Wednesday, October 5, 2016
អោម សេងបូរ៉ា៖ ចង់ឲ្យការដឹកនាំទទួលបានជោគជ័យ ត្រូវដឹកនាំខ្លួនឯងឲ្យជោគជ័យជាមុនសិន
លោក អោម សេងបូរ៉ា មានបទពិសោធន៍ច្រើនក្នុងជំនួញ និងភាពជាអ្នកដឹកនាំ ហើយលោកបានបង្កើត និងដឹកនាំស្ថាប័នឯកជនជាច្រើន និងវិទ្យាស្ថានសង្គម រួមមាន ក្រុមហ៊ុនពិគ្រោះយោបល់ Aplus Consulting និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ Aplus គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា សហគ្រាសកម្ពុជាមូលនិធិករុណា និង ក្លឹបបណ្តុះបណ្តាល CEO Master។
លោក អោម សេងបូរ៉ា បានលើកឡើងនូវពាក្យមួយឃ្លា ដែលទាក់ទងទៅនឹងភាពជាអ្នកដឹកនាំ ដែលលោកបានលើកឡើងថា “ ប្រសិនបើ លោកអ្នកចង់ដឹកនាំអ្នកដទៃឲ្យបានជោគជ័យ លោកអ្នកត្រូវ ដឹកនាំខ្លួនឯងបានជោគជ័យជាមុនសិន”។
ពាក្យមួយឃ្លានេះ លោកចង់មានន័យថា ភាពជាអ្នកដឹកនាំ គឺតែងតែផ្ដើមចេញពីភាពជាអ្នកដឹកនាំខ្លួនឯងផ្ទាល់ ពោលគឺមានន័យថា ប្រសិនបើលោកអ្នកនាំខ្លួនឯងមិនបានផងនោះ ទម្រាំទៅដឹកនាំអ្នកដទៃ លោកអ្នករឹតតែមិនអាចធ្វើវាបាននោះទេ។
លោកបានសង្កត់ធ្ងន់ថា លោកអ្នកត្រូវចេះដឹកនាំផ្លូវចិត្ត ផ្លូវអារម្មណ៍របស់ខ្លួនឯងបានជាមុនសិន នោះទើបលោកអ្នកអាចដឹកនាំអ្នកដទៃ ទទួលបានជោគជ័យ។ ធ្វើជាអ្នកដឹកនាំគេ លោកអ្នកត្រូវមានអារម្មណ៍នឹងនរ ហើយបើលោកអ្នកមានអារម្មណ៍ ឆាប់ខឹងឆេវឆាវ មានការប្រណែនឈ្នានីស ធ្វើមុខក្រញ៉ូវដាក់ អ្នកដែលនៅក្រោមបង្គាប់ នោះលោកអ្នកមិនអាចជាគំរូល្អដល់អ្នកដែលនៅក្រោមបង្គាមលោកអ្នកបាននោះទេ។
ការគ្រប់គ្រោងអារម្មណ៍ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះ បើលោកអ្នកអាចគ្រប់គ្រងអារម្មណ៍របស់ លោលអ្នកបានល្អ នោះលោកអ្នកអាចធ្វើកិច្ចការនានាប្រកបដោយជោគជ័យ ជាពិសេស ការដឹកនាំរបស់លោកអ្នកនៅក្នុងកិច្ចការផ្សេងៗ ក៏ទទួលបានជោគជ័យដូចគ្នាផងដែរ៕
អត្ថបទដោយ៖ ហុង
Tuesday, October 4, 2016
មហាសិង្ហបុរី Phillip Ng៖ដុសខាត់បុគ្គលិកលក្ខណៈ និងអត្តចរិតជារឿងដ៏សំខាន់ ឆ្ពោះទៅរកភាពជោគជ័យ
លោក
Phillip Ng
ដែលត្រូវគេបានស្គាល់ថាជាមហាសេដ្ឋីលំដាប់កំពូលម្នាក់នៅប្រទេសសាំងហ្គាពួរដែលជានាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យឈានមុខគេនៅក្រុងប្រទេសទាំងមូល។
បន្ថែមពីលើនោះទៅទៀត ក្រុមហ៊ុនរបស់លោកអាចរកប្រាក់ចំនូលរហូតទៅដល់ ៨.៦
ពាន់លានដុល្លារឯណោះក្នុងមួយឆ្នាំៗ។ តើអ្វីដែលធ្វើឲ្យលោក Phillip Ng
ទទួលបាននូវភាពជោគជ័យខ្លាំងកម្រិតនេះ?
១) ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់លោកមានភាពជោគជ័យដ៏មហិមានៅថ្ងៃនេះក៏ព្រោះតែរូបលោកផ្ទាល់មានឳពុកដ៏តឹងតែងខ្លាំងម្នាក់។ ឳពុករបស់លោកបានបង្រៀនក៏ដូចជាហ្វឹកហាត់គាត់ខ្លាំងមែនទែន ដែលរឿងនេះហាក់បីដូចជាមិនបានកើតឡើងសម្រាប់ក្មេងទូទៅនោះទេ ហើយឳពុករបស់លោកបានផ្ដោតសំខាន់ទៅលើរឿងតួនាទីនិងទំនួលខុសត្រូវដែលមិនដែលធ្វើឲ្យរូបលោកចង់គិតគេចវេសពីបញ្ហាដែលខ្លួនជួបប្រទះនោះទេ ព្រោះគាត់តែងតែចងចាំនូវអ្វីដែលឳពុករបស់លោកបង្រៀនជានិច្ច។
២) គាត់ចូលចិត្តមនុស្សនិយាយត្រង់
មិនមែនពាក្យដែលស្មោះត្រង់ទាំងអស់សុទ្ធតែល្អនោះទេ ហើយលោកក៏បានបន្ថែមទៀតណានៅពេលដែលឡើងតំណែងរឹតតែខ្ពស់ ពាក្យរិះគុណបែរជាធ្លាក់ចុះមិនសូវមានរណានិយាយវាចេញមកក្រៅឡើយគឺមានតែពាក្យសរសើរ ដែលពាក្យទាំងនោះមិនជាការពិតផង គឺគ្រាន់តែជាការនិយាយគួរសមប៉ុណ្ណោះ។
៣) ដុសខាត់បុគ្គលិកលក្ខណៈ និងអត្តចរិតគឺជារឿងដ៏សំខាន់បំផុត
គាត់បាននិយាយថាថ្នាក់មត្តេយនិងថ្នាក់បថមសិក្សាមិនគួរផ្ដោតទៅលើរឿងមេរៀនខ្លាំងពេកនោះទេ តែគួរតែផ្ដោតទៅលើបញ្ហាបុគ្គលិកលក្ខណៈនិងអត្តចរិតរបស់សិស្សឲ្យបានច្រើនទើបល្អជាជាង ព្រោះពិភពលោកបច្ចុប្បន្ននេះមានការកើនឡើងច្រើនចំពោះមនុស្សពូកែ ឆ្លាត និងមានទេពកោសល្យតែបែរជាធ្លាក់ចុះចំពោះបុគ្គលិកលក្ខណៈ អត្តចរិត និងសីលធម៌ទៅវិញ៕
អត្ថបទដោយ រស្មី
ចង់មានត្រូវឈប់ដោះសា
លោកឧកញ៉ា ហុងពីវ ដែលជាស្ថាបនិក និងអគ្គនាយកនៃ ក្រុមហ៊ុនបុរីពិភពថ្មី ដែលបាននិងកំពុង សាងសង់បុរីជាច្រើន នៅភ្នំពេញ បានបង្ហាញនូវគោលការណ៍ ១០ចំណុចដើម្បីធ្វើឲ្យបុគ្គលម្នាក់អាចអភិវឌ្ឍខ្លួនឯងបានដោយជោគជ័យ។
ពាណិជ្ជកម្មកម្ពុជាចាប់អារម្មណ៍នឹង ចំណុចទី៣របស់លោក ឧកញ៉ាដែលថា ហាមដោះសា។ យើងដឹងគ្រប់គ្នាថា ធម្មជាតិរបស់មនុស្សខ្លះគឺចូលចិត្តដោះសាណាស់ ការដោះសានេះហើយ ដែលបានធ្វើឲ្យពួកគាត់ពិបាកនឹងជោគជ័យណាស់។ លោកឧកញ៉ា ហុង ពីវ បានពន្យល់ថា គ្មាននរណា ដែលថាធ្វើត្រូវ ១០០%ទេ តែពេលយើងធ្វើខុស យើងត្រូវហ៊ានទទួលខុសត្រូវ ហើយមិនត្រូវធ្វើខុសដដែលទេ។ បើលោកអ្នកធ្វើបាន នោះលោកអ្នកនឹងជោគជ័យ។
