មហាសេដ្ឋីមាឌល្អិតពូកែវេហាស័ព្ទជាមួយនឹងទ្រព្យសម្បត្តិជិត ២៧ ពាន់លានដុល្លារអាមេរិកគឺលោក Jack Ma បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីពេលថ្មីៗកន្លងមកនេះថា៖ «ក្លាយជាមហាសេដ្ឋីមានភាពឈឺចាប់ខ្លាំងណាស់ ខ្ញុំមិនសូវមានអារម្មណ៍សប្បាយចិត្តសោះ»។
មហាសេដ្ឋីមាឌល្អិតរូបនេះ បាននិយាយថា
ខែនេះខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តទាល់តែសោះ ខ្ញុំគិតថា ខ្ញុំមានសម្ពាធច្រើនពេកហើយ ។ ប៉ុន្តែពេលខ្លះ ខ្ញុំព្យាយាមធ្វើអោយខ្លូនខ្ញុំមានភាពសប្បាយរីករាយ
ព្រោះខ្ញុំដឹងថា បើខ្ញុំមិនសប្បាយចិត្ត
អ្នកធ្វើការជាមួយខ្ញុំក៏មិនសប្បាយចិត្ត ម្ចាស់ភាគហ៊ុនរបស់ខ្ញុំក៏មិនសប្បាយចិត្ត ហើយអតិថិជនរបស់ខ្ញុំក៏មិនសប្បាយចិត្តដែរ» ។
លោក Jack Ma បានមានប្រសាសន៍ថា ចាប់ពីក្រុមហ៊ុនរបស់លោកបោះផ្សាយមូលបត្រជាសាធារណៈ
(IPO) ដែលមានតម្លៃរហូតដល់
២៥ពាន់លានដុលា្លរអាមេរិកនោះ បានចាប់ផ្តើមមានភាពតប់ប្រមល់ច្រើន (stress) ។ លោកថា ប្រហែលជា ផ្សារភាគហ៊ុនកើនឡើងខ្លាំង ហើយមនុស្សជាច្រើនចាប់ផ្តើមមានការរំពឹងខ្ពស់លើលោកអ្នក ឬមួយក៏ខ្ញុំគិតច្រើនពីអនាគត
ហើយនៅមានរឿងរ៉ាវជាច្រើនទៀតដែលត្រូវព្រួយបារម្ភ ។ លោក Jack Ma បានសង្កត់ធ្ញន់ថា តម្លៃនៃការបោះផ្សាយមូលបត្រ (IPO) គឺវាអស្ចារ្យខ្លាំងណាស់
ហើយខ្ញុំក៏សប្បាយចិត្តជាមួយលទ្ធផលនេះដែរ ។ ប៉ុន្តែបើនិយាយអោយស្មោះត្រង់ នៅពេលដែលមនុស្សមានក្តីរំពឹងចំពោះអ្នកខ្លាំងពេក អ្នកក៏ត្រូវតែមានទំនួលខុសត្រូវច្រើនដែរ
។
ម្យ៉ាងវិញទៀត
លោក Jack Ma ធ្លាប់បាននិយាយថា កាលលោកនៅក្រ
លោកសប្បាយចិត្តជាងឥឡូវ ។ លោកថា កាលខ្ញុំរកលុយបាន ១២ដុល្លារក្នុង ១ខែ គឺជាពេលដែលខ្ញុំរីករាយបំផុតក្នុងជីវិតដែលខ្ញុំធា្លប់បានជួប។
លោក Jack Ma បានពន្យល់ថា នៅពេលដែលអ្នកមិនមានលុយច្រើន អ្នកនឹងមិនដឹងពីរបៀបនៃការចាយវាយនោះទេ។ ប៉ុន្តែនៅពេលដែលអ្នកក្លាយជាសេដ្ឋីពាន់លាន អ្នកនឹងមានទំនួលខុសត្រូវក៏ច្រើនដែរ ជាពិសេសគឺត្រូវទទួលខុសត្រូវជាមួយម្ចាស់ភាគហ៊ុនដ៏ច្រើន។
លោក បានពន្យល់ទៀតថា “បើអ្នកមានលុយតិចជាង ១ លានដុល្លារ អ្នកប្រាកដជាដឹងពីរបៀបនៃការចំណាយលុយនោះ តែបើអ្នកមានលុយ១ពាន់លានដុល្លារ លុយនោះមិនមែនជារបស់អ្នកទេ តួយ៉ាងដូចខ្ញុំអញ្ចឹង លុយដែលខ្ញុំមានខ្ទង់ពាន់លានដុល្លារនៅសព្វថ្ងៃនេះ
មិនមែនជាលុយរបស់ខ្ញុំទេ វាជាការទទួលខុសត្រូវរបស់ខ្ញុំទៅវិញទេ”។
នេះមិនមែនជាលើកទីមួយទេដែលលោក Jack Ma និយាយអំពីបន្ទុករែកពន់របស់សេដ្ឋីពាន់លានដូចជារូបលោក។ លោកធា្លប់បាននិយាយក្នុងកម្មវិធី CNN Money ដែរថា បុគ្គលណាដែលមានលុយ ១ លានដុល្លារ គឺជាអ្នកមានសំណាង ប៉ុន្តែ
បើអ្នកមានចាប់ពី១០ លានដុល្លារឡើងទៅ អ្នកទទួលបញ្ហាក៏កាន់តែច្រើនដែរ៕
***http://business-cambodia.com***
***http://business-cambodia.com***
No comments:
Post a Comment