Thursday, June 25, 2015

ជំនាញ​​៥​​​នេះ​​ធ្វើ​ឲ្យ​លោក​អ្នក​ពិបាក​រៀន​ខ្លាំង​ណាស់​ តែ​បើ​​អាច​ធ្វើ​បាន​ប្រាកដ​ជា​ជោគជ័យ​ធំធេង​!

រូបតំណាងប្រភព៖​ www.entrepreneur.com
​ ​ជំនាញ​ពិត​ជា​ មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់​​ប្រើប្រាស់​វា​ឲ្យ​មាន​ ប្រយោជន៍​ក្នុង​ជីវិត​រស់នៅ​។​ ​​​តែ​យ៉ាងណាក៏ដោយ​ វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ដែល​ត្រូវ​រៀន​សូត្រ​ជំនាញ​ល្អៗ​ ​ ប៉ុន្តែ​បើ​អាច​ធ្វើ​បាន​​នោះ អនាគត​របស់​អ្នក​ប្រាកដ​ជា​ភ្លឺស្វាង​មិន​ខាន​។
​ខាង​ក្រោម​នេះ គឺ​ជា​​​ជំនាញ​សំខាន់ៗ​ ដែល​មនុស្ស​ទូទៅ​ពិបាក​ក្នុង​ការ​រៀន​សូត្រ​ដើម្បី​ យក​ទៅ​អនុវត្ត​ក្នុង​ជីវិត៖

​​​​​​​​​​​១) ​ការគ្រប់គ្រង​ពេលវេលា​
វា​មិនមែន​ជា ​ រឿង​ងាយ​ស្រួល​ក្នុង​ទេ​ ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ មនុស្ស​ម្នាក់​ដែល​ពូកែ​គ្រប់គ្រង​ពេលវេលា​ ​ប៉ុន្តែ​​វា​ទាមទារ​ឲ្យ​ ​អ្នក​ទាំងនោះ​ជា​មនុស្ស​ដែល​ពូកែ​រៀបចំ​ និង មាន​ភាព​ម៉ត់ចត់​លើ​ការកំណត់​ពេលវេលា។​ ដោយសារ​តែ​បែបនេះ​ហើយ​ បាន​ជា​មនុស្ស​ជាច្រើន​បាន​ជួប​រឿង​បរាជ័យ​ជាបន្តបន្ទាប់​។ ​​ប៉ុន្តែ​បើ​មនុស្ស​ទាំង​នោះ​​ មាន​សមត្ថភាព​អាច​​រៀបចំ​យុទ្ធសាស្ត្រ​ ​ ក្នុង​ការ​គ្រប់គ្រង​ពេល​វេលា​ឲ្យ​បាន​ល្អ​នោះ ​មាន​ន័យ​ថា ពួកគេ​នឹង​អាច​ធ្វើ​ការងារ​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។

២) ការ​យល់​ពី​ចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​
​ អ្នកខ្លះ​ មាន​សមត្ថភាព​ខ្ពស់​​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​ ​ដោយសារតែ​មាន​ចំណេះដឹង​ខ្ពស់ ភាព​វៃឆ្លាត​ និង ​ទេពកោសល្យ​ ប៉ុន្តែ​ពួកគេ​មិនដែល​ខ្វល់​ ឬ យល់ចិត្ត​អ្នកដទៃ​ឡើយ​។​ ​​​ក្នុង​ស្ថានភាព​បែបនេះ​ ​​វា​មិនមែន​ជា​រឿង​ល្អ​នោះ​ឡើយ​ ​ព្រោះ​​កាលណា​​មិន​ចេះ​យល់​ពី​ចិត្ត​អ្នកដទៃ​ វា​ពិត​ជា​ងាយ​នឹង​បង្ក​បញ្ហា​​​ខ្លាំង​ណាស់​។ ​​វា​ពិត​ជា​មិនមែន​ជា​រឿង​ងាយ​ស្រួល​​នោះ​ទេ ក្នុង​ការ​ស្វែងយល់​ពី​ចិត្ត​អ្នកដទៃ​ ប៉ុន្តែ​បើ​អាច​ធ្វើ​បាន​ នោះ ការងារ​ ក៏ដូចជា​ការរស់នៅ​ប្រចាំ​ថ្ងៃ​ប្រាកដជា​ អាច​ដំណើរការ​​ទៅ បាន​យ៉ាង​រលូន​។
​​​
​៣) ​រៀបចំ​ការ​គេង​​ឲ្យ​បាន​ល្អ
​ ​​អ្នកខ្លះ​ចូលចិត្ត​គេង​ច្រើន​ ប៉ុន្តែ​អ្នកខ្លះ​​​មិនបាន​គេង​គ្រប់គ្រាន់​នោះ​ឡើយ​។ ​ចំណុច​ទាំង​នេះ​មិនមែន​ជា​ រឿង​​ល្អ​នោះ​ទេ ​មិនថា​ គេង​ច្រើន​ពេក ឬ គេង​តិច​ពេក​។ ​អ្នក​ដែល​ចូលចិត្ត​គេង​ច្រើន​ ​នឹង​ប្រឈម​មុខ​នឹង​ ការ​ខាតបង់​ពេលវេលា​ធ្ងន់ធ្ងរ​ ហើយ​ក៏​ធ្វើ​ឲ្យ​សុខភាព​ជួប​បញ្ហា​ផង​ដែរ​។ ចំណែក​អ្នក​ដែល​គេង​បាន​តិច​វិញ​ ក៏​ត្រូវ​ជួប​បញ្ហា​សុខភាព ហើយ​ក៏​មិនអាច​បំពេញ​ការងារ​បាន​ល្អ​នោះ​ដែរ​។ ​វា​មិនមែន​ជា​រឿង​​ងាយស្រួល​នោះ​ឡើយ ក្នុង​ការ​រៀបចំ​ពេលវេលា​ឲ្យ​​ល្អ​ ដើម្បី​គេង​​ទៀងទាត់​ និង គ្រប់គ្រាន់​ ព្រោះ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​ ការងារ​រវល់​ និង​ ការ​តាំងចិត្ត​ផ្សេងៗ​ពី​គ្នា​។

៤) ​គិត​វិជ្ជមាន​ចំពោះ​ខ្លួន​ឯង
​​​​​​​​​​វា​មិន​ សំខាន់​ពេក​ទេ​ ថា​តើ​អ្នកដទៃ​គិត​យ៉ាងម៉េច​ចំពោះ​អ្នក​ ប៉ុន្តែ​បើ​ខ្លួន​ឯង​គិត​​​ផ្លូវ​អវិជ្ជមាន​​ វា​ប្រាកដ​ជា​អាក្រក់​ តែ​បើ​គិត​ថា ​វា​វិជ្ជមាន​ អ្វីៗ​នឹង​មាន​ភាព​វិជ្ជមាន​ដែរ​។​ ដូច្នេះ​ហើយ​ទោះបីជា ​មាន​រឿង​អ្វី​ក៏​ដោយ​ ប្រសិនបើ​ច្បាស់​​ថា អ្វី​ដែល​ខ្លួន​​ធ្វើ​នោះ​ពិត​ជា​ត្រឹមត្រូវ​ ឬ អាច​ជោគជ័យ​នោះ អ្នក​ត្រូវ​តែ​បន្ត​ធ្វើ​វា​ ទោះបីជា​អ្នកដទៃ​គិត​បែប​ណា​ក៏ដោយ​។ ប៉ុន្តែ​​មនុស្ស​មួយ​ចំនួន​ ​តែង​ផ្លាស់​ប្តូរ​គំនិត​របស់​ខ្លួន​វិញ នៅ​ពេល​មាន​ការរិះគន់​ពី​អ្នកដទៃ​ ជាហេតុ​នាំ​ឲ្យ​ការងារ​នោះ​មិន​អាច​សម្រេច​បាន​។

