Tuesday, September 27, 2016
Monday, September 26, 2016
គួច ម៉េងលី៖ ឡើងកុំអឿ តឿកុំទាប
ពាណិជ្ជកម្ម កម្ពុជា បានដកស្រង់សម្ដីដ៏មានន័យមួយចំនួនរបស់លោកឧកញ៉ា គួច ម៉េងលី ដែលលោកបានចងក្រងជាសៀវភៅ ដែលមានចំណងជើងថា ទស្សនៈអាជីវកម្ម ក្នុងនោះលោកឧកញ៉ាបានលើកឡើងថា៖
អ្នកជំនួញជោគជ័យ គឺជាបុគ្គលកាច់បំបាក់បាននូវភាពអំនួតរបស់ខ្លួន
អ្នកជំនួញជោគជ័យភាគច្រើន គឺជាបុគ្គលកាច់បំបាក់បាននូវភាពអំនួតរបស់ខ្លួន មានន័យថា ជាបុគ្គលដែលគ្មាអំនួតនិយមនៅក្នុងខ្លួន។ បុគ្គលជាអ្នកដឹកនាំដែលមមានអំនួត សំដៅលើអ្នកដឹកនាំខ្លះ ដើរពឺងទ្រូង អំនួត មោទនភាពជ្រុលនិយម ខណៈដែលគេបានធ្វើជាថៅកែក្រុមហ៊ុន ឬគ្រាន់តែមានឈ្មោះជាប្រធាន តែនេះគ្រាន់តែជាឈ្មោះតំណាង ប៉ុណ្ណោះ។ ដូច្នេះ ដើម្បីកាច់បំបាក់បាននូវភាពអំនួត យើងត្រូវមានឥរិយាបថថ្លៃថ្នូរ ហើយត្រូវមានអារម្មណ៍ថា ដឹកនាំគេដើម្បីឲ្យគេអភិវឌ្ឍ។
ឡើងកុំអឿ តឿកុំទាប
លោកឧកញ៉ា បានផ្ដល់អនុសាសន៍ថា “ឡើងកុំអឿ តឿកុំទាប” ដោយពន្យល់ថា បើនរណាម្នាក់ធ្វើខុសអី្វមួយ ជាមេដឹកនាំត្រូវចេះណែនាំគេ សូមកុំច្រត់ចង្កេះបញ្ជា ត្រូវចេះដាក់ខ្លួន ត្រូវចេះស្រឡាញ់គេ ត្រូវយល់ពីគំនិតគេ និងត្រូវដឹកនាំបង្ហាញឲ្យគេធ្វើ មានន័យថា ធ្វើអ្វីក៏ដោយធ្វើក្នុងនាមជាគំរូ។
យកអ្នក ៥ ធ្វើបាន ១០ តែកុំយកអ្នក ១០ ធ្វើបានតែ ៥
ពាក្យមួយឃ្លានេះ លោកឧកញ៉ា យកអ្នក ៥ ធ្វើបាន ១០ តែកុំយកអ្នក ១០ ធ្វើបានតែ ៥” មកធ្វើការបកចង់ផ្ដល់ដំបូន្មានទៅដល់អ្នកដឹកនាំក្រុមហ៊ុននានា ក្នុងការធ្វើការជ្រើសរើសបុគ្គលិកឲ្យបានត្រឹមត្រូវ។ លោកឧកញ៉ាបានឲ្យដឹងថា មានមនុស្សមួយចំនួនមានចំណេះដឹងខ្ពស់ ហើយថែមទាំងមានភាពថ្លៃថ្នូរ មិនវាយឫក មានភាពទន់ភ្លន់ រួសរាយរាក់ទាក់ គួរឲ្យប្រពៃ មានន័យថា មនុស្សប្រភេទនេះ ចេះតែ ៥ទេ ប៉ុណ្ណោះតែអាចធ្វើបាន ១០៕
***http://business-cambodia.com***
Jack Ma៖ ក្លាយជាមហាសេដ្ឋី មានភាពឈឺចាប់ខ្លាំងណាស់
September
24, 2016
មហាសេដ្ឋីមាឌល្អិតពូកែវេហាស័ព្ទជាមួយនឹងទ្រព្យសម្បត្តិជិត ២៧ ពាន់លានដុល្លារអាមេរិកគឺលោក Jack Ma បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីពេលថ្មីៗកន្លងមកនេះថា៖ «ក្លាយជាមហាសេដ្ឋីមានភាពឈឺចាប់ខ្លាំងណាស់ ខ្ញុំមិនសូវមានអារម្មណ៍សប្បាយចិត្តសោះ»។
