វិស័យសំខាន់ៗចំនួន ៥ ដែលមានមហាសេដ្ឋីកាន់កាប់ច្រើនជាងគេប្រចាំតំបន់នីមួយៗនៅជុំវិញពិភពលោក
ទស្សនាវដ្ដី Forbes ដ៏ល្បីល្បាញរបស់អាមេរិកបានរកឃើញពីវិស័យសំខាន់ៗចំនួន៥ ដែលមានមហាសេដ្ឋីច្រើនជាងគេប្រចាំតំបន់នីមួយៗ។ជាលទ្ធផល ការវិនិយោគ (Investment) គឺជាវិស័យទី១ ដែលមានមហាសេដ្ឋីច្រើនជាងគេរហូតដល់ ១៤៨ នាក់កំពុងកាន់កាប់នៅជុំវិញពិភពលោក ខណៈដែលវិស័យលក់សំលៀកបំពាក់ និង លក់រាយ (Fashion and Retail) ជាប់ចំណាត់ថ្នាក់ទី២ មានមហាសេដ្ឋីកាន់កាប់ ១៤៦ នាក់។ រីឯវិស័យ អចលនទ្រព្យ (Real Estate) ទទួលបានចំណាត់ថ្នាក់ទី៣ មានមហាសេដ្ឋីកាន់កាប់សរុប ១២៩ នាក់នៅជុំវិញពិភពលោក។
១) អាស៊ីប៉ាស៊ីហ្វិក
-អចលនទ្រព្យ (Real Estate) មានមហាសេដ្ឋី ៧១ នាក់
-ចម្រុះ (Diversified) មានមហាសេដ្ឋីចំនួន ១២ នាក់
-ផលិតកម្ម (Manufacturing) មានមហាសេដ្ឋីចំនួន ៤១ នាក់
-លក់សំលៀកបំពាក់ និង លក់រាយ (Fashion and Retail) មានមហាសេដ្ឋីចំនួន ២៩ នាក់
-បច្ចេកវិទ្យា (Technology) មានមហាសេដ្ឋីចំនួន ៦២ នាក់។
២) តំបន់អឺរ៉ុប
-លក់សំលៀកបំពាក់ និង លក់រាយ (Fashion and Retail) មានមហាសេដ្ឋីចំនួន ៦២ នាក់
-វិនិយោគ (Investment) មានមហាសេដ្ឋីចំនួន ៣១ នាក់
-ផលិតដែក និង ជីករ៉ែ (Metals & Mining) មានមហាសេដ្ឋីចំនួន ៣០ នាក់
-ថាមពល (Energy) មានមហាសេដ្ឋីសរុប ២៦ នាក់
-អាហារ និង ភេសជ្ជះ (Food and Beverage) មានមហាសេដ្ឋីចំនួន ២៦ នាក់។
៣) តំបន់មជ្ឈិមបូព៌ា និង ទ្វីបអាហ្រ្វិក
-ចម្រុះ (Diversified) មានមហាសេដ្ឋីចំនួន ៣៦ នាក់
-សំណង់ និង វិស្វកម្ម (Construction & Engineering) មានមហាសេដ្ឋីចំនួន ៩ នាក់
-ហិរញ្ញវត្ថុ (Finance) មានមហាសេដ្ឋីចំនួន ៧ នាក់
-ផលិតដែក និង ជីករ៉ែ (Metals & Mining) មានមហាសេដ្ឋីចំនួន ៧ នាក់
-អាហារ និង ភេសជ្ជះ (Food and Beverage) មានមហាសេដ្ឋីចំនួន ៦ នាក់។
៤) ទ្វីបអាមេរិក
-ហិរញ្ញវត្ថុ (Finance) មានមហាសេដ្ឋីចំនួន ២១ នាក់
-លក់សំលៀកបំពាក់ និង លក់រាយ (Fashion and Retail) មានមហាសេដ្ឋីចំនួន ១៩ នាក់
-អាហារ និង ភេសជ្ជះ (Food and Beverage) មានមហាសេដ្ឋីចំនួន ១៦ នាក់
-ចម្រុះ (Diversified) មានមហាសេដ្ឋីចំនួន ១៤ នាក់
-បណ្ដាញផ្សព្វផ្សាយ (Media) មានមហាសេដ្ឋីចំនួន ១១ នាក់។
៥) សហរដ្ឋអាមេរិក
-វិនិយោគ (Investment) មានមហាសេដ្ឋីចំនួន ១០២ នាក់
-បច្ចេកវិទ្យា (Technology) មានមហាសេដ្ឋីចំនួន ៥៣ នាក់
-បណ្ដាញផ្សព្វផ្សាយ (Media) មានមហាសេដ្ឋីចំនួន ៣៤ នាក់
-ថាមពល (Energy) មានមហាសេដ្ឋីសរុប ៣៣ នាក់
-អាហារ និង ភេសជ្ជះ (Food and Beverage) មានមហាសេដ្ឋីចំនួន ៣៣ នាក់៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ forbes