Tuesday, December 16, 2014

YouTube សម្រាប់ Android ឥឡូវ​នេះ​អាច​​​បើក​មើល​បាន​ ដោយ​មិន​បាច់​​មាន​​អ៊ីនធឺណិត​

Youtube សម្រាប់ Android ឥឡូវ​នេះ​អាច​លេង​បាន​ដោយ​មិន​បាច់​មាន​អ៊ីនធឺណិត!ប្រភព៖​ amazonaws
បន្ទាប់ពី​ទទួល​បាន​កំណែប្រែ​ឌីហ្សាញ​ទម្រង់​ម៉ូដ Interface ថ្មី​ស្រស់​ស្អាត​ជំនាន់ 6.0.11 រួច​មក ពេល​នេះ​កម្មវិធី YouTube app ថែមទាំង​ត្រូវ​បាន​ក្រុមហ៊ុន Google អភិវឌ្ឍ​ដោយ​បញ្ចូល​សមត្ថភាព​អាច​ឱ្យ​អ្នក​ប្រើ​ស្មាតហ្វូន Android ធ្វើ​ការ​បើក​វីដេអូ youtube ដោយ​មិន​ចាំបាច់​ភ្ជាប់​អ៊ីនធឺណិត​បាន។ 

ក្រុមហ៊ុន Google បាន​អភិវឌ្ឍ YouTube app ដោយ​បន្ថែម​លក្ខណៈ​ពិសេស​ថ្មី​គឺ​អាច​ឱ្យ​ម្ចាស់​ស្មាតហ្វូន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាច​ប្រើប្រាស់​សេវាកម្ម video streaming នេះ​ជា​លក្ខណៈ offline video playback បាន។ ស្ដាប់​មើល​ទៅ ​វា​ពិត​ជា​គួរ​រំភើប​មិន​គួរ​ឱ្យ​ជឿ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​រឿង​ដែល Google អាច​ធ្វើ​បាន​ទៅ​ហើយ។ ទោះជា​យ៉ាងណា មុខងារ​ពិសេស​ថ្មី​នេះ អាច​ដំណើរការ​បាន​ដំបូង​តែ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ស្ថិត​ក្នុង​តំបន់​អាស៊ី​ប៉ុណ្ណោះ មាន​ដូច​ជា ប្រទេស​ឥណ្ឌា ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ហើយ​ក៏​ដំណើរការ​បាន​តែ​ចំពោះ​មាតិកា​វីដេអូ​មួយ​ចំនួន​ប៉ុណ្ណោះ ដូច​ជា​ជា​វីដេអូ​ដែល​មាន​ការ​ពេញនិយម​ចូលចិត្ត​ទស្សនា​​ច្រើន។ 

... Youtube អាច​នឹង​​​ព្រលឹង​ចុង​សក់​ដោយ​សារ Facebook កំពុង​លួច​ទស្សនិកជន​​ទស្សនា​វីដេអូ​ខ្លួន​​ជា​បណ្ដើរៗ ...

ដូច្នេះ​សម្រាប់​អ្នក​ប្រើ​ស្មាតហ្វូន Android ស្ថិត​នៅ​ក្នុង​បណ្ដា​ប្រទេស​ខាង​លើ​អាច​ឆែក​មុខងារ​នេះ​បាន​ជាមួយ offline icon ដែល​មាន​នៅ​លើ​វីដេអូ​ឃ្លិប​ណា​គាំទ្រ​មុខងារ​នេះ​ប៉ុណ្ណោះ។ បន្ទាប់ពី​ជ្រើសរើស​វីដេអូ​ដែល​គាំទ្រ​មុខងារ​នេះ​ហើយ YouTube app នឹង​តម្រូវ​ឱ្យ​អ្នក​ជ្រើសរើស​ជម្រើស​គុណភាព​វីដេអូ ហើយ​ក្រោយ​ពេល​វីដេអូ​ត្រូវ​បាន catch ចូល​ទៅ​ក្នុង​ទូរស័ព្ទ នោះ​វា​នឹង​រក្សា​ទុក អាច​ឱ្យ​លោក​អ្នក​អាច​បើក​មើល​ដោយ​មិន​ចាំបាច់​មាន​អ៊ីនធឺណិត​សម្រាប់​រយៈពេល ៤៨ម៉ោង៕