មហាសេដ្ឋីមាឌល្អិតរូបនេះ បាននិយាយថា
ខែនេះខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តទាល់តែសោះ ខ្ញុំគិតថា ខ្ញុំមានសម្ពាធច្រើនពេកហើយ ។ ប៉ុន្តែពេលខ្លះ ខ្ញុំព្យាយាមធ្វើអោយខ្លូនខ្ញុំមានភាពសប្បាយរីករាយ
ព្រោះខ្ញុំដឹងថា បើខ្ញុំមិនសប្បាយចិត្ត
អ្នកធ្វើការជាមួយខ្ញុំក៏មិនសប្បាយចិត្ត ម្ចាស់ភាគហ៊ុនរបស់ខ្ញុំក៏មិនសប្បាយចិត្ត ហើយអតិថិជនរបស់ខ្ញុំក៏មិនសប្បាយចិត្តដែរ» ។
លោក Jack Ma បានមានប្រសាសន៍ថា ចាប់ពីក្រុមហ៊ុនរបស់លោកបោះផ្សាយមូលបត្រជាសាធារណៈ
(IPO) ដែលមានតម្លៃរហូតដល់
២៥ពាន់លានដុលា្លរអាមេរិកនោះ បានចាប់ផ្តើមមានភាពតប់ប្រមល់ច្រើន (stress) ។ លោកថា ប្រហែលជា ផ្សារភាគហ៊ុនកើនឡើងខ្លាំង ហើយមនុស្សជាច្រើនចាប់ផ្តើមមានការរំពឹងខ្ពស់លើលោកអ្នក ឬមួយក៏ខ្ញុំគិតច្រើនពីអនាគត
ហើយនៅមានរឿងរ៉ាវជាច្រើនទៀតដែលត្រូវព្រួយបារម្ភ ។ លោក Jack Ma បានសង្កត់ធ្ញន់ថា តម្លៃនៃការបោះផ្សាយមូលបត្រ (IPO) គឺវាអស្ចារ្យខ្លាំងណាស់
ហើយខ្ញុំក៏សប្បាយចិត្តជាមួយលទ្ធផលនេះដែរ ។ ប៉ុន្តែបើនិយាយអោយស្មោះត្រង់ នៅពេលដែលមនុស្សមានក្តីរំពឹងចំពោះអ្នកខ្លាំងពេក អ្នកក៏ត្រូវតែមានទំនួលខុសត្រូវច្រើនដែរ
។
ម្យ៉ាងវិញទៀត
លោក Jack Ma ធ្លាប់បាននិយាយថា កាលលោកនៅក្រ
លោកសប្បាយចិត្តជាងឥឡូវ ។ លោកថា កាលខ្ញុំរកលុយបាន ១២ដុល្លារក្នុង ១ខែ គឺជាពេលដែលខ្ញុំរីករាយបំផុតក្នុងជីវិតដែលខ្ញុំធា្លប់បានជួប។
លោក Jack Ma បានពន្យល់ថា នៅពេលដែលអ្នកមិនមានលុយច្រើន អ្នកនឹងមិនដឹងពីរបៀបនៃការចាយវាយនោះទេ។ ប៉ុន្តែនៅពេលដែលអ្នកក្លាយជាសេដ្ឋីពាន់លាន អ្នកនឹងមានទំនួលខុសត្រូវក៏ច្រើនដែរ ជាពិសេសគឺត្រូវទទួលខុសត្រូវជាមួយម្ចាស់ភាគហ៊ុនដ៏ច្រើន។
លោក បានពន្យល់ទៀតថា “បើអ្នកមានលុយតិចជាង ១ លានដុល្លារ អ្នកប្រាកដជាដឹងពីរបៀបនៃការចំណាយលុយនោះ តែបើអ្នកមានលុយ១ពាន់លានដុល្លារ លុយនោះមិនមែនជារបស់អ្នកទេ តួយ៉ាងដូចខ្ញុំអញ្ចឹង លុយដែលខ្ញុំមានខ្ទង់ពាន់លានដុល្លារនៅសព្វថ្ងៃនេះ
