Wednesday, March 25, 2015

គន្លឹះ​យ៉ាង​ងាយស្រួល Download ចម្រៀង​ពី Youtube ឱ្យ​ចេញ​ជា MP3 តែម្ដង មិន​បាច់​ដំឡើង​កម្មវិធី​អ្វី​ទាំងអស់

ចម្រៀង MP3 និង​វីដេអូ (avi, mp4 …) គឺ​មាន​លក្ខណៈ​ពិសេស​មួយ​បែប​ម្នាក់ ហើយ​ត្រូវ​បាន​បើក (play) ក្នុង​កាលៈទេសៈ​មិន​ដូច​គ្នា​ទេ។ ចំពោះ​លោក​អ្នក​ដែល​មមាញឹក​ច្រើន ទាំង​ការ​សិក្សា និង​ការងារ​នោះ ប្រហែល​ពុំ​មាន​ពេល​ច្រើន​សម្រាប់​ការ​ទស្សនា​វីដេអូ​ចម្រៀង ប៉ុន្តែ​ក៏​នៅ​តែ​ចូលចិត្ត​ស្ដាប់​ចម្រៀង​ពេល​កំពុង​បំពេញ​កិច្ចការ។ ដូច្នេះ ចម្រៀង MP3 គឺ​ជា​ជម្រើស​ល្អ​ជាង​ចម្រៀង​វីដេអូ ព្រោះ​លោក​អ្នក​ត្រូវការ​ស្ដាប់​តែ​ចម្រៀង​កំដរ​អារម្មណ៍ មិន​ជា​វីដេអូ​នោះ​ឡើយ។

បច្ចុប្បន្ន​បណ្ដាញ​ចែករំលែក​វីដេអូ YouTube ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ក្នុង​មួយ​ថ្ងៃៗ មនុស្ស​មិន​តិច​ទេ​ដែល​ចូល​ទៅ​ស្ដាប់ និង​ដោនឡូដ (download) ចម្រៀង​ពី​ក្នុង​នោះ។ កម្មវិធី​សម្រាប់ Download វីដេអូ ដែល​កំពុង​ពេញ​និយម​គឺ Internet Download Manager ប៉ុន្តែ​វា​អាច Download បាន​តែ​វីដេអូ​ប៉ុណ្ណោះ ពោល​មិន​មាន​មុខងារ​ដោនឡូដ​ចម្រៀង​ជា MP3 ឡើយ។

យ៉ាងណា គេ​ក៏​មាន​ជម្រើស​ក្នុង​ការ​ដំឡើង add ons នៅ​លើ​កម្មវិធី browser សម្រាប់ download ចម្រៀង MP3 ក៏​បាន។ ចំណែក​ទំព័រ​នេះ TheBNEWS សូម​លើក​យក​នូវ​គន្លឹះ​ងាយ​ស្រួល​និង​សាមញ្ញ ក្នុង​ការ​ទាញ​យក (download) វីដេអូ​ពី Youtube ឱ្យ​ចេញ​ជា​ឯកសារ MP3 តែម្ដង ដោយ​មិន​ត្រូវការ​ដំឡើង​កម្មវិធី​អ្វី​ទាំង​អស់។ សូម​អនុវត្ត​តាម​របៀប​បន្តបន្ទាប់​ខាង​ក្រោម៖

១) បើក​ចូល​គេហទំព័រ YouTube គឺ youtube.com រួច​ហើយ ស្វែងរក​បទ​ចម្រៀង ឬ​វីដេអូ​ផ្សេងៗ​ដែល​អ្នក​ចង់ Download។

២) ចម្លង (copy) អាសយដ្ឋាន URL ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​គឺ Address bar នៃ​កម្មវិធី browser រួច​ហើយ។

0



៣) បើក tab នៃ​កម្មវិធី browser ថ្មី រួច​ចូល​ទៅ​កាន់​អាសយដ្ឋាន www.youtube-mp3.org។ បន្ទាប់​មក​បិទ Paste នៅ​ក្នុង​ប្រអប់ URL នៃ​គេហទំព័រ youtube.mp3 (ដូច​រូប) ហើយ​ចុច​លើ​ប៊ូតុង Covert Video

1



៤) ចុងក្រោយ គ្រាន់តែ​ចុច​លើ​ប៊ូតុង Download (ដូច​រូប) ជា​ការ​ស្រេច។

2



សាកល្បង​ម្ដង​មើល៍ តើ​ជោគជ័យ​ឬ​ទេ? ប្រសិន​ប្រិយមិត្ត​មាន​គន្លឹះ​ពាក់ព័ន្ធ​នឹង​ការ download ចម្រៀង mp3 ពី YouTube ទៀត អាច​ចែករំលែក​ជាមួយ TheBNEWS តាមរយៈ​ប្រអប់ comment ​ខាងក្រោម​បាន​ណា៎ …

Thursday, March 12, 2015

រៀន​ពី​របៀប​សន្សំ​លុយ​ក្លាយ​ជា​អ្នក​មានពី​មហាសេដ្ឋី​​​​​ល្បីៗនៅ​លើ​​ពិភព​លោក

មហាសេដ្ឋីល្បីៗ​​​​​ពិភព​លោកប្រភព៖​ Forbes
ប្រិយមិត្ត ​អ្នកអាន​ច្បាស់​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​មួយ​ចំនួន​ក្លាយ​ជា​មហាសេដ្ឋី? តើ​មហាសេដ្ឋី​ទាំង​នោះ​រក​លុយ​បាន​ដោយ​របៀបណា​ទៅ? តែ​គួរឲ្យ​ស្តាយ​អ្វី​​ប្រិយមិត្ត​បាន​ស្គាល់​នៅ​ពេល​ដែល​​ឆាក​ជីវិត​របស់​ បុគ្គល​​ទាំង​នេះ​​ក្លាយ​ជា​មហាសេដ្ឋី​ទៅ​ហើយ តែ​ប្រហែល​ជា​មិន​បាន​ដឹង​ពី​​ជីវប្រវត្តិ​របស់​បុគ្គល​ទាំង​នោះ​នៅ​ពេល​ អតីតកាល​នោះ​ឡើយ។ នេះ​ជា​រឿង​មួយ តែ​អ្វី​ដែល​ប្រិយមិត្ត​គួរ​ស្វែង​យល់​នៅ​ពេល​នេះ នឹង​​ទំនង​ជា​អ្វី​ដែល​លោក​អ្នក​ចង់​ដឹង​​ផង​នោះ​ គឺ​គន្លឹះ​ក្លាយ​ជា​អ្នក​មាន​តែម្តង។ គន្លឹះ​ក្លាយ​ជា​អ្នក​មាន​​គឺ​ការ​សន្សំ​ប្រាក់​នេះ​ឯង ដែល​គ្មាន​មហាសេដ្ឋី​ទាំង​៧ រូប​ណាមួយ​ខាងក្រោម​នេះ​បដិសេធន៍​បាន​ឡើយ ហើយ​ឲ្យ​តម្លៃ​វា​ជា​ពិសេស​ទៀត​ផង។ តើ​មហាសេដ្ឋី​ទាំង​នេះ​មាន​គន្លឹះ​សន្សំ​ប្រាក់​ដូច​ម្តេច​ទើប​ក្លាយ​ជា​ អ្នក​មាន? សូម​តាមដាន​​ដូច​ខាងក្រោម​៖ ​​

