Tuesday, December 30, 2014

ហាងឆេង​មាស​ អត្រា​ប្ដូរ​ប្រាក់ និង​ប្រេងឆៅ​​​​ ​ជិត​ដាច់​ឆ្នាំ​២០១៤ ​ឡើង​ចុះ​យ៉ាង​ម៉េច​ខ្លះ?

ហាងឆេង​មាស​ អត្រា​ប្ដូរ​ប្រាក់ និង​ប្រេងឆៅប្រភព៖​ photo.elsoar.com
អំពី​សន្ទស្សន៍​តម្លៃ​មាស អត្រា​ប្ដូរ​ប្រាក់ និង​ប្រេងឆៅ
ប្រេងឆៅ មួយ​បារ៉ែល (១៥៩ លីត្រ) = ៥៤,៧៣ ដុល្លារ (ហាងឆេង West Texas នៅ​សហរដ្ឋ​អាមេរិក) – ៥៩,៤៥ ដុល្លារ (ហាងឆេង Brent នៅ​អឺរ៉ុប)
មាស ៨ជី ៣ហ៊ុន = ១១៩៥,៣ ដុល្លារ (១ដំឡឹង = ១៤៤០,១២ ដុល្លារ​អាមេរិក) (តាម​ហាងឆេង Comex នៅ​សហរដ្ឋ​អាមេរិក)
វៀតណាម ៖ មាស​ ៨ជី ៣ហ៊ុន = ១១៩៥,៥៦ ដុល្លារ (មួយ​ដំឡឹង​ = ១៤៤០,៤៣ ដុល្លារ​អាមេរិក)
ថៃ ៖ មាស​ ៨ជី ៣ហ៊ុន = ១១៩៥,៨ ដុល្លារ (មួយ​ដំឡឹង​ = ១៤៤០,៧២ ដុល្លារ​អាមេរិក)
ឥណ្ឌូណេស៊ី ៖ មាស​ ៨ជី ៣ហ៊ុន = ១១៩៥,៥៣ ដុល្លារ (មួយ​ដំឡឹង = ១៤៤០,៣៩ ដុល្លារ​អាមេរិក) 

អត្រា​ប្ដូរ​ប្រាក់​តាម​ទីផ្សារ​អន្តរជាតិ ថ្ងៃ​អាទិត្យ ទី២៨ ខែធ្នូ ២០១៤ (ម៉ោង ១:៥៥ រសៀល​នៅ​ព្រះរាជាណាចក្រ​កម្ពុជា)
មួយ​ដុល្លារ​អាមេរិក = ៤០៦៥ រៀល​ខ្មែរ (តាម​អត្រា​ប្ដូរ​ប្រាក់​ផ្លូវ​ការ​កំណត់​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ថ្ងៃ​សុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៤)
មួយ​ដុល្លារ​អាមេរិក = ៣២,៩១៦ បាត (ថៃ)
មួយ​ដុល្លារ​អាមេរិក = ២១៣៨៧,៥ ដុង (វៀតណាម)
មួយ​ដុល្លារ​អាមេរិក = ០,៨២០៨ អឺរ៉ូ (១អឺរ៉ូ = ១,២១៨៣ ដុល្លារ​អាមេរិក)
មួយ​ដុល្លារ​អាមេរិក = ១០៩៨,៧៤ វុន (កូរ៉េខាងត្បូង)
មួយ​ដុល្លារ​អាមេរិក = ១,២៣១៤ ដុល្លារ​អូស្ត្រាលី
មួយ​ដុល្លារ​អាមេរិក = ៧,៧៦ ដុល្លារ​ហុងកុង
មួយ​ដុល្លារ​អាមេរិក = ១,១៦២៧ ដុល្លារ​កាណាដា
មួយ​ដុល្លារ​អាមេរិក = ១,៣២៣២ ដុល្លារ​សិង្ហបុរី
មួយ​ដុល្លារ​អាមេរិក = ១២០,៣១ យ៉េន (ជប៉ុន)
មួយ​ដុល្លារ​អាមេរិក = ៦,២១៣ យ័ន្ត (ចិន)

...ហាងឆេង​មាស​ អត្រា​ប្ដូរ​ប្រាក់ និង​ប្រេងឆៅ​​​​ ​ថ្ងៃ​បុណ្យ​ណូអែល​នេះ ​​ឡើង​ចុះ​យ៉ាង​ម៉េច​ខ្លះ?...