មិនមែនជាលុយរបស់ខ្ញុំទេ វាជាការទទួលខុសត្រូវរបស់ខ្ញុំទៅវិញទេ”។
នេះមិនមែនជាលើកទីមួយទេដែលលោក Jack Ma និយាយអំពីបន្ទុករែកពន់របស់សេដ្ឋីពាន់លានដូចជារូបលោក។ លោកធា្លប់បាននិយាយក្នុងកម្មវិធី CNN Money ដែរថា បុគ្គលណាដែលមានលុយ ១ លានដុល្លារ គឺជាអ្នកមានសំណាង ប៉ុន្តែ
បើអ្នកមានចាប់ពី១០ លានដុល្លារឡើងទៅ អ្នកទទួលបញ្ហាក៏កាន់តែច្រើនដែរ៕
***http://business-cambodia.com***
***http://business-cambodia.com***
Tuesday, April 5, 2016
អត្តចរិក៧យ៉ាងដែលអ្នកគួរអនុវត្តតាមបុគ្គលជោគជ័យ
លោក elon musk theverge.com
រាល់ថ្ងៃនេះតែមនុស្សប៉ុន្មានអ្នកដែលកំពុងជោគជ័យ
ការជោគជ័យភាគច្រើនគឺកើតចេញពីទម្លាប់ច្រើនជាងការកើតចេញពីឱកាស។
ខាងក្រោមនេះគឺជាទម្លាប់ទាំង៧
ដែលជួយឲ្យបុគ្គលទាំងនោះជោគជ័យក្នុងការសម្រេចគោលដៅរបស់ពួកគេ៖
១- ខិតខំធ្វើការ
Michael Jordan៖« ខ្ញុំតែងតែជឿជាក់ថា ប្រសិនបើខ្ញុំខិតខំធ្វើការ នោះនឹងទទួលបានលទ្ធផលមកវិញ»
ដើម្បីទទួលបានជោគជ័យ អ្នកត្រូវបំភ្លេច តែរឿងធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាអ្នកមានឆាប់រហ័ស។ អ្នកត្រូវផ្តោតទៅលើអ្វី ដែលពិតជានឹងធ្វើឲ្យអ្នកទទួលបានជោគជ័យ ហើយនោះគឺជាការខិតខំធ្វើការ។ អ្នកត្រូវតែចំណាយពេលវេលា និងភាពហត់នឿយដើម្បីទទួលភាពជោគជ័យ ការតស៊ូ ឆន្ទៈ ដើម្បីធើ្វការ នោះនឹងនាំអ្នកសម្រេចបានគោលដៅជាក់ជាមិនខាន។
២- បង្កើតផែនការយុទ្ធសាស្ត្របន្តបន្ទាប់
Neal Goldman នាយកប្រតិបត្តិ និងជាស្ថាបនិកRelSci៖« ចំណាយពេលរបស់អ្នកក្នុងការសម្រេចចិត្តទៅលើអ្វីដែលជាឱកាសដើម្បីបន្ត ហើយបន្តទៀត ដែលប្រៀបដូចជាហ្វូងចចកបណ្តាក់គ្នា។»
មនុស្សល្បីល្បាញដូច Eminem និង J.K Rowling បង្កើតនូវគន្លឹះនៃដំណើរការយុទ្ធសាស្ត្រ និងរក្សាទំនាក់ទំនងគ្រប់ទីកន្លែងដើម្បីគោលដៅរបស់ពួកគេ ។ ដូចនេះអ្នកត្រូវ បង្កើតផែនការយុទ្ធសាស្ត្រ ដែលនឹងបន្តអនុវត្ត និងរបៀបដែលឈានទៅដល់គោលដៅជោគជ័យរបស់អ្នក។
៣- ធ្វើសកម្មភាពមិនបង្អង់
Elon Musk៖ «តើយើងអាចត្រឹមតែមើលវាកើតឡើង ឬក៏ចាប់ផ្តើមជាផ្នែកមួយរបស់វា?»