១) មហាសេដ្ឋី Bill Gates
មហាសេដ្ឋី​ដំបូង​ដែល​ចូល​មក​បង្ហាញ​វិធីសាស្ត្រ​សន្សំ​លុយ​ជូន​ប្រិយមិត្ត​ នៅ​ពេល​នេះ​គឺ​មហាសេដ្ឋី​​មាន​ជាងគេ​បំផុត​លំដាប់​ទី២​​នៅ​លើ​ពិភពលោក​របស់​ អាមេរិក​គឺ​លោក Bill Gates។ មហាសេដ្ឋី​វ័យ ៥៩ ​ឆ្នាំ​ និង មាន​ទ្រព្យសម្បត្តិ​ ៧៩,៤ ពាន់​លាន​ដុល្លារ​រូប​នេះ​បាន​បង្ហើប​ថា ការ​រៀនសូត្រ​កំហុស​​អតីតកាល​​​ជា​ពិសេស​រឿង​ចាយ​វាយ​ផ្តេសផ្តាស​នេះ​​នឹង​ ជួយ​ឲ្យ​​អ្នក​អាច​ក្លាយ​ជា​អ្នក​មាន។

«អ្នក​ដែល​​ជោគជ័យ​ច្រើន​ក្នុង​ហិរញ្ញវត្ថុ​ មិន​មែន​ជា​មនុស្ស​ដែល​ត្រឹមតែ​​បង្កើត​កំហុស​ចាយ​វាយ​ផ្តេសផ្តាស​នោះ​ទេ តែ​ក៏​ជា​អ្នក​ដែល​ពូកែ​រៀនសូត្រ​ពី​កំហុស​នេះ​ផង​ដែរ។ យើង​ត្រូវ​តែ​រីករាយ​នូវ​សមិទ្ធផល​របស់​យើង តែ​អ្វី​ដែល​សំខាន់​ជាង​នោះ​គឺ​ត្រូវ​រៀនសូត្រ​ពី​ការ​បរាជ័យ​របស់​យើង»។ នេះ​ជា​ការ​លើកឡើង​របស់​​លោក Bill Gates​។

…មួយ​ខែៗ​មិន​សូវ​សល់​លុយ​សម្រាប់​សន្សំ​​ទុក​មែនទេ? ​​​គន្លឹះ​ទាំង​នេះ​អាច​ជួយ​អ្នក​បាន!…

២) មហាសេដ្ឋី Warren Buffettមិន​ធ្វើ​ដំណើរ​ទៅណា​ ឆ្ងាយ​ពី​ទឹកដី​អាមេរិក ងាក​មក​មើល​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ទី​៣​នៅ​លើ​លោក គឺ​លោក Warren Buffett ឯណេះ​វិញ​​បាន​បង្ហាញ​ពី​គន្លឹះ​សន្សំ​ប្រាក់​ក្លាយ​ជា​អ្នក​មាន​ដែរ។ មហាសេដ្ឋី​អាមេរិក​​វ័យ​ ៨៥ ​ឆ្នាំ​រូប​នេះ​បាន​​បង្ហាញ​ពិភពលោក​ឲ្យ​​ដឹង​​​តាម​រយៈ​ការ​រស់​នៅ​យ៉ាង​ សាមញ្ញ​របស់​​លោក​នៅ​ក្នុង​ផ្ទះ​​ដដែល​ដែល​លោក​បាន​ទិញ​តាំង​ពី​ឆ្នាំ ១៩៥៨​មក​។

នេះ​បាន​បញ្ជាក់​ថា ទោះបី​ជា​​មហាសេដ្ឋី​រូប​នេះ​មាន​លុយ​ច្រើន​មហាសាល​រហូត​ដល់ ៦៧,២ ពាន់​លាន​ដុល្លារ​​​ក៏ដោយ ​ក៏​លោក​មិន​ខ្ជះខ្ជាយ​ប្រាក់​ទៅ​ទិញ​អ្វី​ដែល​មិន​សូវ​សំខាន់​នោះ​​ដែរ​។ យ៉ាងណាមិញ​ លោក​បាន​ដឹង​ថា ការ​​យក​លុយ​ទៅ​វិនិយោគ​ទៅ​លើ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ជា​ទីផ្សារ​ភាគហ៊ុន​ ​នៅ​ពេលនេះ​ជា​ដើម​ ទើប​​​ធ្វើ​ឲ្យ​លោក​​មាន​លុយ​ចាយ​មិន​អស់​​​រហូត​ដល់​សព្វថ្ងៃ។ ​

៣) មហាសេដ្ឋី Richard Bransonឥឡូវ​នេះ​សូម​ ប្រិយមិត្ត​អ្នកអាន​បន្ត​ដំណើរ​មក​កាន់​ទឹកដី​អង់គ្លេស​វិញ ​ដើម្បី​រៀន​សូត្រ​ពី​​របៀប​សន្សំ​លុយ​ក្លាយ​ជា​អ្នក​មាន​​ពី​មហាសេដ្ឋី​ Richard Branson។ សម្រាប់​លោក Branson បាន​មាន​ប្រសាសន៍​ថា ចំណាយ​លុយ​​ឲ្យ​មាន​ប្រសិទ្ធភាព លុះត្រា​តែ​យើង​រៀប​ចំ​គម្រោង​ចំណាយ​នោះ​ឲ្យ​បាន​ច្បាស់លាស់​ជា​​មុន​សិន។

មហាសេដ្ឋី​វ័យ ៦៥ ឆ្នាំ និង មាន​ទ្រព្យសម្បត្តិ ៥ ពាន់​លាន​ដុល្លារ​​រូប​នេះ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​យើង​ចាយ​ចំ​ទិស​ដៅ ហើយ​ព្យាយាម​​​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​នោះ​​ នៅ​ថ្ងៃ​ខាងមុខ​អ្នក​នឹង​ជោគជ័យ​ជា​មិន​ខាន មិន​ថា​ផ្លូវ​ដែល​ត្រូវ​ទៅ​នោះ​យូរ​ប៉ុណ្ណា ឬ លំបាក​ប៉ុណ្ណោះ​នោះ​ឡើយ»