កំណត់​សម្គាល់ : តួលេខ​ខាង​លើ ស្រង់​ពី​អត្រា​លក់​ចេញ​ និង​ប្ដូរ​ប្រាក់​តាម​ហាងឆេង​អន្តរជាតិ​ គិត​ត្រឹម​ម៉ោង ០១:៥៥ រសៀល​​​ថ្ងៃ​​​​អាទិត្យ​​​​​ ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៤ ​​​​​​​​​​ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហាងឆេង​នេះ​ប្រែប្រួល​​គ្រប់​វិនាទី​ អាស្រ័យ​លើ​ចរន្ត​នយោបាយ​អន្តរជាតិ និង​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក។ ដូចនេះ គេហទំព័រ​ TheBNEWS នឹង​បន្ត​តាម​ដាន​ហាងឆេង​តាម​គេហទំព័រ​អន្តរជាតិ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ (Update) រៀងរាល់​ម៉ោង ឬ​រាល់ ៣០ នាទី​ម្ដង៕

ប្រភព៖​ nasdaq.com - marketwatch.com - bloomberg.com - Reuters.com

៥ គន្លឹះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​មាន​ក្តី​សុបិន្ដ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​អ្នក​អនុវត្ត​ក្តី​សុបិន្ដ​នោះ​បាន​ទៀត​ផង​

រូបតំណាង​ប្រភព៖​ eweb4
ក្នុង​មួយ​ឆាកជីវិត​​របស់​ខ្លួន មាន​មនុស្ស​មិន​តិច​​ទេ​នៅ​លើ​ពិភពលោក​​ដែល​​​​មាន​ក្តី​សុបិន្ដ​ជា​ច្រើន​ដែល​ខ្លួន​ចង់​សម្រេច​បាន តែ​គួរ​​ឲ្យ​ស្តាយ​​​ពួកគេ​​​​មិន​អាច​ធ្វើ​​ឲ្យ​ក្តី​សុបិន្ដ​ទាំង​នោះ​ផុស​ចេញ​ជា​រូបរាង​ឡើង​បាន​​។ ​ចុះ​ប្រិយមិត្ត​វិញ តើ​លោក​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​នេះ​ដែរ​ឬ​ទេ? តើ​​លោកអ្នក​មាន​​ក្តី​សុបិន្ដ​ពី​​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ហើយ​ឬ​នៅ? បើ​មាន ធ្វើ​នៅ​ពេល​ណា? ចំណាយ​ពេល​ប៉ុន្មាន? បើ​គ្មាន​ហេតុ​អ្វី​បាន​ជា​លោក​អ្នក​មិន​ព្រម​បង្កើត​វា​ឡើង និង ​​អនុវត្ត​វា​ឲ្យ​ក្លាយ​ជា​ការពិត​បាន? 

បើ​សំនួរ​នេះ​ក្លាយ​ជា​រឿង​លំបាក​សម្រាប់​លោក​អ្នក​មែន​នោះ លោក​អ្នក​អាច​ស្វែង​យល់​គន្លឹះ​ចំនួន ៥ ខាងក្រោម​នេះ​ដើម្បី​ធ្វើ​ឲ្យ​​សុបិន្ដ​​ដែល​លោក​អ្នក​បង្កើត​ឡើង​​មិន​បាត់​បង់​ទៅ​វិញ​ឥតប្រយោជន៍។ ​​​

១) ដាក់​គោលដៅ​មួយ និង កំណត់​ពេល​សម្រេច​គោលដៅ​នោះ
អ្នក​ជំនួញ វិស្វករ គ្រូពេទ្យ មេធាវី ប៉ូលិស ជា​ដើម ក្នុង​ចំណោម​ការងារ​ទាំង​នេះ​អាច​មាន​ការងារ​មួយ​ដែល​​​អ្នក​​យល់​ថា​ជា​ជម្រើស​​របស់​​អ្នក​សម្រាប់​ធ្វើ​​ជា​អាជីព​ចិញ្ចឹម​ជិវិត​​​នៅ​ពេល​អនាគត។ ប៉ុន្តែ​សំនួរ​សួរ​ថា តើ​អ្នក​ត្រូវ​ការ​ពេល​ប៉ុន្មាន​ឆ្នាំ​ដើម្បី​ទទួល​បាន​ការងារ​នេះ? តើ​ជា​រៀង​រាល់​ថ្ងៃ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បុក​ឆ្ពោះ​ទៅ​កាន់​​គោលដៅ​នោះ? វា​ជា​រៀង​ប្រសើរ​បើ​ការ​ដាក់​គោលដៅ និង ពេលវេលា​ជាក់លាក់​សម្រេច​គោលដៅ​របស់​អ្នក​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​យកចិត្ត​ទុកដាក់ ព្រម​ទាំង​តាមដាន​ដោយ​ការ​គ្រប់​ពេលវេលា​ទាំង​អស់​។ ​​​

