក្រ​​គួរដឹង​ពី​ជីវិត​​អ្នក​មាន…


៦) ​ធ្វើ​ការ​ងារ​ដែល​អ្នក​ស្រលាញ់ កុំ​ធ្វើ​ការ​ដើម្បី​លុយ​​​​បើ ​អ្នក​ធ្វើ​ការងារ​​ដើម្បី​តែ​​​​លុយ​មួយ​មុខ​ មិន​ធ្វើ​ការងារ​ណា​​មួយ​ដែល​អ្នក​ពេញ​ចិត្ត​​ស្រប​តាម​សមត្ថភាព និង ជំនាញ​របស់​អ្នក​ នោះ​ជីវិត​របស់​អ្នក​មិន​អាច​សម្រេច​​បំណង​ជា​ដុំ​កំភួន​បាន​ឡើយ។ យ៉ាងណាមិញ ​​ធ្វើ​ការ​ដែល​អ្នក​ស្រលាញ់​នឹង​ជួយ​ពង្រឹង​អាជីព​របស់​អ្នក ហើយ​ទី​បំផុត​លុយ​នឹង​រត់​តាម​អ្នក​យ៉ាង​ពិតប្រាកដ។


៧) សន្សំ​ប្រាក់​ទុក​សម្រាប់​គ្រាអាសន្នបើ​មាន​ លទ្ធភាព​គ្រប់គ្រាន់​ក្រៅ​ពី​ប្រាក់​សន្សំ​ប្រចាំ​ខែ អ្នក​​គួរ​​មាន​ប្រាក់​​សន្សំ​មួយ​ទៀត​សម្រាប់​បំរុង​ទុក​ប្រើប្រាស់​នៅ​ពេល ​មាន​គ្រាអាសន្ន​ណា​មួយ ត្បិត​​អី​វា​មិន​​បណ្តាល​ឲ្យ​អ្នក​រត់​ទៅ​ខ្ចី​បំណុល​​​អ្នកដទៃ​នៅ​ពេល​ដែល ​វា​ចូល​មក​ដល់។ នេះ​ជា​គន្លឹះ​មួយ​ការពារ​ហានិភ័យ​ផ្សេងៗ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។​​


៨) ដោះ​បំណុល​ដែល​នៅ​សេសសល់​ឲ្យ​រួច​ប្រិយមិត្ត​ គ្រប់​រូប​ត្រូវ​ចង់​ចាំ​ក្នុង​ចិត្ត​ថា អ្នក​ដែល​មាន​សេរីភាព​ហិរញ្ញវត្ថុ​ពោល​គឺ​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ការ​ ចំណាយ​របស់​ខ្លួន គឺ​ជា​​​ចំណែក​សុភមង្គល​ដ៏​ធំធេង​របស់​​​អ្នក។ ប៉ុន្តែ​បើ​អ្នក​​បាន​ធ្លាក់​ក្នុង​បំណុល​អ្នកដទៃ ចូរ​ដោះ​បំណុល​នោះ​ឲ្យ​រួច​ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​ត្បិតអី​វា​ជា​ ជំងឺ​មហារីក​នៃ​ភាព​ក្រីក្រ។ ​​​​វិធី​សាស្ត្រ​ដោះ​បំណុល​គឺ កាត់​បន្ថយ​ការ​ចំណាយ​ឲ្យ​បាន​ខ្ពស់ មាន​គម្រោង​ហិរញ្ញវត្ថុ​ច្បាស់​លាស់ ឬ​ក៏​បើ​មាន​បំណុល​ច្រើន​ម្ចាស់ ត្រូវ​​ផ្តល់​អាទិភាព​ដោះ​បំណុល​ណា​មួយ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ។


៩)​ខិតខំ​ធ្វើ​ការ​ឲ្យ​បាន​ច្រើន និង មាន​ការ​ព្យាយាម​បន្តិចសម្រាប់ ​ការងារ​​​អាជីព​របស់​អ្នក​វិញ អ្នក​ត្រូវ​ខិតខំ​ធ្វើ​ការ​ឲ្យ​បាន​ច្រើន​​កាន់តែ​ល្អ​ជា​ពិសេស​នៅ​ពេល​​ពេញ ​វ័យ​នេះ​តែម្តង​​ព្រោះ​វា​​បាន​ផ្តល់​តម្លៃ​មួយ​មកវិញ​ជា​មួយ​ហិរញ្ញវត្ថុ​ ដ៏​ច្រើន​ជាង​ធម្មតា។ លើស​ពី​នេះ​ទៅ​ទៀត​ ​អ្នក​ត្រូវ​​​មាន​ការ​ព្យាយាម​ឲ្យ​បាន​ច្រើន​​ផង​ដែរ ព្រោះ​ការ​ព្យាយាម​គឺ​ជា​កូនសោ​ចាក់​យក​កំណប់​​ជា​ច្រើន​ឆ្ពោះ​ក្លាយ​ទៅ​ជា​ អ្នក​មាន​ប្រាក់​ស្តុកស្តម្ភ​​។