…ហេតុផល​៤យ៉ាង​​ដែល​​ធ្វើ​ឲ្យ​លោក​អ្នក មិន​អាច​​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់​​ខ្លួន​ឯង​បាន…

៥) ​ស្នើ​រក​ជំនួយ​ពី​អ្នកដទៃ​
​​​បើ​ទោះបីជា​ មាន​សមត្ថភាព​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ តែ​មនុស្ស​មិនអាច​ធ្វើ​កិច្ចការ​គ្រប់យ៉ាង​តែ​ម្នាក់ឯង​នោះ​ឡើយ​ ព្រោះ​អ្វីៗ​សុទ្ធតែ​មាន​ដែន​កំណត់​។​ ​​​​ដូច្នេះ​ហើយ​ ​អ្នក​មិនអាច​បដិសេធ​ការ​​ស្វែងរក​ជំនួយ​ពី​មនុស្ស​ជុំវិញ​ខ្លួន​នោះ​ឡើយ​។ ​ប៉ុន្តែ​ មនុស្ស​មួយ​ចំនួន​​ ​គិត​ថា​ខ្លួន​ឯង​អស្ចារ្យ​ គឺ​មិន​ត្រូវ​ការ​ស្តាប់​យោបល់​ ឬ ​ទទួល​យក​ជំនួយ​ពី​អ្នកដទៃ​ឡើយ​​ ជា​ហេតុ​នាំ​ឲ្យ​ការងារ​ត្រូវ​បរាជ័យ​៕

Wednesday, June 24, 2015

ព្យាយាម​​សួរ​ និង ឆ្លើយ​​សំនួរ​​ទាំង​១០​នេះ​​រៀងរាល់​ថ្ងៃ​ដើម្បី​ឲ្យ​គោលដៅ​អាជីវកម្ម​​ជោគជ័យ​បន្តិចម្តងៗ

សំនួរ និង ចម្លើយ​ក្នុង​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ប្រភព៖​ Lifehack

នៅ ​ក្នុង​​កិច្ចការ​អាជីវកម្ម​​ប្រចាំ​ថ្ងៃ ដរាបណា​​អ្នក​បាន​​រៀបចំ​គ្រោង​ជា​មុន​បាន​យ៉ាង​ត្រឹមត្រូវ លម្អិត និង ច្បាស់លាស់​ ដរាប​នោះ​អ្នក​អាច​អនុវត្ត​គម្រោង​របស់​​កាន់តែ​ងាយស្រួល និង កាន់តែ​រហ័ស​​ទទួល​បាន​លទ្ធផល​តាម​អ្វី​ដែល​អ្នក​គ្រោង​ទុក។ នៅ​ទី​​នេះ ប្រិយមិត្ត​​ជា​ពិសេស សហគ្រិន អាជីវករ​ទូទៅ​សាក​ព្យាយាម​សួរ​ខ្លួន​ឯង​ និង ឆ្លើយ​​​សំនួរ​ចំនួន​​ ១០​ នេះ​ ដែល​ជា​​គន្លឹះ​​​បង្កើត​គម្រោង​មួយ​សម្រាប់​​​បំពេញ​​ភាព​ខ្វះ​ចន្លោះ ឬ ចំណុច​ខ្សោយ​​ក្នុង​អាជីវកម្ម​របស់​អ្នក។ សំនួរ​ទាំង​១០ នេះ​រួមមាន៖


១) តើ​​ផលិតផល និង សេវាកម្ម​ពិត​ប្រាកដ​របស់​ខ្ញុំ​គឺ​ជា​អ្វី?ជា ​ការ​ពិត​អ្នក​អាច​បង្កើត​អាជីវកម្ម​បាន​លុះត្រា​​តែ​អ្នក​មាន​ផលិតផល ឬ សេវាកម្ម​មួយ​​ផ្តល់​ឲ្យ​គេ។ បើ​ដូច្នេះ​មែន ​អ្នក​ត្រូវ​ប្រាកដ​ថា ​ផលិតផល ឬ​សេវាកម្ម​​របស់​អ្នក​ពិត​ជា​​មាន​ពិត​ប្រាកដ​មែន​សម្រាប់​ផ្តល់​ជូន​ទៅ​ ឲ្យ​អតិថិជន​របស់​អ្នក​នៅ​​ក្នុង​ពេល​វេលា​មួយ​សមស្រប​​ ទីកន្លែង តម្លៃ គុណភាព និង ត្រឹមត្រូវ​តាម​ច្បាប់​​ពិត​ប្រាកដ​។


…សហគ្រិន​​​វ័យ​ក្មេង​​​កំពូលៗ​ទាំង​៨​រូប​ មាន​អាយុ​ត្រឹម​ជាង​ ២០​​ឆ្នាំ បង្ហាញ​គន្លឹះ​​ធ្វើ​ឲ្យ​អាជីវកម្ម​​​ជោគជ័យ…


២) តើ​អ្នកណា​ខ្លះ​ជា​អតិថិជន​របស់​ខ្ញុំ?ងាក​មក​ មើល​អតិថិជន​វិញ​វា​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ ព្រោះ​ថា​អតិថិជន​មាន​ច្រើន​បែប​សណ្ឋាន។ ​ចាស់ ក្មេង ប្រុស ស្រី មាន​ ក្រ អ្នក​ទីក្រុង ឬ ជនបទ​ ទាំង​​នេះ​សុទ្ធតែ​អ្វី​ដែល​អ្នក​ត្រូវ​សិក្សា​​​ថា​ តើ​ផលិតផល ឬ សេវាកម្ម​របស់​ស្រប​នឹង​ការ​ចង់​​បាន​របស់​​​ក្រុម​មនុស្ស​ណា​មួយ​ក្នុង​ ចំណោម​ប្រភេទ​មនុស្ស​​ខាងក្រោម​នេះ?


៣) ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ទិញ​ផលិតផល​របស់​ខ្ញុំ?នេះ ​ជា​សំនួរ​ដ៏​សំខាន់​បំផុត​មួយ​​ព្រោះ​ថា​ អតិថិជន​​ជា​ច្រើន​​រត់​មក​រក​​អ្នក​​លុះត្រា​តែ សេវាកម្ម ឬ ​ផលិតផល​របស់​អ្នក​មាន​អ្វី​ម្យ៉ាង​ជា​ពិសេស​ផ្តល់​គុណ​តម្លៃ​ដល់​ពួកគេ។ គុណ​តម្លៃ​​ទាំង​នេះ មាន​ដូច​ជា ផលិតផល​មាន​គុណភាព​ល្អ លក់​ក្នុង​តម្លៃ​ប្រកួតប្រជែង​សមរម្យ​ ត្រឹមត្រូវ សេវាកម្ម​ល្អ និង មាន​គុណប្រយោជន៍​សម្រាប់​យក​ទៅ​ប្រើប្រាស់។