ស្រមៃ និងការរំពឹងគិត ដោយមិនមានការអនុវត្ត វានឹងមិនអាចនាំអ្នកទៅដល់គោលដៅបានទេ។ បុគ្គលជោគជ័យគឺស្ទាត់ជំនាញនៃការទទួលយកសកម្មភាព ហើយពួកគេក៏បានត្រៀមរួចរាល់ហើយក្នុងការទទួលយកអ្វីដែលកើតឡើង បន្ទាប់ពីធ្វើវា។
៤- មានគោលដៅច្បាស់លាស់
ពួកគេដឹងពីអ្វីដែលពួកគេចង់បាន ហើយពួកគេផ្តោតសំខាន់ទៅលើគោលដៅ ដោយជឿជាក់ថានឹងទទួលបានពិតប្រាកដក្នុងពេលវេលាជាក់លាក់ច្បាស់លាស់មូ យ។
៥- ទទួលយកការប្រថុយប្រថាន
Mark Cuban៖ « អ្នកអាចចាត់ទុកជាការរៀន ដោយមិនមានបញ្ហាថា ប៉ុន្មានដងដែលអ្នកទទួលបានបរាជ័យនោះទេ។ រឿងម្យ៉ាងគត់អ្នកត្រូវតែទទួលជោគជ័យឲ្យបានម្តង។»
ហេតុអ្វីទទួលយកការប្រថុនប្រថាន? ជាការពិត បុគ្គលជោគជ័យគួរតែប្រថុនប្រថានដើម្បីភាពជោគជ័យ ប្រសើរជាងលាក់បាំងនូវគោលបំណង និងមហិច្ចតារបស់ពួកគេ ដែលជាក្តីស្រមៃតែមួយគត់។
៦- អានឲ្យបានច្រើន
Albert Einstein៖ «នរណាដែលមានទម្លាប់អានច្រើន ពួកគេនឹងប្រើប្រាស់ខួរក្បាលតិចជាងមនុស្សខ្ជិលអាន នៅក្នុងការគិតអ្វីមួយ។»
មិនមែនមានន័យថាមនុស្សដែលអានច្រើនសុទ្ធតែជាអ្នកដឹកនាំនោះទេ តែអ្នកក៏មិនអាចសម្រេចគោលដៅបានដែរប្រសិនបើអ្នកមិនបានរៀន ឬយកពេលវេលាដើម្បីសិក្សារៀនសូត្រនោះ។ បុគ្គលជោគជ័យ តែងយកការអាន និងពង្រីកការយល់ដឹងរបស់ពួកគេតាមរយៈទម្លាប់នេះ។
៧- ផ្តោតធ្វើអ្វីដែលកំពុងតែងប់ងល់
Karim Abouelnaga៖ « កុំធ្វើអ្វីមួយ ដែលគេកំពុងតែជោគជ័យនឹងធ្វើវា អ្នកគួរបង្កើតគំនិតថ្មីផ្ទាល់ខ្លួន វានឹងប្រសើរជាង»
រាល់មនុស្សដែលជោគជ័យគឺគេកំពុងងប់ងល់នឹងអ្វីដែលជាភាពខ្លាំង ឬទេពកោសល្យរបស់គេ។ ហើយពួកគេមិនធ្វើវាគ្រាន់តែដោយសារតែប្រាក់នោះទេ គឺក៏ដោយសារសេចក្តីស្រលាញ់ និងជាចំណូលចិត្តរបស់ពួកគេ ក្នុងការធ្វើ។ ដូចនេះអ្នកគួរចាប់ផ្តើមប្រាកដថាតើអ្នកជាប្រភេទមនុស្សដែលចូលចិត្ត ធ្វើអ្វី មានសមត្ថភាព ឬមានបំនិនប្រសព្វក្នុងការធ្វើអ្វីមួយដែលតែងទទួលបានលទ្ធផលល្អ នោះហើយនឹងនាំអ្នកទៅរកភាពជោគជ័យជាក់ជាពុំខាន។

Wednesday, December 16, 2015
សាកល្បងអនុវត្តបង្កើតផ្នត់គំនិតទាំង ៥ នេះដើម្បីធ្វើឲ្យខ្លួនឯងជោគជ័យទាំងវ័យក្មេង
រូបតំណាង businessinsider.com
១) អាយុគ្រាន់តែជាតួលេខ
