Wednesday, June 24, 2015

ព្យាយាម​​សួរ​ និង ឆ្លើយ​​សំនួរ​​ទាំង​១០​នេះ​​រៀងរាល់​ថ្ងៃ​ដើម្បី​ឲ្យ​គោលដៅ​អាជីវកម្ម​​ជោគជ័យ​បន្តិចម្តងៗ

សំនួរ និង ចម្លើយ​ក្នុង​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ប្រភព៖​ Lifehack

នៅ ​ក្នុង​​កិច្ចការ​អាជីវកម្ម​​ប្រចាំ​ថ្ងៃ ដរាបណា​​អ្នក​បាន​​រៀបចំ​គ្រោង​ជា​មុន​បាន​យ៉ាង​ត្រឹមត្រូវ លម្អិត និង ច្បាស់លាស់​ ដរាប​នោះ​អ្នក​អាច​អនុវត្ត​គម្រោង​របស់​​កាន់តែ​ងាយស្រួល និង កាន់តែ​រហ័ស​​ទទួល​បាន​លទ្ធផល​តាម​អ្វី​ដែល​អ្នក​គ្រោង​ទុក។ នៅ​ទី​​នេះ ប្រិយមិត្ត​​ជា​ពិសេស សហគ្រិន អាជីវករ​ទូទៅ​សាក​ព្យាយាម​សួរ​ខ្លួន​ឯង​ និង ឆ្លើយ​​​សំនួរ​ចំនួន​​ ១០​ នេះ​ ដែល​ជា​​គន្លឹះ​​​បង្កើត​គម្រោង​មួយ​សម្រាប់​​​បំពេញ​​ភាព​ខ្វះ​ចន្លោះ ឬ ចំណុច​ខ្សោយ​​ក្នុង​អាជីវកម្ម​របស់​អ្នក។ សំនួរ​ទាំង​១០ នេះ​រួមមាន៖


១) តើ​​ផលិតផល និង សេវាកម្ម​ពិត​ប្រាកដ​របស់​ខ្ញុំ​គឺ​ជា​អ្វី?ជា ​ការ​ពិត​អ្នក​អាច​បង្កើត​អាជីវកម្ម​បាន​លុះត្រា​​តែ​អ្នក​មាន​ផលិតផល ឬ សេវាកម្ម​មួយ​​ផ្តល់​ឲ្យ​គេ។ បើ​ដូច្នេះ​មែន ​អ្នក​ត្រូវ​ប្រាកដ​ថា ​ផលិតផល ឬ​សេវាកម្ម​​របស់​អ្នក​ពិត​ជា​​មាន​ពិត​ប្រាកដ​មែន​សម្រាប់​ផ្តល់​ជូន​ទៅ​ ឲ្យ​អតិថិជន​របស់​អ្នក​នៅ​​ក្នុង​ពេល​វេលា​មួយ​សមស្រប​​ ទីកន្លែង តម្លៃ គុណភាព និង ត្រឹមត្រូវ​តាម​ច្បាប់​​ពិត​ប្រាកដ​។


…សហគ្រិន​​​វ័យ​ក្មេង​​​កំពូលៗ​ទាំង​៨​រូប​ មាន​អាយុ​ត្រឹម​ជាង​ ២០​​ឆ្នាំ បង្ហាញ​គន្លឹះ​​ធ្វើ​ឲ្យ​អាជីវកម្ម​​​ជោគជ័យ…


២) តើ​អ្នកណា​ខ្លះ​ជា​អតិថិជន​របស់​ខ្ញុំ?ងាក​មក​ មើល​អតិថិជន​វិញ​វា​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ ព្រោះ​ថា​អតិថិជន​មាន​ច្រើន​បែប​សណ្ឋាន។ ​ចាស់ ក្មេង ប្រុស ស្រី មាន​ ក្រ អ្នក​ទីក្រុង ឬ ជនបទ​ ទាំង​​នេះ​សុទ្ធតែ​អ្វី​ដែល​អ្នក​ត្រូវ​សិក្សា​​​ថា​ តើ​ផលិតផល ឬ សេវាកម្ម​របស់​ស្រប​នឹង​ការ​ចង់​​បាន​របស់​​​ក្រុម​មនុស្ស​ណា​មួយ​ក្នុង​ ចំណោម​ប្រភេទ​មនុស្ស​​ខាងក្រោម​នេះ?