៤) មហាសេដ្ឋី Carlos Slim Helúមាន​ឈ្មោះ​ជា​ មហាសេដ្ឋី​​​មាន​ជាងគេ​បំផុត​​នៅ​លើ​ពិភពលោក​នា​​ពេល​បច្ចុប្បន្ន លោក Carlos Slim ក៏​មាន​តិកនិក​សន្សំ​ប្រាក់​ឲ្យ​ក្លាយ​ជា​អ្នក​មាន​ដែរ។ មហាសេដ្ឋី​វ័យ ៧៥ ឆ្នាំ និង មាន​ទ្រព្យសម្បតិ្ត​ ៧៩,៥ ពាន់​លាន​ដុល្លារ​​រូប​នេះ​បាន​​ផ្តល់​ដំបូន្មាន​ថា អ្នក​ដែល​អាច​សន្សំ​ប្រាក់​កាន់តែ​ឆាប់ អ្នក​នោះ​មាន​ឱកាស​​ក្លាយ​ជា​អ្នក​មាន​កាន់តែ​ច្រើន។ ​

« ចាប់​ផ្តើម​សន្សំ​ប្រាក់​របស់​អ្នក​​​ភ្លាម​ទៅ ​កាន់តែ​ឆាប់​កាន់​តែ​ល្អ​តាម​​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។ ដរាបណា​អ្នក​​បាន​សន្សំ​លុយ និង គ្រប់គ្រង​លុយ​កាន់តែ​មាន​ប្រសិទ្ធភាព ដរាប​នោះ​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​ឆាប់ៗ​​មិន​ខ្វល់​ថា ​ការងារ​របស់​អ្នក​ជា​អ្វី​នោះ​ទេ»។ នេះ​ជា​ប្រសាសន៍​របស់​មហាសេដ្ឋី​មិកស៊ិក​​រូប​នេះ។

…ដើមចម៩យ៉ាងដែល​អ្នក​ក្រ​មិន​អាច​ធ្វើ​ជា​អ្នក​មាន​បាន…

៥) មហាសេដ្ឋី Mark Zuckerberg
អ្នក​បាន​ដឹង​ពី​ តិចនិក​សន្សំ​ប្រាក់​​របស់​មហាសេដ្ឋី​ជើង​ចាស់ ចុះ​មក​សាកល្បង​ស្វែង​យល់​ពី​គន្លឹះ​សន្សំ​ប្រាក់​ពី​មហាសេដ្ឋី​វ័យ​ក្មេង​ វ័យ​ម្តង​មើល៍​​មាន​អ្វី​ប្លែក ខណៈ​ដែល​លោក​បាន​ក្លាយ​ជា​មហាសេដ្ឋី​អាមេរិក​លឿន​ដូច​ផ្លេកបន្ទោរ​​នោះ​។ បើ​តាម​សកម្មភាព​របស់​លោក​ប្រចាំ​ថ្ងៃ​អាច​បញ្ជាក់​បាន​ថា មហាសេដ្ឋី​វ័យ ៣១ ឆ្នាំ និង ជា​ CEO របស់​ក្រុមហ៊ុន​​ Facebook ​រូប​នេះ​​មាន​ជីវិត​សាមញ្ញ​មិន​ខុស​ពី​មហាសេដ្ឋី Warren Buffett ​នោះ​ទេ ពោល​គឺ​ជីវិត​សាមញ្ញ​ជា​អ្វី​ដែល​លោក​ចូលចិត្ត​បំផុត។

« ជីវិត​របស់​ខ្ញុំ​គឺ​សាមញ្ញ​ទេ គឺ​ដូច​មនុស្ស​ទូទៅ​ដែរ។ លុយ​ដ៏​ច្រើន​របស់​ខ្ញុំ​​​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ចូលចិត្ត​ប្រើ​វា​ឲ្យ​មាន​តម្លៃ»។ នេះ​គឺ​​​ជា​ប្រសាសន៍​របស់​មហាសេដ្ឋី​មាន​ប្រាក់​ ៣៣,៥ ពាន់​លាន​ដុល្លារ​រូប​នេះ។

៦) មហាសេដ្ឋី Jack Ma ​​
ទើប​នឹង​​​រីកមុខ​រីក​មាត់ ​នៅ​ពេល​ដែល​​ក្រុមហ៊ុន​ Alibaba មាន​ហាង​ឆេង​ល្អ​នៅ​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ មហាសេដ្ឋី​ចិន​លោក Jack Ma ក៏​បាន​បង្ហាញ​យុទ្ធសាស្ត្រ​​​​ក្លាយ​ជា​អ្នក​មាន​ដែរ។ មហាសេដ្ឋី​មាន​ប្រាក់ ១៩,៨ ពាន់​​លាន​ដុល្លារ​​រូប​នេះ​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​លោក​បើក​អាជីវកម្ម​រក​លុយ លោក​​បាន​ចាត់ទុក​ថា ​អតិថិជន​គឺ​ជា​ស្តេច ហើយ​អ្នក​ដែល​សំខាន់​បន្ទាប់​គឺ​បុគ្គលិក និង ចុងក្រោយ​គឺ​ម្ចាស់ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​របស់​លោក។

មហាសេដ្ឋី​វ័យ ៥១ ​ឆ្នាំ​រូប​នេះ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖« បុគ្គលិកលក្ខណៈ​​របស់​មនុស្ស​ម្នាក់​គឺ​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ គ្រប់គ្រង​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​​ខ្លួន។ វា​មានតម្លៃ​ជាង​សមត្ថភាព​ទៅ​ទៀត។ អ្នក​ដែល​​គ្មាន​គោលដៅ នឹង​ធ្លាក់​ជ្រោះ។ អ្នក​​ដែល​​រៀបចំ​គោលដៅ​​បាន​ត្រឹមត្រូវ នឹង​ក្លាយ​ជា​ស្តេច »

…អ្នកគ្រប់គ្រង​ល្អ​​ចូលចិត្ត​និយាយ​​ពាក្យ​ទាំង ១០ ឃ្លា​នេះ​​ទៅ​​​កាន់​ក្រុម​ការងារ​​រៀងរាល់​ថ្ងៃ​ចន្ទ…

៧) មហាសេដ្ឋី Michael Bloomberg
ប្រិយមិត្ត​សាក​ ទាយ​ទៅ​មើល​ការងារ​ដ៏​ល្អ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​បាន​របស់​​មហាសេដ្ឋី​ អាមេរិក​លោក Michael Bloomberg គឺ​ជា​អ្វី?។ ក្នុង​នាម​ជា​មហាសេដ្ឋី​​ដ៏​​មាន​សក្ដានុពល​ក្នុង​ឆាក​នយោបាយ​អាមេរិក ម្ចាស់ភាគហ៊ុន​របស់​ក្រុមហ៊ុន Bloomberg L.P. វ័យ ៧៣ ឆ្នាំ​រូប​នេះ​​បាន​​​​មាន​ប្រសាសន៍​ថា ការងារ​ដ៏​ល្អ​ដើម្បី​ក្លាយ​គឺ​ជា​អ្នក​​មាន​គឺ​ពូកែ​សន្សំ​នេះ​ឯង។