សូមបញ្ជាក់ថា ការដោះសា មិនបានជួយដោះស្រាយបញ្ហាអ្នកទ្បើយ។ អ្នកខ្លះពេលជួបបញ្ហាម្តងៗ តែងបន្ទោសនេះ បន្ទោសនោះ ការបន្ទោសនេះ ហើយ ជាការដោះសា ដែលនឹងមិនជួយអ្នកដោះស្រាយអ្វីចេញទេ។ បើយើងក្រ មិនទាន់ជោគជ័យ យើងត្រូវហ៊ានទទួលស្គាល់នូវការខ្វះខាត សមត្ថភាពរបស់ខ្លួន ហើយខំបន្ថែមទៀត រកវិធី ដើម្បីឲ្យឈប់ក្រ មិនអាចបន្ទោសតែលើវាសនានោះទេ។
ជាចុងក្រោយពេលអ្នកឈប់ ដោះសាពេលបរាជ័យអ្នក នឹងរកឃើញនូវចំណុចដែលនឹង អាចធ្វើឲ្យលោកអ្នកជោគជ័យនាពេលបន្ទាប់។ សូមឈប់យកលេស សូមរកចំណុចខុស ហើយហ៊ានទទូួលខុសត្រូវចំពោះគ្រប់លទ្ទផល៕
ដោយ៖ កុសល
រូបភាព ហ្វេសប៊ុក លោកឧកញ៉ា ហុងពីវ
Thursday, September 29, 2016
រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស។ នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់ដើម្បីលើកទឹកចិត្តដល់កងទ័ពដែលបានច្បាំងឈ្នះត្រឡប់មកវិញ ព្រះអង្គក៏បង្កើតបុណ្យភ្ជុំបិណ្ឌនេះឡើង អាស្រ័យនឹងប្រវត្តិរឿងក្នុងព្រះពុទ្ធសាសនា។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមក ម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។
រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ
នៅក្នុងគម្ពីរព្រះត្រ័យបិដក និងព្រះអដ្ឋកថា មាននិយាយទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :- គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
- គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
- គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តត្ថេរ លោកនិមន្តទៅភ្លាម ក៏ធ្វើឲ្យពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំងនោះ មានការកោតខ្លាចនូវភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមកអបអរសាទរ ហើយសួរអំពី ឫទិ្ធបារមីរបស់ព្រះអង្គ លោកក៏បានពន្យល់ សមែ្តងធម៌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមក លោកក៏បានលាត្រឡប់មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា : "ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយកអាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ ហេតុនេះ បើព្រះអង្គនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះអង្គ មេត្តាផ្សព្វផ្សាយឲ្យបងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមកដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ស បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួយឧបត្ថម្ភឲ្យបានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនា តទៅ"។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជាចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ។
ពិធីបុណ្យភ្ជុំបិណ្ឌ មានដើមកំណើតនៅសម័យអង្គរ នៅពេលដែលប្រជាជនធ្វើតាមសត្វ មុនព្រះព្រហ្មឫព្រះពុទ្ធសាសនា។ ប្រសិន បើយោងទៅតាមព្រះគម្ពីរដែលទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌគឺមានភាពស្មុគស្មាញច្រើន ប៉ុន្តែព្រះគម្ពីរដំបូងពាក់ព័ន្ធមានព្រះ សង្ឃ៥អង្គបានចរចាជាមួយព្រលឹងខ្មោច។ ក្នុងព្រះគម្ពីរទី២ មន្រ្តីរាជការនិងទាហានជាច្រើនបានទទួលបញ្ជារបស់ស្ដេចឲ្យទៅធ្វើ សង្គ្រាម។ នៅលើសំពៅនៅពេលយប់ពួកគេបានជួបជាមួយនឹងព្រលឹងខ្មោចអត់ឃា្លន។ មន្ត្រីរាជការនិងទាហានបានសួរថា"តើពួក យើងអាចឲ្យចំណីអាហារទៅឲ្យអ្នកដោយរបៀបណា?" ព្រលឹងខ្មោចបានឆ្លើយ"អ្នកអាចឲ្យចំណីអាហារទៅមនុស្សមា្នក់ក្នុងចំណោមអ្នកទាំងអស់ដែលប្រតិបត្តិសីលឬសីល៨ហើយហៅឈ្មោះរបស់ពួកយើង"។ បើយោងទៅតាមព្រះតេជគុណ អ៊ុំ សាម បានឲ្យដឹងថា ជាយូរណាស់មកហើយព្រះសង្ឃពុទ្ធសាសនា បានដើរគ្រប់ទីកន្លែងដើម្បីបិណ្ឌបាត្រ មិនថាជួបនឹងអាកាសធាតុអាក្រក់យ៉ាងណា នោះទេ។ ក្រោយមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នដែលជាអ្នកតស៊ូដ៏ខ្លាំងនៃព្រះពុទ្ធសាសនាបានគាំទ្រនឹងផ្ដល់ឲ្យព្រះសង្ឃពុទ្ធ សាសនានូវរបស់ចាំបាច់ចំនួន៤គឺ សំលៀកបំពាក់ អាហារ ជំរក និងថ្នាំពេទ្យ។ ស្ដេចដឹងថានៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត្រ ក្នុងរដូវវស្សានេះជួបប្រទះនឹងភ្លៀងផ្គរយ៉ាងខ្លាំង។ ស្ដេចមានចិត្តអាណិតអាសូរដល់ព្រះសង្ឃយ៉ាងខ្លាំង ដូច្នេះបានស្នើរសុំមិនឲ្យ ព្រះសង្ឃដើរបិណ្ឌបាត្ររយះពេល៣ខែរៀងរាល់រដូវវស្សា។ ដូច្នេះស្ដេចក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យផ្ដល់ជូននូវអាហារ និងតំរូវការមូលដ្ឋានផ្សេងទៀតសម្រាប់ព្រះសង្ឃក្នុងរយះពេលនេះ។ អ្នកដើរតាមព្រះពុទ្ធនឹងទទួលបានកុសលផលបុណ្យជាច្រើន។ ជាលទ្ធផលមានមនុស្សកាន់តែច្រើនបានផ្ដល់ជូននូវតំរូវការចាំបាច់ទាំង៤ដល់ព្រះសង្ឃ។ និន្នាការនេះបានបង្កើតឲ្យមានគម្ពីរមួយ ទៀតស្ដីអំពីពិធីបុណ្យភ្ជុំបិណ្ឌ។ តាមការអានគម្ពីរនិយាយថាមានព្រះថេរៈមួយអង្គព្រះនាមព្រះឩបគុត្តត្ថេរ មានរិទ្ធានុភាពខ្លាំងក្លាអាចចុះទៅឋាននរក បាន។ លោកអាចហោះហើរនៅឋាននរកដោយគ្មាន ទទួលរងនូវគ្រោះភ័យ។ អ្នកដែលស្លាប់នៅឋាននរកនោះមានការចាប់អារម្មណ៍ យ៉ាងខ្លាំងនូវដំណើរទស្សនកិច្ចរបស់លោក ហើយធ្វើឲ្យលោកទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយលោកបានទេសនា ទៅឲ្យពួកនរកទាំងនោះស្ដាប់។ មុនពេលដែលលោកត្រឡប់មកវិញពួកនរកទាំងនោះបានសុំឲ្យព្រះអង្គនាំជូនសារដល់សាច់ញាត្តិរបស់ពួកគេនៅឋានមនុស្សលោកថា របស់ពួកគេទទួលរងនូវភ្លើងនរក ការអត់ឃ្លាន និងជំងឺយ៉ាងខ្លាំង។ ដូចនេះសាច់ញាត្តិដែលរស់នៅគួរតែធ្វើបុណ្យដល់ព្រះសង្ឃនិងប្រគេនបច្ច័យទាំង៤ដើម្បីដោះលែងពួកគេពីការរងទុក្ខនេះ។ ពេលដែលព្រះថេរៈវិលត្រឡប់មកវិញ ក៏នាំសារថ្វាយដល់ព្រះព្រះមហាក្សត្រៗបានបញ្ជាឲ្យមនុស្សទាំងអស់ប្រារព្ធពិធីបុណ្យកាន់បិណ្ឌដែលមាន រយះពេល១៥ថ្ងៃដើម្បីឧទ្ទិសកុសលទៅឲ្យញាតិទាំឡាយអ្នកដែលស្លាប់ទៅ។ ដូចនេះពិធីបុណ្យភ្ជុំបិណ្ឌបាន កើតមាន ចាប់តាំងពីពេលនោះមក។
មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ
ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :- ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)
- ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
- ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
ម្យ៉ាងទៀតប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដោយសារតែពួកគេបានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗដែលពោលណែនាំនិងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក។ គេជឿថាសាច់ញាត្តិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង៧សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត កើតជាអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋាន មនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ។ លុះដល់រដូវបុណ្យគេដោះលែងឲ្យមក ទទួលផល្លានិសង្ឃដែលសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ។ ប្រជាជនខ្មែរជឿថាព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាមហើយ ទទួលការផ្ដល់ជូនពីសាច់ញាត្តិឫកូនចៅរបស់ពួកគេតាមរយះការអធិដ្ឋានដោយព្រះសង្ឃ។ ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដា សាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាត្តិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀតគេសង្ឃឹមថាកុសល ផលបុណ្យដែលគេបានធ្វើនៅជាតិនេះ នឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើនរហូតដល់ជាតិក្រោយ។
ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា
បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បានផ្សាយចូលមកក្នុងប្រទេសខែ្មរយើង ហើយនោះភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស "ជ័យវរ្ម័ន" ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃដែលបួសក្នុង ព្រះពុទ្ធសាសនា ដោយបច័្ចយបួន មានចង្អាន់បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយមកទៀត ព្រះអង្គទ្រង់ឈេ្វងយល់ថានៅរដូវវស្សាព្រះសង្ឃនិមន្តចេញទៅបិណ្ឌ បាត្រ នោះជួបប្រទះនូវការលំបាក ខ្លាំងណាស់ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោកដែល បណ្តាលឲ្យព្រះសង្ឃអង្គខ្លះ ត្រូវដួលលើភក់ជ្រាំនោះ ក៏នាំឲ្យព្រះអង្គកើត ព្រះទ័យសងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយកុំនិមន្តចេញ បិណ្ឌបាត្រឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជប្រកាសផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយឧបត្ថម្ភបច្ច័យបួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។