... YouTube អាច​កើប​ប្រាក់ចំណូល​​បាន​៣,៥ ពាន់​លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣ ...
ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ techcrunch

៥ ចំណុច​ដែល​មហាសេដ្ឋី​អាស៊ី​លោក​ Li Ka-Shing​ ចង់​បាន​បំផុត​ពី​សហគ្រិន​​ក្មេងៗ

លោក Li Ka-Shing មហាសេដ្ឋី​ហុងកុងប្រភព៖​ hutchison
ប្រិយមិត្ត​អ្នកអាន​ពិត​ជា​បាន​ធ្លាប់​ស្គាល់​​លោក​ Li Ka-Shing រួច​ហើយ​នៅ​ពេល​កន្លង​មក​ ដែល​លោក​​បាន​គ្រង​តំណែង​​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​របស់​ហុងកុង ប្រចាំ​តំបន់​​អាស៊ី​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​ពេល​កន្លងមក។ 

ជា​មួយ​ទ្រព្យសម្បត្តិ​ប្រមាណ ២៨,៨ ពាន់​លាន​ដុល្លារ​ លោក​គឺ​ជា​កូន​អ្នកក្រ​ម្នាក់​ដែល​មាន​ប្រវត្តិ​​​តស៊ូ​ក្នុង​ជីវិត​មិន​ធម្មតា​​រហូត​បាន​ក្លាយ​ជា​មហាសេដ្ឋី​ទាំង​មិន​បាន​រៀន​ចប់​ថ្នាក់​អនុវិទ្យាល័យ​ផង។ ឥឡូវ​នេះ​សាកល្បង​ស្វែង​យល់​ពី​ដំបូន្មាន​របស់​មហាសេដ្ឋី​វ័យ ៨៦ ​រូប​នេះ​ ថា​តើ​មាន​អ្វី​ខ្លះ​​ចែក​រំលែក​ដល់​សហគ្រិន​ជំនាន់​ថ្មី?​​​​​​

១) ជួយ​ចេញ​ថ្លៃ​អាហារ​ឲ្យ​អ្នកណា​ម្នាក់​ដែល​ជោគជ័យ​ជាង​អ្នក​
តាម​ការ​បញ្ជាក់​លោក Li Ka-Shing អត្ថន័យ​នៅ​ក្នុង​ចំណុច​នេះ​គឺ​ថា អ្នក​គួរ​តែ​ចេញ​ថ្លៃ​អាហារ​ដល់​អ្នកណា​ម្នាក់​ដែល​សំខាន់​ជាង​អ្នក​ជា​ពិសេស​​បុគ្គល​ដែល​ជួយ​ឲ្យ​អ្នក​ជោគជ័យ​យ៉ាង​ហោច​ណាស់​បាន​ម្តង​ដែរ​ក្នុង​មួយ​ខែ។ ជា​គោលការណ៍ ការ​​​ចំណាយ​របស់​អ្នក​នឹង​ទទួល​បាន​មក​វិញ​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ ទំនាក់ទំនង​ល្អ កិត្តិយស និង ឱកាស​នានា​ដែល​បុគ្គល​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ពន្លឺ​ជីវិត​ល្អ​ប្រសើរ​ជាង​មុន។ ​