«កាល​ពី​ក្មេង​ ក្នុង​រយៈ​ពេល​១០ ឆ្នាំ​ខ្ញុំ​មាន​ស្បែក​ជើង​កញ្ចាស់​តែ​មួយ​គូ​ប៉ុណ្ណោះ​ដើម្បី​ពាក់​ទៅ​ធ្វើ ​ការ​។ ខ្ញុំ​ចង់​បាន​ស្បែក​ជើង​ថ្មី​ តែ​មិន​​អាច​ទៅ​រួច​នោះ​ឡើយ។ តែ​ខ្ញុំ​បាន​ដឹង​ថា ការ​សន្សំ​របស់​ខ្ញុំ​មិនមែន​ដើម្បី​ទិញ​ស្បែក​ជើង​ថ្មី​នោះ​ទេ តែ​​ជា​ការ​សន្សំ​ដើម្បី​យក​ទៅ​វិនិយោគ​​ក្លាយ​ជា​​មហាសេដ្ឋី​ដូច​សព្វថ្ងៃ​ នេះ»។ នេះ​ជា​ការ​លើក​ឡើង​របស់​មហាសេដ្ឋី​មាន​ប្រាក់ ៣៣,១ ពាន់​លាន​ដុល្លារ​រូប​នេះ៕

ប្រែសម្រួល៖ ខេវិន​ ​​
ប្រភព៖​ Lifehack

បើ​មាន​ចំណុច​សំខាន់ៗ​ទាំង៥នេះ​ ​អ្នក​អាច​​កំណត់​ពី​ភាព​ជោគជ័យ​ទៅ​​ថ្ងៃ​អនាគត​បាន​​​!

បើ​មាន​ចំណុច​សំខាន់ៗ​ទាំង៥នេះ​ ​អ្នក​អាច​​កំណត់​ពី​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​បាន​​!ប្រភព៖​ www.inc.com
មនុស្ស ​ណា​ក៏​ចង់​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​​ដែរ ប៉ុន្តែ​គ្រាន់តែ​មាន​ចិត្ត​ចង់បាន​តែមួយ​មុខ វា​​មិន​អាច​ធ្វើ​ឲ្យ​ជោគជ័យ​នោះ​ឡើយ ដូច្នេះ​បាន​ជា​មនុស្ស​ជោគជ័យ​មាន​តិច ខណៈ​មនុស្ស​បរាជ័យ​មាន​ច្រើន​ក្នុង​លោក​នេះ​។ ​មាន​មូលហេតុ​ជាច្រើន​ដែល​នាំ​ឲ្យ​មនុស្ស​មិនអាច​ទទួល​បាន​ភាព​ជោគជ័យ​ ដូចជា​ ខ្វះ​ការ​តស៊ូ ខ្វះ​ចំណេះដឹង ខ្វះ​បទពិសោធន៍​ និង ខ្វះ​ទំនាក់ទំនង​ជាដើម​។ ដើម្បី​អាច​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ អ្នក​ត្រូវ​តែ​មាន​ជំនាញ​សំខាន់ៗ​មួយចំនួន​ដូច​ខាង​ក្រោម៖

១) ការ​អាន
​ការ​អាន​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​ ព្រោះ​វា​ជួយ​ឲ្យ​អ្នកទទួល​បាន​ចំណេះដឹង​ជាច្រើន​ប្រភេទ​ដែល​មាន​ប្រយោជន៍​ សម្រាប់​ជីវិត។ ​កាលណា​អ្នកមាន​ចំណេះដឹង​គ្រប់គ្រាន់​តាម​រយៈ​ការ​អាន​នោះ វា​​គឺជា​ទុន​ដ៏​សំខាន់​សម្រាប់​អ្នក​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​ ព្រោះ​បើ​គ្មាន​ចំណេះដឹង និង ព័ត៌មាន​ទេ អ្នក​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ។

២) ​​ចម្ងល់​​​
​ការ​ឆ្ងល់​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មនុស្ស​អាច​រក​ឃើញ​នូវ​អ្វី​ល្អៗ និង ថ្មីៗ​​​ដែលមាន​ប្រយោជន៍​សម្រាប់​​ជីវិត​ប្រចាំ​ថ្ងៃ។ ឧទាហរណ៍​ថា អ្នក​ចង់​បើក​អាជីវកម្ម​មួយ អ្នក​ត្រូវ​មាន​សំណួរ​​ជាច្រើន​ ដើម្បី​ស្វែង​រក​ចម្លើយ​ ដូចជា តើ​ជា​អាជីវកម្ម​អ្វី? មាន​ធនធាន​គ្រប់គ្រាន់​ឬ​ទេ? អតិថិជន​ជា​នរណា? និង សំណួរ​ផ្សេងៗ​ទៀត។​​ ដូច្នេះ​ហើយ អ្នក​ត្រូវ​បង្កើត​សំណួរ​ឲ្យ​បាន​ច្រើន​រាល់ពេល​ធ្វើអ្វី​មួយ​ ដើម្បី​ជៀសវាង​បញ្ហា​កើតឡើង​នៅ​ពេល​ក្រោយ​ទៀត​។

៣) ចេះ​បត់បែន​
​រាល់​ការ​ធ្វើ​កិច្ចការ​អ្វី​ក៏ដោយ អ្នក​ត្រូវតែ​ចេះ​បត់បែន​តាម​ស្ថានការណ៍​ឲ្យ​បាន​ល្អ​បំផុត​ ព្រោះ​បើ​មិន​ដូច្នោះ​ទេ ប្រាកដជា​ត្រូវ​ផុង​ក្នុង​បញ្ហា​ងើប​មុខ​មិន​រួច​ឡើយ ព្រោះ​​អ្វីៗ​តែងតែ​ប្រែប្រួល​ជានិច្ច​។ ក្នុង​ន័យ​នេះ អ្នក​ត្រូវតែ​តាមដាន​ស្ថានការណ៍​ជុំវិញ​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​ ដើម្បី​ប្រាកដ​ថា ការសម្រេច​ចិត្ត​របស់​អ្នក​នឹង​មិន​បង្ក​បញ្ហា​។ ប្រសិនបើ អ្នក​បត់បែន​ និង​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានការណ៍​​កំពុង​កើតឡើង​មិន​​បាន​​ទេ​​ ​អ្នក​​ពិត​ជា​ពិបាក​​​ទទួល​ជោគជ័យ​​ណាស់។

៤) ​ការ​ទំនាក់ទំនង
​ ការ​ទំនាក់ទំនង​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ជីវិត​រស់នៅ​​ ព្រោះ​វា​ជួយ​ឲ្យ​មនុស្ស​គ្រប់គ្នា​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញ​ទៅមក​​ ដោយ​ងាយ​​។ ទោះបី​​មាន​ចំណេះដឹង​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ ​អ្នក​មិនអាច​ជោគជ័យ​ដោយ​ងាយ​ឡើយ​ បើ​ខ្វះ​ជំនាញ​ទំនាក់ទំនង។ ដូច្នេះ​ អ្នក​គួរ​តែ​ព្យាយាម​ពង្រឹង​ជំនាញ​នេះ​ឲ្យបាន​រឹងមាំ​​។