ការអនុវត្តន៍បែបនេះ ចេះតែក្លាយបន្តិចម្តងៗ ប្រជារាស្រ្តក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់ថៃ្ងពេញបូរមីខែអស្សុជមិនឲ្យព្រះសង្ឃទៅណាទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗមកក៏សល់រយៈពេលតិចទៅៗ រហូតមកដល់សព្វថៃ្ងនេះ អាស្រ័យដោយកត្តាជីវភាពរស់នៅក្នុងសង្គមមានការប្រែប្រួល)។
រដូវបុណ្យភ្ជុំបិណ្ឌ
ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារ ជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈ ពេល១៥ថ្ងៃនេះ មានពពួកបេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈ ពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំងអនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅ តាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកបេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រេកឃ្លានក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកបេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ
ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់បេតជនញាតិដែលបានស្លាប់ទៅ។នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសូត្រថ្វាយបង្គំធម៌ សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លស្លុកតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។
នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពីធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃ វេនរបស់ខ្លួននោះផងដែរ។
ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲទៅជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តាន[១] ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក ។ ក្នុងការបើទ្វានរកនេះ ប្រេតខ្លះ មានឪកាសរួចផុតពីការជាប់ទារុណកម្មនៅនរក ខណៈដែលខ្លះទៀតត្រូវបានគេ ដោះលែងឲនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទិសឲ ហើយនឹងត្រូវត្រឡប់ទៅទទួលទុក្ខវេទនានៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តានដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកោសលពីពិធីការឧទិសក្នុងពិធី បុណ្យនេះផងដែរ។
ដោយហេតុពុទ្ធសាសនិកមានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថៃ្ងនិងដើម្បីធានាថាព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះទើបគេចែកជាក្រុមៗដាក់វេណគ្នាយកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ងចាប់ពីថៃ្ង១រោចដល់ថៃ្ង១៤រោចខែភទ្របទហើយអោយឈ្មោះថាវេណទី១.វេណទី១៤។ រយៈពេល១៤ថៃ្ងនេះអោយឈ្មោះថាបុណ្យកាន់បិណ្ឌឬបុណ្យដាក់បិណ្ឌ ចំណែកថ្ងៃ១៥រោចដែលជាថ្ងៃចុងក្រោយនោះពុទ្ធសាសនិកពីគ្រប់វេណទាំងអស់បានមកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បី បញ្ចប់បុណ្យកាន់បិណ្ឌថ្ងៃទី១៥ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះថា ភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌ។
សូមបញ្ជាក់ដែរថា ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ (ស៊ង) ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្មការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឲ្យទៅសិស្សគណទុកប្រគេនភិក្ខុសាមណេរតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមានលេងល្បែងប្រណាំងក្របី សេះ ចាប់ពី២-៣គូ ទៅតាមតំបន់រៀងៗខ្លួន[ត្រូវការអំណះអំណាង] ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះទៅទៀតក្របី សេះ និងរបស់ដែលត្រូវប្រកួត គេបានតុបតែងលំអដោយប្រេង លាបពណ៌រលើបរលោង មានពាក់ប្រឡៅ កណ្ដឹងត្រដោក ឬចង្ក្រងជាដើម។[ត្រូវការអំណះអំណាង] កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះចេះតែបាត់ៗ រួញថយបន្តិចម្ដងៗ សាសនាកាន់តែកន្លងវែងទៅ នាំឲ្យការប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ៕
បរាភវសូត្រ
