ពាណិជ្ជកម្ម កម្ពុជា បានដកស្រង់សម្ដីដ៏មានន័យមួយចំនួនរបស់លោកឧកញ៉ា គួច ម៉េងលី ដែលលោកបានចងក្រងជាសៀវភៅ ដែលមានចំណងជើងថា ទស្សនៈអាជីវកម្ម ក្នុងនោះលោកឧកញ៉ាបានលើកឡើងថា៖
អ្នកជំនួញជោគជ័យ គឺជាបុគ្គលកាច់បំបាក់បាននូវភាពអំនួតរបស់ខ្លួន
អ្នកជំនួញជោគជ័យភាគច្រើន គឺជាបុគ្គលកាច់បំបាក់បាននូវភាពអំនួតរបស់ខ្លួន មានន័យថា ជាបុគ្គលដែលគ្មាអំនួតនិយមនៅក្នុងខ្លួន។ បុគ្គលជាអ្នកដឹកនាំដែលមមានអំនួត សំដៅលើអ្នកដឹកនាំខ្លះ ដើរពឺងទ្រូង អំនួត មោទនភាពជ្រុលនិយម ខណៈដែលគេបានធ្វើជាថៅកែក្រុមហ៊ុន ឬគ្រាន់តែមានឈ្មោះជាប្រធាន តែនេះគ្រាន់តែជាឈ្មោះតំណាង ប៉ុណ្ណោះ។ ដូច្នេះ ដើម្បីកាច់បំបាក់បាននូវភាពអំនួត យើងត្រូវមានឥរិយាបថថ្លៃថ្នូរ ហើយត្រូវមានអារម្មណ៍ថា ដឹកនាំគេដើម្បីឲ្យគេអភិវឌ្ឍ។
ឡើងកុំអឿ តឿកុំទាប
លោកឧកញ៉ា បានផ្ដល់អនុសាសន៍ថា “ឡើងកុំអឿ តឿកុំទាប” ដោយពន្យល់ថា បើនរណាម្នាក់ធ្វើខុសអី្វមួយ ជាមេដឹកនាំត្រូវចេះណែនាំគេ សូមកុំច្រត់ចង្កេះបញ្ជា ត្រូវចេះដាក់ខ្លួន ត្រូវចេះស្រឡាញ់គេ ត្រូវយល់ពីគំនិតគេ និងត្រូវដឹកនាំបង្ហាញឲ្យគេធ្វើ មានន័យថា ធ្វើអ្វីក៏ដោយធ្វើក្នុងនាមជាគំរូ។
យកអ្នក ៥ ធ្វើបាន ១០ តែកុំយកអ្នក ១០ ធ្វើបានតែ ៥
ពាក្យមួយឃ្លានេះ លោកឧកញ៉ា យកអ្នក ៥ ធ្វើបាន ១០ តែកុំយកអ្នក ១០ ធ្វើបានតែ ៥” មកធ្វើការបកចង់ផ្ដល់ដំបូន្មានទៅដល់អ្នកដឹកនាំក្រុមហ៊ុននានា ក្នុងការធ្វើការជ្រើសរើសបុគ្គលិកឲ្យបានត្រឹមត្រូវ។ លោកឧកញ៉ាបានឲ្យដឹងថា មានមនុស្សមួយចំនួនមានចំណេះដឹងខ្ពស់ ហើយថែមទាំងមានភាពថ្លៃថ្នូរ មិនវាយឫក មានភាពទន់ភ្លន់ រួសរាយរាក់ទាក់ គួរឲ្យប្រពៃ មានន័យថា មនុស្សប្រភេទនេះ ចេះតែ ៥ទេ ប៉ុណ្ណោះតែអាចធ្វើបាន ១០៕
***http://business-cambodia.com***
No comments:
Post a Comment