ចង់ធ្វើជាសហគ្រិនបើមិនយល់ដឹងច្រើន ចងចាំច្បាប់៣នេះក៏ប្រសើរដែរ!
សហគ្រិនថ្មីថ្មោង ឬ ម្ចាស់អាជីវកម្មទូទៅគួរតែចងចាំច្បាប់៣ សំខាន់ៗនេះនៅលើផ្លូវអាជីវកម្មរបស់លោកអ្នក ដែលផ្ដោតជាអាទិភាពទៅលើភាពជាអ្នកដឹកនាំ ការគិតឲ្យបានល្អិតល្អន់ និង មានស្មារតីពិតប្រាកដភាពជាសហគ្រិន។
១) មានការទំនួលខុសត្រូវខ្ពស់
នៅពេលដែលអ្នកក្លាយជាសហគ្រិន ការទទួលខុសត្រូវរបស់ត្រូវមានកម្រិតខ្ពស់បំផុតទោះបីជាត្រូវបរាជ័យ ឬ ជោគជ័យយ៉ាងណាក៏ដោយ។ អ្នកត្រូវស្វែងយល់ពីអ្វីដែលជាតម្រូវការ និង ការចង់បានរបស់អតិថិជន កសាងទំនាក់ទំនងដ៏រឹងមាំទៅវិញទៅមកទាំងនៅក្នុង និង ក្រៅក្រុមហ៊ុន។ នេះទាមទារឲ្យអ្នកមានការអភិវឌ្ឍជាលំដាប់ក្នុងនាមជាអ្នកដឹកនាំនាសតវត្សទី២១នេះ ដើម្បីធ្វើជាការពឹងអាស្រ័យពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់ទាំងអ្នកចូលធ្វើការថ្មី អ្នកធ្វើការចាស់ និង អ្នកដែលចាកចេញទៅ។
...ហេតុផលចំនួន៧ បញ្ជាក់ថា ហេតុអ្វីបានជាលោកអ្នកត្រូវចាប់ផ្តើមធ្វើអាជីវកម្មនៅឆ្នាំ ២០១៥នេះ?...
២) ដាក់វិន័យឲ្យខ្លួនឯងជាកំហិត
ការសិក្សារៀនសូត្រមិនចេះចប់ គឺជាអ្វីដែលសហគ្រិនគ្រប់រូបត្រូវមាន ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ គោរពពេលវេលា អតិថិជន បុគ្គលិក រួមទាំងការរៀបចំអត្តចរិតឲ្យសមសួនជាសហគ្រិន គឺជាករណីយកិច្ចដ៏ចាំបាច់របស់អ្នក។ ក្រៅពីនេះ អ្នកត្រូវចងចាំថា អ្នកត្រូវធ្វើឲ្យអាជីវកម្មរបស់អ្នកទៅជាកន្លែងមួយដ៏សំបូរបែប និង ជាប្រភពធនធានផលិតផល ឬ សេវាកម្មដែលអតិថិជនអាចរកឃើញដោយមិនចេះនឿយណាយ។
៣) មានមហិច្ឆតា
បើគ្មានមហិច្ឆតាទេ ចូរកុំធ្វើអាជីវកម្មល្អជាង តែបើចង់ធ្វើហើយនោះ ដាច់ខាតត្រូវមានមហិច្ឆតាថា អ្នកចង់ក្លាយជាសហគ្រិនបែបណានៅពេលអនាគត? ដឹកនាំអាជីវកម្មទៅតាមផ្លូវណា? ចង់សម្រេចនៅពេលណា? យ៉ាងណាមិញ អ្នកអាចជួបបញ្ហាច្រើននៅពេលដែលអ្នកបានឈានជើងចូលក្នុងសមរភូមិអាជីវកម្មដំបូង។ ប៉ុន្តែ កុំបោះបង់មហិច្ឆតារបស់អ្នក ហើយត្រូវជឿជាក់ថា ចក្ខុវិស័យ និង គោលដៅអាជីវកម្មរបស់អ្នកនឹងអាចក្លាយជាការពិតនៅថ្ងៃខាងមុខបាន៕
ប្រែសម្រួល៖ ខេវិន

ប្រភព៖ Entrepreneur
No comments:
Post a Comment