២) ធ្វើ​ឲ្យ​មាន​តុល្យភាព​នូវ​អ្វី​ដែល​​អ្នក​ចង់​បាន និង តម្រូវ​ការ​របស់​អ្នក​
ជា​រៀងរាល់​ពេល​អ្នក​បាន​សម្រេចចិត្ត​ចង់​ធ្វើ​អ្វី​មួយ ហើយ​ចាប់​ផ្តើម​​​អនុវត្ត​តាម​ជំហាន​ដែល​អ្នក​បាន​គូសវាស​ឡើង​ ដើម្បី​ធ្វើ​ឲ្យ​ការងារ​នោះ​ផុស​ចេញ​ជា​រូបរាង​ឡើង។ នេះ​មាន​ដូច​ជា សន្សំ​ប្រាក់​ទុក​សម្រាប់​ត្រៀម​រៀបចំ​កម្មវិធី​រៀបអាពាហ៍ពិពាហ៍​ដ៏​ពិសេស​របស់​អ្នក។ ឧទាហរណ៍​ថា បើ​អ្នក​ត្រូវ​ការ​សន្សំ​ប្រាក់​ ៥ ០០០​ដុល្លារ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច​​ខ្លះ​ដើម្បី​សន្សំ​ប្រាក់​បាន? កាត់​បន្ថយ​ការ​ចំណាយ? រក​ចំណូល​បន្ថែម ឬ ធ្វើ​ការងារ​ក្រៅ​ម៉ោង​ជា​ដើម? ក្នុង​ន័យ​នេះ បើ​អ្នក​មាន​បំណង​ចង់​បាន​អ្វី​មួយ អ្នក​ត្រូវ​កំណត់​ពី​តម្រូវ​ការ​របស់​អ្នក​ដើម្បី​ធ្វើ​ឲ្យ​បំណង​របស់​អ្នក​ក្លាយ​ជា​ការពិត​។ 

...មុន​នឹង​​​​ដក​លុយ​​ចេញ​ពី​ហោប៉ៅ​​ទិញ​អ្វី​មួយ​​ គួរ​គិត​លើ​ចំណុច​​៥​នេះ!...

៣) ​ទំនាក់ទំនង​ជា​មួយ​បុគ្គល​​​ពូកែ​ធ្វើ
នៅ​ជុំវិញ​ខ្លួន​អ្នក អ្នក​នឹង​សង្កេត​ឃើញ​ថា ​មាន​បុគ្គល​មួយ​ចំនួន​ពូកែ​តែ​​ទ្រឹស្ដី តែ​មិន​ពូកែ​អនុវត្ត​នោះ​​ឡើយ​។ នេះ​វា​មិន​ខុស​អី​មាន​តែ​ក្តី​ស្រមៃ តែ​គ្មាន​ការ​អនុវត្ត និង សមត្ថភាព​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​នោះ​ក្លាយ​ជា​ការពិត​បាន​។ មិត្តភក្ដិ​ក៏ដោយ អ្នកដទៃ​ក៏ដោយ ឬ បុគ្គល​ណា​ក៏ដោយ​ដែល​អ្នក​មើល​ឃើញ​ថា ជា​មនុស្ស​ជោគជ័យ​​ ពូកែ​ទាំង​ទ្រឹស្ដី ពូកែ​ទាំង​អនុវត្ត អ្នក​គួរតែ​ឈរ​ឲ្យ​កៀក​នឹង​បុគ្គល​ទាំង​នេះ​ដើម្បី​ទុក​ធ្វើ​ជា​គំរូ​ជួយ​លើកទឹកចិត្ត​ឲ្យ​អ្នក​មាន​ការ​ខិតខំ​ប្រឹងប្រែង​កាន់តែ​ប្រសើរ​ឡើង។ តែ​បើ​នេះ​នៅ​តែ​ជា​ឧបសគ្គ អ្នក​​គួរ​សម្លឹង​មើល​បុគ្គល​ល្បីៗ​ជា​ច្រើន​​ទៀត ដូច​ជា មហាសេដ្ឋី​​នៅ​ជុំវិញ​ពិភពលោក ក៏​អាច​ជួយ​ធ្វើ​ជា​ប្រទីប​បង្ហាញ​ផ្លូវ​អ្នក​បាន​ដែរ។​​​​

៤) ឈប់​ធ្វើ​អ្វី​ដែល​មិន​អាច​ដំណើរ​ការ​ទៅ​បាន​
នេះ​ជា​ចំណុច​មួយ​ទៀត​ដែល​អ្នក​គួរ​ដឹង​នៅ​ពេល​នេះ​ព្រោះ​ថា ការងារ​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​អ្នក​ទទួល​ផល​ងើប​មិន​រួច​ ឬ នូវ​អ្វី​ដែល​គេ​យល់​ថា ធ្វើ​ខុស​ទិសដៅ និង ខាត​តែ​ពេល​ឥតប្រយោជន៍​។ តើ​អ្នក​អាច​យក​ចប​ទៅ​ជីក​គាស់​រំលំ​​ភ្នំ​ចេញ​ពី​របាំង​ផ្លូវ​អ្នក​បាន​ដែរ​ឬទេ? ចម្លើយ​​នោះ​គឺ មិន​អាច​ទៅ​រួច។​​