៣) ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ទិញ​ផលិតផល​របស់​ខ្ញុំ?នេះ ​ជា​សំនួរ​ដ៏​សំខាន់​បំផុត​មួយ​​ព្រោះ​ថា​ អតិថិជន​​ជា​ច្រើន​​រត់​មក​រក​​អ្នក​​លុះត្រា​តែ សេវាកម្ម ឬ ​ផលិតផល​របស់​អ្នក​មាន​អ្វី​ម្យ៉ាង​ជា​ពិសេស​ផ្តល់​គុណ​តម្លៃ​ដល់​ពួកគេ។ គុណ​តម្លៃ​​ទាំង​នេះ មាន​ដូច​ជា ផលិតផល​មាន​គុណភាព​ល្អ លក់​ក្នុង​តម្លៃ​ប្រកួតប្រជែង​សមរម្យ​ ត្រឹមត្រូវ សេវាកម្ម​ល្អ និង មាន​គុណប្រយោជន៍​សម្រាប់​យក​ទៅ​ប្រើប្រាស់។


៤) តើ​អតិថិជន​របស់​ខ្ញុំ​បាន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី?ការ ​ពិត​អតិថិជន​តែង​មាន​​ទស្សនៈ​ខុសគ្នា​ទៅ​លើ​សេវាកម្ម ឬ ផលិតផល​របស់​អ្នក។ អតិថិជន​មួយ​ចំនួន​ចង់​បាន​តម្លៃ​ទាប​​​តែ​មាន​គុណ​ភាព។​​ អតិថិជន​ខ្លះ​​​​ចង់​បាន​គុណភាព​ល្អ​តែ​មិន​សូវ​ខ្វះ​ពី​តម្លៃ​ប៉ុន្មាន​នោះ ​ទេ។ ប៉ុន្តែ​ក៏​មាន​ដែរ​ដែល​​អតិថិជន​​មួយ​ចំនួន​ទៀត​​ដែល​គិត​គូរ​ពី​តម្លៃ​ជា​ សំខាន់​មិន​សូវ​គិតគូរ​ពី​គុណភាព តែ​នេះ​មាន​តិចតួច​ណាស់។ ​នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ស្ទាបស្ទង់​ចិត្តសាស្ត្រ​របស់​ពួកគេ​ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​មួយ​​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រលប់​ទៅ​វិញ​ដោយ​ ដៃទទេ។


…ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ជ្រើសរើស​អ្នក​ តែ​មិនមែន​ជា​គូប្រជែង​​របស់​អ្នក?…


​៥) តើ​អ្វី​ទៅ​អាច​ធ្វើ​ឲ្យ​ផលិតផល ឬ សេវាកម្ម​របស់​ខ្ញុំ​​​​យក​ឈ្នះ​ពី​គូប្រជែង​បាន?នេះ ​ជា​កត្តា​សំខាន់ ​ព្រោះ​ថា​​បើ​អ្នក​គ្រាន់តែ​ដឹង​ថា អតិថិជន​ត្រូវ​ការ​​ផលិតផល​ ឬ សេវាកម្ម​ល្អ​មាន​គុណ​តម្លៃ​ពិតប្រាកដ​ចំពោះ​ពួកគេ តែ​អ្នក​មិន​បាន​ដឹង​ពី​​​គន្លឹះ​ផ្តល់​ជូន​ទាំង​នេះ​មាន​​ប្រសិទ្ធភាព វា​នៅ​តែ​គ្មាន​ប្រយោជន៍។ គេ​សង្កេត​ឃើញ​ថា ក្តៅ​ពី​គុណភាព តម្លៃ សេវាកម្ម​ ការ​ប្រកួតប្រជែង ការ​ជួយ​ស្វែង​រក​ដំណោះស្រាយ​រាល់​បញ្ហា​នានា​​របស់​អតិថិជន​គឺ​ជា​​ កម្មវត្ថុ​ក្នុង​ចំណុច​នេះ​ដែរ។


