Wednesday, September 28, 2016

ការយល់ឃើញ៤ចំណុចសំខាន់ ដែលបានកែប្រែជីវិតបុគ្គលជោគជ័យជាច្រើនរូប


មិនថាមានរឿងកើតឡើងនៅក្នុងជីវិតរបស់អ្នកនោះទេ អ្វីដែលអ្នកយល់ឃើញគឺសំខាន់ជាងគេបង្អស់ ព្រោះថាការយល់ឃើញរបស់អ្នកនេះនឹងហើយ នឹងអូសទាញអ្នកឲ្យប្រើប្រាស់ជីវិតរបស់អ្នកបែបណានោះ។
ខាងក្រោមនេះគឺជាការយល់ឃើញដែលបុគ្គលជោគជ័យជាច្រើនមានទាំងមុនពេលដែលគាត់បានទទួលនូវជោគជ័យទៅទៀត៖
១) បង្ហាញតាមរយៈសកម្មភាព៖ មនុស្សជាច្រើនគឺពូកែនិយាយមែនទែន តែនៅពេលដែលជួបប្រទះជាមួយនឹងការងារមែនទែន អ្នកទាំងអស់បែរជាគ្មានពាក្យអ្វីត្រូវនិយាយទៅវិញ។ ហេតុនេះហើយទើបអ្នកទាំងអស់នោះជ្រើសរើសបង្ហាញតាមរយៈសកម្មភាពរបស់ពួកគេជាជាងបានតែថា តែធ្វើមិនបាន។
២) បញ្ហាណាក៏មានដំណោះស្រាយ៖ នៅពេលដែលមានបញ្ហាម្ដងៗ ជាជាងការគេចពីបញ្ហា អ្នកគួរតែប្រឈមមុខជាមួយ ព្រោះថាបើអ្នកមិនប្រឈមមុខជាមួយវានោះទេ ចុងបញ្ចប់វានឹងក្លាយជាបញ្ហាដដែលនោះទេ ហើយអ្នកក៏គួរតែចងចាំទុកផងដែរថា បញ្ហាណាក៏អាចមានវិធីដោះស្រាយបានដែរ។
៣) ទាល់តែខំប្រឹងទើបអាចជោគជ័យ៖ កុំមានអារម្មណ៍ថាតូចចិត្តនៅពេលដែលអ្នកដទៃនៅជុំវិញខ្លួនអ្នកមិនខំប្រឹងអីទាំងអស់តែបែរជាអាចរស់នៅយ៉ាងសុខស្រួល តែនៅថ្ងៃណាមួយអ្នកនឹងដឹងថាជីវិតមនុស្សម្នាក់ៗមិនដូចគ្នានោះគេ។ ហេតុនេះហើយទាន់អ្នកនូវមានកម្លាំង មានសមត្ថភាព អ្នកគួរតែខំប្រឹងឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្តដើម្បីអនាគតរបស់អ្នក។
៤) គិតវិជ្ជមានជានិច្ច៖ ការគិតវិជ្ជមាននឹងធ្វើឲ្យជីវិតរបស់អ្នកមានតែភាពប្រសើរឡើងប៉ុណ្ណោះ ព្រោះថានៅពេលដែលអ្នកគិតវិជ្ជមាន អ្នកផ្ដោតទៅលើអ្វីដែលល្អជានិច្ច ទោះបីជាអ្នកកំពុងតែស្ថិតនៅស្ថានភាពដ៏លំបាកណាមួយក៏ដោយ។ អ្នកក៏គួរតែចងចាំថាការគិតវិជ្ជមានក៏នាំឲ្យជីវិតរបស់អ្នកមានតែរឿងវិជ្ជមានកើតឡើងផងដែរ៕
អត្ថបទ៖ រស្មី