បើ​អ្នក​មាន​ក្តី​សុបិន្ដ​មួយ​​ ប៉ុន្តែ​ការ​ព្យាយាម​របស់​អ្នក​មិន​បាន​ចេញ​ជា​​លទ្ធផល​វិជ្ជមាន វា​ជា​ពេល​ដែល​​អ្នក​ត្រូវ​បញ្ឈប់​វា រក​ហេតុផល​ឲ្យ​បាន​ត្រឹមត្រូវ ស្វែង​រក​អ្វី​ដែល​​ជា​កំហុស​ខុសឆ្គង និង ​ធ្វើ​ឲ្យ​វា​ល្អ​ប្រសើរ​ឡើង​វិញ​​ស្រប​តាម​យុទ្ធសាស្ត្រ​ថ្មី​ដែល​សមស្រប​។ ​​

៥) ​ថ្លឹងថ្លែង​សមត្ថភាព​របស់​ខ្លួន​ទៅ​នឹង​​ក្តី​សុបិន្ដ​ដែល​មាន​

អ្វី​ដែល​គេ​មើល​ឃើញ​ថា ជា​កំហុស​ខុសឆ្គង​មួយ​ទៀត​ដែល​មនុស្ស​ភាគ​ច្រើន​​មាន​នោះ​គឺ​គិត​ថា ក្តី​សុបិន្ត​នោះ​អាច​ធ្វើ​ដោយ​ងាយ ចំណាយ​ពេល​តិច មិន​ចំណាយ​ប្រាក់​ច្រើន និង ជោគជ័យ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន។ ផ្ទុយ​ទៅវិញ​នេះ​​វា​គ្រាន់តែ​ជា​ក្តី​ស្រមៃ​តែ​ប៉ុណ្ណោះ តែ​លទ្ធផល​ជាក់ស្តែង​ការងារ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ប្រាក់ និង ពេលវេលា​ច្រើន​ជាង​មុន ហួស​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក​​ទៀតផង​។ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​​ត្រៀម​ខ្លួន​ជា​មុន​ដើម្បី​​អនុវត្ត​កិច្ចការ​នោះ​​ដូច​ជា​ ​ថ្លឹងថ្លែង​ពី​សមត្ថភាព​ គម្រោង​យុទ្ធសាស្ត្រ មធ្យោបាយ ធនធាន ជា​ច្រើន​ទៀត​​​ក្នុង​ការ​​កែប្រែ​ក្តី​ស្រមៃ​របស់​អ្នក​ក្លាយ​ជា​ការពិត​បាន៕

​​​​ប្រែសម្រួល៖ ខេវិន​
ប្រភព៖​ Entrepreneur

Monday, December 29, 2014

ទម្លាប់ ៤យ៉ាង​ ធ្វើ​ឲ្យ​អ្នក​​គ្មាន​​ផលិត​ភាព​ខ្ពស់​លើ​ការងារ​​

ទម្លាប់​ទាំង ៤យ៉ាង​ ធ្វើ​ឲ្យ​អ្នក​មិនអាច​មាន​ផលិត​ភាព​ខ្ពស់​លើ​ការងារ​ឡើយ!ប្រភព៖​ careerealism.com
ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​មាន​ផលិតភាព​ខ្ពស់​ គឺ មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​វា​ជា​រឿង​ដែល​បុគ្គលិក​គ្រប់រូប​ខិតខំ បើ​ទោះបីជា​ ប្រឈម​នឹង​បញ្ហា​ច្រើន​​យ៉ាងណាក៏ដោយ។ ថ្វីត្បិត​តែ​ ម្នាក់ៗ ចង់បាន​ផលិត​ភាព​ខ្ពស់​ក្តី ប៉ុន្តែ​ ពេលខ្លះ​ទម្លាប់​អាក្រក់​មួយចំនួន បាន​ធ្វើ​ឲ្យ​ពួកគេ​ មិន​​អាច​បញ្ចេញ​សក្ដានុពល​របស់​ខ្លួន​អស់​នោះ​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​ផលិតភាព​អន់ខ្សោយ។

ខាង​ក្រោម​នេះ​ គឺជា ទម្លាប់​អាក្រក់​មួយចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​មាន​ផលិតភាព​ខ្ពស់​ ក្នុង​ការ​ធ្វើ​ការងារ​ផ្សេងៗ​នោះ​ឡើយ៖