៦) តើ​​អ្វី​​ខ្លះ​ដែល​អតិថិជន​របស់​ខ្ញុំ​មិន​ទិញ​?ដូច ​អ្វី​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ចំណុច​ទី៤ អតិថិជន​ទាំងអស់​មិនមែន​សុទ្ធតែ​ទិញ​ផលិតផល​របស់​អ្នក​​នោះ​ឡើយ ហើយ​រមែង​មាន​បំណង​​ខុសៗគ្នា។ ហេតុ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​កំណត់​ពី​​ផលិតផល ឬ​សេវាកម្ម​ដែល​អតិថិជន​ចង់​​ទិញ និង មិន​ចង់​ទិញ ហើយ​អាច​រៀប​ចំ​យុទ្ធសាស្ត្រ​​​​​ជា​ច្រើន​​​ឲ្យ​មាន​ប្រសិទ្ធភាព​​ជាង​មុន​ ចាក់​ចំ​បេះដូង​របស់​ពួកគេ​តែម្តង។


​៧) ហេតុ​អ្វី​បាន​ជា​​អតិថិជន​របស់​ខ្ញុំ​ត្រូវ​ទិញ​ផលិតផល​​ ឬ សេវាកម្ម​ពី​គូប្រជែង​របស់​ខ្ញុំ?វា ​ជា​ចម្ងល់​មួយ​ដែល​អ្នក​ត្រូវ​ស្វែង​យល់​​ពី​មូលហេតុ​ដែល​អតិថិជន​ជា​ច្រើន ​​វេចបង្វេច​ពី​អ្នក​ទៅ​ជ្រកកោន​​ជា​មួយ​​គូប្រជែង​របស់​អ្នក។ ពេល​ខ្លះ​ទោះបី​ជា​អ្នក​មាន​ផលិតផល​​ ឬ សេវាកម្ម​មាន​គុណភាព ឬ មាន​​តម្លៃ​ថោក​ជាង​គូប្រជែង​របស់​អ្នក​តែ​មិន​ប្រាកដ​ថា វា​គ្រប់គ្រាន់​នោះ​​ឡើយ។ ការ​មិន​រាក់ទាក់ និង មិន​ផ្តល់​ភាព​កក់ក្តៅ​ប្រកប​ដោយ​ទំនុកចិត្ត​ខ្ពស់​ដល់​ពួកគេ ក៏​ជា​ចំណុច​ខ្សោយ​មួយ​ដែល​អ្នក​ចាញ់​គូប្រជែង​របស់​អ្នក​ដែរ។


…ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ជ្រើសរើស​អ្នក​ តែ​មិនមែន​ជា​គូប្រជែង​​របស់​អ្នក?…


​៨) តើ​អ្វី​​ខ្លះ​ដែល​អតិថិជន​របស់​ខ្ញុំ​​ត្រូវ​ទិញ​ពី​គូប្រជែង​របស់​ខ្ញុំ?តាម ​ពិត​ទៅ​​នៅ​ក្នុង​ចំណុច​នេះ​ អតិថិជន​របស់​អ្នក​គ្មាន​អ្វី​ទិញ​ក្រៅ​ពី​ផលិតផល ឬ សេវាកម្ម​គូប្រជែង​របស់​អ្នក​នោះ​ឡើយ។ ប៉ុន្តែ​បើ​​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​មាន​ជាអាទិ៍​ផលិតផល ឬ សេវាកម្ម​របស់​គូប្រជែង​របស់​អ្នក​​អន់​គ្មាន​គុណភាព តម្លៃ​កប់​ពពក មិន​រាក់ទាក់​ ​បាត់បង់​ភាព​កក់ក្តៅ​​ និង​​ជំនឿ​ជាក់​ដល់​​អតិថិជន​ ​ផ្តល់​​ផលិតផល ឬ សេវាកម្ម​ដោយ​មិន​ស្មើភាព​ក្នុង​តម្លៃ​ឬ គុណភាព​ខុសគ្នា ​​ទាំង​នេះ​​ជា​ហេតុផល​នៅ​ពី​ក្រោយ​​​អាថ៌កំបាំង​​មួយ​នេះ។​​