Baby sing a song បុណ្យភូមិ


Monday, September 26, 2016

គួច ម៉េងលី៖ ឡើងកុំអឿ តឿកុំទាប

ឧកញ៉ា គួច ម៉េងលី ដែលជាបុគ្គលមានវោហាស័ព្ទទន់ភ្លន់ក្នុងចំណោមអ្នកជំនួញជោគជ័យជាច្រើននៅកម្ពុជា លោកឧកញ៉ា តែងរំលេចពាក្យសម្ដីពាក់ព័ន្ធនឹងដំណើរការអាជីវកម្មឲ្យទទួលបានជោគជ័យ ដោយឡែកលោក ក៏ជាមេដឹកនាំគំរូមួយរូប ដែលត្រូវបានបុគ្គលិកគោរពស្រឡាញ់លោក ក៏ដូចជាក្រុមហ៊ុនដូចក្នុងគ្រួសារតែមួយ។
ពាណិជ្ជកម្ម កម្ពុជា បានដកស្រង់សម្ដីដ៏មានន័យមួយចំនួនរបស់លោកឧកញ៉ា គួច ម៉េងលី ដែលលោកបានចងក្រងជាសៀវភៅ ដែលមានចំណងជើងថា ទស្សនៈអាជីវកម្ម ក្នុងនោះលោកឧកញ៉ាបានលើកឡើងថា៖
អ្នកជំនួញជោគជ័យ គឺជាបុគ្គលកាច់បំបាក់បាននូវភាពអំនួតរបស់ខ្លួន
អ្នកជំនួញជោគជ័យភាគច្រើន គឺជាបុគ្គលកាច់បំបាក់បាននូវភាពអំនួតរបស់ខ្លួន មានន័យថា  ជាបុគ្គលដែលគ្មាអំនួតនិយមនៅក្នុងខ្លួន។ បុគ្គលជាអ្នកដឹកនាំដែលមមានអំនួត សំដៅលើអ្នកដឹកនាំខ្លះ ដើរពឺងទ្រូង អំនួត មោទនភាពជ្រុលនិយម ខណៈដែលគេបានធ្វើជាថៅកែក្រុមហ៊ុន ឬគ្រាន់តែមានឈ្មោះជាប្រធាន តែនេះគ្រាន់តែជាឈ្មោះតំណាង ប៉ុណ្ណោះ។ ដូច្នេះ ដើម្បីកាច់បំបាក់បាននូវភាពអំនួត យើងត្រូវមានឥរិយាបថថ្លៃថ្នូរ ហើយត្រូវមានអារម្មណ៍ថា ដឹកនាំគេដើម្បីឲ្យគេអភិវឌ្ឍ។
ឡើងកុំអឿ តឿកុំទាប
លោកឧកញ៉ា បានផ្ដល់អនុសាសន៍ថា “ឡើងកុំអឿ តឿកុំទាប” ដោយពន្យល់ថា បើនរណាម្នាក់ធ្វើខុសអី្វមួយ ជាមេដឹកនាំត្រូវចេះណែនាំគេ សូមកុំច្រត់ចង្កេះបញ្ជា ត្រូវចេះដាក់ខ្លួន ត្រូវចេះស្រឡាញ់គេ ត្រូវយល់ពីគំនិតគេ និងត្រូវដឹកនាំបង្ហាញឲ្យគេធ្វើ មានន័យថា ធ្វើអ្វីក៏ដោយធ្វើក្នុងនាមជាគំរូ។
យកអ្នក ៥ ធ្វើបាន ១០ តែកុំយកអ្នក ១០ ធ្វើបានតែ ៥
ពាក្យមួយឃ្លានេះ លោកឧកញ៉ា យកអ្នក ៥ ធ្វើបាន ១០ តែកុំយកអ្នក ១០ ធ្វើបានតែ ៥” មកធ្វើការបកចង់ផ្ដល់ដំបូន្មានទៅដល់អ្នកដឹកនាំក្រុមហ៊ុននានា ក្នុងការធ្វើការជ្រើសរើសបុគ្គលិកឲ្យបានត្រឹមត្រូវ។ លោកឧកញ៉ាបានឲ្យដឹងថា មានមនុស្សមួយចំនួនមានចំណេះដឹងខ្ពស់ ហើយថែមទាំងមានភាពថ្លៃថ្នូរ មិនវាយឫក មានភាពទន់ភ្លន់ រួសរាយរាក់ទាក់ គួរឲ្យប្រពៃ មានន័យថា មនុស្សប្រភេទនេះ ចេះតែ ៥ទេ ប៉ុណ្ណោះតែអាចធ្វើបាន ១០៕





