ទ្រឹស្ដី ៥ មានតម្លៃបំផុតរបស់លោក Warren Buffett ដែលអ្នកគួររៀនសូត្រតាម
ទ្រឹស្ដី ទាំង ៥ ខាងក្រោមនេះ គឺជាទ្រឹស្ដីសំខាន់ៗមានតម្លៃបំផុត ដែលលោកមហាសេដ្ឋីលំដាប់ពិភពលោកលោក Warren Buffett បានចែករំលែកដល់សហគ្រិនទូទាំងពិភពលោក។ ទ្រឹស្ដីទាំង ៥នោះគឺ៖១) មានភាពឆ្លាតវ័យក្នុងការចាយលុយ (Spend wisely)៖
«បើអ្នកចំណាយលុយទិញអ្វីដែលអ្នកមិនត្រូវការ នោះឆាប់ៗអ្នកនឹងលក់របស់ដែលអ្នកត្រូវការ (If you buy things you don’t need, you will sell things you need)។ អ្នកត្រូវចាំជាដាច់ខាតអំពីរឿងនេះ»។ មានន័យ ដោយខ្លីថា អ្នកត្រូវចំណាយលុយ ទិញអ្វីដែលអ្នកត្រូវការ មិនទិញរបស់អ្នកដែលអ្នកមិនត្រូវការនោះទេ។ ធ្វើដូច្នេះ អ្នកចំណាយចំខ្ទង់ ហើយធ្វើដូច្នេះអ្នកនឹងអាចមានលុយសន្សំសម្រាប់វិនិយោគនៅថ្ងៃ ខាងមុខបានទៀតផង។
…៨ ចំណុចស្វែងយល់ពីទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរកប្រាក់ចំណូល ៣៧ លានដុល្លារក្នុងមួយថ្ងៃ Warren Buffett…
មុននឹងទិញទំនិញអ្វី អ្នកត្រូវសួរខ្លួនឯងថា ៖ «ខ្ញុំពិតជាត្រូវការរបស់នេះមែនទេ? តើខ្ញុំកំពុងចំណាយច្រើនហើយមែនទេ? តើខ្ញុំអាចសន្សំលុយខ្លួនដោយមិនចាំបាច់ទិញរបស់ទាំងនេះបាន ទេ?»។ ត្រូវចាំសំដីរបស់លោក Warren Buffett ពីរឃ្លាទៀតគឺ៖ ១) មិនត្រូវចាយលុយឥតប្រយោជន៍ ២) កុំភ្លេចច្បាប់ទី១។
២) សន្សំសំចៃ
«មានមនុស្សកំពុងអង្គុយជ្រកក្រោមដើមឈើថ្ងៃនេះ ដោយសារតែមានមនុស្សម្នាក់ដាំវាកាលពីប៉ុន្មានឆ្នាំមុន (Someone’s sitting in the shade today because someone planted a tree a long time ago )»។ នេះគឺជាទ្រឹស្ដីមួយទៀតរបស់មហាសេដ្ឋី Buffett។ លោកចង់មានន័យថា ការសន្សំលុយថ្ងៃនេះ មិនមែនបានផលថ្ងៃនេះនោះទេ តែវាផ្ដល់ផ្លែផ្កានៅថ្ងៃអនាគត។ អ្នកអាចប្រើវាសម្រាប់ដោះស្រាយបញ្ហាគ្រោះអាសន្នដែលអាចកើតឡើង ជាយថាហេតុ ឬអ្នកអាចប្រើប្រាស់វាដើម្បីវិនិយោគនៅខាងថ្ងៃខាងមុខ។ ប្រការសំខាន់បំផុតនោះ គឺថា ច្បាប់មួយទៀតរបស់លោក Buffett គឺ៖ មិនត្រូវសន្សំលុយសល់ពីចំណាយនោះទេ តែត្រូវសន្សំមុនការចំណាយ។
…សហគ្រិនវ័យក្មេងកំពូលៗទាំង៨រូប មានអាយុត្រឹមជាង ២០ឆ្នាំ បង្ហាញគន្លឹះធ្វើឲ្យអាជីវកម្មជោគជ័យ…