បរាភវសូត្រ (អានថា ប៉ៈ រ៉ា ភៈ វៈ) តែងត្រូវបានព្រះសង្ឃសូត្រនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃនាពេលទៀបភ្លឺ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ។[២] នៅក្នុងបរាភវសូត្រនេះ ជារឿយៗគេឮឃ្លាមួយដែលថា នាំឲ្យវិនាស។ ឃ្លានេះជាហេតុនាំឲ្យអ្នកខ្លះមានទស្សនៈថា ពួកគេមិនហ៊ានស្ដាប់ធម៌បរាភវសូត្រទេ ព្រោះខ្លាចវិនាស។តាមពិតបរាភវសូត្រមានន័យថា «មាត្រាដែលពោលពីធម្មជាតិដែលគ្មានក្ដីចម្រើន ឬធម៌ជាហេតុនាំឲ្យមានក្ដីវិនាស»។[២] សូត្រនេះមាននៅក្នុងគម្ពីរសុត្តន្តបិដកខុទ្ទកនិកាយ សុត្តនិបាត តតិយភាគទី៥៤ ទំព័រទី៣៦។ ធម៌នេះយើងអាចអះអាងថា មិនមែនធ្វើឲ្យអ្នកស្ដាប់បានដល់នូវក្ដីវិនាសឡើយ ផ្ទុយទៅវិញធ្វើឲ្យអ្នកស្ដាប់បានដឹងច្បាស់ពីមូលហេតុដែលនាំឲ្យ វិនាស ហើយឲ្យគេជៀសវាង ដើម្បីគេចឲ្យផុតពីក្ដីវិនាសហើយ ប្រសិនបើគេមិនបានស្ដាប់ធម៌នេះ គេអាចនឹងមិនដឹងពីហេតុដែលនាំឲ្យវិនាសហេតុនេះអាចនឹង ប្រព្រឹត្តខុសជាហេតុនាំឲ្យវិនាសទៅវិញទេ។ ក្នុងនោះព្រះពុទ្ធបានបង្រៀនពីហេតុផលសាមញ្ញៗ និងជាក់ស្ដែងដូចជាថា បុគ្គលដែលមានវ័យចំណាស់ពេកហើយយកមនុស្សក្មេងជាប្រពន្ធប្ដីភាពជា បុគ្គលអកត្ដញ្ញូ មិនដឹងគុណឪពុកម្ដាយ អ្នកលេងល្បែង ៣ប្រការ គឺល្បែងស្រី ល្បែងស្រា និងល្បែងភ្នាល់គ្រប់ប្រភេទ ភាពជាអ្នកខ្ជិលច្រអូសជាដើមថាហេតុនាំមកនូវក្ដីវិនាស។
ការបោះបាយបិណ្ឌ
នៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណីដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ។ ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែល បានចែកឋានទៅបរលោក។[៣]ការបោះបាយបិណ្ឌ (ការបោះដុំបាយ) ជាសកម្មភាពមួយដែលមិនទាន់មានឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិក នៅឡើយ ដោយអ្នកខ្លះបានចាត់ទុកការបោះបិណ្ឌជាកិច្ចដ៏សំខាន់មួយមិន អាចខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ជាយជាការធ្វើមិនគោរពទានជាដើម។[២] អ្នកដែលជឿថា បោះបាយបិណ្ឌមានប្រយោជន៍គិតថា បោះបាយបិណ្ឌគឺបោះឲ្យពួកប្រេត (ហេតុនេះទើបនៅតំបន់ខ្លះមិនហៅបាយបិណ្ឌទេ តែហៅថាបាយប្រេត)។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា ការបោះបាយបិណ្ឌជាការធ្វើទានមិនត្រឹមត្រូវតាមការបង្រៀនរបស់ ព្រះពុទ្ធឡើយ។[២]
ទន្ទឹមនឹងនេះ ដែរពួកគេបានធ្វើការអធិដ្ឋានទៅដល់សាច់ញាត្តិដែលស្លាប់និងបោះបាយបិណ្ឌនៅជុំវិញព្រះវិហារ។ ជាពិសេសពួកគេជឿថាវិញាណទាំង ឡាយណាដែលគ្មានសាច់ញាត្តិត្រូវបានគេដោះលែងពីឋាននរកឲ្យមកកាន់វត្តអារាមដើម្បីទទួលអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេល យប់។ វិញាណពួកគេត្រូវត្រឡប់ទៅឋាននរកវិញនៅមុនពេលព្រះអាទិត្យរះ។ វិញាណអ្នកទាំងនោះគឺមានទំរង់ធំហើយខ្ពស់ដែលពួកគេ អាចបោះជំហាននៅលើប្រាសាទបាន។ ទោះជាយ៉ាងណាពួកគេមិនហានធ្វើដូច្នេះទេដោយខ្លាចថាពួកគេបានប្រព្រឹត្តអំពើបាបបន្ថែមទៀត ។ ពួកគេបានត្រឹមតែឈរយំហើយសុំអាហារ។ វិញាណទាំងនោះនឹងទៅគ្រប់៧វត្តដើម្បីរកមើលសាច់ញាត្តិនិងទទួលអាហារពីពួកគេ។ ប្រសិនបើវិញាណទាំងនោះមិនឃើញសាច់ញាត្តិរបស់ពួកគេមកវត្តទេនោះ ពួកគេនឹងដាក់បណ្ដាសាសាច់ញាត្តិរបស់ពួកគេ។ នេះហើយជា មូលហេតុដែលសាច់ញាត្តិគួរតែយកចង្ហាន់ទៅវត្តទោះបីជាច្រើនឫក៏តិចក៏ដោយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។
ការពូនភ្នំខ្សាច់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ទាក់ទិននឹងជំនឿដែលពុទ្ធបរិស័ទលើកឡើងអំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែលខ្មែរយើងទូទៅយល់ថា វាល្អហើយមានប្រយោជន៍ទើបពួកគាត់ធ្វើ។ ហើយបានដាក់លុយទៅតាមភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូបស្មាលា កំហុសបាបមួយចំនួនដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍កន្លងមក។ ការពូនភ្នំខ្សាច់នេះក៏ជាការឧទ្ទិសកុសលមួយជូនដល់ឧបការីជនទាំងឡាយ ដែលបានលាចាកលោកផងដែរ។[៣]ប្រេត
- អត្ថបទលម្អិត៖ ប្រេត
បុណ្យស្រដៀងគ្នានេះ
ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅតៃវ៉ាន់ផងដែរ (ដែលវាទាក់ទងទៅនឹងការបើកទ្វានរក យមរាជ ជាដើម)។ឯកសារយោង
- "Caring for the Dead Ritually in Cambodia", Southeast Asian Studies (Kyoto University)
- ភ្ជុំបិណ្ឌការបោះបាយបិណ្ឌ និងបរាភវសូត្រ,អំពីស្ត្រី
- ភ្ផុំបិណ្ឌ ជាបុណ្យប្រវត្ដិសាស្ដ្ររបស់បុព្វជនខ្មែរ, សុខភាពកម្ពុជា
Wednesday, September 28, 2016
ការយល់ឃើញ៤ចំណុចសំខាន់ ដែលបានកែប្រែជីវិតបុគ្គលជោគជ័យជាច្រើនរូប
