ដំបូន្មានពីរឃ្លារបស់មហាសេដ្ឋី Warren Buffet ធ្វើឱ្យអ្នកវិនិយោគកាន់តែមានឡើងៗ
លោកមហាសេដ្ឋី Warren Buffet តែងតែផ្ដល់ដំបូន្មានអំពីការវិនិយោគ គន្លឹះនៃការរកស៊ី និងការលើកទឹកចិត្តមនុស្សឱ្យប្រឹងប្រែងរកស៊ីជាច្រើន។ ថ្ងៃនេះវិញ TheBNEWS សូមនាំយកដំបូន្មានពីរឃ្លា យ៉ាងខ្លីរបស់លោកដែលធ្វើឱ្យអ្នកវិនិយោគ ឬ អ្នករកស៊ី កាន់តែមានឡើងៗ។…ការងារ៧ យ៉ាងដែលមហាសេដ្ឋី Warren Buffett ធ្វើ ដើម្បីសន្សំលុយទុក ៥៣ ០០០ដុល្លារ នៅអាយុ ១៦ឆ្នាំ…
១) រៀនពីការសន្សំ (Learn to save)
មហាសេដ្ឋីរូបនេះ បានចែករំលែកការយល់ឃើញរបស់លោកនៅក្នុងកម្មវិធីទូរទស្សន៍មួយ កាលពីឆ្នាំទៅមិញ។ លោកបានថ្លែងដូច្នេះថា ៖«ខ្ញុំគិតថា កំហុសដ៏ធំគឺមនុស្ស មិនរៀនពីទម្លាប់នៃការសន្សំឱ្យបានត្រឹមត្រូវតាំងពីដំបូង ព្រោះថា ការសន្សំ គឺជាទម្លាប់មួយ»។ លោកបានបន្ថែមទៀតថា កំហុសធំមួយទៀតនោះគឺថា ការព្យាយាមចង់មានលឿនពេក។ លោកពោលដូច្នេះ ៖«វាពិតងាយស្រួល បើយើងចង់ក្លាយជាអ្នកមានសន្សឹម ប៉ុន្តែវាមិនងាយស្រួលនោះទេបើចង់មានឆាប់ពេកនោះ»។
២) នៅពេលតម្លៃភាគហ៊ុនធ្លាក់ កុំលក់ គឺត្រូវទិញបន្ថែម (When a stock price falls, buy, don’t sell.)
ការលើកឡើងនៅពេលនេះ គឺមិនមែនជារឿងចៃដន្យនោះទេ។ លោកបានទាញចេញពីបទពិសោធន៍របស់លោកផ្ទាល់។ កាលពីឆ្នាំមុន លោកបានខាតបង់អស់ ២ពាន់លានដុល្លារក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីតម្លៃ ភាគហ៊ុន ក្នុងគម្រោងវិនិយោគធំៗរបស់លោកមួយចំនួនបានធ្លាក់ចុះព្រម គ្នា។ លោកធ្លាប់មានប្រសាសន៍ប្រាប់សារព័ត៌មាន CNBC ថា វិនិយោគិន ដែលចូលចិត្តលោតពីលើកប៉ាល់ ដែលលោកចង់សំដៅទៅលើវិនិយោគិនសម្រេចចិត្តលក់ភាគហ៊ុននៅពេល តម្លៃធ្លាក់ចុះ គឺបានធ្វើឱ្យខ្លួនឯងបាត់ឱកាស ដើម្បីស្រង់ដើម ឬបានចំណេញមកវិញ នៅពេលតម្លៃភាគហ៊ុនកើនឡើងបន្ទាប់ពីលក់ហើយ៕
No comments:
Post a Comment