៤) តើ​អតិថិជន​របស់​ខ្ញុំ​បាន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី?ការ ​ពិត​អតិថិជន​តែង​មាន​​ទស្សនៈ​ខុសគ្នា​ទៅ​លើ​សេវាកម្ម ឬ ផលិតផល​របស់​អ្នក។ អតិថិជន​មួយ​ចំនួន​ចង់​បាន​តម្លៃ​ទាប​​​តែ​មាន​គុណ​ភាព។​​ អតិថិជន​ខ្លះ​​​​ចង់​បាន​គុណភាព​ល្អ​តែ​មិន​សូវ​ខ្វះ​ពី​តម្លៃ​ប៉ុន្មាន​នោះ ​ទេ។ ប៉ុន្តែ​ក៏​មាន​ដែរ​ដែល​​អតិថិជន​​មួយ​ចំនួន​ទៀត​​ដែល​គិត​គូរ​ពី​តម្លៃ​ជា​ សំខាន់​មិន​សូវ​គិតគូរ​ពី​គុណភាព តែ​នេះ​មាន​តិចតួច​ណាស់។ ​នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ស្ទាបស្ទង់​ចិត្តសាស្ត្រ​របស់​ពួកគេ​ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​មួយ​​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រលប់​ទៅ​វិញ​ដោយ​ ដៃទទេ។


…ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ជ្រើសរើស​អ្នក​ តែ​មិនមែន​ជា​គូប្រជែង​​របស់​អ្នក?…


​៥) តើ​អ្វី​ទៅ​អាច​ធ្វើ​ឲ្យ​ផលិតផល ឬ សេវាកម្ម​របស់​ខ្ញុំ​​​​យក​ឈ្នះ​ពី​គូប្រជែង​បាន?នេះ ​ជា​កត្តា​សំខាន់ ​ព្រោះ​ថា​​បើ​អ្នក​គ្រាន់តែ​ដឹង​ថា អតិថិជន​ត្រូវ​ការ​​ផលិតផល​ ឬ សេវាកម្ម​ល្អ​មាន​គុណ​តម្លៃ​ពិតប្រាកដ​ចំពោះ​ពួកគេ តែ​អ្នក​មិន​បាន​ដឹង​ពី​​​គន្លឹះ​ផ្តល់​ជូន​ទាំង​នេះ​មាន​​ប្រសិទ្ធភាព វា​នៅ​តែ​គ្មាន​ប្រយោជន៍។ គេ​សង្កេត​ឃើញ​ថា ក្តៅ​ពី​គុណភាព តម្លៃ សេវាកម្ម​ ការ​ប្រកួតប្រជែង ការ​ជួយ​ស្វែង​រក​ដំណោះស្រាយ​រាល់​បញ្ហា​នានា​​របស់​អតិថិជន​គឺ​ជា​​ កម្មវត្ថុ​ក្នុង​ចំណុច​នេះ​ដែរ។


៦) តើ​​អ្វី​​ខ្លះ​ដែល​អតិថិជន​របស់​ខ្ញុំ​មិន​ទិញ​?ដូច ​អ្វី​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ចំណុច​ទី៤ អតិថិជន​ទាំងអស់​មិនមែន​សុទ្ធតែ​ទិញ​ផលិតផល​របស់​អ្នក​​នោះ​ឡើយ ហើយ​រមែង​មាន​បំណង​​ខុសៗគ្នា។ ហេតុ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​កំណត់​ពី​​ផលិតផល ឬ​សេវាកម្ម​ដែល​អតិថិជន​ចង់​​ទិញ និង មិន​ចង់​ទិញ ហើយ​អាច​រៀប​ចំ​យុទ្ធសាស្ត្រ​​​​​ជា​ច្រើន​​​ឲ្យ​មាន​ប្រសិទ្ធភាព​​ជាង​មុន​ ចាក់​ចំ​បេះដូង​របស់​ពួកគេ​តែម្តង។


​៧) ហេតុ​អ្វី​បាន​ជា​​អតិថិជន​របស់​ខ្ញុំ​ត្រូវ​ទិញ​ផលិតផល​​ ឬ សេវាកម្ម​ពី​គូប្រជែង​របស់​ខ្ញុំ?វា ​ជា​ចម្ងល់​មួយ​ដែល​អ្នក​ត្រូវ​ស្វែង​យល់​​ពី​មូលហេតុ​ដែល​អតិថិជន​ជា​ច្រើន ​​វេចបង្វេច​ពី​អ្នក​ទៅ​ជ្រកកោន​​ជា​មួយ​​គូប្រជែង​របស់​អ្នក។ ពេល​ខ្លះ​ទោះបី​ជា​អ្នក​មាន​ផលិតផល​​ ឬ សេវាកម្ម​មាន​គុណភាព ឬ មាន​​តម្លៃ​ថោក​ជាង​គូប្រជែង​របស់​អ្នក​តែ​មិន​ប្រាកដ​ថា វា​គ្រប់គ្រាន់​នោះ​​ឡើយ។ ការ​មិន​រាក់ទាក់ និង មិន​ផ្តល់​ភាព​កក់ក្តៅ​ប្រកប​ដោយ​ទំនុកចិត្ត​ខ្ពស់​ដល់​ពួកគេ ក៏​ជា​ចំណុច​ខ្សោយ​មួយ​ដែល​អ្នក​ចាញ់​គូប្រជែង​របស់​អ្នក​ដែរ។


…ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ជ្រើសរើស​អ្នក​ តែ​មិនមែន​ជា​គូប្រជែង​​របស់​អ្នក?…


​៨) តើ​អ្វី​​ខ្លះ​ដែល​អតិថិជន​របស់​ខ្ញុំ​​ត្រូវ​ទិញ​ពី​គូប្រជែង​របស់​ខ្ញុំ?តាម ​ពិត​ទៅ​​នៅ​ក្នុង​ចំណុច​នេះ​ អតិថិជន​របស់​អ្នក​គ្មាន​អ្វី​ទិញ​ក្រៅ​ពី​ផលិតផល ឬ សេវាកម្ម​គូប្រជែង​របស់​អ្នក​នោះ​ឡើយ។ ប៉ុន្តែ​បើ​​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​មាន​ជាអាទិ៍​ផលិតផល ឬ សេវាកម្ម​របស់​គូប្រជែង​របស់​អ្នក​​អន់​គ្មាន​គុណភាព តម្លៃ​កប់​ពពក មិន​រាក់ទាក់​ ​បាត់បង់​ភាព​កក់ក្តៅ​​ និង​​ជំនឿ​ជាក់​ដល់​​អតិថិជន​ ​ផ្តល់​​ផលិតផល ឬ សេវាកម្ម​ដោយ​មិន​ស្មើភាព​ក្នុង​តម្លៃ​ឬ គុណភាព​ខុសគ្នា ​​ទាំង​នេះ​​ជា​ហេតុផល​នៅ​ពី​ក្រោយ​​​អាថ៌កំបាំង​​មួយ​នេះ។​​


៩) តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ​ដើម្បី​ឲ្យ​អតិថិជន​ទាំង​នោះ​​​ចាកចេញ​ ពី​គូប្រជែង​របស់​ខ្ញុំ​មក​ទិញ​​ផលិតផល ឬ​សេវាកម្ម​របស់​ខ្ញុំ?នេះ ​ជា​បញ្ហា​ស្មុគស្មាញ​មួយ​ព្រោះ​ថា​កាលដែល​អតិថិជន​​រកស៊ី​ជា​មួយ​គូប្រជែង​ របស់​អ្នក​​ក៏​ដោយសារ​គូប្រជែង​របស់​អ្នក​​មាន​អ្វី​ជា​ពិសេស ខណៈ​ដែល​ពួកគេ​ក៏​បាន​កសាង​គ្រឹះ​ដ៏​រឹងមាំ​ជា​មួយ​គ្នា​ទៀត​​រួច​ទៅ​ហើយ​ផង ​ដែរ។ យ៉ាងណាមិញ អ្នក​អាច​​ដោះស្រាយ​បាន​បញ្ហា​ដោយ​​​ត្រូវ​ឈរ​នៅ​​ជ្រុង​ម្ខាង​​នៃ​ដៃគូ​​ ប្រជែង​របស់​អ្នក​ ឬ ក៏​តាម​រយៈ​ការ​​ចំណាយ​ប្រាក់​ទិញ​ទឹកចិត្ត​អតិថិជន​​របស់​ដៃគូ​ប្រជែង ធ្វើ​ឲ្យ​អតិថិជន​ដៃគូ​ប្រកួត​​ក្លាយ​ជា VIP ​របស់​អ្នក​ យុទ្ធ​សាស្ត្រ​ប្រើ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ទៅ​កាន់​ពួកគេ និង រក្សា​ទំនាក់​ទំនង​កុំ​ឲ្យ​ដាច់​​ជា​ដើម។