ប្រសិនបើអ្នកបង្វែរអាយុរបស់អ្នកទៅជាជំនាញមួយ ដែលអាចធ្វើរឿងបានតាមវិធីច្រើន វាអាចបង្ហាញពីភាពខុសប្លែកគ្នាខ្លាំង។ នៅពេលដែលអ្នកផ្តល់ឲ្យខ្លួនអ្នកនូវភាពដោះសានៅពេលដែលអ្នកធ្វើ រឿងអ្វីមួយមិនជោគជ័យ គឺជាពេលដែលអ្នកកំពុងតែទាញយកភាពបរាជ័យភាគច្រើនចូលមកក្នុង ជីវិតរបស់អ្នក។ នៅពេលដែលអ្នកជឿទុកចិត្តខ្លួនឯងថាអ្នកអាចធ្វើបាន ហើយអ្នកធ្វើវាទោះបីជាមានមនុស្សមួយចំនួនមិនចង់ឃើញនូវភាព ប្រឹងប្រែង ភាពវៃឆ្លាត រួមទាំងភាពជោគជ័យទាំងអ្នកនូវក្មេង អ្នកត្រូវចេះបង្កើតបញ្ហាដើម្បីធ្វើឲ្យមនុស្សទាំងនោះ ចូលមកពាក់ព័ន្ធក្នុងសកម្មភាពរបស់អ្នក។
២) ជៀសវាងការសម្រេចចិត្តមិនដាច់ស្រេច
ការយកចិត្តទុកដាក់ គឺជាធនធានប្រចាំថ្ងៃ ដើម្បីបង្កើតផលិតភាពការងារប្រកបដោយប្រសិទ្ធភាព ការសម្រេចចិត្តប្រកបភាពច្បាស់លាស់ដាច់ស្រេច អាចជួយឲ្យអ្នកធ្វើរឿងមួយជោគជ័យបានយ៉ាងងាយស្រួលដោយពុំចាំ បាច់មានការខិតខំប្រឹងប្រែងខ្លាំងពេកឡើយ។
៣) បង្កើតឲ្យមានចិត្តអត់ធ្មត់ខ្ពស់
ការផ្តោតយកចិត្តទុកដាក់ គឺជារឿងសំខាន់បំផុត ហើយប្រសិនបើអ្នកមិនមានការអភិវឌ្ឍផ្លូវចិត្តទេ ពេលខ្លះអ្នកប្រហែលជាមិនអាចបញ្ចប់កិច្ចការណាមួយប្រកបដោយ ប្រសិទ្ធភាពនោះទេ ប្រសិនបើធៀបទៅនឹងអ្នកដែលចេះបង្កើតការអត់ធ្មត់ និង ការហ្វឹកហាត់ផ្លូវចិត្ត។
៤) កំណត់គោលដៅឲ្យធំ បញ្ចេញសកម្មភាពឲ្យច្រើន
អ្នកគួរតែសរសេរចេញនូវគោលដៅរបស់អ្នកទាំងអស់មកខាងក្រៅ ដើម្បីឲ្យខ្លួនឯងមើលឃើញវាជាកិច្ចការប្រចាំថ្ងៃរបស់អ្នក ដោយតម្រូវឲ្យអ្នកត្រូវតែធ្វើវា។ ត្រូវរំលឹកខ្លួនឯងឲ្យបានជាប់ ជារៀងរាល់ព្រឹកនូវអ្វីដែលជាគោលដៅដែលអ្នកត្រូវធ្វើ ដោយអ្នកត្រូវចេះសួរខ្លួនឯងថាតើនឹងមានអ្វីកើតឡើងនៅពេលដែល ខ្លួនឯងបានសម្រេចគោលដៅទាំងឡាយរបស់ខ្លួនក្នុងពេលតែមួយឆ្នាំ នោះ?
៥) ជឿជាក់លើខ្លួនឯង
ប្រសិនបើអ្នកមិនជឿលើខ្លួនឯង តើអ្នកណាជាអ្នកជឿលើអ្នក? មនុស្សដែលជោគជ័យ ជាមនុស្សដែលមានការប្រកួតប្រជែងខ្ពស់ ដែលពួកគេជឿជាក់លើអ្វីដែលពួកគេបានបង្កើតឡើង។ នៅពេលដែលអ្នកមានអារម្មណ៍ជឿទុកចិត្តលើខ្លួនឯង គឺគ្មានអ្វីដែលថាអ្នកមិនអាចធ្វើបាន មិនអាចរៀនបាននោះទេ ឬ ការបង្កើត ដំណោះស្រាយមួយបាននោះឡើយ។ នៅពេលដែលអ្នកមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំងអ្នកអាចធានា បាននូវភាពអស្ចារ្យដែលអ្នកបង្កើត។

Author: ប្រែសម្រួល៖ ជី លីស៊ុន
Source: businessinsider.com
Friday, November 13, 2015