២) រៀនសូត្រ​ជានិច្ច​
«អ្នក​​គូរ​ដាក់​ខ្លួន​ជា​​កណ្ដៀរ​ស៊ី​ស្លឹក​សៀវភៅ​ដែល​មិន​ចេះ​ស្កប់»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Li Ka-Shing ។ លោក​បាន​បន្ត​ថា អ្នក​នឹង​ទទួល​​បាន​ចំណេះដឹង​​ជា​ច្រើន​ចេញ​ពី​ការ​អាន​​សៀវភៅ អត្ថបទ និង ព័ត៌មាន​នានា ហើយ​បម្លែង​វា​ឲ្យ​ទៅ​ជា​​​ទ្រព្យធន​ដ៏​វិសេស​​ធ្វើ​ជា​អាហារ​​ដល់​ខួរក្បាល​របស់​អ្នក។ 

...គន្លឹះ​​បែក​​ចែក​ប្រាក់​ចំណូល​​ជា​៥​​ចំណែក​​​របស់​​មហាសេដ្ឋី​ ​Li Ka-Shing​ ​ធ្វើ​​ឲ្យ​​​​អ្នក​ក្លាយ​​ជា​អ្នក​មាន​​ក្នុង​​ពេល​ដ៏​ខ្លី...

ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ថា តើ​ត្រូវ​ចាប់​ផ្តើម​ពី​កន្លែង​ណា? យ៉ាងណាមិញ មហាសេដ្ឋី​រូប​នេះ​បាន​ណែនាំ​ថា អ្នក​​គួរ​តែ​ស្វែង​រក​ដៃគូ ឬ មិត្តភក្ដិ​ល្អ​ដែល​​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​អ្នក ព្រោះ​បុគ្គល​ប្រភេទ​នេះ​អាច​ចែក​រំលែក​ចំណេះដឹង​បាន​យ៉ាង​ល្អ និង មាន​ឆន្ទៈ​ដូចគ្នា​ទៀត​ផង។ ក្រៅ​ពី​នេះ ត្រូវ​សិក្សា​រៀនសូត្រ​នៅ​តាម​វគ្គ​ខ្លីៗ សន្និសីទ​ សិក្ខាសាលា​នានា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ថ្មីៗ​កាន់តែ​ច្រើន​ឡើង។​​​​

៣) រៀនសូត្រ​​ឲ្យ​ចេះ​ពី​​សិល្បៈ​នៃ​ការ​លក់​
មហាសេដ្ឋី Li Ka-Shing បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «រាល់​សហគ្រិន​ទាំងអស់​ ត្រូវ​មាន​គ្រឹះ​ដ៏​រឹងមាំ​មួយ​ នោះ​គឺ​ ជា​បុគ្គល​ដែល​ពូកែ​លក់​នេះ​ឯង»។ ហេតុដូច្នេះ​ហើយ​ អ្នក​ត្រូវ​មាន​ជំនាញ​មួយ​គឺ​ការ​លក់​ តែ​បើ​មិន​មាន​ទេ ត្រូវ​តែ​រៀន​ពី​សិល្បៈ​នៃ​ការ​លក់​នេះ​។ ​​​

លោក​បន្ត​ថា បើ​គ្មាន​បទពិសោធន៍​ការងារ​ក្រៅ​មួយ​តូចតាច ឬ ក៏​ធ្វើ​ការ​លក់រាយ​នៅ​តាម​តូប និង ផ្សារ​នានា​គឺ​ជា​​កន្លែង​ដ៏​​ល្អ​ដើម្បី​ធ្វើ​តេស្ដ​សាកល្បង​សមត្ថភាព​លក់​របស់​អ្នក។ ​បន្ទាប់​មក​ត្រូវ​តាមដាន​មើល៍​ថា តើ​អ្វី​​ទៅ​ធ្វើ​ឲ្យ​ការ​លក់​របស់​អ្នក​​មាន​ដំណើរការ និង មិន​ដំណើរ​ការ​បាន​ល្អ?​​ តែ​បើ​មិន​ដឹង​ថា​ត្រូវ​លក់​អ្វី គឺ​ត្រូវ​ចាប់​ផ្តើម​រៀន​លក់​ពី​អ្វី​ដែល​អ្នក​ចូលចិត្ត​បំផុត។ 