១០) មាន​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​អតិថិជន​ទិញ​​ផលិតផល ឬ សេវាកម្ម​របស់​ខ្ញុំ តើ​នោះ​គឺ​ជា​អ្វី?ចម្លើយ ​ដ៏​ខ្លី ហើយ​ប្រិយមិត្ត​អាច​​យល់​បាន​​នោះ​គឺ​ធ្វើ​ឲ្យ​​​ផលិតផល ឬ សេវាកម្ម​របស់​​អ្នក​ផ្តល់​ជូន​អតិថិជន​ឲ្យ​ខុស​ប្លែក​ពី​គូប្រជែង​របស់​ អ្នក។​


…ធ្វើ​យ៉ាងម៉េច​អាច​លួច​​យក​អតិថិជន​​​របស់​ដៃគូ​ប្រជែង​បាន​?…


នៅ​ពេល​ដែល​អ្នក​ព្យាយាម​​សួរ និង ឆ្លើយ​សំនួរ​ទាំង​នេះ ជំហាន​បន្ទាប់​​ដែល​​ជា​គម្រោង​របស់​អ្នក​គឺ​រៀបចំ​គោលដៅ​​ច្បាស់លាស់​មួយ​ សម្រាប់​លក់ និង គម្រោង​បង្កើន​​ប្រាក់​ចំណូល។ អ្នក​ត្រូវ​កំណត់​ឲ្យ​ជាក់លាក់​ពី​​អតិថិជន​ដែល​ត្រូវ​​ទិញ ប្រាក់​ចំណូល ការ​ផ្សព្វផ្សាយ ​ការ​ស្វែង​រក​ទីផ្សារ ការ​ចែកចាយ ការ​គ្រប់គ្រង​​សេវាកម្ម​ ឬ ផលិតផល​អតិថិជន និង ទីតាំង​​ត្រឹមត្រូវ​ ​ដើម្បី​សម្រេច​គោលដៅ​របស់​​អ្នក៕


ប្រែសម្រួល៖ ខេវិន​​​

ប្រភព៖​ Entrepreneur

Tuesday, June 23, 2015

សាក​ល្បង​អនុវត្ត​គន្លឹះ​​​​​​១៧​ចំណុច​​​​នេះ​មើល៍ តើ​វា​ពិត​ជា​អាច​ជួយ​​លោក​អ្នក​​រួចផុត​ពី​ជីវភាព​ខ្សត់ខ្សោយ​​បាន​ដែរ​ឬទេ?

គន្លឹះ​​​​​​១៧​ចំណុច​​​ ជួយ​ប្រែក្លាយ​អ្នក​ពី​​​​ជីវភាព​ក្រីក្រ​ ​ទៅ​ជា​អ្នក​មាន​បាន​​ដ៏​ស្តុកស្តម្ភ​​នៅ​ពេល​អនាគតប្រភព៖​ clipdealer

ប្រិយមិត្ត ​ច្បាស់​ជា​​ដឹង​​ហើយ​ថា ហេតុ​អ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​នៅ​តែ​ក្រ តែ​មនុស្ស​មួយ​ចំនួន​ទៀត​គឺ​ជា​អ្នក​មាន? អ្នក​ខ្លះ​មាន អ្នក​ខ្លះ​ក្រ​មក​ពី​ព្រេងសំណាង​របស់​គេ ឬ ក៏​ព្រហ្មលិខិត​បាន​ចារ​មក​ពី​ជាតិ​មុន? មាន​​​​ដែរ​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ខិតខំ​រកស៊ី​ស្ទើរ​គ្មាន​ពេល​សម្រាក​ តែ​នៅ​តែ​មិន​មាន ខណៈ​ដែល​​អ្នក​ខ្លះ​ទៀត​គ្រាន់តែ​ដេក​អង្គុយ​សុកៗ​ស្រាប់​តែ​មាន​​ព្រេង​ សំណាង​ក្លាយ​ជា​អ្នក​មាន​ទាំង​មិន​ដឹង​ខ្លួន។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​នេះ​ជា​ជីវិត ហើយ​​សម្រាប់​អ្នកក្រ​វា​មិន​ប្រាកដ​ថា ​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ជីវភាព​​​ក្រីក្រ​រហូត​នោះ​​ដែរ​ឲ្យ​តែ​ អនុវត្ត​តាម​យុទ្ធសាស្ត្រ​ទាំង​១៧​ ចំណុច​នេះ។ ​​


១) ទិញ​អ្វី​ដែល​ចាំបាច់ កុំ​ទិញ​អ្វី​ដែល​អ្នក​ចង់​បានមាន ​​កម្មវត្ថុ​ពីរ​​​យ៉ាង​​សម្រាប់​អ្នក​​មុន​ហូត​លុយ​ចេញ​ពី​ហោប៉ៅ​​​​នោះ​​ គឺ​ ​ទិញ​អ្វី​ដែល​ចាំបាច់ ឬក៏​ទិញ​​អ្វី​ដែល​អ្នក​ចង់​បាន។ តែ​យ៉ាងណា​ក្តី​សូម​ឲ្យ​ប្រាកដ​ថា ដើម្បី​​ក្លាយ​ជា​អ្នក​មាន​បាន​លុះត្រា​តែ​អ្នក​ទិញ​អ្វី​ដែល​ចាំបាច់ ជាជាង​ទិញ​អ្វី​ដែល​អ្នក​​គិត​ថា វា​​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​។


…ជំនាញ​​គ្រឹះ​ទាំង​៥​ ប្រែ​​ក្លាយ​​អ្នក​ពី​​​មនុស្ស​សាមញ្ញ​ទៅ​​ជា​​​​សហគ្រិន​អ្នកមាន​…


២) ចំណាយ​ឲ្យ​តិច​ជាង​ចំណូល​​
ជា​ឧទាហរណ៍​អ្នក​រក​ ចំណូល​បាន​២០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​អ្នក​បាន​ចំណាយ​ទៅ​វិញ​ត្រឹមតែ​១៣០​ទៅ ១៥០ ដុល្លារ​ក្នុង​មួយ​ខែ​ នោះ​មាន​ន័យ​ថា ​​ច្រក​ទ្វារ​ក្លាយ​ជា​អ្នក​មាន​បាន​កំពុង​រង់ចាំ​អ្នក។ តើ​បើ​ចំណាយ​ច្រើន​ជាង​ចំណូល​វិញ​នោះ មាន​តែ​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​ក្រ​តែ​ប៉ុណ្ណោះ។


