ទម្លាប់៤ ជាលក្ខណៈពិសេសរបស់មហាសេដ្ឋីខុសពីមនុស្សទូទៅ
ទ្រព្យសម្បត្តិ ហូរហៀររបស់អ្នកមាន មហាសេដ្ឋី ឬ បុគ្គលល្បីៗនៅក្នុងសង្គម បានបង្កើតចម្ងល់ជាច្រើនថា តើជាដំបូងបុគ្គលទាំងនេះអាចអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាអ្នកមាន ដោយរបៀបណា? សំនួរនេះអាចធ្វើឲ្យអ្នកព្យាយាមសិក្សាស្វែងយល់ ត្បិតអីភាពមានបានចង់មានប្រាក់ចាយវាយមិនអស់ គឺជាក្តីប្រាថ្នារបស់អ្នក។ទីបំផុតលទ្ធផលវាមិនដូចអ្វីដែលជាការរំពឹងទុករបស់អ្នកនោះ ឡើយ។ បុគ្គលខ្លះបានស្លាប់ទៅវិញដោយមិនបានបន្សល់ទុកអ្វីសោះឡើយ ខណៈបុគ្គលខ្លះទៀតហាក់បីដូចជាគ្មានហេតុផលច្បាស់លាស់ថា ខ្លួនរស់នៅដើម្បីអ្វី? ធ្វើអ្វីខ្លះទើបជោគជ័យដូចគេ?
ឥឡូវនេះ TheBNEWS បានលើកយកប្រធានបទនេះមកដែលស្តីពី “ទម្លាប់៤ ជាលក្ខណៈពិសេសរបស់មហាសេដ្ឋីខុសពីមនុស្សទូទៅ” មកចែករំលែកជូនលោកអ្នកសិក្សាស្វែងយល់។ ការពិតចំណុចទាំងនេះ វាមិនទាន់គ្រប់គ្រាន់សម្រាប់លោកអ្នកនៅឡើយទេ តែយ៉ាងហោចណាស់អាចទុកជាជាប្រទីបមួយសម្រាប់ជួយលោកអ្នកឲ្យ ជោគជ័យ ត្បិតមហាសេដ្ឋីជាច្រើនបានយកវាមកដាក់នៅក្នុងខ្លួនទៅហើយនោះ។
១) ប្រឹងប្រែងធ្វើការយ៉ាងស្វាហាប់
ការចង់ ក្លាយជាអ្នកមានវាគ្រាន់តែជាក្តីស្រមៃមួយតែប៉ុណ្ណោះ ក៏ប៉ុន្តែដើម្បីឲ្យក្តីស្រមៃនោះក្លាយជាការពិតវាទាមទារឲ្យ មានការខិតខំប្រឹងប្រែង និង មធ្យោបាយជាច្រើនទៀតដែលអាចនិយាយថា មិនងាយស្រួលដូចបកចេកនោះឡើយ។ ម្ល៉ោះហើយទើបមានមនុស្សច្រើនណាស់បានដេកត្រឹមតែស្រមៃ បណ្ដែតបណ្ដោយខ្លួន និងនិយាយពាក្យស្ដាយក្រោយ ព្រោះមិនអាចក្លាយជាអ្នកមាននឹងគេ។
នៅត្រង់នេះបើគេងាកទៅមើលសកម្មភាពរបស់អ្នកមាន ឬ មហាសេដ្ឋីល្បីៗនៅជុំវិញពិភពលោក ការមានទ្រព្យសម្បត្តិហូរហៀររបស់ខ្លួនមិនមែនកើតចេញពីភាពចៃដន្យ នោះឡើយ ពោលគឺវាជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួន តាំងពីដើមទីរហូតមក។ បុគ្គលទាំងនេះ ភាគច្រើនជាអ្នកធ្វើការយ៉ាងស្វាហាប់ខណៈមនុស្សជាច្រើនទៀតកំពុង តែលង់លក់ក្នុងដំណេក ជាអ្នកដែលតស៊ូមិនភ័យខ្លាចទៅនឹងភាពលំបាក ជាអ្នកចាប់ផ្តើម និង ជាអ្នកដើរទៅមុខដោយមិនរាថយ។
មហាសេដ្ឋី Warren Buffett បង្ហើបគន្លឹះចំនួន ៩ ធ្វើឲ្យជីវិតរបស់អ្នករីករាយ និង ជោគជ័យ
២) មានគោលដៅដែលត្រូវទៅច្បាស់លាស់ជាការពិត មានមនុស្សមិនតិចទេដែលបណ្តោយឲ្យឆាកជីវិតរបស់ខ្លួនបណ្តែត បណ្តោយទៅតាមខ្យល់ ចង់ទៅណាឲ្យប្រាកដក៏មិនដឹង ធ្វើត្រង់នេះត្រង់នោះមិនច្បាស់ត្រង់ណា ហើយទីបំផុតចំណាយពេលឥតប្រយោជន៍គ្មានផ្លែផ្កាអ្វីសោះរហូតឈាន ដល់វ័យចំណាស់ក៏នៅសឹងតែមិនដឹងខ្លួនឈរនៅកន្លែងណាទៀត។ ចុះលោកអ្នកវិញ មានដឹងទេថា មូលហេតុអ្វីបានជាអ្នកមាន ឬ មហាសេដ្ឋីខិតខំធ្វើការខ្លាំងម្ល៉េះ?