៤) ​ដាក់​គម្រោង​ឲ្យ​ច្បាស់លាស់​​រាល់​កិច្ចការ​ដែល​​​ត្រូវ​ធ្វើ
«ជីវិត​ដ៏​ជោគជ័យ គឺ​ជា​ជីវិត​ដែល​មាន​គម្រោង​ច្បាស់លាស់»។ នេះ​ជា​ដំបូន្មាន​របស់​លោក Li Ka-Shing ដែល​អាច​ធ្វើ​ឲ្យ​សហគ្រិន​ម្នាក់​ក្លាយ​ជា​អ្នក​មាន​​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​នៅ​ពេល​អនាគត​​​ជា​ពិសេស​លើ​ការងារ​អាជីវកម្ម​តែម្តង។ 

លោក​និយាយ​ថា សហគ្រិន​គួរតែ​ផ្ដោត​យកចិត្ត​ទុកដាក់ និង ផ្តល់​ឲ្យ​អ្នកដទៃ​នូវ​ជំហាន​ជាក់លាក់​ជា​ច្រើន​​​ដែល​ជា​គម្រោង​ការងារ​របស់​ខ្លួន និង ត្រូវ​​ធានា​ថា គម្រោង​ទាំង​នោះ​ត្រូវ​បាន​អនុវត្ត​បាន​យ៉ាង​ជោគជ័យ​ទើប​អ្នក​អាច​សម្រាក​បាន។ ​ពេល​ខ្លះ​​គម្រោង​តែមួយ​មុខ​ក៏​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​​ទាំងស្រុង​នោះ​ដែរ អ្នក​ត្រូវ​មាន​ធនធាន​​មនុស្ស​គ្រប់គ្រាន់​ ស្វែង​យល់​ពី​ចំណុច​ខ្វះ​ខាត​​ និង ឧបសគ្គ​ដទៃ​ទៀត រួម​​​ទាំង​ការ​យកចិត្ត​ទុកដាក់​​ដល់​សុខទុក្ខ​របស់​បុគ្គលិក​គឺ​ជា​កូនសោ​​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ ​

៥) រស់​នៅ​ឲ្យ​មាន​ច្បាប់​វិន័យ​ត្រឹមត្រូវ និង មាន​មោទនភាព​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​

ចំពោះ​ចំណុច​នេះ មហាសេដ្ឋី Li Ka-Shing បាន​ផ្តល់​ដំបូន្មាន​ដូច្នេះ​ថា៖ «គ្មាន​ឡើយ​ភាព​ខ្មាសអៀន ឬ ភាព​អាម៉ាស់​សម្រាប់​សហគ្រិន​វ័យក្មេង។ សហគ្រិន​វ័យក្មេង​រមែង​ធ្វើការ​ថ្លោះធ្លោយ មើល​មិន​បាន​គ្រប់​ជ្រុងជ្រោយ មិន​សូវ​មាន​បទពិសោធន៍​ខ្ពស់ តែ​វា​ជា​រឿង​ធម្មតា​​នោះ​ទេ!»។ 

លោក​បាន​​ពន្យល់​ថា ភាព​បរាជ័យ​គឺ​ជា​រឿង​សាមញ្ញ​សម្រាប់​សហគ្រិន​ តែ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ធ្វើ​ឲ្យ​ការ​បរាជ័យ​នោះ​ក្លាយ​ជា​បទពិសោធន៍​របស់​អ្នក។ អ្នក​ត្រូវ​​ដាស់សតិ​ខ្លួន​ឯង និង មាន​ទម្លាប់​មួយ​​ដ៏​ល្អ​​ក្នុង​ការ​ធ្វើ​ឲ្យ​​មហិច្ឆតា​​របស់​អ្នក​ដែល​បាន​​លើកឡើង​ត្រូវ​​សម្រេច​បាន​ជា​ផ្លែផ្កា។ ​​អ្នក​នឹង​មាន​មោទនភាព​​ចំពោះ​ខ្លួន​ឯង នៅ​ពេល​ដែល​សមិទ្ធផល​របស់​អ្នក​​ផុស​ចេញ​ជា​រូបរាង​ឡើង នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែ​មាន​​ទឹកចិត្ត​ធ្វើ​អាជីវកម្ម៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ Lifehack