បើមិនចូលចិត្តជំនួញ យ៉ាងហោចណាស់ក៏ចូលចិត្តសម្ដីសំខាន់ៗរបស់មហាសេដ្ឋី Warren Buffett ចំនួន៨នេះដែរ
មហាសេដ្ឋី Warren Buffett huffingtonpost
ដូចអ្វីដែលប្រិយមិត្តបានជ្រាបនៅពេលកន្លងមក
លោកអ្នកបានសិក្សារៀនសូត្រជាច្រើនពីបទពិសោធន៍
ក៏ដូចជាដំបូន្មានយ៉ាងមានតម្លៃនៃភាពជោគជ័យនៅក្នុងអាជីវកម្មពី
មហាសេដ្ឋីអាមេរិក Warren Buffett
តាមរយៈអត្ថបទចេញផ្សាយរបស់គេហទំព័រ TheBNEWS។
ជាបន្តទៅទៀតនៅថ្ងៃនេះ
លោកអ្នកនឹងបានស្វែងយល់បន្ថែមទៀតពីសម្ដីសំខាន់ៗរបស់មហាសេដ្ឋី
មានប្រាក់ ៧១,២ ពាន់លានដុល្លារចំនួន ៨ ដូចខាងក្រោមនេះ៖
១) ដុសខាត់គំនិតរបស់អ្នកឲ្យកាន់តែភ្លឺស្វាង
«ខ្ញុំបានចំណាយពេលវេលាយ៉ាងច្រើនលើសលប់ក្នុងមួយថ្ងៃៗដើម្បី អង្គុយគិតគ្រប់ច្រកល្ហក។ នេះមិនមែនជារឿងទូទៅឡើយនៅក្នុងពិភពជំនួញរបស់អាមេរិក។ ខ្ញុំចូលចិត្តអាន ហើយចាប់ផ្តើមគិត បន្ទាប់មកស្វែងរកការសម្រេចចិត្តមួយសម្រាប់ខ្លួនឯង។ ខ្ញុំធ្វើដូច្នេះក៏ដោយសារតែខ្ញុំពេញចិត្តជីវិតបែបនេះ»។
២) មុននឹងទៅ ត្រូវដឹងពីអ្វីដែលអ្នកត្រូវទៅ
«វាជារឿងល្អប្រសើរដើម្បីទិញក្រុមហ៊ុនដ៏អស្ចារ្យមួយក្នុង តម្លៃសមរម្យ ជាជាងទិញក្រុមហ៊ុនធម្មតាមួយដែលលក់ក្នុងតម្លៃដ៏ខ្ពស់»។
៣) ត្រូវឆ្លាត និង ដឹងឲ្យប្រាកដ
«នៅក្នុងមុខរបរអាជីវកម្ម វាជាគំនិតដ៏អស្ចារ្យមួយដែលខ្ញុំបានព្យាយាមបោះទុនទិញភាគហ៊ុន ដែលផ្ទុយពីមនុស្សល្ងង់អាចរត់គេចចេញពីវា»។
៤) ត្រូវស្គាល់មនុស្សឲ្យបានច្បាស់មុនទំនាក់ទំនង
«អ្នកមិនអាចធ្វើឲ្យជីវិតរបស់អ្នកជោគជ័យដោយសារតែមានទំនាក់ទំនងជាមួយមនុស្សមិនល្អនោះឡើយ»។
៥) ត្រូវធ្វើខ្លួនជាមនុស្សម្នាក់ដែលគួរឲ្យគោរព និង មានភាពសុចរិត
«អ្នកបានចំណាយពេល ២០ ឆ្នាំដើម្បីកសាងកិត្តិយសរបស់អ្នក តែវាអាចបាត់បង់ទៅវិញត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ បើអ្នកគិតដល់ចំណុចនេះ អ្នកនឹងធ្វើអ្វីផ្សេងៗគ្នាកាន់តែច្រើនឡើង»។
៦) ឲ្យតម្លៃទៅលើអ្វីដែលមានតម្លៃបំផុត
«ជានិច្ចកាល ទ្រព្យសម្បត្តិដ៏ច្រើនមហាសាលនឹងបាត់បង់ម្ចាស់របស់វា។ ក្រៅពីសុខភាព ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ខ្ញុំ គឺចំណង់ចំណូលចិត្តរបស់ខ្ញុំ ការរស់នៅជាមួយមនុស្សផ្សេងគ្នា និង ការពង្រឹងមិត្តភាពជាមួយមិត្តភក្ដិរបស់ខ្ញុំ»។
៧) ដកថយនៅពេលដែលអ្នកគិតថាចាំបាច់