១) នៅ​ជាប់​ជាមួយ​ប្រព័ន្ធ​អ៊ីនធឺណិត​រហូត
អ៊ីនធឺណិត​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​​ សម្រាប់​មនុស្ស​គ្រប់គ្នា​ក្នុង​ការ​ស្រាវជ្រាវ​ឯកសារ​ ឬ ធ្វើ​ការ​ទំនាក់ទំនង​ផ្សេងៗ។ ប៉ុន្តែ​ពេលខ្លះ​វា​ក៏​រំខាន​ទៅលើ​ ការងារ​របស់​អ្នក​ផង​ដែរ ​​ព្រោះ ជាទូទៅ​ដោយសារតែ​ ម្នាក់ៗ​ប្រើប្រាស់​ បណ្ដាញ​សង្គម​ច្រើន​ ដូច្នេះ​ពួកគេ​តែង​ឆ្លៀតពេល​ ផ្ញើរ​សារ ឬ បង្ហោះ​រូបភាព​ផ្សេងៗ ដែល​ទាំង​នេះ​មិន​ទាក់ទង​នឹង​ការងារ​នោះ​ឡើយ។ ប្រការ​នេះ​ធ្វើ​ឲ្យ​អ្នក​មិនអាច​មាន​ពេល​វេលា​គ្រប់គ្រាន់ និង មិនអាច​មាន​អារម្មណ៍​ពេញលេញ​ក្នុង​ការ​ធ្វើការ​ទេ។

២) ចូលចិត្ត​ពន្យារពេល
ក្នុងមួយថ្ងៃៗ​មាន​រឿងរ៉ាវ​ជាច្រើន​ដែល​អ្នក​ត្រូវ​ធ្វើ ប៉ុន្តែ​បើ​មិនព្រម​ធ្វើ​វា​ឲ្យ​ហើយ​ទេ នោះ​អ្នក​នឹង​ប្រឈម​បញ្ហា​កាន់តែ​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​ក្រោយ។ ពេលខ្លះ​វា​មិនមែន​​ជា​រឿង​លំបាក​ក្នុង​ការ​ធ្វើ​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​មានទម្លាប់​ចូលចិត្ត​ពន្យារពេល​ នាំ​ឲ្យ​ការងារ​នោះ មិនអាច​បញ្ចប់​ទាន់​ពេលវេលា​បាន។ 

៣) មិន​ចេះ​បែងចែក​អ្វី​សំខាន់ និង មិន​សំខាន់
ដូចដែល​បាន​ដឹង​ហើយ​ថា​ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ការងារ​ជាច្រើន​ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ បើ​ចេះ​ បែងចែក​អ្វី​សំខាន់ និង មិន​សំខាន់​នោះ​ អ្នក​នឹង​អាច​ធ្វើ​វា​ឲ្យបាន​យ៉ាង​ល្អ​មិន​ខាន។ យ៉ាង​ណា​ក៏​ដោយ ភាគ​ច្រើន​មិនសូវ​គិតឃើញ​អំពី​ចំណុច​នេះ​ទេ ជា​ហេតុ​នាំ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​កើតឡើង ព្រោះ​មិន​ដឹង​ថា ត្រូវ​ធ្វើ​មួយ​ណា​មុន មួយ​ណា​ក្រោយ។
...ចំណុច​ទាំង​៣យ៉ាងនេះ​ អ្នក​មិន​គួរ​ធ្វើ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មីទេ!...
៤) មិន​ចេះ​រៀប​ចំ​ផែនការ
ការ​រៀប​ចំ​ផែនការ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​ធ្វើ​ការងារ​ប្រចាំថ្ងៃ ព្រោះ​វា​ជា​ផែនទី ចង្អុល​បង្ហាញ​ផ្លូវ​ថា ត្រូវ​ធ្វើ​អ្វី និង ដោយ​របៀបណា​នៅ​ថ្ងៃ​ខាងមុខ។ ដូច្នេះហើយ​បើ មិន​ចេះ​រៀប​ចំ​ផែនការ​ឲ្យ​បាន​ល្អ​ទេ ប្រាកដ​ណាស់​ថា អ្នក​មិន​អាច​បង្កើន​ផលិតភាព​ការងារ​បាន​ល្អ​នោះ​ឡើយ ព្រោះ​មិន​ដឹង​ថា ត្រូវ​ធ្វើអ្វី៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ ​

Laura Mam ឈប់​ត្រឡប់​​ទៅ​អាមេរិក សុខ​​ចិត្ត​នៅ​ច្រៀង​​ស្រុក​ខ្មែរ ដើម្បី​​ជួយ​​សិល្បៈ

តារា​ចម្រៀង​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក​ កញ្ញា Laura Mam បាន​និយាយ​ប្រាប់ Sabayថា នាង​ឈប់​ទៅ​រស់​នៅ​​សហរដ្ឋអាមេរិក​ទៀត​ហើយ ដោយ​​ចាប់​ពេល​នេះ​ទៅ​ នឹង​បន្ត​​រស់​នៅ​ប្រទេស​កម្ពុជា ដើម្បី​ខិតខំ​ធ្វើ​ការងារ​សិល្បៈ​​​ឲ្យ​កាន់​តែ​រីក​ចម្រើន​ជាង​នេះ​ទៅ​ទៀត។