នាវាដឹកទំនិញ​ធំ​បំផុត​នៅ​លើ​ពិភពលោក ​មិន​មែន​នៅ​អាមេរិក​​ឬ​អឺរ៉ុប​ទេ​ ​គឺ​នៅ​ចិន

នាវាCSCL Globeរបស់ចិន ដែលជានាវាដឹកទំនិញធំបំផុតនៅលើពិភពលោកប្រភព៖​ Business Insider
នាវា CSCL Globe របស់​ចិន​ ជា​នាវា​ដឹក​ទំនិញ​ធំ​បំផុត​នៅ​លើ​ពិភពលោក បាន​ចាប់​ផ្តើម​ដំណើរ​ជាលើកទី១​​ ពី​ទីក្រុង Shanghai​ ទៅ​កាន់​តំបន់​អឺរ៉ុប​ហើយ ក្រោយពេល​បញ្ចប់​ការ​សាងសង់​កាល​ពី​ពេល​ថ្មីៗនេះ​។

នាវា CSCL Globe មាន​ប្រវែង​ជាង ៣៩៩ ម៉ែត្រ​ និង ទទឹង​ប្រមាណ​ជាង ៥៨ ម៉ែត្រ ដែល​អាច​ផ្ទុក​ទំនិញ​បាន​យ៉ាង​ច្រើន​។

នាវា​នេះ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​​ Hyundai Heavy Industries  របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Ulsan តាមរយៈ​ការ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន ​China Shipping Container Lines (CSCL)  របស់​ចិន​។ 

ក្រុមហ៊ុន​ Hyundai Heavy Industries របស់​កូរ៉េខាងត្បូង នឹង​បន្ត​ការ​ផលិត​នាវាដឹកទំនិញ ចំនួន ៤ គ្រឿង សម្រាប់​ក្រុមហ៊ុន​ចិន​នោះ៕
...ប្រទេសទាំង៦ ដែល​មាន​យន្តហោះ​ចម្បាំង​ច្រើន​បំផុត​នៅ​លើ​ពិភពលោក!...

ក្រុម​ហ៊ុន​អន្តរជាតិ​​​របស់​សហរដ្ឋ​អាមេរិក​​ នឹង​​ផ្ដល់​សេវា​កម្ម​ថែទាំ​ខ្សែ​អគ្គិសនី​​នៅ​កម្ពុជា​

បណ្ដាញ​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា​ប្រភព៖​ www.reddit.com
ក្រុម​ហ៊ុន​អន្តរជាតិ​មួយ​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋអាមេរិក​​ឈ្មោះ​ថា​ក្រុម​ហ៊ុន ​General Electric នឹង​ផ្ដល់​សេវាកម្ម​ថែ​ទាំ​ខ្សែ​បណ្ដាញ​អគ្គិសនី​កម្ពុជា ​ខណៈ​ដែល​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨ ​ខែ​ធ្នូ​ ខាង​មុខ​នេះ​។

...ក្រុមហ៊ុន​ចិន​​​​មក​ពី​ខេត្ត​ហ្វូជាន ​២១ចុះ​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​​​ដៃគូ​នៅ​កម្ពុជា​...​


​​​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៥ ​ខែ​ធ្នូ​​​​ម្សិលមិញ​នេះ​ ​ឱ្យ​ដឹង​ថា​​​ កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​លោក​បណ្ឌិត ​Ravi Segal នាយក​គ្រប់​គ្រង​ផ្នែក​ប្រឹក្សា​ថាមពល​របស់​ក្រុម​ហ៊ុន ​GE និង​លោក កែវ រតនៈ​ អគ្គនាយក​អគ្គិសនី​កម្ពុជា​ ដែល​ពិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​១០​ព្រឹក​នៅ​ស្ថាន​ទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​លោក ​William E.Todd ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​នេះ​។