«ចំណុចដ៏សំខាន់បំផុតនៅពេលដែលអ្នកសង្កេតឃើញថា ខ្លួនអ្នកកំពុងស្ថិតនៅក្នុងរណ្តៅដ៏ជ្រៅមួយ នោះគឺត្រូវឈប់ជីកវាតទៅទៀត»។
៨) ត្រូវក្លាហាន និង មានទំនុកចិត្ត
«ខ្ញុំតែងតែជឿជាក់លើខ្លួនឯងថា ខ្ញុំនឹងក្លាយជាអ្នកមាន។ ខ្ញុំមិនដែលសង្ស័យថា ខ្ញុំមិនអាចក្លាយជាអ្នកមានសូម្បីតែបន្តិច»៕

Friday, October 16, 2015
៦ជំហានសម្រាប់អាជីវកម្មថ្មីថ្មោងអន្ទងចិត្តធនាគារឱ្យផ្ដល់កម្ចី ឬអ្នកចូលហ៊ុន
៦ ជំហានឆ្ពោះទៅរកការទទួលបានដើមទុនបើកអាជីវកម្ម free-picture
យុទ្ធសាស្ត្រស្វែងរកដើមទុនពីគ្រឹះស្ថាន
ហិរញ្ញវត្ថុនានាសម្រាប់ធ្វើបើកអាជីវកម្មជាលើកដំបូង
គឺជាលក្ខខណ្ឌដ៏ចាំបាច់មួយយ៉ាងសំខាន់របស់សហគ្រិនទូទៅ។
សហគ្រិនទូទៅច្បាស់ណាស់ពិតជាចង់មូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏
រឹងមាំមួយសម្រាប់ខ្លួនឯង ធ្វើយ៉ាងណាឲ្យអាជីវកម្មនោះមានស្ថេរភាព
និងរីកចម្រើនទៅមុខជាលំដាប់។ ជំហានទាំង៦ខាងក្រោមនេះ
គឺជាគន្លឹះដ៏ល្អសម្រាប់ជួយឲ្យលោកអ្នកអាចទទួលបានដើមទុនពី
គ្រឹះស្ថានហិរញ្ញវត្ថុបើកអាជីវកម្មរបស់អ្នក។
១) កំណត់ពីតម្រូវការហិរញ្ញវត្ថុ
ការកំណត់ពីតម្រូវការហិរញ្ញវត្ថុ គឺជាករណីពិសេសដែលសហគ្រិនត្រូវពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់លាស់។ ទាំងនោះរួមមាន ការទូទាត់បញ្ជី ការផ្គត់ផ្គង់ សម្ភារៈ ការចំណាយលើអគារ ថ្លៃឈ្នួល និងតម្រូវការផ្សេងទៀតសម្រាប់ដំណើរការអាជីវកម្ម។ បន្ទាប់មកអ្នកត្រូវវាយតម្លៃថា តើអ្នកត្រូវការដើមទុនប៉ុន្មានដើម្បីបើកអាជីវកម្មនោះ?
២) បង្កើតជម្រើសស្វែងរកដើមទុនពីគ្រឹះស្ថានហិរញ្ញវត្ថុ
ក្នុងដំណាក់កាលនេះ អ្នកអាចស្វែងយល់លើសេវាកម្មផ្តល់ប្រាក់កម្ចីពីធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុណាមួយដែលបានផ្តល់លក្ខខណ្ឌសមស្របសម្រាប់បើក អាជីវកម្ម។ ជាការប្រសើរបើអ្នកចេះថ្លឹងថ្លែងថា រវាងប្រាក់កម្ចីពីធនាគារ និងការចូលភាគហ៊ុនគ្នាពីសមាជិកគ្រួសារ អ្នកវិនិយោគណាមួយល្អប្រសើរជាង ដែលនេះនឹងជួយបង្កើតជម្រើសសម្រាប់លោកអ្នកកាន់តែច្រើនឡើងបន្ថែម ទៀត។
៣) លើកគម្រោងធ្វើជាមូលដ្ឋានសម្រាប់ខ្ចីប្រាក់