Lara5
 
មូលហេតុ​​ចម្បង​ដែល​នាំ​ឲ្យ Laura Mam  មិន​ចង់​ទៅ​រស់​នៅ សហរដ្ឋអាមេរិក​ដែល​ជា​ទី​កំណើត​របស់​នាង ត្រូវ​បាន​តារា​ចម្រៀង​ស្រី​ម្នាក់​នេះ បញ្ជាក់​ប្រាប់​ថា ក៏​ព្រោះ​តែ​នាង​ចង់​រួម​ចំណែក​ជួយ​សិល្បៈ​ប្រទេស​កម្ពុជា​ឲ្យ​​​​​ប្រសើរ​ឡើង។ Laura បាន​បន្ត​ថា នាង​និង​សហការ​ជា​មួយ​ក្រុម​យុវជន​កម្ពុជា​ដែល​មាន​ជំនាញ​ខាង​សិល្បៈ​ចម្រៀង ដើម្បី​ផលិត​បទ​ចម្រៀង​ថ្មីៗ​បន្ថែម​ទៀត។
 
ក្រុម​យុវជន​កម្ពុជា ដែល​ជា​គោលដៅ​របស់ Laura ​អាច​ជា​ក្រុម SuperK Cambodia ត្បិត​បច្ចុប្បន្ន នាង​កំពុង​តែ​សហការ​ជា​មួយ​ក្រុម​មួយ​នេះ​ខ្លាំង​ណាស់។ តែ​បែប​ណា​ក្ដី​នៅ​មិន​ទាន់​លេច​ចេញ​ជា​រូប​រាង​​ច្បាស់​លាស់​ឡើយ។ Laura បាន​លើក​ឡើង​ថា ការងារ​នេះ​នាង​ត្រូវ​​ការ ​ធ្វើ​​តែ​ជា​​មួយ​យុវវ័យ​កម្ពុជា​សុទ្ធសាធ មិន​ចង់​ឲ្យ​មាន​បរទេស​ចូល​រួម​​​​​ឡើយ ព្រោះ​នាង​គិត​ថា យុវជន​ខ្មែរ​​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​​​​ធ្វើ​ការ​ងារ​នេះ​ឲ្យ​បាន​ជោគជ័យ ដើម្បី​ផលិត​បទ​ចម្រៀង​ដែល​មិន​មាន​ការ​ចម្លង​ពី​បរទេស។
 Laura1
 
​ការ​​​ចាប់​ដៃគូ​​​​សហការ​សំខាន់ៗ​​​ចាប់​ពី​ពេល​នេះ​រហូត​ទៅ​អនាគត​​​គឺ​ចង់​បាន​អ្នក​ដែល​មាន​សមត្ថភាព និង​មាន​ឆន្ទៈ​ដូច​គ្នា  ​​ហើយ​ នាង​ត្រៀម​​ស្វាគមន៍​​ជា​និច្ច​រាល់​គ្រប់​យុវ​ជន​ដែល​ចង់​កសាង​ស្នា​ដៃ​ថ្មី​រួម​គ្នា៕
 
អានអត្ថបទ៖ សុទ្ធតែ​តារា​ល្បី​ៗ ចូល​រួម​ជប់លៀង មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែម៉ូ​គ្លីនិក យប់​មិញ
 
អានអត្ថបទ៖ CSM Boy CSM Girl យក​តែ​បទ​គេ​​មក​ច្រៀង តែ​មាន​ទីផ្សារ​គួរសម
 
អត្ថបទ៖ ខុត សីហា

ស្ថានភាព​អាកាស​ធាតុ​នៅ​កម្ពុជា ​នឹង​ចាប់​ផ្ដើម​ចុះ​ត្រជាក់​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​

ស្ថានភាព​អាកាស​ធាតុ​នៅ​កម្ពុជា ​នឹង​ចាប់​ផ្ដើម​ចុះ​ត្រជាក់​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ប្រភព៖​ www.parish-without-borders.net
ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម​​កាល​ពី​​ម្សិល​មិញ​នេះ​ជូន​ដំណឹង​បន្ថែម​ពី​​​ស្ថាន​ភាព​អាកាស​ធាតុ​អប្បបរមា​នៅ​កម្ពុជា​ដោយ​សារ​ប្រទេស​កម្ពុជា​នឹង​​​ចុះ​ត្រជាក់​ជា​ថ្មី​ម្ដង​ទៀត​​ចាប់​ពី​ថ្ងៃ​ទី​​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៤ ​​ដល់​ថ្ងៃ​ទី ​០៤​ ខែមករា​ ឆ្នាំ​២០១៥​ ។​