តាម​សេចក្តី​ប្រកាស​ដដែល​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ​ ក្រុម​ហ៊ុន​ GE​ នឹង​ផ្ដល់​សេវា​ថែទាំ​ខ្សែ​អគ្គិសនី​កម្ពុជា​ ហើយ​ធ្វើ​ការ​សិក្សា​ពី​ខ្សែ​បណ្ដាញ​អគ្គិសនី​នៅ​កម្ពុជា​ ដើម្បី​រក​មើល​វិធី​កែ​លំ​អ​ខ្សែ​បណ្ដាញ​អគ្គិសនី​៕​

អត្ថបទ ៖ ចាន់​ សុខ នាង

ហាងឆេង​មាស​ អត្រា​ប្ដូរ​ប្រាក់ និង​ប្រេងឆៅ ថ្ងៃ​អង្គារ ១៦ ធ្នូ

ហាងឆេង​មាស​ អត្រា​ប្ដូរ​ប្រាក់ និង​ប្រេងឆៅប្រភព៖​ i.0.s-gold-business.com
អំពី​សន្ទស្សន៍​តម្លៃ​មាស និង​ប្រេងឆៅ
ប្រេងឆៅ មួយ​បារ៉ែល (១៥៩ លីត្រ) = ៥៥,៩១ ដុល្លារ (ហាងឆេង West Texas នៅ​សហរដ្ឋ​អាមេរិក) – ៦១,០៦ ដុល្លារ (ហាងឆេង Brent នៅ​អឺរ៉ុប)
មាស ៨ជី ៣ហ៊ុន = ១២០៧,៧ ដុល្លារ (១ដំឡឹង = ១៤៥៥,០៦ ដុល្លារ​អាមេរិក) (តាម​ហាងឆេង Comex នៅ​សហរដ្ឋ​អាមេរិក)
វៀតណាម ៖ មាស​ ៨ជី ៣ហ៊ុន = ១១៩៦,៩ ដុល្លារ (មួយ​ដំឡឹង​ = ១៤៤២,០៤ ដុល្លារ​អាមេរិក)
ថៃ ៖ មាស​ ៨ជី ៣ហ៊ុន = ១១៩៧,៥ ដុល្លារ (មួយ​ដំឡឹង​ = ១៤៤២,៧៧ ដុល្លារ​អាមេរិក)
ឥណ្ឌូណេស៊ី ៖ មាស​ ៨ជី ៣ហ៊ុន = ១១៩៧,០៣ ដុល្លារ (មួយ​ដំឡឹង = ១៤៤២,២ ដុល្លារ​អាមេរិក) 

អំពី​សន្ទស្សន៍​អត្រា​ប្ដូរ​ប្រាក់​តាម​ទីផ្សារ​អន្តរជាតិ ថ្ងៃអង្គារ ទី១៦ ខែធ្នូ ២០១៤ (ម៉ោង ៩:៣០ នៅ​ព្រះរាជាណាចក្រ​កម្ពុជា)
មួយ​ដុល្លារ​អាមេរិក = ៤០៦០ រៀល​ខ្មែរ (តាម​អត្រា​ប្ដូរ​ប្រាក់​ផ្លូវ​ការ​កំណត់​ដោយ ធនាគារ​ជាតិ​នៃ​កម្ពុជា ថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០១៤)
មួយ​ដុល្លារ​អាមេរិក = ៣២,៩៥៨ បាត (ថៃ)
មួយ​ដុល្លារ​អាមេរិក = ២១៤២៤ ដុង (វៀតណាម)
មួយ​ដុល្លារ​អាមេរិក = ០,៨០៣៩ អឺរ៉ូ (១អឺរ៉ូ = ១,២៤៣៩ ដុល្លារ​អាមេរិក)
មួយ​ដុល្លារ​អាមេរិក = ១០៩៥,៦៦ វុន (កូរ៉េខាងត្បូង)
មួយ​ដុល្លារ​អាមេរិក = ១,២១៦ ដុល្លារ​អូស្ត្រាលី
មួយ​ដុល្លារ​អាមេរិក = ៧,៧៥៣២ ដុល្លារ​ហុងកុង
មួយ​ដុល្លារ​អាមេរិក = ១,១៦៥៤ ដុល្លារ​កាណាដា
មួយ​ដុល្លារ​អាមេរិក = ១,២១៦ ដុល្លារ​សិង្ហបុរី
មួយ​ដុល្លារ​អាមេរិក = ១១៧,៧៦ យ៉េន (ជប៉ុន)
មួយ​ដុល្លារ​អាមេរិក = ៦,១៤៤១ យ័ន្ត (ចិន)

