៥ គន្លឹះបង្រៀនកូនៗរបស់លោកអ្នកឲ្យចេះរកលុយ និង ចេះគ្រប់គ្រងហិរញ្ញវត្ថុឲ្យហើយ!
១) ដាក់កូនជ្រូកសន្សំប្រាក់នៅបន្ទប់គេងការ ដាក់កូនជ្រូកសន្សំប្រាក់នៅក្នុងបន្ទប់គេង គឺជាជម្រើសដ៏ល្អមួយសម្រាប់ប្រៀនកូនៗរបស់អ្នកឲ្យចេះសន្សំ ប្រាក់។ អ្នកត្រូវដើរតួសំខាន់នៅក្នុងរឿងនេះដើម្បីទាក់ទាញក្រសែភ្នែក កូនៗរបស់អ្នកយកគំរូតាមប្រៀបដូចជាយកចិត្តទុកដាក់ទៅនឹង កូនជ្រូកនេះ ឲ្យតម្លៃវាខ្លាំង និង ដាក់ប្រាក់មួយថ្ងៃម្តងៗ។ នេះនឹងធ្វើឲ្យពួកគេចងចាំ និង ចាប់ផ្តើមរៀនសូត្រពីការសន្សំប្រាក់។
២) បង្រៀនលក់ព្យាយាម និង សាកល្បងឲ្យកូនៗរបស់អ្នកសាកលក់ផលិតផលអ្វីមួយដូចជា ផ្លែឈើ ចាប់ហួយ ឧបករណ៍ចាស់ៗ និង ផលិតផលតូចតាចមួយចំនួនទៀតនៅខាងមុខផ្ទះរបស់អ្នក។ វាមិនមែនជាអ្វីដែលអ្នកត្រូវដាក់កំហិតដល់ពួកគេនោះទេ តែគ្រាន់តែធ្វើឲ្យពួកគេចេះរៀនលក់ ចេះរកលុយ និង រកវិធីសាស្ត្រទាក់ទាញអតិថិជនដោយខ្លួនឯងប៉ុណ្ណោះ។ សកម្មភាពនេះពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេនឹងកាន់តែដុះគំនិតរកស៊ីល្អប្រសើរឡើង ហើយនៅពេលធំដឹងក្តី ពួកគេនឹងមានបទពិសោធន៍ពេញខ្លួនតែម្តង។
៣) កំណត់ផែនការចំណាយរបស់ពួកគេនៅទីនេះអ្នក ត្រូវឲ្យកូនៗរបស់អ្នកអង្គុយចុះ ហើយសន្ទនាជាមួយពួកគេពីប្រាក់ដែលត្រូវចំណាយ ដើម្បីធ្វើឲ្យពួកគេចេះមានទំនួលខុសត្រូវមិនចាយវាយខ្ជះខ្ជាយ។ អ្នកអាចបង្ហាញពីផែនការចំណាយដ៏មានប្រសិទ្ធភាព ដោយមិនត្រូវឲ្យពួកគេធ្វើតាមអំពើចិត្តនោះទេ ឬ សាកល្បងបង្ហាញពីពួកគេពីខ្ទង់ចំណាយរបស់អ្នកជារៀងរាល់ថ្ងៃ ដូចជា អាហារ ស្លៀកពាក់ សិក្សា និង សម្ភារៈគេហដ្ឋានជាដើម។ នេះនឹងធ្វើឲ្យពួកគេចេះចាប់ផ្តើមគ្រប់គ្រងហិរញ្ញវត្ថុបានល្អ ប្រសើរ។
…គន្លឹះចំនួន ៦ ធ្វើឲ្យការគិតរបស់អ្នកក្នុងឆ្នាំ ២០១៥ នេះ កាន់តែឆ្លាតជាងមុន…
៤) បង្រៀនពួកគេឲ្យចេះសន្សំនៅតូចៗពួកគេ មិនមានលទ្ធភាពរកប្រាក់ចំណូលបាននោះទេ ហេតុដូច្នេះបើអ្នកមានប្រាក់ជារង្វាន់ដល់ពួកគេ អ្នកគួរតែធ្វើឲ្យពួកគេយកប្រាក់នោះទៅសន្សំទុក។ តែបើពួកគេចេះរកលុយដោយខ្លួនឯងបានទៀតគឺកាន់តែប្រសើរ ហើយអ្នកត្រូវតែឈរនៅពីក្រោយដើម្បីបង្ហាញផែនការសន្សំដល់ពួកគេ។ អ្នកអាចទិញកូនជ្រូកសន្សំប្រាក់ឲ្យពួកគេចំនួន២ ដូចជា កូនជ្រូកសម្រាប់សន្សំប្រាក់ទុក និង កូនជ្រូកសម្រាប់ចំណាយទិញសម្ភារៈផ្សេង ហើយបន្ទាប់មកឲ្យពួកគេដាក់ប្រាក់ចូលទៅក្នុងកូនជ្រូកសន្សំ ប្រាក់ទាំងនេះ។
៥) លើកទឹកចិត្តឲ្យចេះរកលុយបន្ថែមកូនៗ របស់អ្នកអាចចាយប្រាក់ខ្ជះខ្ជាយដែលនេះទាមទារឲ្យអ្នកចេះ អន្តរាគមន៍កំណត់ការចំណាយរបស់ពួកគេ។ អ្នករកជួយពួកគេបានដូចជា ឲ្យពួកគេចេះធ្វើការងារផ្ទះ និងខិតខំរៀនសូត្រដើម្បីទទួលបានប្រាក់រង្វាន់ជាដើម។ ក្រៅពីនេះ បើកូនៗរបស់អ្នកអាចចេះលក់ផលិតផលផ្សេងៗបានទៀតនោះ វាកាន់តែប្រសើរ ទោះបីជាពួកគេរកប្រាក់ចំណូលបានតិចក្តីច្រើនក្តី អ្នកត្រូវលើកទឹកចិត្តពួកគេឲ្យរកលុយបន្ថែមទៀតកាន់តែច្រើនឡើង។ នេះហើយជាគំនិតស្វែងរកលុយនៅពេលដែលពួកគេធំដឹងក្តី៕
ប្រែសម្រួល៖ ខេវិន
No comments:
Post a Comment