​​​​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៨ ​​ខែ ​ធ្នូ​នេះ ​​ឱ្យ​ដឹង​ថា ​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​នឹង​​ទទួល​រង​អាកាស​ធាតុ​ត្រជាក់​​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ​ដោយ​គ្រប​ដណ្ដប់​នៅ​តាម​តំបន់​ជួរ​​ភ្នំ​ដង​រែក​ក្នុង​នោះ​មាន​ ​ខេត្ត​ឧត្តរ​មាន​ជ័យ​​ ព្រះ​វិហារ​ មណ្ឌល​គីរី​ និង​រតនគីរី ស្ទឹង​ត្រែង​​ និង​ខេត្ត​ប៉ៃលិន​​ មាន​សីតុណ្ហភាព​អប្បបរមា​ពី ១៣-​១៧ អង្សា​សេ​ និង​ អតិបរមា​ ២៤-២៧​ អង្សាសេ​។ 

​រាជ​ធានី​ភ្នំពេញ​ ​កណ្ដាល​ ​ពោធិ៍សាត់​ កំពង់​ឆ្នាំង​ កំពង់​ស្ពឺ​​ ព្រៃ​វែង​ ស្វាយ​រៀង​ ​បន្ទាយ​មាន​ជ័យ​ បាត់ដំបង​ សៀមរាប​ កំពង់ធំ​ត្បូងឃ្មុំ​ ក្រចេះ​ និង​ខេត្ត​ស្វាយរៀង​​ មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៩-២១ អង្សាសេ​ និង​ អតិបរមា​ ២៧-២៩ ​អង្សាសេ​។ ចំណែក​ខេត្ត​កោះកុង​ ព្រះសីហនុ​ កំពត និង​ខេត្ត​កែប​មាន​សីតុណ្ហភាព​អប្បបរមា​ ពី​២១-២៣​ អង្សាសេ​ និង​អតិបរមា​ ៣០-៣២ អង្សាសេ​។

...ស្ថានភាព​អាកាស​ធាតុ​នៅ​កម្ពុជា​នឹង​ចាប់​ផ្ដើម​ចុះ​ត្រជាក់​ដល់​ ១៥-​១៧​ អង្សាសេ ​​​ចាប់​ពី​ថ្ងៃ​១៧​ ខែ​ធ្នូ​នេះ​...
ក្រសួង​ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​សាធារណ​ជន​​ជា​ពិសេស​វីរ​កង​ទ័ព​ដែល​កំពុង​ឈរ​ជើង​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា​-ថៃ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​ស្ថានភាព​​អាកាស​ធាតុ​ដែល​ចុះ​ត្រជាក់​នេះ​៕​

អត្ថបទ ៖ ចាន់ សុខ នាង​​​​​​​​​

ស្ថានភាពប្រែប្រួល! ការរុករក យន្តហោះ AirAsia QZ8501 ត្រូវផ្អាកសិន (UPDATE ចុងក្រោយបង្អស់)

226 LIKES
4 COMMENTS
អាទិត្យ ២៨ ធ្នូ, ២០១៤ ម៉ោង ២១:៣៦
UPDATE ចុងក្រោយ: ការវិវឌ្ឍន៍មកទល់ម៉ោងនេះ ក្នុងការរុករក យន្តហោះ AirAsia ជើងហោះហើរ QZ8501 ត្រូវបានមន្ត្រីមានសមត្ថកិច្ច បញ្ជាឲ្យធ្វើការផ្អាកសិន ក្រោយពីប្រតិបត្តិការនេះ បានចាប់ផ្តើម តាំងពីព្រឹកថ្ងៃអាទិត្យនេះ មកម៉្លេះ លើផ្លូវហោះហើរ ពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់ សឹង្ហបុរី។
ប្រភពព័ត៌មានពី foxnews បានឲ្យដឹងថា ក្រុមជួយសង្គ្រោះនឹងបន្ត ការស្វែងរកឡើងវិញ នៅព្រឹកថ្ងៃច័ន្ទ ព្រោះវេលានេះ យប់ណាស់ទៅហើយ។
ប្រភពបានបន្ថែម ឲ្យដឹងផងដែរថា នៅក្នុងខណៈពេល ដែលមិនទាន់ បាត់ការទាក់ទង តែ ១១នាទីប៉ុណ្ណោះ អ្នកបើកយន្តហោះ បានសុំផ្លាស់ប្តូរ ទិសដៅនៃគោលចរហោះហើរ ដោយងាកមកឆ្វេង និង បន្ថែមកម្ពស់ហោះហើរ ចំនួន ៣៤,០០០ ហ្វីត ទៀត ដើម្បីគេចពីពពក ដែលអាចជា ឧបសគ្គរារាំង ដល់ការហោះហើរបាន។ តាមការបញ្ជាក់ឲ្យដឹងថា ពពកទាំងនោះ ចេញមកពីព្យុះដ៏សែនក្រាស នៅក្នុងតំបន់ដែល បានបាត់ការទាក់ទងនោះ ហើយបើសិនជា យើងក្រឡេកមើលរូបភាព ផ្កាយរណបខាងក្រោម នឹងដឹងបានថា ទីនោះ មានពពកក្រាសៗ កំរិតណា៕ Khmerload នឹង Update ព័ត៌មានថ្មីៗ ជូនដល់ប្រិយមិត្ត បានជ្រាប ជាបន្តបន្ទាប់ទៀត...