***http://business-cambodia.com***

Jack Ma៖ ក្លាយជាមហាសេដ្ឋី មានភាពឈឺចាប់ខ្លាំងណាស់

September 24, 2016


មហាសេដ្ឋីមាឌល្អិតពូកែវេហាស័ព្ទជាមួយនឹងទ្រព្យសម្បត្តិជិត ២៧ ពាន់លានដុល្លារអាមេរិកគឺលោក Jack Ma បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីពេលថ្មីៗកន្លងមកនេះថា៖ «ក្លាយជាមហាសេដ្ឋីមានភាពឈឺចាប់ខ្លាំងណាស់ ខ្ញុំមិនសូវមានអារម្មណ៍សប្បាយចិត្តសោះ»
មហាសេដ្ឋីមាឌល្អិតរូបនេះ បាននិយាយថា ខែនេះខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តទាល់តែសោះ ខ្ញុំគិតថា ខ្ញុំមានសម្ពាធច្រើនពេកហើយ ។ ប៉ុន្តែពេលខ្លះ ខ្ញុំព្យាយាមធ្វើអោយខ្លូនខ្ញុំមានភាពសប្បាយរីករាយ ព្រោះខ្ញុំដឹងថា បើខ្ញុំមិនសប្បាយចិត្ត អ្នកធ្វើការជាមួយខ្ញុំក៏មិនសប្បាយចិត្ត ម្ចាស់ភាគហ៊ុនរបស់ខ្ញុំក៏មិនសប្បាយចិត្ត ហើយអតិថិជនរបស់ខ្ញុំក៏មិនសប្បាយចិត្តដែរ»
លោក Jack Ma បានមានប្រសាសន៍ថា ចាប់ពីក្រុមហ៊ុនរបស់លោកបោះផ្សាយមូលបត្រជាសាធារណៈ (IPO) ដែលមានតម្លៃរហូតដល់ ២៥ពាន់លានដុលា្លរអាមេរិកនោះ បានចាប់ផ្តើមមានភាពតប់ប្រមល់ច្រើន (stress) ។ លោកថា ប្រហែលជា ផ្សារភាគហ៊ុនកើនឡើងខ្លាំង ហើយមនុស្សជាច្រើនចាប់ផ្តើមមានការរំពឹងខ្ពស់លើលោកអ្នក ឬមួយក៏ខ្ញុំគិតច្រើនពីអនាគត ហើយនៅមានរឿងរ៉ាវជាច្រើនទៀតដែលត្រូវព្រួយបារម្ភ ។ លោក Jack Ma បានសង្កត់ធ្ញន់ថា តម្លៃនៃការបោះផ្សាយមូលបត្រ (IPO) គឺវាអស្ចារ្យខ្លាំងណាស់ ហើយខ្ញុំក៏សប្បាយចិត្តជាមួយលទ្ធផលនេះដែរ ។ ប៉ុន្តែបើនិយាយអោយស្មោះត្រង់ នៅពេលដែលមនុស្សមានក្តីរំពឹងចំពោះអ្នកខ្លាំងពេក អ្នកក៏ត្រូវតែមានទំនួលខុសត្រូវច្រើនដែរ ។
ម្យ៉ាងវិញទៀត លោក Jack Ma ធ្លាប់បាននិយាយថា កាលលោកនៅក្រ លោកសប្បាយចិត្តជាងឥឡូវ ។ លោកថា កាលខ្ញុំរកលុយបាន ១២ដុល្លារក្នុង ១ខែ គឺជាពេលដែលខ្ញុំរីករាយបំផុតក្នុងជីវិតដែលខ្ញុំធា្លប់បានជួប។
លោក Jack Ma បានពន្យល់ថា នៅពេលដែលអ្នកមិនមានលុយច្រើន អ្នកនឹងមិនដឹងពីរបៀបនៃការចាយវាយនោះទេ។ ប៉ុន្តែនៅពេលដែលអ្នកក្លាយជាសេដ្ឋីពាន់លាន អ្នកនឹងមានទំនួលខុសត្រូវក៏ច្រើនដែរ ជាពិសេសគឺត្រូវទទួលខុសត្រូវជាមួយម្ចាស់ភាគហ៊ុនដ៏ច្រើន។
លោក បានពន្យល់ទៀតថា បើអ្នកមានលុយតិចជាង ១ លានដុល្លារ អ្នកប្រាកដជាដឹងពីរបៀបនៃការចំណាយលុយនោះ  តែបើអ្នកមានលុយ១ពាន់លានដុល្លារ លុយនោះមិនមែនជារបស់អ្នកទេ តួយ៉ាងដូចខ្ញុំអញ្ចឹង  លុយដែលខ្ញុំមានខ្ទង់ពាន់លានដុល្លារនៅសព្វថ្ងៃនេះ មិនមែនជាលុយរបស់ខ្ញុំទេ វាជាការទទួលខុសត្រូវរបស់ខ្ញុំទៅវិញទេ
នេះមិនមែនជាលើកទីមួយទេដែលលោក Jack Ma និយាយអំពីបន្ទុករែកពន់របស់សេដ្ឋីពាន់លានដូចជារូបលោក។ លោកធា្លប់បាននិយាយក្នុងកម្មវិធី CNN Money ដែរថា បុគ្គលណាដែលមានលុយ ១ លានដុល្លារ គឺជាអ្នកមានសំណាង ប៉ុន្តែ បើអ្នកមានចាប់ពី១០ លានដុល្លារឡើងទៅ អ្នកទទួលបញ្ហាក៏កាន់តែច្រើនដែរ៕
***http://business-cambodia.com***