...ទាំង​មាស​ ប្រេងឆៅ និង​ប្រាក់​ដុល្លារ ​ធ្លាក់​ទឹក​ទាំង​អស់​គ្នា​ថ្ងៃ​ទី​១៥​ ធ្នូ​នេះ...

កំណត់​សម្គាល់ : តួលេខ​ខាង​លើ ស្រង់​ពី​អត្រា​លក់​ចេញ​ និង​ប្ដូរ​ប្រាក់​តាម​ហាងឆេង​អន្តរជាតិ​ គិត​ត្រឹម​ម៉ោង ០៩:៣០ ព្រឹក​ថ្ងៃ​​​អង្គារ​​ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ ​​​​​​​​​​ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហាងឆេង​នេះ​ប្រែប្រួល​​គ្រប់​វិនាទី​ អាស្រ័យ​លើ​ចរន្ត​នយោបាយ​អន្តរជាតិ និង​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក។ ដូចនេះ គេហទំព័រ​ TheBNEWS នឹង​បន្ត​តាម​ដាន​ហាងឆេង​តាម​គេហទំព័រ​អន្តរជាតិ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ (Update) រៀងរាល់​ម៉ោង ឬ​រាល់ ៣០ នាទី​ម្ដង៕

ប្រភព៖​ nasdaq.com - marketwatch.com - bloomberg.com - Reuters.com

Saturday, December 13, 2014

លុយៗៗៗធ្វើអោយសត្វជ្រូកលែងមានសតិ Khan Chan Sophal

http://youtu.be/-DZotpmk0Ec

មហាអំណាច​​ទាំង ៧ ផលិត​​ថាមពល​អគ្គិសនី​ចេញ​ពី​ថាមពល​​នុយក្លេអ៊ែរ​ច្រើន​ជាងគេ​នៅ​​លើ​ពិភពលោក​


រោងចក្រ​ផលិតថាមពល​នុយក្លេអ៊ែរ​នៅ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក​ប្រភព៖​ wuot
៧) កាណាដា​​
​-ការ​ផ្គត់ផ្គង់​ថាមពល​​នុយក្លេអ៊ែរ​មាន​​​ចំនួន​ ៨៩ ០៦០ ០០០ មេកាវ៉ាត់​ម៉ោង
​-​មាន​ម៉ាស៊ីន​រ៉េអាក់ទ័រ​ផលិត​ថាមពល​នុយក្លេអ៊ែរ​ចំនួន ២០ ​គ្រឿង​​​
-មាន​ចំនួន ១៥,៣% នៃ​ការ​ប្រើប្រាស់​ថាមពល​​អគ្គិសនី​​​សរុប​របស់​ខ្លួន។

៦) ចិន ​​
​-ការ​ផ្គត់ផ្គង់​ថាមពល​​នុយក្លេអ៊ែរ​មាន​​​ចំនួន​ ៩២ ៦៥៣ ០០០ មេកាវ៉ាត់​ម៉ោង
​-​មាន​ម៉ាស៊ីន​រ៉េអាក់ទ័រ​ផលិត​ថាមពល​នុយក្លេអ៊ែរ​ចំនួន ១៧ គ្រឿង ​​
-មាន​ចំនួន ២,០% នៃ​ការ​ប្រើប្រាស់​ថាមពល​​អគ្គិសនី​​​សរុប​របស់​ខ្លួន។