…តើ​អ្វី​ទៅ​ជា​អាវុធ​សម្ងាត់​របស់​​​នាយក​ប្រតិបត្តិ (CEO) ​ក្រុមហ៊ុន​កំពូលៗ​ក្នុង​លោក?​…

៥) ការងារ​ក្រុម
​បើ​ទោះបីជា​ពូកែ​យ៉ាង​ណា​ក្តី មនុស្ស​ម្នាក់​មិនអាច​​រ៉ាប់រង​ធ្វើ​កិច្ច​ការ​រាប់រយ​ជំពូក​តែ​ម្នាក់ឯង​​ ហើយ​ទទួល​បាន​ជោគជ័យ​​​ទេ ពោល​គឺ​ត្រូវតែ​មាន​ការ​​ចូលរួម​ធ្វើ​ការ​ជា​ក្រុម។ ​ជា​ការ​ពិត ការ​ធ្វើ​ការងារ​ជា​ក្រុម​មិន​​ងាយ​ស្រួល​ប៉ុន្មាន​ទេ​​ ព្រោះ​​មនុស្ស​​ម្នាក់ៗ​សុទ្ធតែ​មាន​គំនិត​ផ្ទុយ​ពី​គ្នា។ ប៉ុន្តែ​​​ត្រូវតែ​រៀន​ធ្វើ​ការ​ ហើយ​សម្របសម្រួល​ជាមួយ​គ្នា​​ដើម្បី​ទាញ​យក​ប្រយោជន៍​ឲ្យ​បាន​ច្រើន​៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ www.inc.com

Tuesday, February 17, 2015

វិស័យ​សំខាន់ៗ​ចំនួន ៥ ​ដែល​​​មាន​មហាសេដ្ឋី​​​​កាន់កាប់​ច្រើន​ជាងគេ​ប្រចាំ​តំបន់​នីមួយៗ​នៅ​ជុំវិញ​ពិភពលោក

រូបតំណាង​ប្រភព៖​ klnbretail
ទស្សនាវដ្ដី ​​ Forbes ដ៏​ល្បីល្បាញ​​​របស់​អាមេរិក​បាន​រក​ឃើញ​​ពី​វិស័យ​សំខាន់ៗ​ចំនួន​៥ ដែល​​មាន​មហាសេដ្ឋី​ច្រើន​ជាងគេ​​ប្រចាំ​តំបន់​នីមួយៗ។

ជា​លទ្ធផល ការ​វិនិយោគ ​(Investment)  គឺ​ជា​វិស័យ​​ទី១ ដែល​មាន​មហាសេដ្ឋី​ច្រើន​ជាងគេ​រហូត​ដល់ ១៤៨ នាក់​​កំពុង​កាន់កាប់​នៅ​ជុំវិញ​ពិភពលោក ខណៈ​ដែល​វិស័យ​លក់​សំលៀកបំពាក់ និង លក់រាយ (Fashion and Retail) ជាប់​ចំណាត់ថ្នាក់​ទី២ មាន​មហាសេដ្ឋី​កាន់កាប់​ ១៤៦ នាក់​។ រីឯ​វិស័យ​​ អចលនទ្រព្យ​​ (Real Estate) ទទួល​បាន​ចំណាត់ថ្នាក់​ទី​៣ មាន​មហាសេដ្ឋី​កាន់កាប់​សរុប ១២៩ នាក់​នៅ​ជុំវិញ​ពិភពលោក។ ​

១) អាស៊ី​ប៉ាស៊ីហ្វិក
-អចលនទ្រព្យ (Real Estate) មាន​មហាសេដ្ឋី ៧១ នាក់​
-ចម្រុះ (Diversified) មាន​មហាសេដ្ឋី​ចំនួន ១២ នាក់
-ផលិតកម្ម (Manufacturing) មាន​មហាសេដ្ឋី​ចំនួន ៤១ នាក់
-លក់​សំលៀកបំពាក់ និង លក់រាយ (Fashion and Retail) មាន​មហាសេដ្ឋី​ចំនួន ២៩ នាក់
-បច្ចេកវិទ្យា (Technology) មាន​មហាសេដ្ឋី​ចំនួន ៦២ នាក់។

វិស័យ​អចលនទ្រព្យ (Real Estate) មាន​មហាសេដ្ឋី​​កាន់កាប់​ច្រើន​ជាងគេ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ប្រភពរូបភាព៖ cpexecutive



២) តំបន់​អឺរ៉ុប
-លក់​សំលៀកបំពាក់ និង លក់រាយ (Fashion and Retail) មាន​មហាសេដ្ឋី​ចំនួន ៦២ នាក់
-វិនិយោគ (Investment) មាន​មហាសេដ្ឋី​ចំនួន ៣១ នាក់
-​ផលិត​ដែក និង ជីក​រ៉ែ (Metals & Mining) មាន​មហាសេដ្ឋី​ចំនួន ៣០ នាក់
-ថាមពល (Energy) មាន​មហាសេដ្ឋី​សរុប ២៦ នាក់​
-អាហារ និង ភេសជ្ជះ (Food and Beverage) មាន​មហាសេដ្ឋី​​ចំនួន ២៦ នាក់​។

វិស័យ លក់​សំលៀកបំពាក់ និង លក់រាយ (Fashion and Retail) មាន​មហាសេដ្ឋី​កាន់កាប់​ច្រើន​ជាងគេ​បំផុត​នៅ​តំបន់​អឺរ៉ុប ប្រភពរូបភាព៖ cwb-online



៣) តំបន់​មជ្ឈិមបូព៌ា និង ទ្វីប​អាហ្រ្វិក
-​ចម្រុះ (Diversified) មាន​មហាសេដ្ឋី​​ចំនួន ៣៦ នាក់
-សំណង់ និង វិស្វកម្ម (Construction & Engineering) មាន​មហាសេដ្ឋី​​ចំនួន ៩ នាក់​​
-ហិរញ្ញវត្ថុ (Finance) មាន​មហាសេដ្ឋី​​ចំនួន ៧ នាក់
-​ផលិត​ដែក និង ជីក​រ៉ែ (Metals & Mining) មាន​មហាសេដ្ឋី​ចំនួន ៧ នាក់
-អាហារ និង ភេសជ្ជះ (Food and Beverage) មាន​មហាសេដ្ឋី​​ចំនួន ៦ នាក់​។

វិស័យ ​ចម្រុះ (Diversified) មាន​មហាសេដ្ឋី​​កាន់កាប់​ច្រើន​ជាងគេ​បំផុត​នៅ​​តំបន់​តំបន់​មជ្ឈិមបូព៌ា និង ទ្វីប​អាហ្រ្វិក ប្រភពរូបភាព៖ diversifiedtir