៩) តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ​ដើម្បី​ឲ្យ​អតិថិជន​ទាំង​នោះ​​​ចាកចេញ​ ពី​គូប្រជែង​របស់​ខ្ញុំ​មក​ទិញ​​ផលិតផល ឬ​សេវាកម្ម​របស់​ខ្ញុំ?នេះ ​ជា​បញ្ហា​ស្មុគស្មាញ​មួយ​ព្រោះ​ថា​កាលដែល​អតិថិជន​​រកស៊ី​ជា​មួយ​គូប្រជែង​ របស់​អ្នក​​ក៏​ដោយសារ​គូប្រជែង​របស់​អ្នក​​មាន​អ្វី​ជា​ពិសេស ខណៈ​ដែល​ពួកគេ​ក៏​បាន​កសាង​គ្រឹះ​ដ៏​រឹងមាំ​ជា​មួយ​គ្នា​ទៀត​​រួច​ទៅ​ហើយ​ផង ​ដែរ។ យ៉ាងណាមិញ អ្នក​អាច​​ដោះស្រាយ​បាន​បញ្ហា​ដោយ​​​ត្រូវ​ឈរ​នៅ​​ជ្រុង​ម្ខាង​​នៃ​ដៃគូ​​ ប្រជែង​របស់​អ្នក​ ឬ ក៏​តាម​រយៈ​ការ​​ចំណាយ​ប្រាក់​ទិញ​ទឹកចិត្ត​អតិថិជន​​របស់​ដៃគូ​ប្រជែង ធ្វើ​ឲ្យ​អតិថិជន​ដៃគូ​ប្រកួត​​ក្លាយ​ជា VIP ​របស់​អ្នក​ យុទ្ធ​សាស្ត្រ​ប្រើ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ទៅ​កាន់​ពួកគេ និង រក្សា​ទំនាក់​ទំនង​កុំ​ឲ្យ​ដាច់​​ជា​ដើម។


១០) មាន​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​អតិថិជន​ទិញ​​ផលិតផល ឬ សេវាកម្ម​របស់​ខ្ញុំ តើ​នោះ​គឺ​ជា​អ្វី?ចម្លើយ ​ដ៏​ខ្លី ហើយ​ប្រិយមិត្ត​អាច​​យល់​បាន​​នោះ​គឺ​ធ្វើ​ឲ្យ​​​ផលិតផល ឬ សេវាកម្ម​របស់​​អ្នក​ផ្តល់​ជូន​អតិថិជន​ឲ្យ​ខុស​ប្លែក​ពី​គូប្រជែង​របស់​ អ្នក។​


…ធ្វើ​យ៉ាងម៉េច​អាច​លួច​​យក​អតិថិជន​​​របស់​ដៃគូ​ប្រជែង​បាន​?…


នៅ​ពេល​ដែល​អ្នក​ព្យាយាម​​សួរ និង ឆ្លើយ​សំនួរ​ទាំង​នេះ ជំហាន​បន្ទាប់​​ដែល​​ជា​គម្រោង​របស់​អ្នក​គឺ​រៀបចំ​គោលដៅ​​ច្បាស់លាស់​មួយ​ សម្រាប់​លក់ និង គម្រោង​បង្កើន​​ប្រាក់​ចំណូល។ អ្នក​ត្រូវ​កំណត់​ឲ្យ​ជាក់លាក់​ពី​​អតិថិជន​ដែល​ត្រូវ​​ទិញ ប្រាក់​ចំណូល ការ​ផ្សព្វផ្សាយ ​ការ​ស្វែង​រក​ទីផ្សារ ការ​ចែកចាយ ការ​គ្រប់គ្រង​​សេវាកម្ម​ ឬ ផលិតផល​អតិថិជន និង ទីតាំង​​ត្រឹមត្រូវ​ ​ដើម្បី​សម្រេច​គោលដៅ​របស់​​អ្នក៕


ប្រែសម្រួល៖ ខេវិន​​​

ប្រភព៖​ Entrepreneur

No comments:

Post a Comment