Tuesday, April 5, 2016

អត្តចរិក​៧​យ៉ាង​ដែល​អ្នក​គួរ​អនុវត្តតាម​បុគ្គល​ជោគជ័យ​

លោក elon musk     theverge.com 
រាល់ថ្ងៃនេះ​តែ​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​កំពុង​ជោគជ័យ ការជោគជ័យ​ភាគច្រើន​គឺ​កើតចេញពី​ទម្លាប់​ច្រើនជាង​ការកើត​ចេញពី​ឱកាស​។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​ទាំង​៧ ដែល​ជួយ​ឲ្យ​បុគ្គល​ទាំងនោះ​ជោគជ័យ​ក្នុងការ​សម្រេច​គោលដៅ​របស់​ពួកគេ​៖

១- ខិតខំ​ធ្វើការ​
Michael Jordan៖« ខ្ញុំ​តែងតែ​ជឿជាក់ថា ប្រសិនបើ​ខ្ញុំ​ខិតខំ​ធ្វើការ នោះ​នឹង​ទទួលបាន​លទ្ធផល​មក​វិញ​»

​ដើម្បី​ទទួលបាន​ជោគជ័យ អ្នក​ត្រូវ​បំភ្លេច តែ​រឿង​ធ្វើយ៉ាងណា​ឲ្យ​ក្លាយខ្លួនជា​អ្នកមាន​ឆាប់រហ័ស​។ អ្នក​ត្រូវ​ផ្តោតទៅលើ​អ្វី ដែល​ពិតជា​នឹងធ្វើ​ឲ្យ​អ្នកទទួលបាន​ជោគជ័យ ហើយ​នោះ​គឺជា​ការខិតខំ​ធ្វើការ​។ អ្នក​ត្រូវតែ​ចំណាយ​ពេលវេលា និង​ភាព​ហត់នឿយ​ដើម្បី​ទទួល​ភាពជោគជ័យ ការតស៊ូ ឆន្ទៈ ដើម្បី​ធើ្វ​ការ នោះ​នឹង​នាំ​អ្នក​សម្រេចបាន​គោលដៅ​ជាក់​ជាមិនខាន​។​

២- បង្កើត​ផែនការ​យុទ្ធសាស្ត្រ​បន្តបន្ទាប់​
Neal Goldman នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​RelSci៖« ចំណាយពេល​របស់​អ្នក​ក្នុងការ​សម្រេចចិត្ត​ទៅលើ​អ្វី​ដែលជា​ឱកាស​ដើម្បី​បន្ត ​ហើយ​បន្តទៀត ដែល​ប្រៀបដូចជា​ហ្វូង​ចចក​បណ្តាក់​គ្នា​។​»