៤) ទ្វីប​អាមេរិក
-ហិរញ្ញវត្ថុ (Finance) មាន​មហាសេដ្ឋី​​ចំនួន ២១ នាក់
-លក់​សំលៀកបំពាក់ និង លក់រាយ (Fashion and Retail) មាន​មហាសេដ្ឋី​ចំនួន ១៩ នាក់
-អាហារ និង ភេសជ្ជះ (Food and Beverage) មាន​មហាសេដ្ឋី​​ចំនួន ១៦ នាក់​
-​ចម្រុះ (Diversified) មាន​មហាសេដ្ឋី​​ចំនួន ១៤ នាក់
-បណ្ដាញ​ផ្សព្វផ្សាយ (Media) មាន​មហាសេដ្ឋី​​ចំនួន ១១ នាក់។

វិស័យ​ហិរញ្ញវត្ថុ (Finance) មាន​មហាសេដ្ឋី​កាន់កាប់​ច្រើន​ជាងគេ​បំផុត​​នៅ​​ទ្វីប​អាមេរិក​ ប្រភពរូបភាព៖ vacancynext



៥) សហរដ្ឋអាមេរិក
-វិនិយោគ (Investment) មាន​មហាសេដ្ឋី​ចំនួន ១០២ នាក់
-បច្ចេកវិទ្យា (Technology)  មាន​មហាសេដ្ឋី​ចំនួន ៥៣ នាក់
-បណ្ដាញ​ផ្សព្វផ្សាយ (Media) មាន​មហាសេដ្ឋី​​ចំនួន ៣៤ នាក់
-ថាមពល (Energy) មាន​មហាសេដ្ឋី​សរុប ៣៣ នាក់
-អាហារ និង ភេសជ្ជះ (Food and Beverage) មាន​មហាសេដ្ឋី​​ចំនួន ៣៣ នាក់​៕

វិស័យ​វិនិយោគ (Investment) មាន​មហាសេដ្ឋី​​កាន់កាប់​ច្រើន​ជាងគេ​បំផុត​នៅ​អាមេរិក​ ប្រភពរូបភាព៖ www.svip



ប្រែសម្រួល៖ ខេវិន
ប្រភព៖​ forbes

Monday, February 9, 2015

តោះ​រៀន​ពី​របៀប Download វីដេអូ​លើ Facebook មិន​បាច់​ប្រើ IDM ឬ​​​​កម្មវិធីជំនួយ​​អ្វីទាំង​អស់​

របៀប download វីដេអូពី facebookប្រភព៖​ printscreen
ទំព័រ ​នេះ TheBNEWS សូម​បង្ហាញ​មិត្ត​អ្នក​អាន​អំពី​របៀប​ទាញ​យក​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ដោយ​មិន​ចាំបាច់​ដំឡើង​កម្មវិធី​អ្វី​ទាំង​អស់។ សូម​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖

១) ចូល​ទៅ Facebook wall នូវ​វីដេអូ​ណាមួយ​លោក​អ្នក​ចង់ download

1

២) ចុច​លើ​វីដេអូ​ដើម្បី​បើក​ឱ្យ​លេង (play)

2



៣) សូម​មើល​ URL ដែល​ស្ថិត​នៅ​លើ​របារ​អាសយដ្ឋាន​ខាង​លើ ដោយ​ប្ដូរ​ពី ‘www’ ទៅ​ជា ‘m’ វិញ។

3

៤) បន្ទាប់​មក​បើក (play) វីដេអូ​ម្ដង​ទៀត រួច​ចុច mouse ស្ដាំ (right click) និង​ជ្រើសរើស​យក ‘save video as’

4

៥) ដាក់​ឈ្មោះ​ឯកសារ​វីដេអូ មុន​នឹង​រក្សា​ទុក (save)។ ក្រោយ​មក​ត្រូវ​រង់ចាំ​ការ download រួចរាល់ ដែល​ត្រូវ​ចំណាយ​ពេល​យូរ​ឬ​ឆាប់​អាស្រ័យ​លើ​ល្បឿន​អ៊ីនធឺណិត ព្រមទាំង​ទំហំ​វីដេអូ (MB)។ វីដេអូ Facebook នឹង​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ទីតាំង (folder) ដែល​អ្នក​បាន​កំណត់។

5

(បញ្ជាក់៖ ប្រសិន​លោក​អ្នក​កំពុង​ដំណើរការ​កម្មវិធី IDM នោះ​មិន​អាច​​អនុវត្ត​តាម​គន្លឹះ​ខាង​លើ​ជោគជ័យ​ឡើយ។ អ្នក​អាច​សាកល្បង Disable កម្មវិធី IDM ដែល​មាន​ឈ្មោះ add-ons ថា IDM CC ជា​មុន​សិន ដើម្បី​សាកល្បង​ធ្វើ)

តែ​ប៉ុណ្ណោះ លោក​អ្នក​អាច download វីដេអូ​គ្រប់​ពេល​គ្រប់​ទីកន្លែង​នៅ​លើ​កុំព្យូទ័រ​បាន​ងាយស្រួល​មិន​បាន​ ដំឡើង​កម្មវិធី​ជំនួយ​ឡើយ៕

ដោយ៖ លី ឈៀន

​​មុន​នឹងចង់​ធ្វើ​ជា​អ្នក​ដឹកនាំ​គេ លោក​អ្នក​គួរ​មាន​​ជំនាញ​៥ នេះ​សិន

រូបតំណាង​ប្រភព៖​ marymount
ភាព ​ជា​អ្នក​​ដឹកនាំ​មិនមែន​សុទ្ធតែ​មនុស្ស​គ្រប់រូប​អាច​​ធ្វើ​បាន​នោះ​ឡើយ ពីព្រោះ​ថា​វា​ទាមទារ​ឲ្យ​លក្ខណសម្បត្តិ ជំនាញ និង ​សមត្ថភាព​​គ្រប់គ្រាន់​ ទើប​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ទទួល​បាន​ភាព​ជោគជ័យ។ ​ហេតុដូច្នេះ​ហើយ បាន​ជា​មនុស្ស​ភាគតិច​ប៉ុណ្ណោះ​ដែល​អាច​​ធ្វើ​ជា​អ្នក​ដឹកនាំ​គេ​បាន។

ទោះបី​ជា​បែប​នេះ​ក្តី សមត្ថភាព​អ្នក​ដឹកនាំ​ក៏​ត្រូវ​មាន​ការ​បណ្តុះបណ្តាល​ផង​ដែរ ក្នុង​នោះ​ជំនាញ​ទាំង​៥ នេះ​​​​ប្រិយមិត្ត​គួរ​ធ្វើ​ឲ្យ​បាន​​ប្រសិន​បើ​​លោក​អ្នក​ចង់​ដឹកនាំ​គេ។

១) ឆ្កឹះ​យក​បទពិសោធន៍​មក​​​​ឆ្លុះ​បញ្ចាំង​ឲ្យ​​​ខ្លួន​ឯង
កូនសោ ​ដ៏​សំខាន់​មួយ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ គឺ​សមត្ថភាព​ក្នុង​ការ​ឆ្លុះបញ្ចាំង​មក​វិញ​លើ​ការ​សម្រេចចិត្ត​​របស់​ខ្លួន ​ និង សម្លឹង​មើល​ស្ថានភាព​នោះ​​ថា តើ​វា​ល្អ ឬ អាក្រក់? ដើម្បី​ទុក​ធ្វើ​ជា​បទពិសោធន៍​។ ​