៣) ត្រូវ​ធានា​ថា អ្នក​មិន​ជំពាក់​ប្រាក់​គេ​រាល់​អ្វីៗ​ដែល​អ្នក​ទិញតម្លៃ ​ស្នាក់​នៅ ហូប​ចុក ទិញ​សម្ភារៈ​ប្រើប្រាស់ និង ការ​ចំណាយ​ផ្សេងៗ​ទៀត​នឹង​មិន​​​ធ្វើ​ឲ្យ​ធ្លាក់​ចូល​ក្នុង​​ក្រញាំ​​បំណុល​ អ្នកដទៃ​លុះត្រា​តែ​អ្នក​​ធានា​ថា ​អ្នក​មាន​លទ្ធភាព​គ្រប់គ្រាន់​ទូទាត់​​លើ​ការ​ចំណាយ​ទាំង​អស់​នេះ​បាន។ បើ​មិន​គ្រប់គ្រាន់​ទេ សាកល្បង​កាត់​បន្ថយ​ការ​ចំណាយ​ឡើង​វិញ​ឲ្យ​បាន​តិច​ជាង​មុន ហើយ​បង្កើត​គម្រោង​ហិរញ្ញវត្ថុ​មួយ​​ឲ្យ​មាន​ប្រសិទ្ធភាព។ ​


៤) ត្រូវ​ចេះ​អត់​ធ្មត់អ្នក​នឹង​ជួប​បញ្ហា​តានតឹង​ ផ្លូវ​ចិត្ត​នៅ​ពេល​ដែល​អ្នក​គ្មាន​លុយ​គ្រប់គ្រាន់​ក្នុង​ហោប៉ៅ​សម្រាប់​ ចំណាយ​អ្វី​មួយ។ យ៉ាងណាមិញ សូម​កុំ​​ជំរុញ​ស្ថានការណ៍​នេះ​ឲ្យ​កាន់តែ​អាក្រក់​ជាង​មុន តែ​ត្រូវ​​រៀនសូត្រ​​​ឲ្យ​មាន​ការ​អត់ធ្មត់​ខ្ពស់​បន្តិច ព្រោះ​គោលដៅ​របស់​អ្នក​មិន​អាច​សម្រេច​ក្នុង​មួយ​ប៉ប្រិចភ្នែក​បាន​ឡើយ។ វា​ត្រូវ​ការ​ពេលវេលា​រង់ចាំ ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ដើម្បី​បុព្វហេតុ​ទាំង​នោះ​ ក្នុង​រយៈ​ពេល​ដ៏​យូរ។


៥) ត្រូវ​​ប្រញាប់ប្រញាល់​សន្សំ​ប្រាក់​ទុក​ដរាបណា ​អ្នក​កាន់តែ​សន្សំ​ប្រាក់​បាន​កាន់តែ​ឆាប់ អ្នក​កាន់តែ​​ឆាប់​ក្លាយ​ជា​អ្នក​មាន។ ប្រសិន​បើ​អ្នក​មាន​លទ្ធភាព​សន្សំ​ប្រាក់​ទុក​ក្នុង​អាយុ​ខ្ទង់ ២០ ឬ ៣០​ឆ្នាំ នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​អ្នក​ឈរ​នៅ​លើ​ទីតាំង​មួយ​ផុត​ចេញ​ពី​​​មាត់​ជ្រោះ​ ភាព​ក្រីក្រ និង កាន់តែ​អាច​មាន​លទ្ធភាព​​​​ពង្រីក​អាជីព​ការងារ​កាន់តែ​ប្រសើរ​ឡើង​។


…អាថ៌កំបាំង​ទាំង​ ៥ ដែល​អ្នកក្រ​​គួរដឹង​ពី​ជីវិត​​អ្នក​មាន…


៦) ​ធ្វើ​ការ​ងារ​ដែល​អ្នក​ស្រលាញ់ កុំ​ធ្វើ​ការ​ដើម្បី​លុយ​​​​បើ ​អ្នក​ធ្វើ​ការងារ​​ដើម្បី​តែ​​​​លុយ​មួយ​មុខ​ មិន​ធ្វើ​ការងារ​ណា​​មួយ​ដែល​អ្នក​ពេញ​ចិត្ត​​ស្រប​តាម​សមត្ថភាព និង ជំនាញ​របស់​អ្នក​ នោះ​ជីវិត​របស់​អ្នក​មិន​អាច​សម្រេច​​បំណង​ជា​ដុំ​កំភួន​បាន​ឡើយ។ យ៉ាងណាមិញ ​​ធ្វើ​ការ​ដែល​អ្នក​ស្រលាញ់​នឹង​ជួយ​ពង្រឹង​អាជីព​របស់​អ្នក ហើយ​ទី​បំផុត​លុយ​នឹង​រត់​តាម​អ្នក​យ៉ាង​ពិតប្រាកដ។


៧) សន្សំ​ប្រាក់​ទុក​សម្រាប់​គ្រាអាសន្នបើ​មាន​ លទ្ធភាព​គ្រប់គ្រាន់​ក្រៅ​ពី​ប្រាក់​សន្សំ​ប្រចាំ​ខែ អ្នក​​គួរ​​មាន​ប្រាក់​​សន្សំ​មួយ​ទៀត​សម្រាប់​បំរុង​ទុក​ប្រើប្រាស់​នៅ​ពេល ​មាន​គ្រាអាសន្ន​ណា​មួយ ត្បិត​​អី​វា​មិន​​បណ្តាល​ឲ្យ​អ្នក​រត់​ទៅ​ខ្ចី​បំណុល​​​អ្នកដទៃ​នៅ​ពេល​ដែល ​វា​ចូល​មក​ដល់។ នេះ​ជា​គន្លឹះ​មួយ​ការពារ​ហានិភ័យ​ផ្សេងៗ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។​​


៨) ដោះ​បំណុល​ដែល​នៅ​សេសសល់​ឲ្យ​រួច​ប្រិយមិត្ត​ គ្រប់​រូប​ត្រូវ​ចង់​ចាំ​ក្នុង​ចិត្ត​ថា អ្នក​ដែល​មាន​សេរីភាព​ហិរញ្ញវត្ថុ​ពោល​គឺ​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ការ​ ចំណាយ​របស់​ខ្លួន គឺ​ជា​​​ចំណែក​សុភមង្គល​ដ៏​ធំធេង​របស់​​​អ្នក។ ប៉ុន្តែ​បើ​អ្នក​​បាន​ធ្លាក់​ក្នុង​បំណុល​អ្នកដទៃ ចូរ​ដោះ​បំណុល​នោះ​ឲ្យ​រួច​ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​ត្បិតអី​វា​ជា​ ជំងឺ​មហារីក​នៃ​ភាព​ក្រីក្រ។ ​​​​វិធី​សាស្ត្រ​ដោះ​បំណុល​គឺ កាត់​បន្ថយ​ការ​ចំណាយ​ឲ្យ​បាន​ខ្ពស់ មាន​គម្រោង​ហិរញ្ញវត្ថុ​ច្បាស់​លាស់ ឬ​ក៏​បើ​មាន​បំណុល​ច្រើន​ម្ចាស់ ត្រូវ​​ផ្តល់​អាទិភាព​ដោះ​បំណុល​ណា​មួយ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ។


៩)​ខិតខំ​ធ្វើ​ការ​ឲ្យ​បាន​ច្រើន និង មាន​ការ​ព្យាយាម​បន្តិចសម្រាប់ ​ការងារ​​​អាជីព​របស់​អ្នក​វិញ អ្នក​ត្រូវ​ខិតខំ​ធ្វើ​ការ​ឲ្យ​បាន​ច្រើន​​កាន់តែ​ល្អ​ជា​ពិសេស​នៅ​ពេល​​ពេញ ​វ័យ​នេះ​តែម្តង​​ព្រោះ​វា​​បាន​ផ្តល់​តម្លៃ​មួយ​មកវិញ​ជា​មួយ​ហិរញ្ញវត្ថុ​ ដ៏​ច្រើន​ជាង​ធម្មតា។ លើស​ពី​នេះ​ទៅ​ទៀត​ ​អ្នក​ត្រូវ​​​មាន​ការ​ព្យាយាម​ឲ្យ​បាន​ច្រើន​​ផង​ដែរ ព្រោះ​ការ​ព្យាយាម​គឺ​ជា​កូនសោ​ចាក់​យក​កំណប់​​ជា​ច្រើន​ឆ្ពោះ​ក្លាយ​ទៅ​ជា​ អ្នក​មាន​ប្រាក់​ស្តុកស្តម្ភ​​។