Tuesday, December 23, 2014

កូរ៉េខាងជើង​ដាច់​​អ៊ីនធឺណិត​ទាំងអស់​ ក្រោយពី​អាមេរិក​ប្រកាស​ចាត់វិធានការ​លើ ករណី​វាយ​ប្រហារ​លើ​ក្រុមហ៊ុន Sony Pictures​

កន្លែងប្រើអ៊ីនធឺណិត​របស់មន្រ្តីកូរ៉េខាងជើងប្រភព៖​ nbcnews.com
បណ្ដាញ ​អ៊ីនធឺណិត​កូរ៉េខាងជើង បាន​ដាច់​ទាំងស្រុង កាល​ពី​ថ្ងៃ​ចន្ទ ក្រោយពេល​ ល្បឿន​អ៊ីនធឺណិត​ខ្សោយ​ទៅៗ​អស់​ជាច្រើន​ម៉ោង​រួចមក ដែល​ប្រការ​នេះ គឺ​អាច​មក​ពី​ការ​វាយប្រហារ​ណាមួយ​តាម​ប្រព័ន្ធ​​អ៊ីនធឺណិត។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន Dyn Researchដែល​ជា​ភ្នាក់ងារ​ជំនាញ​ផ្នែក​វិភាគ​ ប្រព័ន្ធ​អ៊ីនធឺណិត។

បញ្ហា​ដាច់​បណ្ដាញ​អ៊ីនធឺណិត​នេះ គឺ​ កើត​ឡើង​ក្រោយ​ពេល​ដែល សហរដ្ឋអាមេរិក​បាន​និយាយ​ដាក់​កូរ៉េខាងជើង​ចំៗ​ថា នឹង​ចាត់​វិធាន​ការ​ឲ្យ​សមស្រប​ទៅ​នឹង​ សកម្មភាព​លួច​ទិន្នន័យ​ជាច្រើន​របស់​ក្រុមហ៊ុន Sony Pictures ដែល​អាមេរិក​ចោទ​ថា ជា​ស្នាដៃ​របស់​កូរ៉េខាងជើង។

យ៉ាងណាក៏ដោយ​ គេ​មិន​ទាន់​មាន​ភស្តុតាង​ថា អាមេរិក​ជា​អ្នក​បង្ក​បញ្ហា​នេះ ដល់​កូរ៉េខាងជើង​នៅ​ឡើយ​ទេ ហើយសហរដ្ឋអាមេរិកក៏​មិន​បញ្ជាក់​ថា ខ្លួន​ជា​អ្នក​នៅ​ពី​ក្រោយ​ចំពោះការ​ផ្តាច់​ប្រព័ន្ធ​អ៊ីនធឺណិតនោះដែរ តែ​គ្រាន់តែ​ទាមទារ​ឲ្យ​មាន​សំណង​ចំពោះ​ការខូចខាត​របស់​ក្រុមហ៊ុន Sony Pictures។
...កូរ៉េខាងជើង​​៖ ​​បើ​អាមេរិក​មិន​​សហការ​​ជា​មួយ​យើង​រឿង​​ Hack ​ក្រុមហ៊ុន​ Sony ​ទេ​ ​នឹង​​មាន​បញ្ហា​ធំ​...
ប្រទេស​កូរ៉េខាងជើង ជា​ប្រទេស​មួយ​ដែល​មាន​ការ​រឹតត្បិត​បំផុត​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ពោល​គឺ​មាន​តែ​មន្ត្រី​ធំៗ និង អ្នកជំនាញ​ប៉ុណ្ណោះ​ដែល​ប្រើប្រាស់​ច្រើន ចំណែក​ប្រជាពលរដ្ឋ​ទូទៅ​នោះ មិន​ងាយ​បាន​ប្រើ​ឡើយ។ លើស​ពី​នេះ​ទៀត រាល់​ព័ត៌មាន​ផ្សេងៗ​ដែល​មាន​នៅ​ប្រព័ន្ធ​អ៊ីនធឺណិត​ គឺ​សុទ្ធតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង ហើយ​ព័ត៌មាន​ពី​ក្រៅ​មិន​អាច​ចូល​ក្នុង​ប្រទេស​នេះ​ដោយ​ងាយ​ឡើយ។

សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​របស់​ចិន​ឈ្មោះថា China United Network Communications Group Co., Ltd គឺ​ជា​អ្នកផ្គត់ផ្គង់​អ៊ីនធឺណិត​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កូរ៉េខាងជើង ដាច់​អ៊ីនធឺណិតទេ៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ nytimes.com &phys.org