របៀបបង្វែរពីការ Download តាម torrent ទៅជា Download តាម IDM ល្បឿនលឿនជំនួសវិញ
របៀបបង្វែរពីការ Download តាម torrent ទៅជា Download តាម IDM ល្បឿនលឿនជំនួសវិញប្រភព៖ qdtricksសម្រាប់
លោកអ្នកដែលចូលចិត្តប្រើកម្មវិធីដែលមានកំណែប្រែជំនាន់ថ្មី
ចុងក្រោយ (version ចុងក្រោយ) នោះមុខជាស្គាល់នូវវែបសាយ (Website)
សម្រាប់ដោនឡូដបានងាយស្រួល ឥតគិតថ្លៃ និងប្រើបានពេញលេញ (full
version) ហើយ។ ជាក់ស្ដែង នាពេលបច្ចុប្បន្ន
អ្នកប្រើកុំព្យូទ័រនៅក្នុងប្រទេសកម្ពុជាភាគច្រើននិយមដោនឡូដ
កម្មវិធី និងរឿងហូលីវ៉ូដថ្មីៗតាមកម្មវិធី uTorrent ឬ BitTorrent។
យ៉ាងណា កម្មវិធីទាំងពីរនេះ
គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជំនាញផ្នែក Software
និងសេវាកម្មពាក់ព័ន្ធនឹងអ៊ីនធឺណិត BitTorrent
ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដូចគ្នា។
សម្រាប់វែបសាយ (Website) ដែលអាចទាញយក (download) ឯកសារ Torrent បាន
គឺមានច្រើនដូចជា៖ www.torrentreactor.net, torrentz.eu,
www.sumotorrent.sx និង www.mininova.org ជាដើម។ ក្នុងនោះ នៅមានវែបសាយ
kickass.so ដែលកំពុងទទួលបានការពេញនិយមចូលទៅ Download
យ៉ាងច្រើនពីសំណាកអ្នកប្រើកុំព្យូទ័រក្នុងប្រទេសកម្ពុជា។ ជាធម្មតា
បន្ទាប់ពីលោកអ្នកចូលទៅដោនឡូដ torrent file ចេញពី kickass.so ហើយ
ឯកសារនោះនឹងទាមទារឱ្យអ្នកបើកជាមួយ (Open With) កម្មវិធី uTorrent
ឬកម្មវិធី BitTorrent ជាដើម។ ក្នុងការទាញយក (Download)
ឯកសារតាមកម្មវិធី uTorrent ឬកម្មវិធី BitTorrent
គឺមិនមានល្បឿនលឿនដូចជាអ្នក ដោនឡូកតាមកម្មវិធី Internet Download
Manager (IDM) នោះឡើយ។
ទំព័រនេះ TheBNEWS សូមលើកយកគន្លឹះក្នុងការ
បង្វែរពីការដោនឡូដតាមកម្មវិធី uTorrent មក ដោនឡូដតាមកម្មវិធី
Internet Download Manager ដោយផ្ទាល់វិញ
ដើម្បីទាញយកបានរហ័សឆាប់ពេញជាង uTorrent និង BitTorrent។
១) បើកចូលវែបសាយ kickass.so ដូចធម្មតា បន្ទាប់មក ស្វែងរកកម្មវិធី
ឬវីដេអូណាមួយដែលអ្នកចង់ Download។ ត្រង់នេះ
ខុសពីរបៀបដែលអ្នកធ្វើសព្វដងបន្តិច ដោយអ្នកមិនចាំបាច់ទាញយកឯកសារ
torrent (Download torrent file) នោះទេ គឺអ្នកគ្រាន់តែដាក់ mouse
នៅលើ icon រូបមេដែកដែលជាតំណភ្ជាប់មួយ រួចហើយចុចស្ដាំ mouse
និងរើសយក Copy Link Location ដើម្បីចម្លងតំណភ្ជាប់។
ឬអ្នកអាចចូលទៅ Copy តំណភ្ជាប់ពីក្នុងកម្មវិធី uTorrent ក៏បាន
ដោយចុចស្ដាំ mouse នៅលើឯកសារដែលកំពុង Download ណាមួយ (ដូចរូប)
២) ក្រោយពី Copy ហើយ សូមបើកគេហទំព័រ
zbigz.com
រួច Past តំណភ្ជាប់នោះនៅត្រង់ប្រអប់ស្វែងរក (ដូចរូប)។ (បញ្ជាក់៖
ក្រៅពី zbigz.com ក៏នៅមានវែបសាយផ្សេងៗទៀត អាច download
បានដូចគ្នាមាន៖ BOXOPUS, PUTDRIVE, PCLOUD និង TORRENT HANDLER ជាដើម)
៣) បន្ទាប់មក សូមចុចលើប៊ូតុង Go!
ដែលស្ថិតនៅផ្នែកខាងស្ដាំនៃប្រអប់ រួចចុចលើ Free
ហើយត្រូវរង់ចាំមួយរយៈ។ ចុចលើប៊ូតុង Download ឬប៊ូតុង Zip
(សម្រាប់ឯកសារ Zip) និងចុងលើ Free ជាការស្រេច។ (បញ្ជាក់៖
ប្រសិនកម្មវិធី IDM របស់អ្នកមិនមានបញ្ហាអ្វីទេ នោះផ្ទាំងកម្មវិធី
IDM នឹងលោតចេញមកឱ្យអ្នកទាញយកបាន)
ដោយ៖ លី ឈៀន
ប្រភព៖ youtube, qdtricks, rushinformation, cpstechnologies
រូបភាព