​មនុស្ស​ល្បីល្បាញ​ដូច Eminem និង J.K Rowling បង្កើត​នូវ​គន្លឹះ​នៃ​ដំណើរការ​យុទ្ធសាស្ត្រ និង​រក្សា​ទំនាក់ទំនង​គ្រប់​ទីកន្លែង​ដើម្បី​គោលដៅ​របស់​ពួកគេ ។ ដូចនេះ​អ្នក​ត្រូវ បង្កើត​ផែនការ​យុទ្ធសាស្ត្រ ដែល​នឹង​បន្ត​អនុវត្ត និង​របៀប​ដែល​ឈានទៅដល់​គោលដៅ​ជោគជ័យ​របស់​អ្នក​។​

៣- ធ្វើ​សកម្ម​ភាពមិន​បង្អង់
Elon Musk៖ «​តើ​យើង​អាច​ត្រឹមតែ​មើល​វា​កើតឡើង ឬក៏​ចាប់ផ្តើម​ជា​ផ្នែក​មួយ​របស់​វា​?»

​ស្រមៃ និង​ការ​រំពឹងគិត ដោយ​មិនមាន​ការអនុវត្ត វា​នឹងមិន​អាច​នាំ​អ្នក​ទៅដល់​គោលដៅ​បានទេ​។ បុគ្គល​ជោគជ័យ​គឺ​ស្ទាត់ជំនាញ​នៃ​ការទទួលយក​សកម្មភាព ហើយ​ពួកគេ​ក៏បាន​ត្រៀម​រួចរាល់​ហើយ​ក្នុងការ​ទទួលយក​អ្វីដែល​កើតឡើង​ បន្ទាប់ពី​ធ្វើ​វា​។​

៤- មាន​គោលដៅ​ច្បាស់លាស់​
​ពួកគេ​ដឹង​ពីអ្វី​ដែល​ពួកគេ​ចង់បាន ហើយ​ពួកគេ​ផ្តោត​សំខាន់​ទៅលើ​គោលដៅ ដោយ​ជឿជាក់ថា​នឹង​ទទួលបាន​ពិតប្រាកដ​ក្នុងពេល​វេលា​ជាក់លាក់​ច្បាស់លាស់​មូ​ យ​។​

៥- ទទួលយក​ការប្រថុយប្រថាន​
Mark Cuban៖ « អ្នក​អាច​ចាត់ទុកជា​ការរៀន ដោយ​មិនមាន​បញ្ហា​ថា ប៉ុន្មាន​ដង​ដែល​អ្នកទទួលបាន​បរា​ជ័យ​នោះទេ​។ រឿង​ម្យ៉ាង​គត់​អ្នក​ត្រូវតែ​ទទួលជោគជ័យ​ឲ្យ​បាន​ម្តង​។​»

​ហេតុអ្វី​ទទួលយក​ការ​ប្រ​ថុ​ន​ប្រថាន​? ជាការ​ពិត បុគ្គល​ជោគជ័យ​គួរតែ​ប្រ​ថុ​ន​ប្រថាន​ដើម្បី​ភាពជោគជ័យ ប្រសើរ​ជាង​លាក់បាំង​នូវ​គោលបំណង និង​ម​ហិ​ច្ច​តា​របស់​ពួកគេ ដែលជា​ក្តី​ស្រមៃ​តែមួយគត់​។​

៦- អាន​ឲ្យ​បាន​ច្រើន​
Albert Einstein៖ «​នរណា​ដែលមាន​ទម្លាប់​អាន​ច្រើន ពួកគេ​នឹង​ប្រើប្រាស់​ខួរក្បាល​តិចជាង​មនុស្ស​ខ្ជិល​អាន នៅក្នុង​ការគិត​អ្វីមួយ​។​»