ខាងក្រោមនេះគឺជាការយល់ឃើញដែលបុគ្គលជោគជ័យជាច្រើនមានទាំងមុនពេលដែលគាត់បានទទួលនូវជោគជ័យទៅទៀត៖
១) បង្ហាញតាមរយៈសកម្មភាព៖ មនុស្សជាច្រើនគឺពូកែនិយាយមែនទែន តែនៅពេលដែលជួបប្រទះជាមួយនឹងការងារមែនទែន អ្នកទាំងអស់បែរជាគ្មានពាក្យអ្វីត្រូវនិយាយទៅវិញ។ ហេតុនេះហើយទើបអ្នកទាំងអស់នោះជ្រើសរើសបង្ហាញតាមរយៈសកម្មភាពរបស់ពួកគេជាជាងបានតែថា តែធ្វើមិនបាន។
២) បញ្ហាណាក៏មានដំណោះស្រាយ៖ នៅពេលដែលមានបញ្ហាម្ដងៗ ជាជាងការគេចពីបញ្ហា អ្នកគួរតែប្រឈមមុខជាមួយ ព្រោះថាបើអ្នកមិនប្រឈមមុខជាមួយវានោះទេ ចុងបញ្ចប់វានឹងក្លាយជាបញ្ហាដដែលនោះទេ ហើយអ្នកក៏គួរតែចងចាំទុកផងដែរថា បញ្ហាណាក៏អាចមានវិធីដោះស្រាយបានដែរ។
៣) ទាល់តែខំប្រឹងទើបអាចជោគជ័យ៖ កុំមានអារម្មណ៍ថាតូចចិត្តនៅពេលដែលអ្នកដទៃនៅជុំវិញខ្លួនអ្នកមិនខំប្រឹងអីទាំងអស់តែបែរជាអាចរស់នៅយ៉ាងសុខស្រួល តែនៅថ្ងៃណាមួយអ្នកនឹងដឹងថាជីវិតមនុស្សម្នាក់ៗមិនដូចគ្នានោះគេ។ ហេតុនេះហើយទាន់អ្នកនូវមានកម្លាំង មានសមត្ថភាព អ្នកគួរតែខំប្រឹងឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្តដើម្បីអនាគតរបស់អ្នក។
៤) គិតវិជ្ជមានជានិច្ច៖ ការគិតវិជ្ជមាននឹងធ្វើឲ្យជីវិតរបស់អ្នកមានតែភាពប្រសើរឡើងប៉ុណ្ណោះ ព្រោះថានៅពេលដែលអ្នកគិតវិជ្ជមាន អ្នកផ្ដោតទៅលើអ្វីដែលល្អជានិច្ច ទោះបីជាអ្នកកំពុងតែស្ថិតនៅស្ថានភាពដ៏លំបាកណាមួយក៏ដោយ។ អ្នកក៏គួរតែចងចាំថាការគិតវិជ្ជមានក៏នាំឲ្យជីវិតរបស់អ្នកមានតែរឿងវិជ្ជមានកើតឡើងផងដែរ៕
អត្ថបទ៖ រស្មី
Tuesday, September 27, 2016
Monday, September 26, 2016
គួច ម៉េងលី៖ ឡើងកុំអឿ តឿកុំទាប
ពាណិជ្ជកម្ម កម្ពុជា បានដកស្រង់សម្ដីដ៏មានន័យមួយចំនួនរបស់លោកឧកញ៉ា គួច ម៉េងលី ដែលលោកបានចងក្រងជាសៀវភៅ ដែលមានចំណងជើងថា ទស្សនៈអាជីវកម្ម ក្នុងនោះលោកឧកញ៉ាបានលើកឡើងថា៖
អ្នកជំនួញជោគជ័យ គឺជាបុគ្គលកាច់បំបាក់បាននូវភាពអំនួតរបស់ខ្លួន
អ្នកជំនួញជោគជ័យភាគច្រើន គឺជាបុគ្គលកាច់បំបាក់បាននូវភាពអំនួតរបស់ខ្លួន មានន័យថា ជាបុគ្គលដែលគ្មាអំនួតនិយមនៅក្នុងខ្លួន។ បុគ្គលជាអ្នកដឹកនាំដែលមមានអំនួត សំដៅលើអ្នកដឹកនាំខ្លះ ដើរពឺងទ្រូង អំនួត មោទនភាពជ្រុលនិយម ខណៈដែលគេបានធ្វើជាថៅកែក្រុមហ៊ុន ឬគ្រាន់តែមានឈ្មោះជាប្រធាន តែនេះគ្រាន់តែជាឈ្មោះតំណាង ប៉ុណ្ណោះ។ ដូច្នេះ ដើម្បីកាច់បំបាក់បាននូវភាពអំនួត យើងត្រូវមានឥរិយាបថថ្លៃថ្នូរ ហើយត្រូវមានអារម្មណ៍ថា ដឹកនាំគេដើម្បីឲ្យគេអភិវឌ្ឍ។
ឡើងកុំអឿ តឿកុំទាប
លោកឧកញ៉ា បានផ្ដល់អនុសាសន៍ថា “ឡើងកុំអឿ តឿកុំទាប” ដោយពន្យល់ថា បើនរណាម្នាក់ធ្វើខុសអី្វមួយ ជាមេដឹកនាំត្រូវចេះណែនាំគេ សូមកុំច្រត់ចង្កេះបញ្ជា ត្រូវចេះដាក់ខ្លួន ត្រូវចេះស្រឡាញ់គេ ត្រូវយល់ពីគំនិតគេ និងត្រូវដឹកនាំបង្ហាញឲ្យគេធ្វើ មានន័យថា ធ្វើអ្វីក៏ដោយធ្វើក្នុងនាមជាគំរូ។
យកអ្នក ៥ ធ្វើបាន ១០ តែកុំយកអ្នក ១០ ធ្វើបានតែ ៥
ពាក្យមួយឃ្លានេះ លោកឧកញ៉ា យកអ្នក ៥ ធ្វើបាន ១០ តែកុំយកអ្នក ១០ ធ្វើបានតែ ៥” មកធ្វើការបកចង់ផ្ដល់ដំបូន្មានទៅដល់អ្នកដឹកនាំក្រុមហ៊ុននានា ក្នុងការធ្វើការជ្រើសរើសបុគ្គលិកឲ្យបានត្រឹមត្រូវ។ លោកឧកញ៉ាបានឲ្យដឹងថា មានមនុស្សមួយចំនួនមានចំណេះដឹងខ្ពស់ ហើយថែមទាំងមានភាពថ្លៃថ្នូរ មិនវាយឫក មានភាពទន់ភ្លន់ រួសរាយរាក់ទាក់ គួរឲ្យប្រពៃ មានន័យថា មនុស្សប្រភេទនេះ ចេះតែ ៥ទេ ប៉ុណ្ណោះតែអាចធ្វើបាន ១០៕
***http://business-cambodia.com***
Jack Ma៖ ក្លាយជាមហាសេដ្ឋី មានភាពឈឺចាប់ខ្លាំងណាស់
September
24, 2016
មហាសេដ្ឋីមាឌល្អិតពូកែវេហាស័ព្ទជាមួយនឹងទ្រព្យសម្បត្តិជិត ២៧ ពាន់លានដុល្លារអាមេរិកគឺលោក Jack Ma បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីពេលថ្មីៗកន្លងមកនេះថា៖ «ក្លាយជាមហាសេដ្ឋីមានភាពឈឺចាប់ខ្លាំងណាស់ ខ្ញុំមិនសូវមានអារម្មណ៍សប្បាយចិត្តសោះ»។
មហាសេដ្ឋីមាឌល្អិតរូបនេះ បាននិយាយថា
ខែនេះខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តទាល់តែសោះ ខ្ញុំគិតថា ខ្ញុំមានសម្ពាធច្រើនពេកហើយ ។ ប៉ុន្តែពេលខ្លះ ខ្ញុំព្យាយាមធ្វើអោយខ្លូនខ្ញុំមានភាពសប្បាយរីករាយ
ព្រោះខ្ញុំដឹងថា បើខ្ញុំមិនសប្បាយចិត្ត
អ្នកធ្វើការជាមួយខ្ញុំក៏មិនសប្បាយចិត្ត ម្ចាស់ភាគហ៊ុនរបស់ខ្ញុំក៏មិនសប្បាយចិត្ត ហើយអតិថិជនរបស់ខ្ញុំក៏មិនសប្បាយចិត្តដែរ» ។
លោក Jack Ma បានមានប្រសាសន៍ថា ចាប់ពីក្រុមហ៊ុនរបស់លោកបោះផ្សាយមូលបត្រជាសាធារណៈ