៥) អាល្លឺម៉ង់​​
​-ការ​ផ្គត់ផ្គង់​ថាមពល​​នុយក្លេអ៊ែរ​មាន​​​ចំនួន​ ៩៤ ៥៥០ ០០០ មេកាវ៉ាត់​ម៉ោង
​-​មាន​ម៉ាស៊ីន​រ៉េអាក់ទ័រ​ផលិត​ថាមពល​នុយក្លេអ៊ែរ​ចំនួន ៩ គ្រឿង ​​
-មាន​ចំនួន ១៦,១% នៃ​ការ​ប្រើប្រាស់​ថាមពល​​អគ្គិសនី​​​សរុប​របស់​ខ្លួន។

...ស្វែងយល់​៦​ចំណុច​​​ពី​ការ​ប្រើប្រាស់​ថាមពល​​នុយក្លេអ៊ែរ​ នៅ​ជុំវិញ​ពិភពលោក...


៤) កូរ៉េខាងត្បូង ​
​-ការ​ផ្គត់ផ្គង់​ថាមពល​​នុយក្លេអ៊ែរ​មាន​​​ចំនួន​ ១៤៣ ៥៥០ ០០០ មេកាវ៉ាត់​ម៉ោង
​-​មាន​ម៉ាស៊ីន​រ៉េអាក់ទ័រ​ផលិត​ថាមពល​នុយក្លេអ៊ែរ​ចំនួន ២៣ គ្រឿង ​​
-មាន​ចំនួន ៣០,៤% នៃ​ការ​ប្រើប្រាស់​ថាមពល​​អគ្គិសនី​​​សរុប​របស់​ខ្លួន។

៣) រុស្ស៊ី​
​-ការ​ផ្គត់ផ្គង់​ថាមពល​​នុយក្លេអ៊ែរ​មាន​​​ចំនួន​ ១៦៦ ២៩៣ ០០០ មេកាវ៉ាត់​ម៉ោង
​-​មាន​ម៉ាស៊ីន​រ៉េអាក់ទ័រ​ផលិត​ថាមពល​នុយក្លេអ៊ែរ​ចំនួន ៣៣ គ្រឿង ​​
-មាន​ចំនួន ១៧,៨% នៃ​ការ​ប្រើប្រាស់​ថាមពល​​អគ្គិសនី​​​សរុប​របស់​ខ្លួន។

២) បារាំង
​-ការ​ផ្គត់ផ្គង់​ថាមពល​​នុយក្លេអ៊ែរ​មាន​​​ចំនួន​ ៤០៧ ៤៣៨ ០០០ មេកាវ៉ាត់​ម៉ោង
​-​មាន​ម៉ាស៊ីន​រ៉េអាក់ទ័រ​ផលិត​ថាមពល​នុយក្លេអ៊ែរ​ចំនួន ៥៨ គ្រឿង ​​
-មាន​ចំនួន ៧៤,៨% នៃ​ការ​ប្រើប្រាស់​ថាមពល​​អគ្គិសនី​​​សរុប​របស់​ខ្លួន។

១) សហរដ្ឋអាមេរិក
​-ការ​ផ្គត់ផ្គង់​ថាមពល​​នុយក្លេអ៊ែរ​មាន​​​ចំនួន​ ៧៧០ ៧១៩ ០០០ មេកាវ៉ាត់​ម៉ោង
​-​មាន​ម៉ាស៊ីន​រ៉េអាក់ទ័រ​ផលិត​ថាមពល​នុយក្លេអ៊ែរ​ចំនួន ១០០​គ្រឿង ​​
-មាន​ចំនួន ១៩% នៃ​ការ​ប្រើប្រាស់​ថាមពល​​អគ្គិសនី​​​សរុប​របស់​ខ្លួន៕


ប្រែសម្រួល៖​ខេវិន
ប្រភព៖​ Businessinsider