១០) ​ធ្វើការងារ​ថែម​ម៉ោង ឬ ការងារ​​បន្ទាប់​បន្សំ​ចំពោះ ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក បើ​អ្នក​ចង់​ឲ្យ​​បាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន អ្នក​គួរ​​ធ្វើ​ការងារ​ថែម​ម៉ោង​ឲ្យ​បាន​ច្រើន​បន្តិច។ ប៉ុន្តែ​ក្រៅ​ពី​ការងារ​​​គោល នៅ​មាន​ការងារ​មួយ​ទៀត​ដែល​ធ្វើ​​ឲ្យ​​​អ្នក​កាន់តែ​ទទួល​បាន​ប្រាក់​ចំណូល​ នោះ​​គឺ​ការងារ​ក្រៅ​ម៉ោង (Part-Time Jobe)។ សូម​លៃលក​ពេលវេលា​​បន្ថែម​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការងារ​ទី២ ទើប​ជា​ការ​ប្រសើរ​ដែល​អាច​​​ជួយ​សន្សំ​ប្រាក់​ចំណូល​របស់​អ្នក។


…ការ​ជំពាក់​បំណុល​របស់​​​អ្នក​មាន និង ​អ្នក​ក្រ​ខុសគ្នា​ដូចម្តេច?…


១១) ​ពង្រីក​​ជំនាញ​គ្រប់គ្រង​គ្រង​ហិរញ្ញវត្ថុអ្នក ​ដែល​ពូកែ​ចាត់ចែង​ហិរញ្ញវត្ថុ គឺ​ជា​មនុស្ស​ដែល​មាន​ភាគរយ​ខ្ពស់​ក្លាយ​ទៅ​ជា​អ្នក​មាន ត្បិត​អី​បុគ្គល​ទាំង​នេះ​​​គ្រប់គ្រង​ប្រាក់​ចំណូល​​បាន​ល្អ​ប្រសើរ​ជាង​ មនុស្ស​ដទៃ​ទៀត។ សម្រាប់​អ្នក​ក៏​ដូច្នេះ​ដែរ អ្នក​​ត្រូវ​ពង្រីក​​ជំនាញ​​គ្រប់គ្រង​ហិរញ្ញវត្ថុ​​នេះ​ឲ្យ​បាន​ច្រើន​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា តើ​ការ​ចំណាយ​របៀបណា​ទើប​​ជា​ការ​ត្រឹមត្រូវ និង មាន​ប្រសិទ្ធភាព?


១២) ប្រកាន់​ខ្ជាប់​គោលការណ៍​ខ្លួនឯង​ជា​ចម្បងងាក​ មក​មើល​ការ​ចំណាយ​វិញ​បើ​អ្នក​​ដឹង​ថា អ្នក​មាន​លទ្ធភាព​ត្រឹមតែ​ជួយ​ជ្រោមជ្រែង​ខ្លួន​ឯង​ប៉ុណ្ណោះ​អ្នក​គួរតែ​ ធ្វើ​វា​ទៅ​មិន​ចាំបាច់​ទៅ​អះអាង​ជំនួស​មុខ​​ជា​ពិសេស​លើ​ការ​ចំណាយ​ចេញថ្លៃ ​អ្វីៗ​ឲ្យ​អ្នកណា​ម្នាក់​នោះ​ឡើយ។ បើ​មិន​ដូច្នេះ​ទេ ​ក្តី​ស្រមៃ​ក្លាយ​ជា​អ្នក​មាន​​របស់​អ្នក​អាច​នៅ​ឆ្ងាយ​ពី​អ្នក​បន្តិច​ហើយ ​។


១៣) វិនិយោគ​ឲ្យ​ខ្លួន​ឯងវិនិយោគ​ឲ្យ​ខ្លួនឯង​នៅ​ ពេល​នេះ សំដៅ​លើ​ការ​វិនិយោគ​ទាំង​ឡាយ​ណា​ដែល​អ្នក​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ ពង្រីក និង ពង្រឹង​ចំណេះដឹង​ រួម​ទាំង​ការ​អភិវឌ្ឍ​សមត្ថភាព​អាជីព​ការងារ​របស់​អ្នក​។ នៅ​ពេល​ដែល​សមត្ថភាព​ជំនាញ​​​របស់​អ្នក​​កាន់តែ​អភិវឌ្ឍ នោះ​ប្រាក់​ចំណូល​របស់​អ្នក​ក៏​កាន់តែ​កើន​ទៅ​តាម​នោះ​ដែរ។