(IPO) ដែលមានតម្លៃរហូតដល់
២៥ពាន់លានដុលា្លរអាមេរិកនោះ បានចាប់ផ្តើមមានភាពតប់ប្រមល់ច្រើន (stress) ។ លោកថា ប្រហែលជា ផ្សារភាគហ៊ុនកើនឡើងខ្លាំង ហើយមនុស្សជាច្រើនចាប់ផ្តើមមានការរំពឹងខ្ពស់លើលោកអ្នក ឬមួយក៏ខ្ញុំគិតច្រើនពីអនាគត
ហើយនៅមានរឿងរ៉ាវជាច្រើនទៀតដែលត្រូវព្រួយបារម្ភ ។ លោក Jack Ma បានសង្កត់ធ្ញន់ថា តម្លៃនៃការបោះផ្សាយមូលបត្រ (IPO) គឺវាអស្ចារ្យខ្លាំងណាស់
ហើយខ្ញុំក៏សប្បាយចិត្តជាមួយលទ្ធផលនេះដែរ ។ ប៉ុន្តែបើនិយាយអោយស្មោះត្រង់ នៅពេលដែលមនុស្សមានក្តីរំពឹងចំពោះអ្នកខ្លាំងពេក អ្នកក៏ត្រូវតែមានទំនួលខុសត្រូវច្រើនដែរ
។
ម្យ៉ាងវិញទៀត
លោក Jack Ma ធ្លាប់បាននិយាយថា កាលលោកនៅក្រ
លោកសប្បាយចិត្តជាងឥឡូវ ។ លោកថា កាលខ្ញុំរកលុយបាន ១២ដុល្លារក្នុង ១ខែ គឺជាពេលដែលខ្ញុំរីករាយបំផុតក្នុងជីវិតដែលខ្ញុំធា្លប់បានជួប។
លោក Jack Ma បានពន្យល់ថា នៅពេលដែលអ្នកមិនមានលុយច្រើន អ្នកនឹងមិនដឹងពីរបៀបនៃការចាយវាយនោះទេ។ ប៉ុន្តែនៅពេលដែលអ្នកក្លាយជាសេដ្ឋីពាន់លាន អ្នកនឹងមានទំនួលខុសត្រូវក៏ច្រើនដែរ ជាពិសេសគឺត្រូវទទួលខុសត្រូវជាមួយម្ចាស់ភាគហ៊ុនដ៏ច្រើន។
លោក បានពន្យល់ទៀតថា “បើអ្នកមានលុយតិចជាង ១ លានដុល្លារ អ្នកប្រាកដជាដឹងពីរបៀបនៃការចំណាយលុយនោះ តែបើអ្នកមានលុយ១ពាន់លានដុល្លារ លុយនោះមិនមែនជារបស់អ្នកទេ តួយ៉ាងដូចខ្ញុំអញ្ចឹង លុយដែលខ្ញុំមានខ្ទង់ពាន់លានដុល្លារនៅសព្វថ្ងៃនេះ
មិនមែនជាលុយរបស់ខ្ញុំទេ វាជាការទទួលខុសត្រូវរបស់ខ្ញុំទៅវិញទេ”។
នេះមិនមែនជាលើកទីមួយទេដែលលោក Jack Ma និយាយអំពីបន្ទុករែកពន់របស់សេដ្ឋីពាន់លានដូចជារូបលោក។ លោកធា្លប់បាននិយាយក្នុងកម្មវិធី CNN Money ដែរថា បុគ្គលណាដែលមានលុយ ១ លានដុល្លារ គឺជាអ្នកមានសំណាង ប៉ុន្តែ
បើអ្នកមានចាប់ពី១០ លានដុល្លារឡើងទៅ អ្នកទទួលបញ្ហាក៏កាន់តែច្រើនដែរ៕
***http://business-cambodia.com***
***http://business-cambodia.com***
Tuesday, April 5, 2016
អត្តចរិក៧យ៉ាងដែលអ្នកគួរអនុវត្តតាមបុគ្គលជោគជ័យ
លោក elon musk theverge.com
រាល់ថ្ងៃនេះតែមនុស្សប៉ុន្មានអ្នកដែលកំពុងជោគជ័យ
ការជោគជ័យភាគច្រើនគឺកើតចេញពីទម្លាប់ច្រើនជាងការកើតចេញពីឱកាស។
ខាងក្រោមនេះគឺជាទម្លាប់ទាំង៧
ដែលជួយឲ្យបុគ្គលទាំងនោះជោគជ័យក្នុងការសម្រេចគោលដៅរបស់ពួកគេ៖
១- ខិតខំធ្វើការ
Michael Jordan៖« ខ្ញុំតែងតែជឿជាក់ថា ប្រសិនបើខ្ញុំខិតខំធ្វើការ នោះនឹងទទួលបានលទ្ធផលមកវិញ»
ដើម្បីទទួលបានជោគជ័យ អ្នកត្រូវបំភ្លេច តែរឿងធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាអ្នកមានឆាប់រហ័ស។ អ្នកត្រូវផ្តោតទៅលើអ្វី ដែលពិតជានឹងធ្វើឲ្យអ្នកទទួលបានជោគជ័យ ហើយនោះគឺជាការខិតខំធ្វើការ។ អ្នកត្រូវតែចំណាយពេលវេលា និងភាពហត់នឿយដើម្បីទទួលភាពជោគជ័យ ការតស៊ូ ឆន្ទៈ ដើម្បីធើ្វការ នោះនឹងនាំអ្នកសម្រេចបានគោលដៅជាក់ជាមិនខាន។
២- បង្កើតផែនការយុទ្ធសាស្ត្របន្តបន្ទាប់
Neal Goldman នាយកប្រតិបត្តិ និងជាស្ថាបនិកRelSci៖« ចំណាយពេលរបស់អ្នកក្នុងការសម្រេចចិត្តទៅលើអ្វីដែលជាឱកាសដើម្បីបន្ត ហើយបន្តទៀត ដែលប្រៀបដូចជាហ្វូងចចកបណ្តាក់គ្នា។»
មនុស្សល្បីល្បាញដូច Eminem និង J.K Rowling បង្កើតនូវគន្លឹះនៃដំណើរការយុទ្ធសាស្ត្រ និងរក្សាទំនាក់ទំនងគ្រប់ទីកន្លែងដើម្បីគោលដៅរបស់ពួកគេ ។ ដូចនេះអ្នកត្រូវ បង្កើតផែនការយុទ្ធសាស្ត្រ ដែលនឹងបន្តអនុវត្ត និងរបៀបដែលឈានទៅដល់គោលដៅជោគជ័យរបស់អ្នក។
៣- ធ្វើសកម្មភាពមិនបង្អង់
Elon Musk៖ «តើយើងអាចត្រឹមតែមើលវាកើតឡើង ឬក៏ចាប់ផ្តើមជាផ្នែកមួយរបស់វា?»
ស្រមៃ និងការរំពឹងគិត ដោយមិនមានការអនុវត្ត វានឹងមិនអាចនាំអ្នកទៅដល់គោលដៅបានទេ។ បុគ្គលជោគជ័យគឺស្ទាត់ជំនាញនៃការទទួលយកសកម្មភាព ហើយពួកគេក៏បានត្រៀមរួចរាល់ហើយក្នុងការទទួលយកអ្វីដែលកើតឡើង បន្ទាប់ពីធ្វើវា។
៤- មានគោលដៅច្បាស់លាស់
ពួកគេដឹងពីអ្វីដែលពួកគេចង់បាន ហើយពួកគេផ្តោតសំខាន់ទៅលើគោលដៅ ដោយជឿជាក់ថានឹងទទួលបានពិតប្រាកដក្នុងពេលវេលាជាក់លាក់ច្បាស់លាស់មូ យ។
៥- ទទួលយកការប្រថុយប្រថាន
Mark Cuban៖ « អ្នកអាចចាត់ទុកជាការរៀន ដោយមិនមានបញ្ហាថា ប៉ុន្មានដងដែលអ្នកទទួលបានបរាជ័យនោះទេ។ រឿងម្យ៉ាងគត់អ្នកត្រូវតែទទួលជោគជ័យឲ្យបានម្តង។»
ហេតុអ្វីទទួលយកការប្រថុនប្រថាន? ជាការពិត បុគ្គលជោគជ័យគួរតែប្រថុនប្រថានដើម្បីភាពជោគជ័យ ប្រសើរជាងលាក់បាំងនូវគោលបំណង និងមហិច្ចតារបស់ពួកគេ ដែលជាក្តីស្រមៃតែមួយគត់។