តាមពិតទៅបទពិសោធន៍ក្នុងឆាកជីវិតរបស់បុគ្គលទាំងនេះអាចធ្វើ ឲ្យខ្លួនជោគជ័យ ក៏ប៉ុន្តែការខិតខំប្រឹងប្រែងរបស់ពួកគេដោយសារតែមានគោលដៅច្បាស់ លាស់នេះឯង។ នៅទីនេះគេអាចពន្យល់បានថា នៅពេលមនុស្សមានគោលដៅច្បាស់លាស់ ពួកគេពិតជាចង់សម្រេចគោលដៅនោះ និង មានជំនឿយ៉ាងមុតមាំថា ពួកគេនឹងសម្រេចបានគោលដៅនោះពិតប្រាកដមែន។ នេះបានធ្វើឲ្យពួកគេខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ផុសចេញពី ខ្លួនតែម្ដងសំដៅតែលើគោលដៅដែលត្រូវទៅប៉ុណ្ណោះ ហើយទីបំផុតក៏ទទួលបានជោគជ័យពិតប្រាកដមែន។
បើមិនចូលចិត្តជំនួញ យ៉ាងហោចណាស់ក៏ចូលចិត្តសម្ដីសំខាន់ៗរបស់មហាសេដ្ឋី Warren Buffett ចំនួន៨នេះដែរ
៣) ទទួលយកភាពបរាជ័យ
ការភ័យខ្លាចភាពបរាជ័យ គេសង្កេតឃើញមានក្នុងខ្លួនមនុស្សភាគច្រើនទៅហើយ។ យ៉ាងណាមិញ ប្រសិនបើអ្នកខ្លាចភាពបរាជ័យ អ្នកនឹងបាត់បង់ឱកាសល្អៗជាច្រើនដែលនឹងធ្លាក់មកលើដៃរបស់អ្នក ដោយសារតែអ្នកមិនហ៊ានបោះជំហានទៅមុខនេះឯង។ បើគេសម្លឹងមើលលក្ខណៈរបស់មហាសេដ្ឋីជាច្រើន ពួកគេម្នាក់ៗតែងតែមានគោលការណ៍គ្រឹះដ៏រឹងមាំមួយសម្រាប់ខ្លួនឯង ខុសពីមនុស្សទូទៅផ្សេងទៀត។
ចំណុចពិសេសមួយក្នុងចំណោមចំណុចពិសេសទាំងនោះគឺថា ពួកគេមិនភ័យខ្លាចបរាជ័យ តែបានស្វាគមន៍វាទៅវិញ ពីព្រោះថា ភាពបរាជ័យបានបង្កប់នូវគុណតម្លៃដូចជាបទពិសោធន៍ និង ឱកាសជាច្រើនដែលអ្នកផ្សេងមើលមិនកម្របានឃើញ។ ទាំងនេះហើយដែលធ្វើឲ្យបុគ្គលទាំងនេះ ដើរទៅមុខជានិច្ច ហាក់មិនខ្វះខ្វាយទៅនឹងការប្រឈមមុខមួយចំនួនបន្តិចសោះឡើយ។
អត្ថន័យភាពជោគជ័យរបស់មហាសេដ្ឋី Warren Buffett គឺធ្វើរឿងមួយនេះ!
៤) ជ្រើសរើសអ្នកណាម្នាក់មកធ្វើជាគំរូរបស់ខ្លួន
គ្រូ ល្អម្នាក់អាចជួយតម្រង់ទិសរបស់អ្នកឲ្យក្លាយជាសិស្សល្អ ម្នាក់ទទួលបានជោគជ័យជាងមុនបាន។ យ៉ាងណាមិញ សម្រាប់បុគ្គលជាគំរូ មិនអាចជួយអ្នកដោយផ្ទាល់បានឡើយ ក៏ប៉ុន្តែជាបុគ្គលដែលអាចបង្រៀនអ្នកមិនឲ្យដើរលើគន្លងផ្លូវ តែមួយដែលជាកំហុសរបស់បុគ្គលនោះនៅពេលកន្លងមក ហើយនេះជាមេរៀនជីវិតដែលមានតម្លៃដ៏មហាសាលមួយសម្រាប់អ្នក។
នេះហើយជាមូលហេតុដែលមហាសេដ្ឋីជាច្រើនសុខចិត្តជ្រើសរើសបុគ្គល ល្បីៗណាម្នាក់មកធ្វើជាបុគ្គលគំរូរបស់ខ្លួនតួយ៉ាងដូចជា មហាសេដ្ឋី Bill Gates និង លោក Warren Buffett ជាដើមសុទ្ធតែបានជ្រើសរើសបុគ្គលគំរូរបស់ខ្លួនដើម្បីយកមកធ្វើ ជាបទពិសោធន៍រៀនសូត្រតាម។ ថ្វីត្បិតតែភាពជោគជ័យរបស់បុគ្គលទាំងនេះមិនដូចគ្នាមែន ក៏ប៉ុន្តែវាច្បាស់ណាស់ថា បទពិសោធន៍ដែលជាភាពបរាជ័យរបស់បុគ្គលមុនៗអាចធ្វើឲ្យមនុស្ស ជំនាន់ក្រោយសិក្សារៀនសូត្រ និង ជៀសវាងបាន៕
No comments:
Post a Comment