នៅ​ពេល​ដែល​អ្នក​បាន​​អនុវត្ត​តាម​វិធីសាស្ត្រ​នេះ អ្នក​អាច​យក​មេរៀន​នោះ​មក​អនុវត្ត​ក្នុង​ស្ថានភាព​ណាមួយ​​ជាក់ស្តែង​របស់​ អ្នក​ជា​ថ្មី​ម្តង​ទៀត ហើយ​ការ​អនុវត្ត​នេះ​ទោះបី​តិច ឬ ច្រើន​ក្តី ធានា​ថា នឹង​ល្អ​ប្រសើរ​ជាង​មុន​ជា​មិន​ខាន។ នេះ​ទាមទារ​ឲ្យ​អ្នក​ទទួល​ស្គាល់​កំហុស ឬ ភាព​បរាជ័យ​របស់​អ្នក​ដើម្បី​ទុក​ធ្វើ​ជា​គន្លឹះ​ត្រួសត្រាយ​ផ្លូវ​ធ្វើ​ជា​ អ្នក​ដឹកនាំ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ។​

២) ចេះ​សម្របសម្រួល​ជាជាង​ប្រតិកម្ម​
អ្នក​ដឹកនាំ​ ដែល​ជោគជ័យ ត្រូវ​តែ​ជា​បុគ្គល​ដែល​អង្គុយ​នៅ​តុមូល​​ដោយ​បាន​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ ​ជា​មួយ​នឹង​សេណារីយោ​ជា​ច្រើន និង ដឹង​ពី​របៀប​ដើម្បី​អនុវត្ត​​នៅ​ពេល​ដែល​ស្ថានការណ៍​​បាន​​​ធ្លាក់​ដាច់​​ ដោយឡែក​ពី​គ្នា ឬ ក៏​ប្រាសចាក​ពី​គម្រោង​ដែល​គ្រោងទុក។ ការ​ត្រៀម​ទុក​នេះ អាច​ធានា​បាន​ថា អ្នក​នឹង​មិន​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​​​មួយ​ដែល​​​អ្នក​មិន​អាច​​ ចែករំលែក​​អ្វីៗ​ដែល​មាន​តម្លៃ​បាន ឬ មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​​កំពុង​ប្រឈមមុខ​បាន​។ ​​​​​​

នេះ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវ​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​ ត្បិតអី​ការ​ប្រតិកម្ម គឺ​ជា​ការ​បង្កើន​កម្តៅ​​មួយ​ដល់​ការ​ដឹកនាំ​របស់​អ្នក។ ផ្ទុយ​ទៅ​វិញ ការ​សម្រេចចិត្ត​ដ៏​ល្អ​មួយ ជានិច្ចកាល​កើត​ចេញ​ពី​​គំនិត និង អារម្មណ៍​របស់​​​អ្នក​ដែល​​មាន​ទិសដៅ​ស្រប​គ្នា។ បើ​ជា​ក្រុមហ៊ុន អ្នក​​មិន​ត្រូវ​ផ្ដោត​​តែ​​​ទៅ​លើ​ការ​ផ្គាប់ផ្គន់​​​បុគ្គល​នៅ​ថ្នាក់​​ ក្រោម​បំផុត​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​គិត​ថា​ពី​មធ្យោបាយ​ដ៏​ល្អ​បំផុត​ធ្វើ​ឲ្យ​មនុស្ស​នៅ​ក្នុង​ ក្រុមហ៊ុន​ទាំងមូល​បាន​ទទួល​ស្គាល់​រួម​គ្នា។​​​​​

…ការ​ខិតខំ​ប្រឹងប្រែង​​ធ្វើ​ការងារ​ និង ​​ភាព​ឆ្លាតវៃ​លើ​ការងារ ជ្រើសរើស​យក​មួយ​ណា?…

៣) រក​ឲ្យ​ឃើញ​នៅ​ពាក្យ​ថា “ហេតុអ្វី?”
ធ្វើ​ជា​ អ្នក​ដឹកនាំ​ប្រកប​ដោយ​សមត្ថភាព អ្នក​ត្រូវ​ដឹង​​ចម្លើយ​ឆ្លើយ​តប​ទៅ​នឹង​​ពាក្យ​​ថា “ហេតុអ្វី?”​។ ហេតុអ្វី​បាន​ជា​អ្នក​ត្រូវ​ទៅ​ទី​នោះ? ហេតុអ្វី​បាន​ជា​​ក្រុម​ការងារ​របស់​អ្នក​មិន​ជោគជ័យ? ហេតុអ្វី​បាន​ជា​អ្នក​​​​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ?​​​

ប្រសិន​បើ​អ្នក​មិន​មាន​​​ចក្ខុវិស័យ​ច្បាស់លាស់​ពី​អ្វី​ដែល​អ្នក​ចង់​ បាន​សម្រាប់​ខ្លួន​ឯង ការ​ប្ដេជ្ញា​ចិត្ត និង ​ការ​ផ្ដោត​​ទៅ​លើ​អ្វី​មួយ​របស់​អ្នក​ នឹង​ដើរ​បញ្ច្រាសទិស​​គោលដៅ​របស់​អ្នក ហើយ​ទីបំផុត​អ្នក​ក៏​មិន​អាច​ជំរុញ​លើកទឹកចិត្ត​​ និង ដឹកនាំ​មនុស្ស​ផ្សេង​ទៀត​បាន​ដែរ។ ​​​​

ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​មួយ​រូប អ្នក​ត្រូវ​ធានា​ថា ​ចក្ខុវិស័យ​របស់​អ្នក​​​នឹង​អាច​​ហុច​ផល​ជា​វិជ្ជមាន​មួយ​​ដល់​មនុស្ស​ គ្រប់គ្នា ទោះបី​ជា​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏ដោយ។ នេះ​ជា​បទពិសោធន៍​មួយ​ដែល​អ្នក​ដឹកនាំ​នៅ​លើ​ពិភពលោក​ធ្លាប់​ឆ្លងកាត់ និង អនុវត្ត​យូរ​មក​ហើយ។ ចក្ខុវិស័យ​នោះ ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់​ដែល​កើត​ចេញ​ពី​បុគ្គល​មាន​ឥទ្ធិពល​មួយ​រូប តែ​មនុស្ស​គ្រប់គ្នា​​បាន​ទទួល​​យក​​វា​​​​មក​ធ្វើ​ជា​គោលដៅ​រួម​របស់​ខ្លួន ​ដោយ​មិន​ជំទាស់។ ​​