១៤) ត្រូវ​សន្សំ​ប្រាក់​ទុក​សម្រាប់​វិនិយោគបើ​ អ្នក​អាច​សន្សំ​ប្រាក់​បាន​ច្រើន​ហើយ អ្នក​​មិន​គូរ​ទុក​ប្រាក់​ទាំង​នោះ​ឲ្យ​កណ្ដៀរ​កោរ​កណ្តុរ​កាត់​នោះ​ឡើយ ពោល​គឺ​ត្រូវ​​ប្រើប្រាស់​ឲ្យ​បង្កើត​ប្រាក​ចំណូល​បន្ថែម។ ដូច្នេះ​អ្នក​អាច​យក​វា​ទៅ​វិនិយោគ​ ឬ រកស៊ី​អ្វី​ផ្សេង​ៗ​ទៀត​ដូច​ជា​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ ឬ ពង្រីក​មុខរបរ​​អាជីវកម្ម​ណា​មួយ​​​ជា​ដើម​។


…រោគ​សញ្ញា៧​​​យ៉ាង​​​ធ្វើ​ឱ្យ​​​​អ្នក​ហែល​ឆ្លង​មិន​ផុត​​ពី​ភាព​ក្រីក្រ!… ​​


១៥) ចង់​ក្លាយ​ជា​អ្នក​មាន ត្រូវ​មាន​មហិច្ឆតា​ឲ្យ​កាន់តែ​ធំមហិច្ឆតា ​សើរៗ​ ស្ទាក់ស្ទើរ​​ច្រើន​មិន​អាច​ធ្វើ​ឲ្យ​អ្នក​សម្រេច​ក្តី​សុបិន្ត​ធំ​ក្លាយ​ជា ​អ្នក​មាន​បាន​ឡើយ។ ​ផ្ទុយ​ទៅវិញ​បើ​ដាក់ចិត្ត​ថា​ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​ត្រូវ​មាន​មហិច្ឆតា និង គោលដៅ​យ៉ាង​ធំ​​​ដែល​ត្រូវ​ដើរ ជា​មួយ​នឹង​គម្រោង​យ៉ាង​ច្បាស់លាស់​​សម្រាប់​ដើរ​ដើម្បី​​សម្រេច​​គោលបំណង​ ទាំង​នេះ។​​​


១៦) មាន​ជំនឿ​ថា ដំណោះស្រាយ​ពិត​ជា​​​​មាន​រាល់​គ្រប់​បញ្ហា​ទាំង​អស់បើ ​អ្នក​យល់​ថា​ ផ្លូវ​ដែល​អ្នក​ដើរ​កន្លងមក​​បាន​មក​ដល់​ផ្លូវ​ទល់​ច្រក​ ហើយ​​មិន​អាច​ស្វែង​ករ​ដំណោះស្រាយ​ផ្សេង​ក្រៅ​ពី​អង្គុយ​រង់ចាំ​លទ្ធផល​មក​ ដល់​នោះ នោះ​មាន​ន័យ​ថា ​​ភាព​ជឿជាក់​របស់​អ្នក​នៅ​មាន​កម្រិត។ សូម​ចាំ​ថា មិន​ថា​បញ្ហា​ទាំង​នោះ​តូច​ក្តី ធំ​ក្តី សុទ្ធតែ​មាន​ច្រក​ដើរ​ជា​ច្រើន ពោល​គឺ​អ្នក​មិន​ត្រូវ​ងាប់ក្រឡា​លើ​ផ្លូវ​តែ​មួយ​នោះ​ឡើយ។


១៧) ចង់​ក្លាយ​ជា​អ្នក​មាន​ ត្រូវ​តែ​​ចេញ​ទៅ​រក​លុយអ្នក ​គ្រាន់តែ​មាន​មហិច្ឆតា​ចង់​​ក្លាយ​ជា​អ្នក​មាន តែ​​បាន​​ដេក​រង់ចាំ​ឱកាស និង ព្រេង​សំណាង​មកដល់​ នោះ​វា​គ្មាន​ប្រយោជន៍​នោះ​ឡើយ។ តែ​វា​ទៅ​រួច​បើ​អ្នក​ ពុះពារ​ដើម្បី​ស្វែង​រក​ការងារ​ជា​ច្រើន ឬ បង្កើត​មុខរបរ​​​ស្វែង​រក​ប្រាក់​ចំណូល​នៅ​ខាងក្រៅ ត្បិតអី​នៅ​លើ​ពិភពលោក​នេះ​បង្កប់​ដោយ​ធនធាន​យ៉ាង​ច្រើន​មហាសាល​ដែល​មិន​​ អាច​មាន​អ្នកណា​ម្នាក់​មាន​សមត្ថភាព​​ទាញ​យក​អស់​នោះ​ឡើយ៕