តោះរៀនពីរបៀប Download វីដេអូលើ Facebook មិនបាច់ប្រើ IDM ឬកម្មវិធីជំនួយអ្វីទាំងអស់
១) ចូលទៅ Facebook wall នូវវីដេអូណាមួយលោកអ្នកចង់ download
២) ចុចលើវីដេអូដើម្បីបើកឱ្យលេង (play)
៣) សូមមើល URL ដែលស្ថិតនៅលើរបារអាសយដ្ឋានខាងលើ ដោយប្ដូរពី ‘www’ ទៅជា ‘m’ វិញ។
៤) បន្ទាប់មកបើក (play) វីដេអូម្ដងទៀត រួចចុច mouse ស្ដាំ (right click) និងជ្រើសរើសយក ‘save video as’
៥) ដាក់ឈ្មោះឯកសារវីដេអូ មុននឹងរក្សាទុក (save)។ ក្រោយមកត្រូវរង់ចាំការ download រួចរាល់ ដែលត្រូវចំណាយពេលយូរឬឆាប់អាស្រ័យលើល្បឿនអ៊ីនធឺណិត ព្រមទាំងទំហំវីដេអូ (MB)។ វីដេអូ Facebook នឹងត្រូវបានរក្សាទុកនៅក្នុងទីតាំង (folder) ដែលអ្នកបានកំណត់។
(បញ្ជាក់៖ ប្រសិនលោកអ្នកកំពុងដំណើរការកម្មវិធី IDM នោះមិនអាចអនុវត្តតាមគន្លឹះខាងលើជោគជ័យឡើយ។ អ្នកអាចសាកល្បង Disable កម្មវិធី IDM ដែលមានឈ្មោះ add-ons ថា IDM CC ជាមុនសិន ដើម្បីសាកល្បងធ្វើ)
តែប៉ុណ្ណោះ លោកអ្នកអាច download វីដេអូគ្រប់ពេលគ្រប់ទីកន្លែងនៅលើកុំព្យូទ័របានងាយស្រួលមិនបាន ដំឡើងកម្មវិធីជំនួយឡើយ៕
ដោយ៖ លី ឈៀន
No comments:
Post a Comment