ជាទូទៅគ្រប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗត្រូវការពិនិត្យមើលគម្រោងអាជីវកម្ម របស់អ្នកជាមុនសិនមុននឹងសម្រេចផ្តល់ប្រាក់កម្ចី។ នេះដល់ពេលដែលអ្នកត្រូវបង្ហាញព័ត៌មានយ៉ាងលម្អិតពីគម្រោង អាជីវកម្មរបស់អ្នកដោយបញ្ជាក់ពីមូលហេតុ ចំនួនប្រាក់ដែលត្រូវខ្ចី និង យុទ្ធសាស្ត្រធ្វើឲ្យអាជីវកម្មជោគជ័យ។ អ្នកត្រូវប្រាកដថា គោលដៅ និង មូលហេតុនៃការខ្ចីប្រាក់ ការព្យាករលំហូរសាច់ប្រាក់ ការបរិច្ឆេទ ការវិភាគទៅលើស្ថានភាពប្រកួតប្រជែង ធនធាន និង ទិន្នន័យមួយចំនួនទៀតក្នុងគម្រោងអាជីវកម្មដាច់ខាតត្រូវលើកឡើង ជាចាំបាច់។
៤) ទិន្នន័យក្នុងគម្រោងអាជីវកម្មត្រូវតែច្បាស់លាស់ និងស៊ីចង្វាក់គ្នា
ដើម្បីឲ្យអាជីវកម្មរបស់អ្នកមានឱកាសកាន់តែច្រើនឡើងក្នុងការ ទទួលបានដើមទុន រាល់ទិន្នន័យទាំងអស់ត្រូវតែពិតប្រាកដ និងច្បាស់លាស់ មិនបំផ្លើសពីការពិត។ សូមជៀសវាងបង្កើតអាជីវកម្មរបស់អ្នកហួសពីសមត្ថភាពជាក់ស្តែងរបស់ ខ្លួន។ អ្នកជំនាញគ្រឹះស្ថានហិរញ្ញវត្ថុតែងមានបទពិសោធន៍ខ្ពស់ក្នុងការ វាយតម្លៃយ៉ាងប្រុងប្រយ័ត្នលើគម្រោងអាជីវកម្មរបស់អ្នក ដើម្បីកំណត់ថាតើអ្នកអាចទទួលបានពិន្ទុកម្រិតណាសម្រាប់ លក្ខខណ្ឌទទួលបានប្រាក់កម្ចី ឬ អត្រាការប្រាក់នោះ?
៥) ធ្វើបទបង្ហាញរបស់អ្នកលើគម្រោងអាជីវកម្ម
មុននឹងអ្នកធ្វើបទបង្ហាញជាផ្លូវការដល់អ្នកវិនិយោគ ឬ សហគ្រិនរួម អ្នកត្រូវហ្វឹកហាត់អនុវត្តធ្វើបទបង្ហាញដោយខ្លួនឯងឲ្យបាន ស្ទាត់ជាមុនសិនដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ចំណុចនេះអ្នកត្រូវរៀបចំលើកយកទិន្នន័យជាក់ស្តែង សំខាន់ៗនៃគម្រោងអាជីវកម្មរបស់អ្នកឲ្យមានរបៀបរៀបរយ និងប្រកបដោយជំនាញវិជ្ជាជីវៈពិតប្រាកដ ទន្ទឹមនឹងការស្វែងរកសំនួរជាច្រើនដែលនឹងអាចចោទសួរឡើងនៅក្នុង បទបង្ហាញនីមួយៗរបស់អ្នក សម្រាប់ផ្តល់ចម្លើយយ៉ាងមានទំនុកចិត្តមួយដល់ដៃគូ វិនិយោគទាំងនោះ។
៦) ស្វែងយល់ពីតម្រូវការគ្រឹះស្ថានហិរញ្ញវត្ថុ
សូមជៀសវាងប្រើប្រាស់ពេលឥតប្រយោជន៍ទៅលើធនាគារ ឬ ស្ថាប័នហិរញ្ញវត្ថុណាដែលមិនយកចិត្តទុកដាក់លើគម្រោងអាជីវកម្មរបស់ អ្នក។ ដើម្បីប្រាកដថា អ្នកអាចទទួលបានប្រាក់កម្ចីឬយ៉ាងណានោះ អ្នកត្រូវចេះច្បិចសួរឫសគល់ស្ថាប័នផ្តល់ប្រាក់កម្ចីនោះពី យុទ្ធសាស្ត្រដែលនឹងធ្វើឲ្យលោកអ្នកអាចមានឱកាសច្រើនក្នុងការ ទទួលបានប្រាក់កម្ចីសម្រាប់យកមកធ្វើដើមទុនបើកអាជីវកម្មរបស់អ្នក ក្នុងរយៈពេលដ៏ខ្លី៕

Subscribe to:
Posts (Atom)