១០) ​ធ្វើការងារ​ថែម​ម៉ោង ឬ ការងារ​​បន្ទាប់​បន្សំ​ចំពោះ ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក បើ​អ្នក​ចង់​ឲ្យ​​បាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន អ្នក​គួរ​​ធ្វើ​ការងារ​ថែម​ម៉ោង​ឲ្យ​បាន​ច្រើន​បន្តិច។ ប៉ុន្តែ​ក្រៅ​ពី​ការងារ​​​គោល នៅ​មាន​ការងារ​មួយ​ទៀត​ដែល​ធ្វើ​​ឲ្យ​​​អ្នក​កាន់តែ​ទទួល​បាន​ប្រាក់​ចំណូល​ នោះ​​គឺ​ការងារ​ក្រៅ​ម៉ោង (Part-Time Jobe)។ សូម​លៃលក​ពេលវេលា​​បន្ថែម​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការងារ​ទី២ ទើប​ជា​ការ​ប្រសើរ​ដែល​អាច​​​ជួយ​សន្សំ​ប្រាក់​ចំណូល​របស់​អ្នក។


…ការ​ជំពាក់​បំណុល​របស់​​​អ្នក​មាន និង ​អ្នក​ក្រ​ខុសគ្នា​ដូចម្តេច?…


១១) ​ពង្រីក​​ជំនាញ​គ្រប់គ្រង​គ្រង​ហិរញ្ញវត្ថុអ្នក ​ដែល​ពូកែ​ចាត់ចែង​ហិរញ្ញវត្ថុ គឺ​ជា​មនុស្ស​ដែល​មាន​ភាគរយ​ខ្ពស់​ក្លាយ​ទៅ​ជា​អ្នក​មាន ត្បិត​អី​បុគ្គល​ទាំង​នេះ​​​គ្រប់គ្រង​ប្រាក់​ចំណូល​​បាន​ល្អ​ប្រសើរ​ជាង​ មនុស្ស​ដទៃ​ទៀត។ សម្រាប់​អ្នក​ក៏​ដូច្នេះ​ដែរ អ្នក​​ត្រូវ​ពង្រីក​​ជំនាញ​​គ្រប់គ្រង​ហិរញ្ញវត្ថុ​​នេះ​ឲ្យ​បាន​ច្រើន​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា តើ​ការ​ចំណាយ​របៀបណា​ទើប​​ជា​ការ​ត្រឹមត្រូវ និង មាន​ប្រសិទ្ធភាព?


១២) ប្រកាន់​ខ្ជាប់​គោលការណ៍​ខ្លួនឯង​ជា​ចម្បងងាក​ មក​មើល​ការ​ចំណាយ​វិញ​បើ​អ្នក​​ដឹង​ថា អ្នក​មាន​លទ្ធភាព​ត្រឹមតែ​ជួយ​ជ្រោមជ្រែង​ខ្លួន​ឯង​ប៉ុណ្ណោះ​អ្នក​គួរតែ​ ធ្វើ​វា​ទៅ​មិន​ចាំបាច់​ទៅ​អះអាង​ជំនួស​មុខ​​ជា​ពិសេស​លើ​ការ​ចំណាយ​ចេញថ្លៃ ​អ្វីៗ​ឲ្យ​អ្នកណា​ម្នាក់​នោះ​ឡើយ។ បើ​មិន​ដូច្នេះ​ទេ ​ក្តី​ស្រមៃ​ក្លាយ​ជា​អ្នក​មាន​​របស់​អ្នក​អាច​នៅ​ឆ្ងាយ​ពី​អ្នក​បន្តិច​ហើយ ​។


១៣) វិនិយោគ​ឲ្យ​ខ្លួន​ឯងវិនិយោគ​ឲ្យ​ខ្លួនឯង​នៅ​ ពេល​នេះ សំដៅ​លើ​ការ​វិនិយោគ​ទាំង​ឡាយ​ណា​ដែល​អ្នក​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ ពង្រីក និង ពង្រឹង​ចំណេះដឹង​ រួម​ទាំង​ការ​អភិវឌ្ឍ​សមត្ថភាព​អាជីព​ការងារ​របស់​អ្នក​។ នៅ​ពេល​ដែល​សមត្ថភាព​ជំនាញ​​​របស់​អ្នក​​កាន់តែ​អភិវឌ្ឍ នោះ​ប្រាក់​ចំណូល​របស់​អ្នក​ក៏​កាន់តែ​កើន​ទៅ​តាម​នោះ​ដែរ។


១៤) ត្រូវ​សន្សំ​ប្រាក់​ទុក​សម្រាប់​វិនិយោគបើ​ អ្នក​អាច​សន្សំ​ប្រាក់​បាន​ច្រើន​ហើយ អ្នក​​មិន​គូរ​ទុក​ប្រាក់​ទាំង​នោះ​ឲ្យ​កណ្ដៀរ​កោរ​កណ្តុរ​កាត់​នោះ​ឡើយ ពោល​គឺ​ត្រូវ​​ប្រើប្រាស់​ឲ្យ​បង្កើត​ប្រាក​ចំណូល​បន្ថែម។ ដូច្នេះ​អ្នក​អាច​យក​វា​ទៅ​វិនិយោគ​ ឬ រកស៊ី​អ្វី​ផ្សេង​ៗ​ទៀត​ដូច​ជា​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ ឬ ពង្រីក​មុខរបរ​​អាជីវកម្ម​ណា​មួយ​​​ជា​ដើម​។


…រោគ​សញ្ញា៧​​​យ៉ាង​​​ធ្វើ​ឱ្យ​​​​អ្នក​ហែល​ឆ្លង​មិន​ផុត​​ពី​ភាព​ក្រីក្រ!… ​​


១៥) ចង់​ក្លាយ​ជា​អ្នក​មាន ត្រូវ​មាន​មហិច្ឆតា​ឲ្យ​កាន់តែ​ធំមហិច្ឆតា ​សើរៗ​ ស្ទាក់ស្ទើរ​​ច្រើន​មិន​អាច​ធ្វើ​ឲ្យ​អ្នក​សម្រេច​ក្តី​សុបិន្ត​ធំ​ក្លាយ​ជា ​អ្នក​មាន​បាន​ឡើយ។ ​ផ្ទុយ​ទៅវិញ​បើ​ដាក់ចិត្ត​ថា​ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​ត្រូវ​មាន​មហិច្ឆតា និង គោលដៅ​យ៉ាង​ធំ​​​ដែល​ត្រូវ​ដើរ ជា​មួយ​នឹង​គម្រោង​យ៉ាង​ច្បាស់លាស់​​សម្រាប់​ដើរ​ដើម្បី​​សម្រេច​​គោលបំណង​ ទាំង​នេះ។​​​