​មិនមែន​មានន័យថា​មនុស្ស​ដែល​អាន​ច្រើន​សុទ្ធតែជា​អ្នកដឹកនាំ​នោះទេ តែ​អ្នក​ក៏​មិនអាច​សម្រេច​គោលដៅ​បានដែរ​ប្រសិនបើ​អ្នក​មិនបាន​រៀន ឬ​យក​ពេលវេលា​ដើម្បី​សិក្សា​រៀនសូត្រ​នោះ​។ បុគ្គល​ជោគជ័យ តែង​យក​ការអាន និង​ពង្រីក​ការយល់ដឹង​របស់​ពួកគេ​តាមរយៈ​ទម្លាប់​នេះ​។​

៧- ផ្តោត​ធ្វើ​អ្វីដែល​កំពុងតែ​ងប់​ង​ល់​
Karim Abouelnaga៖ « កុំ​ធ្វើ​អ្វីមួយ ដែល​គេ​កំពុងតែ​ជោគជ័យ​នឹងធ្វើ​វា អ្នក​គួរ​បង្កើត​គំនិត​ថ្មី​ផ្ទាល់ខ្លួន វា​នឹង​ប្រសើរ​ជាង​»

​រាល់​មនុស្ស​ដែល​ជោគជ័យ​គឺ​គេ​កំពុង​ងប់​ង​ល់​នឹង​អ្វី​ដែលជា​ភាពខ្លាំង ឬ​ទេពកោសល្យ​របស់គេ​។ ហើយ​ពួកគេ​មិន​ធ្វើ​វា​គ្រាន់តែ​ដោយសារតែ​ប្រាក់​នោះទេ គឺ​ក៏​ដោយសារ​សេចក្តីស្រលាញ់ និង​ជា​ចំណូលចិត្ត​របស់​ពួកគេ ក្នុង​ការធ្វើ​។ ដូចនេះ​អ្នក​គួរ​ចាប់ផ្តើម​ប្រាកដថា​តើ​អ្នកជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​ ធ្វើ​អ្វី មាន​សមត្ថភាព ឬ​មាន​បំ​និ​ន​ប្រសព្វ​ក្នុង​ការធ្វើ​អ្វីមួយ​ដែល​តែង​ទទួលបាន​លទ្ធផល​ល្អ នោះ​ហើយនឹង​នាំ​អ្នក​ទៅរក​ភាពជោគជ័យ​ជាក់​ជាពុំខាន​។​​

Wednesday, December 16, 2015

សាកល្បង​អនុវត្ត​បង្កើត​ផ្នត់​គំនិត​ទាំង ៥ នេះ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជោគជ័យ​ទាំង​វ័យ​ក្មេង

រូបតំណាង     businessinsider.com 
១) អាយុ​គ្រាន់​តែ​ជា​តួលេខ

ប្រសិន​បើ​អ្នក​បង្វែរ​អាយុ​របស់​អ្នក​ទៅ​ជា​ជំនាញ​មួយ ដែល​អាច​ធ្វើ​រឿង​បាន​តាម​វិធី​ច្រើន វា​អាច​បង្ហាញ​ពី​ភាព​ខុស​ប្លែក​គ្នា​ខ្លាំង។ នៅ​ពេល​ដែល​អ្នក​ផ្តល់​ឲ្យ​ខ្លួន​អ្នក​នូវ​ភាព​ដោះសា​នៅ​ពេល​ដែល​អ្នក​ធ្វើ​ រឿង​អ្វី​មួយ​មិន​ជោគជ័យ គឺ​ជា​ពេល​ដែល​អ្នក​កំពុង​តែ​ទាញ​យក​ភាព​បរាជ័យ​ភាគ​ច្រើន​ចូល​មក​ក្នុង​ ជីវិត​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​ជឿ​ទុក​ចិត្ត​ខ្លួន​ឯង​ថា​អ្នក​អាច​ធ្វើ​បាន ហើយ​អ្នក​ធ្វើ​វា​ទោះ​បី​ជា​មាន​មនុស្ស​មួយ​ចំនួន​មិន​ចង់​ឃើញ​នូវ​ភាព​ ប្រឹងប្រែង ភាព​វៃ​ឆ្លាត​ រួម​ទាំង​ភាព​ជោគជ័យ​ទាំង​អ្នក​នូវ​ក្មេង​ អ្នក​ត្រូវ​ចេះ​បង្កើត​បញ្ហា​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នោះ ចូល​មក​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​របស់​អ្នក។