៤) មាន​មហិច្ឆតា​លើ​អ្វី​ដែល​អ្នក​ធ្វើ
ក្នុង​នាម​ ជា​អ្នក​ដឹកនាំ​មួយ​រូប បើ​អ្នក​មិន​មាន​មហិច្ឆតា​ចង់​ស្រវា​ចាប់​យក​ភាព​ជោគជ័យ​ដល់​មនុស្ស​គ្រប់​ គ្នា​ទេ​​នោះ វា​នឹង​ពិបាក​ក្នុង​ការ​រក្សា​ឲ្យ​បាន​ស្ថិរភាព​មួយ​​​ដែល​អ្នក​ត្រូវ​ការ​ ដើម្បី​​​ដឹកនាំ​ក្រុម​ការងារ​​ឲ្យ​ជោគជ័យ។ ​​​​​

ដរាបណា​អ្នក​កាន់តែ​មាន​​​​មហិច្ឆតា​​​​ពី​អ្វី​ដែល​អ្នក​ចង់​បាន ដរាប​នោះ​ឥទ្ធិពល​នៃ​ភាព​ជោគជ័យ​កាន់តែ​មាន​ច្រើន​ទៅ​តាម​នោះ​ដែរ។ ហើយ​ក៏​គ្មាន​អ្វី​ប្រសើរ​ជាង​អ្នក​ដឹកនាំ​មួយ​រួប​ដែល​មិន​ត្រឹមតែ​មាន​ មហិច្ឆតា​សម្រាប់​ភាព​ជោគជ័យ​ដល់​​ខ្លួន​ឯង​​​ ​ថែម​ទាំង​ចង់​ឲ្យ​មនុស្ស​គ្រប់រូប​ជោគជ័យ​នោះ​ដែរ​។​​

៥) ត្រៀម​ខ្លួន​ធ្វើ​អ្វី​​មួយ​ដែល​អ្នក​ដទៃ​មិន​អាច​ធ្វើ​បាន
​ នេះ​ជា​ចំណុច​មួយ​ដ៏​សំខាន់​បំផុត​ព្រោះ​ថា អ្នក​ដឹកនាំ​ គឺ​ជា​បុគ្គល​មួយ​រូប​ដែល​អាច​ធ្វើ​រឿង​ដ៏​អស្ចារ្យ​បាន ខណៈ​ដែល​មនុស្ស​ជា​​ច្រើន​ទៀត​មិន​អាច​ធ្វើ​បាន​។ ដោយសារ​ភាព​បរាជ័យ​មិនមែន​ជា​​ជម្រើស​របស់​ខ្លួន​ អ្នក​ដឹកនាំ​មើល​ឃើញ​ថា ​បើ​ផ្នែក​​ណាមួយ​នៃ​​គម្រោង​របស់​ខ្លួន​បរាជ័យ អ្នក​ដឹកនាំ​តែង​មាន​វិន័យ​​ចំពោះ​ខ្លួន​ឯង​ក្នុង​ការ​ប្រឈម​ទៅ​នឹង​ភាព​ បរាជ័យ​នោះ​ដោយ​ស្វិតស្វាញ​មិន​ងាយ​ទម្លាក់​ទង់ជ័យ​នោះ​ឡើយ។

នេះ​មានន័យ​ថា ទោះបី​ជា​ការងារ​នោះ​លំបាក​យ៉ាងណា​ក្តី  ការ​​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ជា​មួយ​នឹង​យុទ្ធសាស្ត្រ​ដ៏​ច្បាស់លាស់​អាច​ទម្លុះទម្លាយ​វា​បាន​។ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ដឹកនាំ​ធ្វើ ដែល​មនុស្ស​គ្រប់គ្នា​កម្រ​ធ្វើ​បាន​​៕

Friday, February 6, 2015

​មិត្ត​អ្នក​អាន​ណា​ខ្លះ​ធ្លាប់​ឃើញ​ក្រដាស​ប្រាក់​ខ្មែរ​​មួយ​កាក់​​ពីរ​កាក់​និង​ប្រាក់​រៀល​ខ្មែរ​​​​កាល​​ពី​សម័យ​មុន​​?​

ប្រាក់ ​រៀល​ជា​​រូបិយប័ណ្ណ​របស់​​ប្រទេស​កម្ពុជា​ដែល​​​មាន​ពីរ​ប្រភេទ​​សំខាន់​គឺ ​ជា​កាក់ និង​ក្រដាសប្រាក់​ដែល​ប្រភេទ​ទាំងពីរ​នេះ​មាន​ការ​វិវត្ត​​ពី​សម័យ​កាល​មួយ​ ទៅ​សម័យ​កាល​មួយ​ទៀត ​​។ ​បើ​តាម​ប្រវត្តិសាស្ត្រ​នៃ​ការ​ចេញ​ផ្សាយ​ក្រដាស​ប្រាក់​ ​​​នៅ​ឆ្នាំ១៩៥៣​ សាខា​ស្ថាប័ន​បេសកកម្ម​ប្រចាំ​កម្ពុជា​ឡាវ​វៀតណាម​ (Institut d’Emission des Etats du Cambodge, du Laos et du Vietnam)​ ប្រចាំ​នៅ​កម្ពុជា​​ បាន​ចេញ​ផ្សាយ​​​​ក្រដាស​ប្រាក់​ ​ព្យាស្ត្រ​ និង​ក្រដាស​ ប្រាក់​រៀល ​​​ហើយ​​ក្រដាស​ប្រាក់ដំបូង​គឺ​​ក្រដាសប្រាក់​ព្យាស្ត្រ​និង​ក្រដាស​ប្រាក់​ រៀល​ត្រូវ​បាន​ប្រើ​ព្រម​គ្នា​។ ​មក​​ដល់​ឆ្នាំ ១៩៥៥​​ ធនាគារ​ជាតិ​នៃ​កម្ពុជា​​ត្រូវ​បាន​បង្កើត​ឡើង​ និង​បាន​ប្រកាស​​​ដាក់ឲ្យប្រើក្រដាស​ប្រាក់​រៀល​ ។

ខាង​ក្រោម​នេះ​ជា​ដំណើរ​វិវត្ត​នៃ​ក្រដាស​ប្រាក់​រៀល​ខ្មែរ​ចាប់​ពី​ឆ្នាំ​១៩៧៥​ ​៖​

10411771_711535962261915_2122079215104471498_n

10251927_711535925595252_2452658023846738188_n

1069217_711535898928588_2317613002347492630_n

10350530_711535875595257_8773972705218890007_n

10701996_711535852261926_6531440708448616335_n

 68954_711535812261930_603275273125875041_n 10646769_711536262261885_5832996619513955770_n 10590647_711535798928598_8751927862268093605_n

983790_711536188928559_6755981207649067656_n 1525020_711536098928568_1181705356204140120_n 10660373_711536125595232_4412708695871592029_n 10541814_711536148928563_6811625389833617798_n

10711014_711536065595238_4419549174689613046_n

 10670192_711536038928574_4462284425402572593_n1012792_711536022261909_2853113346806766601_n10425149_711535995595245_8060628765348434962_n10622881_711536245595220_6933266658538701733_n
ប្រភព៖​ ធនាគារ​ជាតិ​នៃ​កម្ពុជា​