១៦) មាន​ជំនឿ​ថា ដំណោះស្រាយ​ពិត​ជា​​​​មាន​រាល់​គ្រប់​បញ្ហា​ទាំង​អស់បើ ​អ្នក​យល់​ថា​ ផ្លូវ​ដែល​អ្នក​ដើរ​កន្លងមក​​បាន​មក​ដល់​ផ្លូវ​ទល់​ច្រក​ ហើយ​​មិន​អាច​ស្វែង​ករ​ដំណោះស្រាយ​ផ្សេង​ក្រៅ​ពី​អង្គុយ​រង់ចាំ​លទ្ធផល​មក​ ដល់​នោះ នោះ​មាន​ន័យ​ថា ​​ភាព​ជឿជាក់​របស់​អ្នក​នៅ​មាន​កម្រិត។ សូម​ចាំ​ថា មិន​ថា​បញ្ហា​ទាំង​នោះ​តូច​ក្តី ធំ​ក្តី សុទ្ធតែ​មាន​ច្រក​ដើរ​ជា​ច្រើន ពោល​គឺ​អ្នក​មិន​ត្រូវ​ងាប់ក្រឡា​លើ​ផ្លូវ​តែ​មួយ​នោះ​ឡើយ។


១៧) ចង់​ក្លាយ​ជា​អ្នក​មាន​ ត្រូវ​តែ​​ចេញ​ទៅ​រក​លុយអ្នក ​គ្រាន់តែ​មាន​មហិច្ឆតា​ចង់​​ក្លាយ​ជា​អ្នក​មាន តែ​​បាន​​ដេក​រង់ចាំ​ឱកាស និង ព្រេង​សំណាង​មកដល់​ នោះ​វា​គ្មាន​ប្រយោជន៍​នោះ​ឡើយ។ តែ​វា​ទៅ​រួច​បើ​អ្នក​ ពុះពារ​ដើម្បី​ស្វែង​រក​ការងារ​ជា​ច្រើន ឬ បង្កើត​មុខរបរ​​​ស្វែង​រក​ប្រាក់​ចំណូល​នៅ​ខាងក្រៅ ត្បិតអី​នៅ​លើ​ពិភពលោក​នេះ​បង្កប់​ដោយ​ធនធាន​យ៉ាង​ច្រើន​មហាសាល​ដែល​មិន​​ អាច​មាន​អ្នកណា​ម្នាក់​មាន​សមត្ថភាព​​ទាញ​យក​អស់​នោះ​ឡើយ៕

មុន​នឹង​សម្រេច​ចិត្ត​ទិញ​ផ្ទះ ត្រូវ​គិត​លើ​ចំណុច​សំខាន់ៗ​អ្វី​ខ្លះ?

រូបភាព​តំណាង​ឲ្យ​ការ​ទិញ​ផ្ទះ​ថ្មី​របស់​អ្នក​ដែល​ទើប​តែ​មាន​គ្រួសារប្រភព៖​ thekindtips

មនុស្ស ​គ្រប់​រូប​តែង​ចង់ បាន​ផ្ទះ​ផ្ទាល់​ខ្លួន​សម្រាប់​គ្រួសារ​របស់​ខ្លួន ជាពិសេស​អ្នក​ដែល​ទើប​តែ​មាន​គ្រួសារ​ថ្មីៗ​តែម្តង​ តែ​វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះថា​ ផ្ទះ​ជា​ទូ​ទៅ​មិន​មែន​មាន​តម្លៃ​ថោក ឬ ចំណាយ​អស់​ថវិកា​តិច ដូច​ទំនិញ​ផ្សេងៗ​ទៀត​ឡើយ។ ម្យ៉ាងវិញទៀត ផ្ទះ​ខ្លះ​ស្ថិត​ក្នុង​លក្ខខណ្ឌ​មិន​សូវ​សមស្រប​ដែល​អាច​បង្ក​បញ្ហា​ផ្សេងៗ​ ដល់​អ្នក​ស្នាក់​នៅ​ផង​ដែរ​នៅ​ពេល​អ្នក​ទិញ​រួច។ បញ្ហា​ទាំង​នោះ​ដូច​ជា​ ​បរិស្ថាន​ជុំវិញ និងបញ្ហា​កម្មសិទ្ធិ​ជាដើម​ ស្ថិត​នៅ​ក្នុង​ភាព​ចម្រូង​ចម្រាស់​ជា​ដើម។


ដូច្នេះ​​ហើយ មុន​នឹង​សម្រេច​ចិត្ត​ទិញ​ផ្ទះ វា​ពិត​ជា​ចាំ​បាច់​ខ្លាំង​ណាស់ ក្នុង​ការ​គិត​គូរ​ឲ្យបាន​ដិត​ដល់​បំផុត ដើម្បី​បញ្ចៀស​បញ្ហា​ជា​ច្រើន​ជា ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ។ ដើម្បី​ជៀសវាង​បញ្ហា​ផ្សេងៗ អ្នក​ដែល​មាន​បំណង​ចង់​ទិញ​ផ្ទះ​ថ្មី​គ្រប់រូប ​គួរ​យល់​ដឹង​ចំណុច​សំខាន់ៗ​​មួយ​ចំនួន​ដូច​ខាងក្រោម៖


១) យល់​ឲ្យ​ច្បាស់​ពី​ហិរញ្ញវត្ថុ​របស់​ខ្លួនមុន​ នឹង​សម្រេច​ចិត្ត​ទិញ​ផ្ទះ​ថ្មី ​អ្នក​ត្រូវ​តែ​ដឹង​ឲ្យ​ច្បាស់​អំពី​ធនធាន​របស់​​អ្នក​ ថា​តើ​គ្រប់​គ្រាន់​ឬ​ទេ​សម្រាប់​គម្រោង​ទិញ​នេះ។ បើ​ទោះ​បី​ជា ការ​ទិញ​ផ្ទះ​ពិត​ជា​ចាំ​បាច់​យ៉ាង​ណា​ក៏ដោយ តែ​មិន​គួរ​ប្រថុយ​ទិញ​នោះ​ទេ ក្នុង​ពេល​ដែល​ប្រភព​ធនធាន​ហិរញ្ញវត្ថុ​​​មិន​គ្រប់គ្រាន់ ដូចជា​មិនទាន់​មាន​ការងារ​ដែល​មាន​ប្រាក់​ខែ​សមរម្យ សមាជិក​គ្រួសារ​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ និង បញ្ហា​ផ្សេងៗ​ទៀត ព្រោះ​ក្នុង​កាលៈទេសៈ​នេះ វា​អាច​ធ្វើ​ឲ្យ​​អ្នក​ប្រឈម​ការ​លំបាក​ខ្លាំង ក្រោយ​ពេល​ទិញ ដោយសារ​​គ្មាន​ថវិកា​បន្ត​ដំណើរ​ការ​អាជីវកម្ម ឬ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។


២) ទីតាំង​សមស្របផ្ទះ​គឺជា​កន្លែង​ដែល​សមាជិក​ គ្រួសារ​ត្រូវ​ការ​ស្នាក់​អាស្រ័យ ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​ទិញ ​អ្នក​គប្បី​យល់​ដឹង​អំពី​ទីតាំង​ឲ្យ​ច្បាស់លាស់។ ក្នុង​ន័យ​នេះ ​អ្នក​គួរ​ទិញ​ផ្ទះ​ណា​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ ធ្វើការ ឬ ទៅ​សិក្សា ពោល​គឺ មិន​ឆ្ងាយ​ខ្លាំង​ពេក ព្រោះ​បើ​ផ្ទះ​នោះ​មាន​ចម្ងាយ​ឆ្ងាយ វា​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់​ចំណាយ​ពេល​វេលា​យូរ​ក្នុង​ការ​ ធ្វើដំណើរ។