២) ជៀសវាង​ការ​សម្រេច​ចិត្ត​មិន​ដាច់​ស្រេច​

ការ​យក​ចិត្ត​ទុកដាក់​ គឺ​ជា​ធនធាន​ប្រចាំ​ថ្ងៃ​ ដើម្បី​បង្កើត​ផលិតភាព​ការងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ការ​សម្រេច​ចិត្ត​ប្រកប​ភាព​ច្បាស់​លាស់​ដាច់ស្រេច​ អាច​ជួយ​ឲ្យ​អ្នក​ធ្វើ​រឿង​មួយ​​ជោគជ័យ​បាន​យ៉ាង​ងាយ​ស្រួល​ដោយ​ពុំ​ចាំ​ បាច់​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ពេក​ឡើយ។

៣) បង្កើត​ឲ្យ​មាន​ចិត្ត​អត់ធ្មត់​ខ្ពស់

ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ គឺ​ជា​រឿង​សំខាន់​បំផុត​ ហើយ​ប្រសិន​បើ​អ្នក​មិន​មាន​ការ​អភិវឌ្ឍ​ផ្លូវ​ចិត្ត​ទេ ពេល​ខ្លះ​អ្នក​ប្រហែល​ជា​មិន​អាច​បញ្ចប់​កិច្ច​ការ​ណា​មួយ​ប្រកប​ដោយ​ ប្រសិទ្ធភាព​នោះ​ទេ ប្រសិន​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​ចេះ​បង្កើត​ការ​អត់ធ្មត់ និង ការ​ហ្វឹកហាត់​ផ្លូវ​ចិត្ត។

៤) កំណត់​គោលដៅ​ឲ្យ​ធំ បញ្ចេញ​សកម្មភាព​ឲ្យ​ច្រើន

អ្នក​គួរ​តែ​សរសេរ​ចេញ​នូវ​គោល​ដៅ​របស់​អ្នក​ទាំង​អស់​មក​ខាង​ក្រៅ ដើម្បី​ឲ្យ​ខ្លួន​ឯង​មើល​ឃើញ​វា​ជា​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​អ្នក ដោយ​តម្រូវ​ឲ្យ​អ្នក​ត្រូវ​តែ​ធ្វើ​វា។ ត្រូវ​រំលឹក​ខ្លួន​ឯង​ឲ្យ​បាន​ជាប់​ ជា​រៀង​រាល់​ព្រឹក​នូវ​អ្វី​ដែល​ជា​គោលដៅ​ដែល​អ្នក​ត្រូវ​ធ្វើ ដោយ​អ្នក​ត្រូវ​ចេះ​សួរ​ខ្លួន​ឯង​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​ ខ្លួន​ឯង​បាន​សម្រេច​គោលដៅ​ទាំង​ឡាយ​របស់​ខ្លួន​ក្នុង​ពេល​តែ​មួយ​ឆ្នាំ​ នោះ?

៥) ជឿជាក់​លើ​ខ្លួន​ឯង

ប្រសិន​បើ​អ្នក​មិន​ជឿ​លើ​ខ្លួន​ឯង តើ​អ្នក​ណា​ជា​អ្នក​ជឿ​លើ​អ្នក? មនុស្ស​ដែល​ជោគជ័យ​ ជា​មនុស្ស​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ ដែល​ពួក​គេ​ជឿជាក់​លើ​អ្វី​ដែល​ពួក​គេ​បាន​បង្កើត​ឡើង។ នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ជឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ គឺ​គ្មាន​អ្វី​ដែល​ថា​អ្នក​មិន​អាច​ធ្វើ​បាន មិន​អាច​រៀន​បាន​នោះ​ទេ ឬ ការ​បង្កើត​ ដំណោះ​ស្រាយ​មួយ​បាន​នោះ​ឡើយ។ នៅ​ពេល​ដែល​អ្នក​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​អ្នក​អាច​ធានា​ បាន​នូវ​ភាព​អស្ចារ្យ​ដែល​អ្នក​បង្កើត។
Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន
Source: businessinsider.com