កៅឆាយដើមឆ្នាំ ប្រេងឆៅ និងមាសឡើងថ្លៃភ្លែត
នៅ ព្រឹកថ្ងៃសុក្រនេះ មាសឡើងថ្លៃស្រឺតៗ បន្ទាប់ពីប្រេងឆៅបានឡើងថ្លៃវិញ។ មាសឡើងថ្លៃ ក៏មិនឡើងថ្លៃខ្លាំងពេកដែរ ព្រោះត្រូវប្រាក់ដុល្លារសង្កត់កជាប់។ មាសតាមហាងឆេងលក់ចេញព្រឹកនេះ ឡើងថ្លៃ ០,៤% គឺមួយអោនថ្លៃ ១១៨៦,៧៥ ដុល្លារ (មួយដំឡឹងថ្លៃ ១៤២៩,៨១ ដុល្លារ) គិតត្រឹមម៉ោង ០០:៣០ ម៉ោងសកលត្រូវនឹងម៉ោង ៧:៣០ ព្រឹកនៅព្រះរាជាណាចក្រកម្ពុជា។ប្រេងឆៅតាមហាងឆេងនៅសហរដ្ឋអាមេរិកថ្លៃមួយបារ៉ែល ៥៥,១១ ដុល្លារ គឺឡើងថ្លៃបន្តិចធៀបនឹងពេលបើកផ្សារលក់កាលពីម្សិលមិញ។ ប្រេងឆៅឡើងថ្លៃបែបនេះអាស្រ័យដោយសារសហរដ្ឋអាមេរិករលស់អស់ប្រេង សន្ធឹកពីក្នុងស្តុក។
សូមបញ្ជាក់ថាប្រសិនបើប្រេងឡើងថ្លៃ មាសក៏ឡើងថ្លៃដែរ ដើម្បីទប់កុំឲ្យតម្លៃទំនិញនៅលើទីផ្សារឡើងថ្លៃពេក ព្រោះកាលណាប្រេងឡើងថ្លៃ នាំឲ្យទំនិញនៅលើទីផ្សារក៏ឡើងថ្លៃ ដោយសារគ្រប់មធ្យោបាយផលិតកម្ម និងឧស្សាហកម្មតូចធំ ត្រូវការប្រើប្រេងទាំងអស់។
អំពីសន្ទស្សន៍តម្លៃមាស អត្រាប្ដូរប្រាក់ និងប្រេងឆៅ
ប្រេងឆៅ មួយបារ៉ែល (១៥៩ លីត្រ) = ៥៣,២៧ (ហាងឆេង West Texas នៅសហរដ្ឋអាមេរិក) – ៥៧,៣៣ ដុល្លារ (ហាងឆេង Brent នៅអឺរ៉ុប)
មាស ៨ជី ៣ហ៊ុន = ១១៨៤,១ ដុល្លារ ដុល្លារ (១ដំឡឹង = ១៤២៦,៦២ ដុល្លារអាមេរិក) (តាមហាងឆេង Comex នៅសហរដ្ឋអាមេរិក)
វៀតណាម ៖ មាស ៨ជី ៣ហ៊ុន = ១១៨៤,៩៨ ដុល្លារ (មួយដំឡឹង = ១៤២៧,៦៨ ដុល្លារអាមេរិក)
ថៃ ៖ មាស ៨ជី ៣ហ៊ុន = ១១៨៤,៦ ដុល្លារ (មួយដំឡឹង = ១៤២៧,២២ ដុល្លារអាមេរិក)
ឥណ្ឌូណេស៊ី ៖ មាស ៨ជី ៣ហ៊ុន = ១១៨៤,៩ ដុល្លារ (មួយដំឡឹង = ១៤២៧,៥៩ ដុល្លារអាមេរិក)
អត្រាប្ដូរប្រាក់តាមទីផ្សារអន្តរជាតិ ថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០១៥ (ម៉ោង ៩:១៥ ព្រឹកនៅព្រះរាជាណាចក្រកម្ពុជា)
មួយដុល្លារអាមេរិក = ៤០៧៥ រៀល (តាមអត្រាប្ដូរប្រាក់ផ្លូវការកំណត់ដោយធនាគារជាតិនៃកម្ពុជា ថ្ងៃ ទី ខែ ឆ្នាំ២០១៥)
មួយដុល្លារអាមេរិក = ៣២,៩៦៥ បាត (ថៃ)
មួយដុល្លារអាមេរិក = ២១៣៩១,៥ ដុង (វៀតណាម)
មួយដុល្លារអាមេរិក = ០,៨២៩៣ អឺរ៉ូ (១អឺរ៉ូ = ១,២០៥៨ ដុល្លារអាមេរិក)
មួយដុល្លារអាមេរិក = ១១០៥,២៨ វុន (កូរ៉េខាងត្បូង)
មួយដុល្លារអាមេរិក = ១,២២៩៧ ដុល្លារអូស្ត្រាលី
មួយដុល្លារអាមេរិក = ៧,៧៥៥៤ ដុល្លារហុងកុង
មួយដុល្លារអាមេរិក = ១,១៦៣៦ ដុល្លារកាណាដា
មួយដុល្លារអាមេរិក = ១,៣២៦៨ ដុល្លារសិង្ហបុរី
មួយដុល្លារអាមេរិក = ១២០,៤ យ៉េន (ជប៉ុន)
មួយដុល្លារអាមេរិក = ៦,២២៦៧ យ័ន្ត (ចិន)
...ហាងឆេងមាស អត្រាប្ដូរប្រាក់ និងប្រេងឆៅ ថ្ងៃចុងក្រោយឆ្នាំ២០១៤ ឡើងចុះយ៉ាងម៉េចខ្លះ?...
កំណត់សម្គាល់ : តួលេខខាងលើ ស្រង់ពីអត្រាលក់ចេញ និងប្ដូរប្រាក់តាមហាងឆេងអន្តរជាតិ គិតត្រឹមម៉ោង ៩:១៥ ព្រឹកថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០១៥ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។ ហាងឆេងនេះប្រែប្រួលគ្រប់វិនាទី អាស្រ័យលើចរន្តនយោបាយអន្តរជាតិ និងស្ថានភាពសេដ្ឋកិច្ចពិភពលោក។ ដូចនេះ គេហទំព័រ TheBNEWS នឹងបន្តតាមដានហាងឆេងតាមគេហទំព័រអន្តរជាតិ ដើម្បីធ្វើបច្ចុប្បន្នភាព (Update) រៀងរាល់ម៉ោង ឬរាល់ ៣០ នាទីម្ដង៕
ដោយ៖ អន សំអាង
ប្រភព៖ nasdaq.com - marketwatch.com - bloomberg.com - Reuters.com
No comments:
Post a Comment