ម្យ៉ាងវិញ​ទៀត​បញ្ហា​សន្តិសុខ​ក៏​ជា​រឿង​សំខាន់​ដែរ ព្រោះ​បើ​ទិញ​ផ្ទះ​នៅ​កន្លែង​ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់ ដូចជា​នៅ​តំបន់ ដែល​មាន​ការ​ជួញដូរ​គ្រឿងញៀន ឬ នៅ​កន្លែង​ដែល​មាន​ហាង​ស៊ីផឹក​ច្រើន សុវត្ថិភាព​គ្រួសារ ឬ របស់របរ​ក្នុង​ផ្ទះ​ ប្រាកដ​ជា​មិន​អាច​ធានា​បាន​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត បរិស្ថាន​ជុំវិញ​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ ព្រោះ​បើ​ផ្ទះ​នេះ​មិន​មាន​ខ្យល់​អាកាស​បរិសុទ្ធ​​គ្រប់គ្រាន់ ឬ ស្ថិត​ក្នុង​តំបន់​កខ្វក់​នោះ​វា​អាច​ជា​ប្រភព​នៃ​បញ្ហា​ដែល​អាច​បំផ្លាញ​ សុខភាព​ដល់​គ្រួសារ​ទាំងមូល។


…ហេតុផល​៤យ៉ាង​​ដែល​​ធ្វើ​ឲ្យ​លោក​អ្នក មិន​អាច​​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់​​ខ្លួន​ឯង​បាន…


៣) យល់​ដឹង​អំពី​កម្មសិទ្ធិ​កាន់កាប់មាន​ផ្ទះ​ខ្លះ ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តម្លៃ​ថោក ដូច្នេះ​វា​ជា​ចំណុច​ទាក់ទាញ​បំផុត​សម្រាប់​ដែល​ប្រាថ្នា​ចង់​បាន​ផ្ទះ​ សម្រាប់​ស្នាក់នៅ។ ត្រង់​ចំណុច​នេះ ​អ្នក​មិន​អាច​​ស្រវា​ទិញ​ភ្លាមៗ​ពេក​នោះ​ទេ ពោល​គឺ​ត្រូវ​ការ​ប្រើ​ពេល​ដើម្បី​ស្វែង​យល់​ពី​ទីតាំង​ និង​ចំណុច​ផ្សេង​ៗ​ទៀត​ឱ្យ​បាន​ច្បាស់​សិន។ ផ្ទះ​ខ្លះ​មិន​មាន​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ត្រឹម​ត្រូវ​នោះ​ទេ ហើយ​ផ្ទះ​ខ្លះ​ទៀត​ស្ថិត​នៅ​តំបន់​មាន​ជម្លោះ​ ឬ​​កន្លែង​ដែល​គេ​ត្រូវ​យក​ទៅ​អភិវឌ្ឍន៍​ជា​ដើម ទាំង​នេះ​​​​អាច​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​​អ្នក​ដែល​ជា​ម្ចាស់​ផ្ទះ​ ថ្មី​នេះ។


រឿង​មួួ​យ​ទៀត​​ ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​ទិញ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង លើ​ឯកសារ​ផ្លូវច្បាប់ (លិខិត​កម្មសិទ្ធិ)។ ក្នុង​ករណី​នេះ បើ​មិន​សូវ​យល់​ច្បាស់​ អ្នក​គួរ​​ស្វែង​រក​អ្នក​ប្រឹក្សា​ផ្លូវ​ច្បាប់​ដើម្បី​ជួយ​ពន្យល់ ក៏​ដូចជា​ផ្ដល់​យោបល់​ល្អ​ទាក់ទង​នឹង​បញ្ហា​ខាងលើ ​​ពិនិត្យ​លិខិត​ស្នាម​ និង​លិខិត​កម្មសិទ្ធិ​ថា​មាន​ជាប់​រឿង​ក្ដី​ក្ដាំ​​អ្វី​ ឬ​អត់។ ​


៤) ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​សំណង់ផ្ទះ​ មួយ​ចំនួន ត្រូវ​បាន​សង់​ឡើង​ដោយ​ស្រប​ទៅ​តាម​បទដ្ឋាន​សុវត្ថិភាព​ពេញលេញ​នោះ​ទេ ព្រោះថា ការ​ធ្វើ​បែប​នេះ​ដើម្បី​ចំណេញ​ប្រាក់​ច្រើន​ក្នុង​ពេល​សាងសង់។ ដើម្បី​អាច​ស្វែងយល់​ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ ​អាច​អាច​ទៅ​ធ្វើ​ការ​សង្កេត​លក្ខណៈ​ទូរ​ទៅ​នៃ​សំណង់​នោះ ហើយ​ក្នុងករណី​ដែល​​អាច​ដឹង​កាន់​តែ​ច្បាស់​ទៀត ​អាច​អាច​ស្វែង​រក​អ្នក​ជំនាញ​ដើម្បី​ប្រឹក្សា។ ​អ្នក​ខ្លះ​​ឃើញ​សំណង់​មិនសូវ​ល្អ​ លិច​ទឹក​ ឬ ​ប្រេះ​កន្លែង​​ផ្សេង​ៗ​តែ​លក់​តម្លៃ​ថោក​ អ្នក​ចង់​ទិញ​​ឱ្យ​​បាន​ រួច​ចាំ​ជួសជុល​ក្រោយ។ ​តែ​កុំ​ភ្លេច​ ត្រូវ​ចាំ​​​ថា​ បើ​តាម​ការ​វាយ​តម្លៃ​របស់​អ្នក​ទំហំ​នៃ​ការ​ជួសជុល​​​អាច​ចំណាយ​អស់​​ ប្រាក់​ចូរ​កុំ​ទិញ​ ទោះ​លក់​ថោក​ក៏​ដោយ។ ​មាន​ពេល​ខ្លះ​ការ​វាយ​តម្លៃ​​ទំហំ​នៃ​ការ​ជួសជុល​ខុស​ នាំ​ឱ្យ​អ្នក​ចំណាយ​អស់​ច្រើន​ ពោល​គឺ​ដូច​ទិញ​ផ្ទះ​ដែល​មាន​ស្ថានភាព​​ល្អ​អីចឹង​ដែរ។


៥) សិក្សា​ទៅ​លើ​តម្លៃ​លើ​ទីផ្សារចំពោះ​តម្លៃ​នៃ​ ការ​ទិញ​ផ្ទះ​ ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដូច្នេះ​ថ្វី​បើ​ផ្ទះ​នោះ​ពិត​ជា​ត្រូវ​ចិត្ត​របស់​​អ្នក​​ក៏​ដោយ​ តែ​ក៏​ត្រូវ​ស្វែង​យល់​ពី​តម្លៃ​ជាក់​ស្តែង​នៅ​លើ​ទីផ្សារ​ឲ្យ​បាន​ច្រើន​ សិន។ បើ​ទោះ​បី​ជា តម្លៃ​​ផ្ទះ​មាន​លក្ខណៈ​ខុស​គ្នា អាស្រ័យ​ទៅ​លើ​ទីតាំង​ភូមិសាស្ត្រ​ក្តី តែ​ការស្រាវជ្រាវ​ពី​តម្លៃ​លើ​ទីផ្សារ​នេះ អាច​ធ្វើ​ឲ្យ​​អ្នក​អាច​ទិញ​ផ្ទះ​ក្នុង​តម្លៃ​ដ៏​សមរម្យ​បំផុត​ទៅ​តាម​ស្ថាន ​ភាព​ជាក់ស្តែង។ នៅ​កម្ពុជា​បច្ចុប្បន្ន​ មាន​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ​​ជា​ច្រើន​ បើ​អ្នក​មិន​ច្បាស់​ទេ​ គួរ​ទៅ​រក​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំង​នោះ​។ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ អ្នក​ត្រូវ​ផ្ដល់​ថ្លៃ​សេវាកម្ម​​​៕​