៣) គិតឱ្យបានវែងឆ្ងាយ និងត្រូវអត់ធ្មត់ (Think long-term and be patient)
លោក Warren Buffett បានលើកឡើងដូច្នេះថា ៖«មិនថាអ្នកឆ្លាត មានដុងពីកំណើត ឬប្រឹងប្រែងយ៉ាងណានោះទេ អ្វីៗគឺត្រូវការពេលវេលា។ អ្នកមិនអាចបង្កើតកូនមួយក្នុងរយៈពេលមួយខែដោយឱ្យស្ត្រី៩ នាក់ពពោះនោះទេ (Someone’s sitting in the shade today because someone planted a tree a long time ago )»។ វាមិនមែនកើតឡើងដោយឯកឯងនោះទេ។ មានពេលខ្លះអ្នកប៉ាន់ស្មានហួសពីលុយដែលអ្នករកបានក្នុងមួយ ឆ្នាំ ហើយពេលខ្លះអាចប៉ាន់ស្មានតិចពេកចំពោះលុយដែលអ្នកអាចរកបាន ក្នុងរយៈ ពេល ១០ឆ្នាំ។ អ្នកវិនិយោគ ត្រូវការរកស៊ីដោយគិតពីគូរផ្លូវវែងឆ្ងាយ ពោលគឺមិនមានចង់រកស៊ីថ្ងៃនេះ ថ្ងៃស្អែកបានចំណេញនោះទេ។ វាត្រូវការពេលវេលា។
៤) ការខ្ចីបុល (Borrowing: Limit what you borrow)
អ្នកមិនអាចក្លាយជាអ្នកមានបានជាដាច់ខាតដោយរស់វ័ណ្ឌកនឹង បំណុល។ មនុស្សមួយចំនួនតែងគិតថា ការខ្ចីបុលគឺអាចគ្រប់គ្រងបាន។ ដោយឡែក ការខ្ចីបុលគួរស្ថិតនៅក្នុងដែនកំណត់ណាមួយ ហើយការខ្ចីលុយទៀតសោតគួរតែមានគោលដៅចំណាយច្បាស់លាស់។ អ្វីដែលអ្នកគួរធ្វើនោះគឺខ្ចីលុយ ដើម្បីយកមកបង្កើតលុយ។ មុននឹងខ្ចី អ្នកត្រូវវាយតម្លៃពីលំហូរសាច់ប្រាក់ និងតម្រូវការហិរញ្ញវត្ថុផ្សេងៗនៅពេលអនាគត។ អ្នកគួរតែកំណត់ពេលវេលាជាក់លាក់សម្រាប់ខ្លួនឯងចំពោះការជំពាក់ បំណុលគេ អ្នកមិនមែនធ្វើជាខ្ញុំកញ្ជះគេរហូតនោះទេ។
…ធានាថាលោកអ្នកសល់ប្រាក់ច្រើន ប្រសិនបើអនុវត្តតាមដំបូន្មាន៨យ៉ាងបានសម្រេច!…
៥) ហានិភ័យ (Risk)៖
តាមទ្រឹស្ដីរបស់មហាសេដ្ឋីកំពូលរូបនេះ ៖ «ហានិភ័យកើតចេញពីអ្វីដែលយើងមិនដឹងអ្វីដែលខ្លួនកំពុងធ្វើ (Risk comes from not knowing what you are doing)»។ មនុស្សម្នាក់ចង់រកលុយ ហើយចង់រកឱ្យបានច្រើន និងឆាប់ៗទៀតផង អីចឹងហើយបានជាមនុស្សមួយចំនួនធំបានយកលុយយ៉ាងច្រើនទៅវិនិយោគ ដោយរំពឹងថា នឹងទទួលបានចំណូលច្រើនមកវិញ ដោយពុំបានសិក្សា និងវិភាគហានិភ័យផ្សេងៗនោះទេ។ ដូច្នេះគួរជៀសវាងបញ្ហានេះ អ្នកវិនិយោគ ក៏ដូចជាសហគ្រិនត្រូវតែសិក្សាពីហានិភ័យផ្សេងៗ ហើយគ្មានជំនាញ និងមិនដឹងពីវិធីវិភាគនោះទេ ត្រូវទៅរកសេវារបស់ក្រុមហ៊ុនប្រឹក្សាយោបល់៕
ដោយ ៖ ឬទ្ធិ
ប្រភព៖ ndtv
No comments:
Post a Comment