៦- អានឲ្យបានច្រើន
Albert Einstein៖ «នរណាដែលមានទម្លាប់អានច្រើន ពួកគេនឹងប្រើប្រាស់ខួរក្បាលតិចជាងមនុស្សខ្ជិលអាន នៅក្នុងការគិតអ្វីមួយ។»
មិនមែនមានន័យថាមនុស្សដែលអានច្រើនសុទ្ធតែជាអ្នកដឹកនាំនោះទេ តែអ្នកក៏មិនអាចសម្រេចគោលដៅបានដែរប្រសិនបើអ្នកមិនបានរៀន ឬយកពេលវេលាដើម្បីសិក្សារៀនសូត្រនោះ។ បុគ្គលជោគជ័យ តែងយកការអាន និងពង្រីកការយល់ដឹងរបស់ពួកគេតាមរយៈទម្លាប់នេះ។
៧- ផ្តោតធ្វើអ្វីដែលកំពុងតែងប់ងល់
Karim Abouelnaga៖ « កុំធ្វើអ្វីមួយ ដែលគេកំពុងតែជោគជ័យនឹងធ្វើវា អ្នកគួរបង្កើតគំនិតថ្មីផ្ទាល់ខ្លួន វានឹងប្រសើរជាង»
រាល់មនុស្សដែលជោគជ័យគឺគេកំពុងងប់ងល់នឹងអ្វីដែលជាភាពខ្លាំង ឬទេពកោសល្យរបស់គេ។ ហើយពួកគេមិនធ្វើវាគ្រាន់តែដោយសារតែប្រាក់នោះទេ គឺក៏ដោយសារសេចក្តីស្រលាញ់ និងជាចំណូលចិត្តរបស់ពួកគេ ក្នុងការធ្វើ។ ដូចនេះអ្នកគួរចាប់ផ្តើមប្រាកដថាតើអ្នកជាប្រភេទមនុស្សដែលចូលចិត្ត ធ្វើអ្វី មានសមត្ថភាព ឬមានបំនិនប្រសព្វក្នុងការធ្វើអ្វីមួយដែលតែងទទួលបានលទ្ធផលល្អ នោះហើយនឹងនាំអ្នកទៅរកភាពជោគជ័យជាក់ជាពុំខាន។
១- ខិតខំធ្វើការ
Michael Jordan៖« ខ្ញុំតែងតែជឿជាក់ថា ប្រសិនបើខ្ញុំខិតខំធ្វើការ នោះនឹងទទួលបានលទ្ធផលមកវិញ»
ដើម្បីទទួលបានជោគជ័យ អ្នកត្រូវបំភ្លេច តែរឿងធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាអ្នកមានឆាប់រហ័ស។ អ្នកត្រូវផ្តោតទៅលើអ្វី ដែលពិតជានឹងធ្វើឲ្យអ្នកទទួលបានជោគជ័យ ហើយនោះគឺជាការខិតខំធ្វើការ។ អ្នកត្រូវតែចំណាយពេលវេលា និងភាពហត់នឿយដើម្បីទទួលភាពជោគជ័យ ការតស៊ូ ឆន្ទៈ ដើម្បីធើ្វការ នោះនឹងនាំអ្នកសម្រេចបានគោលដៅជាក់ជាមិនខាន។
២- បង្កើតផែនការយុទ្ធសាស្ត្របន្តបន្ទាប់
Neal Goldman នាយកប្រតិបត្តិ និងជាស្ថាបនិកRelSci៖« ចំណាយពេលរបស់អ្នកក្នុងការសម្រេចចិត្តទៅលើអ្វីដែលជាឱកាសដើម្បីបន្ត ហើយបន្តទៀត ដែលប្រៀបដូចជាហ្វូងចចកបណ្តាក់គ្នា។»
មនុស្សល្បីល្បាញដូច Eminem និង J.K Rowling បង្កើតនូវគន្លឹះនៃដំណើរការយុទ្ធសាស្ត្រ និងរក្សាទំនាក់ទំនងគ្រប់ទីកន្លែងដើម្បីគោលដៅរបស់ពួកគេ ។ ដូចនេះអ្នកត្រូវ បង្កើតផែនការយុទ្ធសាស្ត្រ ដែលនឹងបន្តអនុវត្ត និងរបៀបដែលឈានទៅដល់គោលដៅជោគជ័យរបស់អ្នក។
៣- ធ្វើសកម្មភាពមិនបង្អង់
Elon Musk៖ «តើយើងអាចត្រឹមតែមើលវាកើតឡើង ឬក៏ចាប់ផ្តើមជាផ្នែកមួយរបស់វា?»
ស្រមៃ និងការរំពឹងគិត ដោយមិនមានការអនុវត្ត វានឹងមិនអាចនាំអ្នកទៅដល់គោលដៅបានទេ។ បុគ្គលជោគជ័យគឺស្ទាត់ជំនាញនៃការទទួលយកសកម្មភាព ហើយពួកគេក៏បានត្រៀមរួចរាល់ហើយក្នុងការទទួលយកអ្វីដែលកើតឡើង បន្ទាប់ពីធ្វើវា។
៤- មានគោលដៅច្បាស់លាស់
ពួកគេដឹងពីអ្វីដែលពួកគេចង់បាន ហើយពួកគេផ្តោតសំខាន់ទៅលើគោលដៅ ដោយជឿជាក់ថានឹងទទួលបានពិតប្រាកដក្នុងពេលវេលាជាក់លាក់ច្បាស់លាស់មូ យ។
៥- ទទួលយកការប្រថុយប្រថាន
Mark Cuban៖ « អ្នកអាចចាត់ទុកជាការរៀន ដោយមិនមានបញ្ហាថា ប៉ុន្មានដងដែលអ្នកទទួលបានបរាជ័យនោះទេ។ រឿងម្យ៉ាងគត់អ្នកត្រូវតែទទួលជោគជ័យឲ្យបានម្តង។»
ហេតុអ្វីទទួលយកការប្រថុនប្រថាន? ជាការពិត បុគ្គលជោគជ័យគួរតែប្រថុនប្រថានដើម្បីភាពជោគជ័យ ប្រសើរជាងលាក់បាំងនូវគោលបំណង និងមហិច្ចតារបស់ពួកគេ ដែលជាក្តីស្រមៃតែមួយគត់។
៦- អានឲ្យបានច្រើន
Albert Einstein៖ «នរណាដែលមានទម្លាប់អានច្រើន ពួកគេនឹងប្រើប្រាស់ខួរក្បាលតិចជាងមនុស្សខ្ជិលអាន នៅក្នុងការគិតអ្វីមួយ។»
មិនមែនមានន័យថាមនុស្សដែលអានច្រើនសុទ្ធតែជាអ្នកដឹកនាំនោះទេ តែអ្នកក៏មិនអាចសម្រេចគោលដៅបានដែរប្រសិនបើអ្នកមិនបានរៀន ឬយកពេលវេលាដើម្បីសិក្សារៀនសូត្រនោះ។ បុគ្គលជោគជ័យ តែងយកការអាន និងពង្រីកការយល់ដឹងរបស់ពួកគេតាមរយៈទម្លាប់នេះ។
៧- ផ្តោតធ្វើអ្វីដែលកំពុងតែងប់ងល់
Karim Abouelnaga៖ « កុំធ្វើអ្វីមួយ ដែលគេកំពុងតែជោគជ័យនឹងធ្វើវា អ្នកគួរបង្កើតគំនិតថ្មីផ្ទាល់ខ្លួន វានឹងប្រសើរជាង»
រាល់មនុស្សដែលជោគជ័យគឺគេកំពុងងប់ងល់នឹងអ្វីដែលជាភាពខ្លាំង ឬទេពកោសល្យរបស់គេ។ ហើយពួកគេមិនធ្វើវាគ្រាន់តែដោយសារតែប្រាក់នោះទេ គឺក៏ដោយសារសេចក្តីស្រលាញ់ និងជាចំណូលចិត្តរបស់ពួកគេ ក្នុងការធ្វើ។ ដូចនេះអ្នកគួរចាប់ផ្តើមប្រាកដថាតើអ្នកជាប្រភេទមនុស្សដែលចូលចិត្ត ធ្វើអ្វី មានសមត្ថភាព ឬមានបំនិនប្រសព្វក្នុងការធ្វើអ្វីមួយដែលតែងទទួលបានលទ្ធផលល្អ នោះហើយនឹងនាំអ្នកទៅរកភាពជោគជ័យជាក់ជាពុំខាន។
Subscribe to:
Posts (Atom)